ជីវិតអពាហ៍ពិពាហ៍ខ្ញុំគម្រប់៤០ឆ្នាំ

1 មករា

១ មករា១៩៧២ ​- ១ មករា២០១២

អពាហ៍ពិពាហ៍របស់ខ្ញុំព្រហ្ម សង្វាវ៉ាននិងស្វាមីប៉ិច ឈុនមានជីវិត

៤០ ឆ្នាំ គត់

ពិធីអពាហ៍ពិពាហ៍របស់យើងបានប្រព្រឹត្តទៅនៅសង្កាត់លេខ៤នាទីក្រុងភ្នំពេញ​

កាលពីថ្ងៃសៅរ៍ទី១ ខែមករា ឆ្នាំ១៩៧២ ត្រូវនឹង ឆ្នាំកុរ ១រោជ ខែកត្តិក

អ្នកម្តាយឌីវណ្ណ ដឺឡួប៉េស្ស និង លោកប៉ាចៅ យីស៊ុមកំពុងកាត់សក់ឲ្យយើង ( រូបថត នេះ ខ្ញុំ បានទទួលនៅឆ្នាំ១៩៨៩ពីប្អូនស្រីធម៌ ឃួន ណារ៉េតនៅភ្នំពេញដែលបានលាក់ទុកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ)

ក្រោយពិធីកាត់សក់ (រូបថត ៖ ប៉ិច សង្វាវ៉ាន រក្សាសិទ្ធិ)

ពិធីសូត្រមន្ត ៖ រូបថត ប៉ិច សង្វាវ៉ាន

ក្រោយពិធីសូត្រមន្ត (រូបថត ប៉ិច សង្វាវ៉ានរក្សាសិទ្ធិ)

លោកប៉ា អ្នកម្តាយរបស់ខ្ញុំ និង យើងទាំងពីរ ៖ រូបថត ប៉ិច សង្វាវ៉ាន

 យើងបានប្រារព្ធពិធីបុណ្យខួបអពាហ៍ពិពាហ៍របស់យើងខុសគេនៅថ្ងៃ៦កក្កដា២០០៨នៅភោជនីយដ្ឋាន

<ឡាក់គីស្តារ LUCKY STAR> ក្រុងភ្នំពេញដែលជាខួបអពាហ៍ពិពាហ៍គម្រប់៣៦ឆ្នាំ៦ខៃ៦ថ្ងៃ។

ចំពោះយើង អ្វីដែលសំខាន់បំផុតគឺយើងចង់បានវត្តមានគ្រួសារនិងមិត្តភក្តិស្និទ្ធស្នាលប្រកបដោយបរិយាកាស

ស្និទ្ធស្នាលនិងជិតស្និទ្ធ មិនមែនគិតចង់បានចំនួនមនុស្សច្រើនកុះករនោះទេ។

យើងបានសម្រេចរើសយកថ្ងៃនោះដើម្បីតម្រូវទៅតាមពេលវេលាវិស្សមកាលប្អូនៗបង្កើតរបស់ខ្ញុំនិងគ្រួសារនៅ

ប្រទេសបារាំងនិងសហរដ្ឋអាមេរិកដែលត្រូវមកចូលរួម។

ពិធីកាត់នំ អមដោយក្រុមគ្រួសារ ក្នុងភោជនីយដ្ឋាន ឡាក់គីស្តារ ភ្នំពេញ (រូបថត ៖ប៉ិច សង្វាវ៉ាន)

ខួបអពាហ៍ពិពាហ៍៣៦ឆ្នាំ៦ខែ៦ថ្ងៃ កាលពីថ្ងៃ៦កក្កដា២០០៨ (រូបថត ៖ប៉ិច សង្វាវ៉ាន)

ស្វាមីខ្ញុំ ប៉ិច ឈុននិងខ្ញុំប៉ិចនាមដើមព្រហ្ម សង្វាវ៉ានក្នុងភោជនីយដ្ឋាន ឡាក់គីស្តារ ក្រុងភ្នំពេញ ឆ្នាំ២០០៨៖ រូបថត ប៉ិច សង្វាវ៉ាន

ហ្វ្រេដេរិក ប៉ិចកូនប្រុសឈរខាងឆ្វេង-កូនស្រីសង្វានីដា ប៉ិចនិងស្វាមីឈរនៅខាងស្តាំយើង ( រូបថត ៖ ប៉ិច សង្វាវ៉ាន )

សារដែលបានទទួល ៖
រីករាយ ជូនពរ អ្នកម៉ាក់ និងលោកប៉ា ក្នុងឱកាសខួបអាពាហ៍ពិពាហ៍គម្រប់៤០ឆ្នាំ របស់លោកទាំងពីរ!!!
អនុញ្ញាតឲ្យកូនចូលរួមជូនពរអ្នកម៉ាក់ និងលោកប៉ាក្នុងឱកាសខួបគម្រប់៤០នៃអាពាហ៍ពិពាហ៍នេះ
គឺ ថ្ងៃ០១មករា១៩៧២-០១មករា ២០១២!
កូនមានចិត្តសប្បាយរីករាយណាស់! ដែលឆាកជីវិតគូរបស់លោកទាំងពីរបានឈានមកដល់ខួបគម្រប់
៤០ឆ្នាំនៅ ថ្ងៃនេះ ហើយកូនជឿជាក់ថា វានឹងស្ថិតស្ថេរអស់កាលជានិរន្តរ៍តទៅ សម្រាប់ជាសេចក្តីសុខ និងភាពកក់ក្តៅរបស់កូនៗនិងចៅៗទាំងឡាយ។ កូនសូមជូនពរឲ្យសុភមង្គលនៃជីវិតគូរបស់លោកទាំង
ពីរកាន់តែមានភាពផ្អែមល្ហែម និងទទួលបានពរព្រះអង្គគ្រប់បែបយ៉ាង!
អរគុណព្រះអង្គដែលបណ្តាលឲ្យកូនបានក្លាយជាកូនធម៌របស់លោកទាំងពីរ គឺអ្នកម៉ាក់សង្វាវ៉ាន និង
លោកប៉ាឈុន។
ពីកូនសីហា
kao seiha
Facebook : seiha kao

គោរពជូនអ្នកមីងសង្វាវ៉ាន!

ក្នងឱកាសខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ (១មករា ១៩៧២-២០១២)
ខ្ញុំសូមគោរពជូនពរអ្នកមីង និងលោកពូ ព្រមទាំងក្រុមគ្រួសារ
សូមមានសំណាងល្អ សុភមង្គល សិរីសួស្តី គ្រប់វេលា
និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

ពីក្មួយ ព្រឿង ប្រណីត

ជម្រាបសួរលោកអ៊ំជាទីគោរពទាំងពីរ,

ពិតជាធ្វើឲ្យក្មួយសោក​ស្តាយណាស់ ដែលអ្វីៗបានយឺតពេល

ក៏ព្រោះតែនៅឯស្រុកកំណើតក្មួយគ្មានអគ្គិសនី ដែលមិនអាច

បើក​ពិនិត្យ ប្លក់ទាំងឡាយបានទាន់ពេលវេលា។

ទោះជាយ៉ាង​ណា​សេចក្តីស្នេហា ការគោរព​ស្រឡាញ់​របស់​ក្មួយ

ចំពោះ​

លោកទាំងពីរ​កំពុងងំពេញ​​បេះដូងអស់​ទៅហើយ

ដឹង​ហើយថា ពេលវេលាបានកន្លងទៅប្រាំថ្ងៃទៅហើយក៏ពិតមែន!!!

ក្មួយសុំការអនុញ្ញាតពី​លោកទាំងពីរ ជម្រាបជូនពរក្នុងឱកាស

គម្រប់ខួបទី៤០ នៃអាពាហ៍ពិពាហ៍ (០១មករា១៩៧២-០១មករា ២០១២)

សូមឲ្យសុមង្គល សេចក្តីស្រឡាញ់ សណ្តោស​ប្រណី

ភាព​ចម្រើន​រុងរឿង ស្នាម​ញញឹម​ដ៏ត្រជាក់ ដែលធ្លាប់តែ​មានវត្ត​មាន

ក្នុងជីវិត​អាពាហ៍ពិ​ពាហ៍របស់​លោកទាំងពីរ នៅតែមាន

​និងបន្តរហូតជានិច្ចនិរន្តរ៍ ហើយជា​ស្ពាន នឹងគំរូដល់កូនៗក្មួយជំនាន់ក្រោយ…

គំរូវិរៈភាពនៃជីវិត​អាពាហ៍ពិពាហ៍​របស់លោក​ទាំងពីរ

នឹងក្លាយ​ជាគំរូ​ដ៏ល្អ​សម្រា​ប់ក្មួយ នៅពេលអនាគត!

ដោយសេចក្តីគោរព​ស្រឡាញ់ដ៏ខ្ពង់ខ្ពស់

ពីក្មួយ ជំនោរ

ក្មួយសូមជម្រាបសួរអ្នកមីង!!!

ក្នុងឱកាសខួប៤០ឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកមីងនិងលោកពូ

ក្មួយសូមជូនពរបវរមហាប្រសើរ សូមកើតមានដល់អ្នកមីងនិងលោកពូ និង

សូមឲ្យសុភមង្គលរវាងលោកពូនិងអ្នកមីងបានឋិតឋេរជាអមតៈ។

ដោយក្តីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់
ពីក្មួយ
យី ឆេងអ៊ួ (ប៉េង)

រូបថត៖ ប៉ិច សង្វាវ៉ាន

6 ចំលើយ ទៅ “ជីវិតអពាហ៍ពិពាហ៍ខ្ញុំគម្រប់៤០ឆ្នាំ”

  1. ប្រណីត ខែមករា 2, 2012 ម៉ោង 10:08 ព្រឹក #

    គោរពជូនអ្នកមីងសង្វាវ៉ាន!

    ក្នងឱកាសខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ (១មករា ១៩៧២-២០១២)
    ខ្ញុំសូមគោរពជូនពរអ្នកមីង និងលោកពូ ព្រមទាំងក្រុមគ្រួសារ
    សូមមានសំណាងល្អ សុភមង្គល សិរីសួស្តី គ្រប់វេលា
    និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

    ពីក្មួយ ព្រឿង ប្រណីត

  2. pechsangwawann ខែមករា 2, 2012 ម៉ោង 8:29 ល្ងាច #

    សួស្តីក្មួយប្រណីត

    អរគុណក្មួយជាពន្លឹកដែលបានចូលរួមសំដែងការរីករាយនិងជូនពរក្នុង
    ព្រឹត្តការណ៍ជីវិតសំខាន់ៗរបស់អ្នកមីង និងលោកពូ ​។​​យើងទាំងពីរនៅនឹកចាំមិនភ្លេចនូវវត្តមានក្មួយនិងភរិយាក្នុងពីធីខួប
    អពាហ៍ពីពាហ៍របស់យើងទាំងពីរកន្លងទៅនៅភ្នំពេញ។

  3. Lek Chumnor ខែមករា 5, 2012 ម៉ោង 11:58 ល្ងាច #

    ជម្រាបសួរលោកអ៊ំជាទីគោរពទាំងពីរ,

    ពិតជាធ្វើឲ្យក្មួយសោក​ស្តាយណាស់ ដែលអ្វីៗបានយឺតពេល ក៏ព្រោះតែនៅឯស្រុកកំណើតក្មួយគ្មានអគ្គិសនី ដែលមិនអាចបើក​ពិនិត្យ ប្លក់ទាំងឡាយបានទាន់ពេលវេលា។

    ទោះជាយ៉ាង​ណា​សេចក្តីស្នេហា ការគោរព​ស្រឡាញ់​របស់​ក្មួយចំពោះ​លោកទាំងពីរ​កំពុងងំពេញ​​បេះដូងអស់​ទៅហើយ ដឹង​ហើយថា ពេលវេលាបានកន្លងទៅប្រាំថ្ងៃទៅហើយក៏ពិតមែន!!!

    ក្មួយសុំការអនុញ្ញាតពី​លោកទាំងពីរ ជម្រាបជូនពរក្នុងឱកាសគម្រប់ខួបទី៤០ នៃអាពាហ៍ពិពាហ៍ (០១មករា១៩៧២-០១មករា ២០១២) សូមឲ្យសុមង្គល សេចក្តីស្រឡាញ់ សណ្តោស​ប្រណី ភាព​ចម្រើន​រុងរឿង ស្នាម​ញញឹម​ដ៏ត្រជាក់ ដែលធ្លាប់តែ​មានវត្ត​មាន​នៅក្នុងជីវិត​អាពាហ៍ពិ​ពាហ៍របស់​លោកទាំងពីរ តែមាន​នឹងបន្តរហូតជានិច្ចនិរន្តរ៍ ហើយជា​ស្ពាន នឹងគំរូដល់កូនៗក្មួយជំនាន់ក្រោយ…

    គំរូវិរៈភាពនៃជីវិត​អាពាហ៍ពិពាហ៍​របស់លោក​ទាំងពីរ នឹងក្លាយ​ជាគំរូ​ដ៏ល្អ​សម្រា​ប់ក្មួយ នៅពេលអនាគត!

    ដោយសេចក្តីគោរព​ស្រឡាញ់ដ៏ខ្ពង់ខ្ពស់,

    ពីក្មួយ ជំនោរ

    • pechsangwawann ខែមករា 6, 2012 ម៉ោង 4:50 ល្ងាច #

      ជម្រាបសួរក្មួយជំនោរ
      មិនអីទេក្មួយជំនោរ​មិនសំខាន់រឿងពេលមុនក្រោយទេ​ គឺសំខាន់ត្រង់ការយកចិត្តទុកដាក់របស់
      ក្មួយចំពោះលោកអ៊ំទាំងពីរ។​សន្តានចិត្តដ៏ល្អរបស់ក្មួយដែលចេះស្រឡាញ់និងគោរពចាស់ទុំ
      ហើយដែលស្តែងចេញជាតួអក្សរបានធ្វើឲ្យលោកអ៊ំទាំងពីររំភើបរីករាយនិងអរគុណក្មួយ
      ណាស់។​ លោកអ៊ំទាំងពីរស្រឡាញ់ពាក្យពេចន៍ដ័ត្រជាក់របស់ក្មួយនិងចរិយាដាក់ខ្លួនមិនក្រអឺត
      ក្រទមរបស់ក្មួយណាស់។ យើងសូមសរសើរ។ យើងស្រង់សំបុត្រក្មួយដាក់ក្នុងប្លក់ត្រង់ទំព័រប្រកាស
      ទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តការណ៍ជីវិតលោកអ៊ំ។ ​សុខសប្បាយ​​សុខភាពល្អ និងមានជោគជ័យ
      ណាក្មួយ។

  4. khmerwisdom ខែមករា 26, 2012 ម៉ោង 10:24 ព្រឹក #

    ក្មួយសូមជម្រាបសួរអ្នកមីង!!!
    តើអ្នកមីងនិងក្រុមគ្រួសារមានសេចក្តីសុខសប្បាយយ៉ាងណាដែរ?
    ចំណែកក្មួយនិងក្រុមគ្រួសារនៅឯអាយ សុខសប្បាយជាធម្មតាទេ។
    ឆ្លៀតក្នុងឱកាសខួប៤០ឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកមីងនិងលោកពូ ក្មួយសូមជូនពរបវរមហាប្រសើរ សូមកើតមានដល់អ្នកមីងនិងលោកពូ និង សូមឲ្យសុភមង្គលរវាងលោកពូនិងអ្នកមីងបានឋិតឋេរជាអមតៈ។
    ដោយក្តីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់
    ពីក្មួយ
    យី ឆេងអ៊ួ (ប៉េង)

    • pechsangwawann ខែមករា 27, 2012 ម៉ោង 9:39 ល្ងាច #

      ជម្រាបសួរក្មួយ
      ខ្ញុំសប្បាយចិត្តណាស់ ពេលបានទទួលសំបុត្រនិងដំណឹងពីក្មួយម្តងៗ។​
      អរគុណក្មួយណាស់ដែលមិនភ្លេចខ្ញុំហើយចូលរួមអបអរក្នុងព្រឹត្តការណ៍
      ជីវិតខ្ញុំមិនដែលខកខាន។ នេះបញ្ជាក់អំពីលក្ខណៈមិត្តល្អ។​ អរគុណណាស់។

      ខ្ញុំបានអានកំណាព្យក្មួយពីរោះៗនិងមានខ្លឹមសារណាស់។ តើខ្ញុំអាចដកស្រង់
      យកមកផ្សាយក្នុងប្លក់ខ្ញុំបានទេ?។ ​សព្វថ្ងៃ ខ្ញុំរវល់ណាស់គ្មានពេលសរសេរអ្វី
      ច្រើនក្នុងប្លក់ទេព្រោះពេលផ្សាយអត្ថបទនីមួយៗម្តងៗ ជួរអក្សរធ្លាក់មិនស្មើបាត់
      ពាក្យចុងឃ្លា។​
      ខ្ញុំមិនសប្យាយចិត្តសោះ​ កាលណាធ្វើកិច្ចការដែលប្រើពេលច្រើនហើយមិនស្អាត
      ដូចចិត្តចង់បានយ៉ាងនេះ។

      ពីខ្ញុំនិងស្វាមីខ្ញុំដោយស្រឡាញ់រាប់អាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers