រក្សាសិទ្ធិ
មានក្រុមហ៊ុនផលិតទឹកដមផ្លែឈើ ( fruit juice )មួយនៅប្រទេសចិន។
ម្ចាស់ក្រុមហ៊ុនចង់ឲ្យផលិតផលរបស់គេមានឈ្មោះល្បី គេក៏ជួលជនជាតិអាមេរិកាំងម្នាក់
ដែលជាអ្នកឯកទេស( advertising expert )ខាងផ្សាយពាណិជ្ជកម្មឲ្យមកជួយផ្សាយ
ផលិតផលរបស់គេ ។ អាមេរិកាំង ម្នាក់នេះក៏យល់ព្រមមកធ្វើការឲ្យក្រុមហ៊ុនទោះបីជាខ្លួន
មិនចេះភាសាចិន និងមិនចេះអក្សរចិនក៏ដោយ។ ដើម្បីឲ្យផលិតផលលក់ដាច់ដោយ
មិនបាច់ប្រើអក្សរ គាត់ក៏មានគំនិតជារបៀបគូររូប។
រូបទី១ គូរពីមនុស្សម្នាក់ដែលនឿយហត់អស់កម្លាំង ។
រូបទី២ គូរពីមនុស្សដដែលហ្នឹងកំពុងក្រេបទឹកផ្លែឈើ fruit juice ។
រូបទី៣ គូរពីមនុស្សដដែលហ្នឹងមានកម្លាំងមាំមួនក្រោយពីបានញ៉ាំ fruit juice ។
រួចហើយគាត់ក៏ឲ្យគេយកផ្ទាំងគំនូរទាំង៣ផ្ទាំងទៅដាក់ផ្សាយតាមលំដាប់លំដោយគឺ
ពីឆ្វេងទៅស្ដាំ។ តាំងពីផ្សាយដំណឹងនេះមក គាត់នឹងក្រុមហ៊ុនសង្កេតឃើញថា ប្រជាជន
ចិនឈប់ទិញទឹកភេសជ្ជៈផ្លែឈើ fruit juice តទៅទៀត ។ មូលហេតុ គឺមកពីនៅស្រុក
ចិន មនុស្សមើលអក្សរពីស្ដាំទៅឆ្វេង។ ដូច្នេះ ប្រជាជនចិនក៏មើលរូបគំនូរទាំងនេះពីស្តាំ
ទៅឆ្វេងដែរ បានសេចក្ដីថា មនុស្សមាំទាំសោះ ក្រោយពេលញ៉ាំទឹកផ្លែឈើ fruit juice
ស្រាប់តែនឿយហត់អស់កម្លំាងទៅវីញ ៕








មតិយោបល់ថ្មីៗ