ប្រហែល២ថ្ងៃមកហើយមីង ស៊ឹមសង្កេតឃើញ តាប៉ុកអាយុ៧៣ឆ្នាំមកលេងអុកជាមួយពូហ៊ឹម ។ តាប៉ុកជាអ្នកពូកែលេងគួរសម។ចំណែកពូហ៊ឹមមិនសូវជាចំណាប់ទេ ប៉ុន្តែឆាប់ខឹង។ ពេលពូហ៊ឹមកំពុងតែគិត។
តាប៉ុក ៖ ផាច់ស៊ីត្រី
តាប៉ុក ៖ ផាច់ស៊ីត្រីទៀត
តាប៉ុក ៖ អូហ៍! ស៊ីនាង
តាប៉ុក ៖ ធ្វើអីប៉ុកកើត ហាហាហាហា
ឮពាក្យឌឺដងរបស់តាប៉ុកឥតឈប់ មីងស៊ឹមដែលអង្គុយក្បែរនោះនឹកក្នុងចិត្តថា ” បែបមិនយូរទេ ពីព្រោះពូហ៊ឹមកំពុងក្ដាប់ដៃខាំធ្មេញ ដូចជាខឹងខ្លាំងណាស់ ” ។ មែន ! ទ្រាំមិនបាន មែន! ។ ខឹងនឹងតាប៉ុកដាក់ផ្លែឲ្យខ្លាំងពេក ពូហ៊ឹមក៏លើកកូនចក្រត្រង់សេះ
មកជល់ក្បាលតាប៉ុកលាន់សូរផាច់ចេញឈាម ។
ពូហ៊ឹម ៖ ស៊ីអ្ហែងស៊ី !
បន្ទាប់មក គាត់ក៏យកក្ដារអុកក្រវាត់ចោលខ្ទេច ។








មតិយោបល់ថ្មីៗ