កំប្លែង៖ចាស់ហើយនៅតែបើកឡាន

11 កុម្ភៈ

ដោយសុ ភក្កី

រក្សាសិទ្ធិ

មានលោកយាយម្នាក់អាយុ៨៦ឆ្នាំហើយនៅតែបើកឡាន ។  ថ្ងៃមួយ  គាត់បើកឡានទៅផ្សារដើម្បីរកទិញម្ហូបអាហារ ។ ទិញបានសព្វគ្រប់   គាត់ក៏ត្រឡប់មកឡានវិញ។ គ្រាន់តែបើកទ្វារឡានភ្លាម  ស្រាប់តែគាត់ស្រឡាំងកាំងដោយគាត់គិតថាមានមនុស្សលួចចូលក្នុងឡានគាត់។ ភ្លាមៗនោះ គាត់ក៏ទូរស័ព្វហៅប៉ូលីសឲ្យមកជួយ។ ១៥នាទីកន្លងមក    ប៉ូលីសក៏មកដល់កន្លែងកើតហេតុ ។

លោកយាយ : ខ្ញុំសុំធ្វើសេចក្ដីរាយការណ៍ជូនលោកពីបទមានមនុស្សលួចស្តរេអូstereo , លួចចង្កូតឡាន ,លួចឈ្នាន់ហ្វ្រាំង , ឈ្នាន់ម៉ាស៊ីនពីឡានខ្ញុំ ។
គ្រាន់តែស្ដាប់សេចក្ដីរាយការណ៍ភ្លាម ប៉ូលីសដូចចង់អស់សំណើច  ។

ប៉ូលីស : លោកយាយកុំព្រួយអីណា។ លោកយាយគ្មានបាត់បង់អីទេ។ តាមពិត លោកយាយចូលខុសទ្វារទេតើ  គឺលោកយាយច្រឡំទ្វារក្រោយ( back seat door) ថាទ្វារមុខ (driving seat door) អ៊ីចឹងបានជាមិនឃើញចង្កូតឡាននោះ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers