ដកស្រង់ចេញពីព្រឹត្តប័ត្រ សម្លេងC5 លេខ១
តាំងពីមកនៅក្នុងជំរុំភៀសខ្លួន នាយច្រូចហាក់មានគំនិតប្លែកៗ។ ថ្ងៃមួយវាគិតថា អាត្មាអញ បើសិនជាកាត់ខោមួយទុកហាត់កីឡាបែបស្អាត ព្រោះក្រមុំៗនៅក្នុងជំរុំនេះ
ចូលចិត្តមើលកីឡាណាស់ តែដូចជាខ្វះក្រណាត់……..។ អូហ៍! នឹកឃើញហើយ។អញគិតយកខោវែងពណ៌ស៊ុកូឡាមកកាត់ជើងពាក់កណ្តាល។ កាលណាដេររួច ហើយ អញទៅសុំអំបោះឡែនគេមកប៉ាក់ជាអក្សរភ្លេង ឡូយមែន អស្ចារ្យរ៉ុយៗ ទៅណាវា។ តើមានកំលោះណាដូចអញនៅក្នុងជំរុំនេះ។ ឯស្រីៗពិតជាចាប់អារម្មណ៍លើអញមិនខាន។![]()
មួយថ្ងៃក្រោយមក វាក៏ដេរខោនោះបានដូចបំណងមែន។ ព្រលឹមឡើងនាយច្រូចស្លៀកខោដ៏អស្ចារ្យនោះធ្វើឲ្យគ្រួសារទាំងមូល ភ្ញាក់ផ្អើលនិងហួសចិត្តពន់ពេក។ ដៃម្ខាងកាន់ក្រដាសមួយសន្លឹក ។ ដៃម្ខាងទៀតក្រពាត់ទៅក្រោយ។នាយច្រូចដើរចុះដើរឡើងនៅក្បែរអណ្តូងទឹក សង្ហាមែនអាច្រូច !។ថ្ងៃនេះអាច្រូចពិតជាលេខ១មែន !។ បងប្អូនជិនឫកអាច្រូចគ្រប់ៗគ្នា តែខ្ជិលនិយាយព្រោះអាច្រូចជាមនុស្សលែងស្តាប់បងប្អូនទៅហើយ។
ចុះអ្នកក្រៅ មិនដឹងជាជិនឫកអាច្រូចយ៉ាងណា?
ថ្ងៃ២៩មិថុនា១៩៧៦
ក.ក.ន. ព្រឹត្តប័ត្រសម្លេងC5សរសេរដៃដោយប្អូនស្រីខ្ញុំពីរនាក់
ដែលមានទេពកោសល្បផ្នែកសារព័ត៌មានដោយមិនដឹងខ្លួន។
រស់នៅក្នុងជំរុំនេះយូរពេកដើម្បីរង់ចាំចេញមកប្រទេសបារាំង
ភាពតប់ប្រមល់និង ក្តីកង្វល់ បានជំរុញឲ្យអ្នកទាំងពីរចាប់ដងប៉ាកកា
សរសេរពីនេះពីនោះដើម្បីបំបាត់ការអផ្សុកនិងការសៅហ្មង ។









អរគុណ Madeleine ដែលចេះសរសេរយ៉ាងក្បោះក្បាយ ។ ប៉ុន្តែដូចមិនដឹងចង់សើចត្រង៉ណា?។
រឿងកំប្លែងខ្លះ ទាល់តែសម្តែងជាសូរស័ព្ទសម្លេងឫបង្ហាញរូបភាពទើបធ្វើឲ្យសើច។
នេះបើតាមសំដីលោកឈរ ហ៊ឃៀងអ្នកនិពន្ធរឿងកំប្លែងប្រចាំវិទ្យុអាស៊ីនៅ
ប៉ារីសពីមុន លោកថារឿងកំប្លែងរបស់លោក បើសិនជាយកមកសរសេរ
ប្រហែលជាមិនធ្វើឲ្យអ្នកអានសើចទេ។
ករណីលោក ដូចករណីខ្ញុំដែរ នៅពេលខ្ញុំទស្សនារឿងកំប្លែងបារាំងក្នុងទូរទស្សន៍ទោះ
ជាខ្ញុំយល់ទាំងអស់ឬអានរឿងកំប្លែងអាមេរិកាំងដែលគេបកប្រែលក់ក្នុងស្រុកខ្មែរ
តែខ្ញុំក៏រកកន្លែងសើចគ្មានដែរ។