ដកស្រង់ចេញពីសៀវភៅកំណាព្យនិងចម្រៀង
<ឱផ្កាពណ៌ស្វាយ>
ដែលជាការផ្សាយរបស់អ្នកនិពន្ធ
រក្សាសិទ្ធិ
ព្រិលអើយអ្នកសល្អដូចពេជ្រ
ព្រះឥន្រ្ទឥតភ្លេចបាចសព្វឋាន
លើដីលើមែកផ្ទះថ្នល់ឡាន
ឃើញហើយហាក់បានដល់ឋានថ្មី។
គឺឋានពណ៌សល្អចម្លែក
ហាក់ដូចជាមេឃធ្លាក់ដល់ដី
ហាក់ដូចសមុទ្រម្សៅសំឡី
គ្របលើផែនដីឲ្យប្រែប្លែក៕
លោកស្រីស៊ឹម ចាន់យ៉ាសរសេរកំណាព្យនេះនៅ
ស្ថានីយ៍រថភ្លើងណង់ស៊ី (Nancyប្រទេសបារាំង)១៦/១២/៩៩
កកន៖
រូបថតពីរសន្លឹកនេះឥតទាក់ទងនឹងពេលនិងទីកន្លែងដែលកវីសរសេរកំណាព្យនេះទេ។
ខ្ញុំគ្រាន់តែយករូបពីរសន្លឹកនេះមកលំអទំព័រកំណាព្យនេះតែប៉ុណ្ណោះ។
ថ្ងៃ៥កុម្ភៈជាថ្ងៃទី១ដែលព្រិលចាប់ធ្លាក់មកគ្របដណ្តប់ក្រុងខ្ញុំក្នុងរដូវរងាឆ្នាំ២០១២នេះ។










មតិយោបល់ថ្មីៗ