ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ

ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ

ខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលក្នុងGOOGLE ខ្មែរ

http://www.google.com.kh

ដោយសូមសរសេរឈ្មោះខ្ញុំឲ្យត្រឹមត្រូវដូចខាងក្រោមនេះ
ប៉ិច សង្វាវ៉ាន

លោកអ្នកនឹងបានព៌តមានផ្សេងៗដែលប្រហែលជាលោកអ្នកអាចត្រូវការ​និងបានស្តាប់សម្លេងខ្ញុំតាមរយៈ

នាទីអក្សរសិល្ប៍ខ្មែរនិងនាទីជួបជាមួយសិល្បករខ្មែរ

ដែលខ្ញុំបានរៀបចំផ្សាយក្នុង

វិទ្យុបារាំងអន្តរជាតិRFI

រហូតដល់ចុងឆ្នាំ២០០៩។

ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំ

5 ចំលើយ ទៅ “ប៉ិចសង្វាវ៉ានក្នុងហ្គហ្គើលខ្មែរ”

  1. Sopheak.P ខែ​ឧសភា 26, 2011 ម៉ោង 5:02 ល្ងាច #

    ជំរាបសួរអ្នកគ្រូ!
    ខ្ញុំចាប់អារម្មណ៍លើការនិពន្ធ…មានន័យថាខ្ញុំចង់រៀននិពន្ធ។
    តើអ្នកគ្រូអាចជួយប្រាប់បានទេថា ត្រូវចាប់ពីណា…?
    បើមានពេលតើអ្នកគ្រូអាចជួយណែនាំក្មេងម្នាក់នេះទេ?

    • pechsangwawann ខែ​ឧសភា 27, 2011 ម៉ោង 7:50 ព្រឹក #

      ជំរាបសួរSopheak
      ខ្ញុំមានចិត្តរីករាយនិងជួយណែនាំបាននៅថ្ងៃណាមួយ
      ដែលពេលវេលាអនុញ្ញាត។​

      ប៉ុន្តែ​ ​ជាបថម តោងតែក្មួយសាកគិតត្រួសៗហើយដឹងថា
      ចង់សរសេរពីរឿងអីសិន​
      និងដឹងពីឧត្តមគតិរបស់ក្មួយដែលចង់បង្ហាញនៅក្នុងរឿងនេះ។​
      និយាយឲ្យស្រួលស្តាប់តើក្មួយថាចង់ផ្តល់អ្វីឲ្យអ្នកអាន​និងចង់
      បានអ្វីជាគតិ។ កាលណាមានគោលជាគ្រឹះខ្លះៗហើយ នោះ
      ទើបយើងដឹងថាត្រូវចាប់ផ្តើមសរសេរពីត្រង់ណា។ ​សូមទម្លាប់
      សរសេរពីអារម្មណ៍និងពីអ្វីៗដែលក្មួយបានសង្កេតឃើញ
      ឬជួបប្រទះរាល់ថ្ងៃឲ្យបានច្រើនឲ្យរអិលឫរលូនបណ្តើរៗ
      ទើបដៃក្មួយដើរទាន់គំនិត។

      ខ្ញុំសប្បាយចិត្តណាស់ដែលបានដឹងថាក្មួយចង់រៀននិពន្ធ។
      វិស័យអក្សរសាស្ត្រខ្មែរយើងនិងបានកើនធនធានមនុស្ស
      មួយរូបទៀតហើយ។
      សូមឲ្យបំណងក្មួយបានសម្រេចជាស្ថាពរ។

  2. borain ខែសីហា 2, 2011 ម៉ោង 4:20 ល្ងាច #

    សូមជំរាបសួរអ្នកគ្រូជាទីគោរព!

    ខ្ញុំបាទជានិសិ្សតនៅក្រុងបាត់ដំបងទើបតែបានទទួលសំណាង
    ដោយចៃដន្យក្នុងការទស្សនាគេហ៍ទំព័ររបស់អ្នកគ្រូ។​ ខ្ញុំមានសំនួរ
    មួយចង់សួរទៅដល់អ្នកគ្រូថា តើជាការល្អដែរឬទេបើសិនខ្ញុំនិពន្ធ
    សៀវភៅមួយក្បាលអំពីភាពពិតនៃកម្ពុជាដោយរួមបញ្ជូលស្ថានភាព
    នយោបាយផងនោះ? ខ្ញុំពេញចិត្តនឹងស្នាដៃនិពន្ធរបស់អ្នកគ្រូណាស់។

    ជាទីគោរពពីខ្ញុំ
    បូរេន

    • pechsangwawann ខែសីហា 15, 2011 ម៉ោង 9:24 ល្ងាច #

      ជំរាបសួរក្មួយបូរេន
      រីករាយណាស់ដែលបានដឹងនិងបានទទួលសាររបស់ក្មួយ។​​​ អរគុណក្មួយ
      ដែលពេញចិត្តស្នាដៃនិពន្ធរបស់ខ្ញុំ។​ ខ្ញុំពិបាកណាស់និងមិនហ៊ានជូនយោបល់
      ក្មួយអំពីការនិពន្ធប្រភេទសៀវភៅដែលក្មួយចង់សរសេរទេ។ ​​សូមក្មួយពិចារណាឲ្យ
      ល្អិតល្អន់ជាមុនសិន​ថា តើក្មួយចង់បានអ្វី​និងចង់ផ្តល់អ្វីខ្លះដែរដល់អ្នកអាន? ​
      បើសៀវភៅនោះចេញផ្សាយហើយ តើ​អាចមានផលវិបាកអ្វីដល់ក្មួយឬទេ?៕
      ដោយរាប់អានអំពីខ្ញុំ

  3. borain ខែកញ្ញា 1, 2011 ម៉ោង 10:52 ព្រឹក #

    ជូនចំពោះអ្នកគ្រូជាទីគោរព

    ខ្ញុំមានភាពរីករាយយ៉ាងអនេកខណះដែលបានទទួលនូវយោបល់
    ដ៏ប្រពៃ។ គំនិតរបស់ខ្ញុំគឺចង់អោយប្រជាពលរដ្ឋខ្មែរមើលឃើញចាក់
    ធ្លុះអំពីស្ថានភាពពិតប្រាកដនៃការគាបសង្កត់របស់ពួកបក្សពួកនិយមនិង​​
    មានបញ្ហាមួយចំនួនធំៗទៀត។
    ដូច្នេះសូមអ្នកគ្រូជួយត្រួសត្រាយចង្អុលបង្ហាញផ្លូវ។
    មូលហេតុដែលកើតកូនគំនិតបង្ហូរទឺកខៀវនេះជូនមិត្តអ្នកអានក៏ដោយសារ
    តែជីវិតពិតរបស់ខ្ញុំចាប់កំណើតក្នុងត្រកូលអ្នកក្រតោកយ៉ាករកព្រឹកខ្វះល្ងាច
    តែអាចឈានទៅដល់ជនម្នាក់ដែលមានភ័ព្វសំណាងអាចបន្តការសិក្សាថ្នាក់
    អនុបណ្ឌិត។
    ខ្ញុំសូមបរិយាយត្រឹមនេះសិនចុះ
    សង្ឃឹមថាអ្នកគ្រូជាទីគោរពពិតជាយល់គំនិតរបស់ក្នួយ។

    សេចក្តីគោរពពីខ្ញុំ
    ក្មួយបូរេន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers