សូមរីករាយក្នុងឱកាសបុណ្យណូអែល
ថ្ងៃ២៥ធ្នូ
លោកអ៊ំទាំងពីរមានចិត្តរំភើបណាស់ដែលបានទទួលប័ណ្ណជូនពរក្នុងឱកាស
បុណ្យណូអែលនិងឆ្នាំថ្មីសាកល។
សូមអរគុណក្មួយជំនោរជាពន្លឹកដែលបានរចនាប័ណ្ណដ៏ល្អ
រំលេចដោយលក្ខណៈខ្មែរយើងនេះ។
សូមព្រះប្រទានដល់ក្មួយនូវពរដ៏ប្រសើរគ្រប់យ៉ាងនៅក្នុងលោក។
ជាពិសេសសូមឲ្យមន្តប៉ាការបស់ក្មួយនិងគ្រប់អ្វីៗដែលក្មួយ
មានទេពកោសល្បស្រាប់កាន់តែ
ពណ្ណរាយលេចត្រដែតឥតស្រកស្រុត។
អរគុណផងដែរនិងសូមរក្សាទុក
ក្នុងដួងចិត្តជានិច្ចនូវសេចក្តីស្រឡាញ់របស់ក្មួយ។
ក្មួយក៏បានទទួលទំហ៊ំនៃសេចក្តីស្រឡាញ់ពីលោកអ៊ំទាំងពីរដូចគ្នាដែរ៕
លោកលោកអ៊ំទាំងពីរក្មួយ
អរគុណលោកក្មួយ ហេងសុភាណាស់ដែលបាននឹកឃើញខ្ញុំ។
ខ្ញុំបានផ្ញើប័ណ្ណជូនពរអេឡិចត្រូនិកតាមអ៊ីមែលជូនលោកក្មួយហើយ៕
















ក្មួយសូមអរគុណចំពោះសមានចិត្តរបស់លោកជំទាវ។ លោកជំទាវ និងក្រុមគ្រួសារសុខទុក្ខយ៉ាងណាដែរ? ហើយមានគម្រោងអញ្ជើញទៅកន្លែងណាដែរ?
ចាស សុខទុក្ខធម្មតាតែរវល់ នៅតែរវល់ជានិច្ចរកដកឃ្លាមិនទាន់រួចនៅឡើយ។
ចុះលោកក្មួយនិងគ្រួសារវិញយ៉ាងណាដែរ?
ខ្ញុំជឿជាក់ថា ទស្សនាវដ្តីវិធីសាស្រ្តជោគជ័យដំណើរការល្អទៅមុខដូចបំណង
លោកក្មួយមិនខាន។
ខ្ញុំគ្មានគម្រោងទៅកន្លែងណាទេ ព្រោះរដូវនេះនៅស្រុកបារាំងជារដូវត្រជាក់។