បណ្ណសារ | 9:35 ល្ងាច

គួរអានសៀវភៅល្អៗ​ដោយ​លោក​គឹម ចាន់ណា

10 កុម្ភៈ

កំណត់ការិយាល័យនិពន្ធ (ក.ក.ន)

 កាលពីប៉ុន្មានឆ្នាំមុន លោកអ្នកនាងប្រហែលជាបានស្តាប់បទអត្ថាធិប្បាយរបស់ខ្ញុំ

ក្នុងនាទីអក្សរសិល្ប័ខ្មែរស្តីពីសិល្បៈក្នុងការនិយាយដែលរៀបរៀងដោយលោក

​គឹម ចាន់ណាតាមរលកអាកាសវិទ្យុបារាំងអន្តរជាតិRFI

តាំងពីពេលនោះរហូតមកដល់ពេលនេះ

លោក​គឹម ចាន់ណា

បានបកប្រែនិងរៀបរៀងសៀវភៅល្អៗដ៏មានប្រយោជន៍ជាច្រើនទៀត។

លោកបានសរសេរថា

សៀវភៅទំាងនោះអាចជួយឲ្យលោកអ្នកនាងមានបទពិសោធន៍ក្នុងការត្រិះរិះពិចារណា​

អាចយល់ចិត្តអ្នកដទៃនិងបានទទួលការស្រឡាញ់រាប់អានចូលចិត្ត។ល។

តាមរយៈទ្រឹស្តីល្អៗដែលលោក គឹម ចាន់ណាបានប្រមូលមកចងក្រងក្នុងសៀវភៅទាំងនេះ

លោកអ្នកនាងនិងមើលឃើញទិសដៅថ្មីក្នុងជីវិត…

សូមចុចអានអក្សរមួយបន្ទាត់ខ្លីខាងក្រោមនេះ៖

Ad 19 05 2011

លោកគឹម ចាន់ណា

រូបថត៖ គឹម ចាន់ណា

រូបថត៖ គឹម ចាន់ណា

រូបថត៖គឹម ចាន់ណា

                                                          ផ្សាយចេញពីសមាគមអ្នកនិពន្ធខ្មែរ                                                              

មានដាក់លក់នៅតាមតូបផ្សារថ្មី​​ ផ្សារអុរឫស្សី

​តាមបណ្ណាគារផ្សេងៗក្នុងទីក្រុងភ្នំពេញមនិងបណ្តាខេត្តនានា៕

កំប្លែង៖​មិនចង់ទៅឋានសួគ៌ (HEAVEN) ដោយសុ ភក្តី

10 កុម្ភៈ

រក្សាសិទ្ធិ

កំពុងតែបើកឡានពេលយប់តាមដងវិថីមួយ  ស្រាប់តែលោកគ្រូគង្វាល (pastor)ម្នាក់នេះនឹកភ្នកចង់ចូលរង្គសាលរាំរែកមួយ  (bar dancing)។ ពេលចូលទៅដល់មាត់ទ្វាររង្គសាល  គាត់ក៏ជួបមនុស្សម្នាក់  ហើយក៏ចាប់សួរបុរសនោះថា :

លោកគ្រូគង្វាល : លោកប្អូនចង់ទៅឋានសួគ៌ឬអត់ ?
បុរសទី១: ខ្ញុំចង់ទៅ ។  ឋានសួគ៌ទៅហើយអ្នកណាមិនចង់។
លោកគ្រូគង្វាល :អើ  បើចង់អ៊ីចឹងប្រញ៉ាប់ចេញពីកន្លែងនេះភ្លាមទៅ។
បន្តិចក្រោយមកលោកគ្រូគង្វាលបានជួបមនុស្សម្នាក់ទៀត។

លោកគ្រូគង្វាល : ចុះលោកប្អូនខាងណេះ  ចង់ទៅឋានសួគ៌ឬអត់?
បុរសទី២ :ចេះសួរអ៊ីចឹងដែរ។ ខ្ញុំចង់ទៅតើ!  អាណាមិនចង់ទៅឋានសួគ៌នោះ ?
លោកគ្រូគង្វាល : OK  បើចង់ទៅឋានសួគ៌ គូរតែប្អូនចាកចេញពីកន្លែងនេះទៅ
ពីព្រោះទីនេះជាកន្លែងរបស់ពពួកបីសាច ( Satan ‘s place )   ។

បន្ទាប់ពីបានជួបបុរសទី២  លោកគ្រូគង្វាលក៏ចូលដល់ក្នុងរង្គសាល  ហើយក៏ជួបយុវជនម្នាក់ឈ្មោះ  ព្រំ មាន ។

លោកគ្រូគង្វាល : មើល! លោកប្អូន  តើលោកប្អូនចង់ទៅឋានសួគ៌ឬអត់  ?
ព្រំ  មាន : ទៅណា? ទៅឋានសួគ៌?  អត់ទេ។  បើចង់ទៅ ទៅតែម្នាក់ឯងទៅ ។
លោកគ្រូគង្វាលបើកភ្នែកធំៗស្រឡាំងកាំង  ហើយក៏ចាប់សួរតទៅទៀត។
លោកគ្រូគង្វាល : ប្អូនឯងប្រាកដជាអត់ចង់ទៅឋានសួគ៌មែន?  ក្រោយពេលប្អូនស្លាប់ ។
ព្រំ  មាន: ក្រោយពេលស្លាប់? បាទ ខ្ញុំចង់ទៅ។  ខ្ញុំស្មានតែលោកគ្រូគង្វាលឯង ចង់បបួលខ្ញុំទៅផ្ទះយប់ហ្នឹងដើម្បីទៅឋានសួគ៌។  ហា  ហា  ហា៕

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers