ជនមួយចំនួនបាននាំគ្នាទៅចុះឈ្មោះដើម្បីទទួលការព្យាបាលរោគឥតគិតថ្លៃដែលរៀបចំ
ដោយគ្រូពេទ្យស្ម័គ្រចិត្តសញ្ជាតិបារាំងដើមកំណើតខ្មែរនៅតាមនាវាចល័តមួយតាមដង
ទន្លេមេគង្គក្នុងប្រទេសកម្ពុជា។
ដល់វេនយុវជនម្នាក់ដែលឈរមុខគេ។ ស្ត្រីអ្នកកត់ឈ្មោះសួរយុវជននោះថាៈ
- ក្មួយឯងឈ្មោះអី?
- បាទអ្នកមីង ខ្ញុំឈ្មោះឧត្តម។
- ចុះនាមត្រកូល?
- នាមត្រកូលខ្ញុំបាទ ឯក
- ចម្លែកម្ល៉េះ! ឯងឈ្មោះ ឯក ឧត្តមមែនអ្ហ៊ែ?។
- បាទមែន អ្នកមីង។
- ចង់ធ្វើអីថ្ងៃក្រោយ?
- មិនទាន់ដឹងដែរ។
- ឈ្មោះឯក ឧត្តម ចង់ធ្វើ ឯកឧត្តមនឹងគេទេ?
យុវជននេះលើកដៃអេះក្បាល បញ្ចេញទឹកមុខបែបស្ទាក់ស្ទើរហើយក៏ឆ្លើយថា :
- ចង់តិចៗដែរ តែគ្មានទុយយោ
- ខ្វះអី ទុយយោ នៅហាងលក់គ្រឿងសំណង់ផ្លូវត្រសក់ផ្អែមមានគគោគ ចង់បានប៉ុន្មានម៉ែត្រក៏គេលក់ឲ្យមិនថ្លៃប៉ុន្មានទេ។
និយាយរួច ស្ត្រីនោះហៅអ្នកបន្ទាប់ឲ្យចូលមកទៀត។
ឭពាក្យអ៊ី អ្នកស្រីកត់ឈ្មោះដូចជាឡើងកំដៅខ្លួនក្តៅភាយៗ។
- នាងឯងចិនឬ?
- ចាសទេ ខ្មុតសែ ពិតជាខ្មែរសុទ្ឋ មើលតែសម្បុរខ្ញុំដឹងហើយ។
- បើខ្មែរ ម៉េចមិនក៏មិននិយមប្រើពាក្យខ្មែរ ក្រែងស្រុកនេះស្រុកខ្មែរអ្ហី? ។
- ចាស ពាក្យចែ អ៊ី អាស្សាម អាមួយ អាហ៊ា អាចឹក ជាពាក្យពេញនិយមសព្វថ្ងៃនេះ។
- អ្នកណាថា?
- ចាស ខ្ញុំថា ថាតាមការសង្កេត និងតាមត្រចៀកខ្ញុំឮច្បាស់។
- យីស ខាតពេលច្រើនណាស់! ខ្ជិលតស៊ូមតិ។
- ប្រញាប់ប្រាប់ឈ្មោះមក ឈ្មោះអី?
- ឈ្មោះ នាងទាវ
- អ៊ីចឹងនាមត្រកូលនាងមែនទេ?
- ចាសមិនមែនទេ។ នាមត្រកូលនាងខ្ញុំ គឺទុំទៅវិញ។ ឈ្មោះហៅពេញលេញ គឺកញ្ញា ទុំ ទាវ។
– ឈ្មោះចម្លែកមួយទៀតហើយ។
- ពុកម៉ែនាងឯងកើតស្រុកណា ខេត្តណា?
-ពុកមិនដឹងកើតនៅស្រុកណាទេ ខ្ញុំចាំតែស្រុកម៉ែ។ ម៉ែខ្ញុំកើតនៅត្បូងឃ្មុំ ខេត្តកំពង់ចាម។
- ត្រូវម៉ាច់ ច្បាស់ជាទុំទាវចាប់ជាតិហើយបានជានៅអាល័យឈ្មោះនេះ។
- មិនដឹងដែរ ។ ខ្ញុំគ្រាន់តែដឹងថា ម៉ែពុកខ្ញុំចូលចិត្តមើលរឿងទុំទាវណាស់។
- ច្បាស់ជាពុកនាងឯងស្រឡាញ់ពេញចិត្តតួនាងទាវដែលសម្តែងដោយ
នាងដាញ់ម៉ូនីកាហើយបានជាដាក់ឈ្មោះឲ្យនាងឯងថាទាវ។
- អ្នកអ៊ី ពូកែស្មានដល់ហើយ។
- នែ ចេះពាក្យអ្នកអ៊ីនេះពីសាលាណា មិនដែលឭតាំងពីកើតមក។ រួចយ៉ាងម៉េចក៏នាំគ្នាស្រឡាញ់ពាក្យអ៊ី
នេះម៉្លេះ? គេនិយាយថា អ្នកមីង មិនមែន អ្នកអ៊ីទេ ឮឫនៅនាងទុំទាវ? ចម្លែកណាស់ នាងឯងនេះ ខុសគេ
តាំងពីឈ្មោះ តាំងពីសំដីសំដៅ …តាំងពីស្អីៗខ្លះទេ
- អូហ៍ ខ្ញុំនេះខុសគេ? ពុទ្ធោ ពុទ្ធំ! ឈ្មោះខ្ញុំខ្មែរ មុខខ្ញុំក៏ខ្មែរ សម្បុរខ្ញុំក៏ខ្មែរទៀត អ្នកមី…
- អើ ខ្មែរទាំងអស់ទាស់តែមិនចេះស្រឡាញ់លក្ខណៈខ្មែរ មិនចូលចិត្តប្រើពាក្យខ្មែរ។
ដឹងទេ? ចូលចិត្តយកពាក្យគេមកប្រើ គឺបានសេចក្តីថានាងឯងកំពុងតែមើលងាយខ្លួនឯងហើយ។
- សូមលាសិនហើយចាស។
- ឈប់សិន នាងទុំទាវ នាងហៅខ្ញុំថាមីផង! កុំព្រហើន
កុំឃើញខ្ញុំនិយាយលេងឡើងចាង។ ចេញទៅ! ហត់ណាស់!ស្រីឡប់ៗ។
មើល៍ តើមាននរណាឈ្មោះប្លែកទៀតទេ? លើកដៃឡើង។
អ្នកឈរចាំលើកដៃព្រាត ហើយស្រែកលាន់ថាខ្ញុំៗៗៗ។
អ្នកកត់ឈ្មោះនិយាយបង្អាក់សម្លេងហើយថា :
- ត្រូវគោរពវេនមុនក្រោយ៕ ចប់៕









សូមសរសើររឿងកំប្លែងនេះ។ ខ្ងុំសើចឡើងចុកពោះ ហើយ
អានចុះអានឡើងពីរបីដង នៅតែចង់អានទៀត។
អរគុណណាស់ចំពោះការសរសើរ។
ជាពិសេស កាលបើដឹងថាចេះសរសេររឿងកំប្លែងឲ្យលោកបានសើច។
ចម្លែកមែន! ខ្ញុំសើច!!! ហាស៎!!!!
បានធ្វើឲ្យគេសើច សប្យាយចិត្តណាស់។ យ៉ាងហោចណាស់ក៏បានជួយកម្លាំងលោកភក្តី អ្នកសរសេររឿងកំប្លែងនៅអាមេរិកម្តងៗដែរ។
ហា ហា ហា អរគុណដែលចេះនឹកឃើញដល់ខ្ញុំ ។