ព្រះវិហ៊ារខ្មែរផ្សាយដំណឹងល្អដ្រង់ស៊ី
ក្នុងប្រទេសបារាំងបានរៀបចំបុណ្យណូអែលឆ្នាំ២០១១នៅថ្ងៃអាទិត្យទី១៨ធ្នូ២០១១។
ថ្ងៃបុណ្យណូអែលពិតប្រាកដនឹងចូលមកដល់នៅថ្ងៃ២៥ធ្នូ។

លោកគ្រូគង្វាលចូលនិវត្តិន៍ អ៊ិន សុភាព លោក ហេង ហ្វង់ស្វ័រ និងលោក ដានីញ៉ែលអ្នកបកប្រែ ពីភាសាខ្មែរទៅភាសាបារាំង
ក្រុមស្ត្រីច្រៀងបទ<អរព្រះគុណព្រះសង្គ្រោះ>ដែលមានទំនុកដូចខាងក្រោមនេះ។
១- អរគុណព្រះអង្គជារាជបុត្រ ជាព្រះរាជបុត្រ ស៊ូលះចោលផុតចាកសួគ៌ា
យកភាពជាមនុស្សនាលោកា ប្រសូតហើយណាក្នុងក្រោលសត្វ។
២ – យប់ទ្រង់ប្រសូតនោះអស្ចារ្យ នោះក៏អស្ចារ្យ អស់ពួកទេវតាហោះច្រវាត់
ប្រាប់ពួកឃ្វាលចៀមឲ្យដើរស្កាត់ ទៅគាល់អង្គក្សត្រដ៏ឧត្តម។
៣ – នៅបេថ្លេហឹមផ្ទុំក្នុងស្នូក ផ្ទុំនៅក្នុងស្នូក ព្រះដ៏ប្រោសលោកគង់សុខុម
មានពួកហោរាថ្វាយបង្គំ លើកហត្ថប្រណម្យថ្វាយភស្តុភា។
៤ – យើងខ្ញុំសូមអរព្រះគុណធ្ងន់ អរព្រះគុណធ្ងន់ គុណធំលើសលន់ទ្រង់មេត្តា
គុណទ្រង់ប្រោសលោះដោះលោកា ជួយជនគ្រប់គ្នាឲ្យរួចទោស។
៥ – ទ្រង់ស៊ូលះចោលសិរីល្អ ចោលសិរីល្អ ចោលឋានបវរយាងមកប្រោស
ប្រសូត្រជាមនុស្សភាពមានទោស ដោយចង់សង្គ្រោះយើងរាល់គ្នា។
៦ - កូនសូមអរគុណព្រះបិតា គុណព្រះបិតា ប្រទានបុត្រាទ្រង់មិនរា
ដោយសារស្រឡាញ់យើងរាល់គ្នា លើកចិត្តគ្រាំគ្រានៃបាបជន។
៧ – ព្រះគ្រីស្តកើតក្រោមក្រិត្យវិន័យ ក្រោមក្រិត្យវិន័យ ប្រសូតដើម្បីផ្តល់ព្រះគុណ
បំផ្លា្កញក្តីស្លាប់ដោយអត់ធន់ ស៊ូយកព្រះជន្មបង់សងថ្លៃ។
៨ – ចូរយើងច្រៀងថ្លែងអរព្រះគុណ ថ្លែងអរព្រះគុណ ទ្រង់លោះបាបធ្ងន់ពន់ពេកក្រៃ
ក្តីសុខដល់មនុស្សក្នុងលោកិយ អំណរខ្លាំងក្រៃនៅឋានខ្ពស់។


















Thanks you so much teacher ,at last I see the real picture of Madame “ណូឡង់ វណ្ណា”.If you have photo of Madame Kim laphany ,please post it,I really want to see her real picture.
ចាស ចាំមើលសិនលោក។
កាលណាមានឱកាសនិងមានអត្ថបទទាក់ទងនឹងរូបថតគាត់ ខ្ញុំនឹងផ្សាយជូន។
nnnnnnnnnnnnn