មានអ្នកទោសម្នាក់ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិត។ ៤ម៉ោងមុនត្រូវគេសម្លាប់ អ្នកសម្លាប់ ( the executioner ) ក៏សួរ:
អ្នកសំឡាប់ : តើលោកចង់ពិសារបារីចុងក្រោយទេ ?
អ្នកទោស : អត់ទេ ខ្ញុំខ្លាចកើតជម្ងឺមហារីកសួត
មានអ្នកទោសម្នាក់ត្រូវតុលាការផ្ដន្ទាទោសប្រហារជីវិត។ ៤ម៉ោងមុនត្រូវគេសម្លាប់ អ្នកសម្លាប់ ( the executioner ) ក៏សួរ:
អ្នកសំឡាប់ : តើលោកចង់ពិសារបារីចុងក្រោយទេ ?
អ្នកទោស : អត់ទេ ខ្ញុំខ្លាចកើតជម្ងឺមហារីកសួត
រឿង «មី ស៊ីគាវ» ជារឿងកំប្លែងខ្លី ហើយមានន័យដ៏ជ្រាលជ្រៅ ទាក់ទង នឹង ការរស់ក្នុងសង្គមខ្មែរយើង។ រឿងនេះ ទាក់ទងយ៉ាងស៊ីជំរៅ នៅក្នុងប្រពៃណីទំនៀមទម្លាប់ និង ដួងព្រលឹងកូនខ្មែរគ្រប់សម័យកាលមកហើយ។
ការរស់នៅរបស់ប្រជាជននៅតាមជនបទនានា ខ្វះមុខខ្វះសព្វ ហើយជាពិសេសគឺខ្វះថ្នាំពេទ្យព្យាបាលជម្ងឺផ្សេងៗ ធ្វើឲ្យប្រជាជនទាំងនោះ ដាក់ជំនឿទៅលើខ្មោចព្រាយបីសាច ចេះកាច់ ចេះធ្វើឲ្យមនុស្សឈឺ ឬ ជាបាន យ៉ាងសក្ដិសិទ្ធទៀតផង។ អបិយជំនឿទាំងនេះ បានដិតជាប់ក្នុងអារម្មណ៍ប្រជាជនខ្មែរជារហូតមក។ ក្នុងជំនឿទាំងនោះ យើងសង្កេតឃើញតាំងពីការដាក់ឈ្មោះកូនចៅឡើងទៅ។ ពេលកូនកើតមក គេមិនហ៊ានសរសើរថា កូននោះស្រស់ស្អាត និង មិនហ៊ានដាក់ឈ្មោះកូនចៅនោះឲ្យពិរោះ ល្អស្ដាប់នោះទេ ឮហើយស្រឡាញ់ បៀតបៀនចង់បានយកទៅ និងធ្វើឲ្យកូនចៅនោះមិនសុខសប្បាយឡើយ។
អញ្ចឹងហើយបានជាការដាក់ឈ្មោះកូនចៅខ្មែរយើងដែលជួនស្ដាប់ទៅវាដូចជាមានការភ្ញាក់ផ្អើលមែនទែន ដូចជាឈ្មោះ «អាជ្រឹង អាជ្រុំ អាជ្រក់ អាជា មីកន្ត្រប់ មីក្អុក » ជាដើម។ ក៏មិនមែនមានតែជនជាតិខ្មែរនោះទេ ជនជាតិចិន ក៏ដិតជាប់ក្នុងជំនឿនេះយ៉ាងជ្រាលជ្រៅផងដែរ ដូចជាហៅឈ្មោះកូនថា «អាកៅ =អាឆ្កែ អាឡៅកាវ=អាស្វា អាទឺសៃ=អាអាចម៍ជ្រូក អាទឺមួយ=មីអូនជ្រូក » ជាដើមអញ្ចឹងដែរ។
ជនជាតិថៃ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដូចជនជាតិខ្មែរដែរ គេមានមេដឹកនាំប្រកាន់ «ទ្រឹស្ដីជាតិនិយម (une doctrine nationale)» ដ៏ខ្លាំងពូកែម្នាក់ ឈ្មោះហ្លួងពលត្រីវិចិត្រវាទកាន។ ក្នុងឆ្នាំ ១៩៣២ វិចិត្រវាទកាន កាន់ការក្នុងក្រសួងការបរទេស មានមុខនាទីជានាយកក្នុងក្រសួងវិចិត្រសិល្បៈ តាមរយៈ បទភ្លេង រឿងល្ខោន និង ក្នុងឋានៈខ្លួនជាអ្នកកាសែតផង។ វិចិត្រវាទកានបានផ្សព្វផ្សាយនូវទ្រឹស្ដីជាតិនិយមថៃបានយ៉ាងឆាប់រហ័ស ។
ទ្រឹស្ដីជាតិនិយមនេះ ត្រូវបាន អនុវត្ដន៍យ៉ាងពេញទំហ៊ឹង ដោយហ្លួងចមពល ភិបុលសង្រ្គាម ដែលក្នុងពេលនោះលោកជានាយករដ្ឋមន្ត្រី។ ហ្លួងភិបុលសង្រ្គាមបានកែប្ដូរឈ្មោះប្រទេសសយាម ជាប្រទេសថៃ ទាមទាទឹកដីឥណ្ឌូចិនពីបារាំង ប្រកាសឲ្យអនុវត្ដន៍ជាតិថៃនិយម ឲ្យប្រជាជនផ្លាស់ប្ដូររបៀបស្លៀកពាក់បែបបូរាណ (ឈប់ឲ្យស្លៀកសំពត់ចងក្បិន។ ស្ដ្រីឲ្យស្លៀកសំពត់) ឲ្យឈប់បរិភោគស្លាម្លូ ដាក់ឈ្មោះប្រុសៗ ឲ្យមានលក្ខណៈសំដែងភាពរឹងប៉ឹងខ្លាំងពូកែ ដាក់ឈ្មោះស្រីៗ -ឲ្យសំដែងពីភាពទន់ភ្លន់ផ្អែមពិរោះជាដើម។
អញ្ចឹងហើយបានជាយើងឃើញជនជាតិថៃច្រើនមានឈ្មោះពិរោះស្ដាប់ជាងខ្មែរយើង តែបើទោះជាយ៉ាងណាក៏ដោយ ក៏អបិយជំនឿ នៅតែដក់ជាប់នៅក្នុងដួងព្រលឹងជនជាតិនេះយ៉ាងច្រើនឥតគណនាដែរ។
ជនជាតិខ្មែរក្ដី ចិនក្ដី ថៃក្ដី សុទ្ធតែមានជំនឿ ទៅលើទ្រឹស្ដីព្រះពុទ្ធសាសនា យ៉ាងមុតមាំ ហើយប្រសិនបើយើងចេះយកព្រះពុទ្ធសាសនា ដែលពោរពេញទៅដោយសីលធម៌ មេត្ដាករុណាធម៌ សន្ដោសប្រោសប្រណី និង ការដែលប្រដៅឲ្យអោយចេះដុសខាត់ទៅរកវិជ្ជា និង ការកាសាង.., មកធ្វើជាមូលដ្ឋាន កសាងការរស់នៅឲ្យបានត្រឹមត្រូវពិតប្រាកដនោះ ប្រជាពលរដ្ឋខ្មែរ នឹង បានជួបនូវសេចក្ដីសុខក្សេមក្សាន្ដ ចំរុងចំរើនជាមិនខាន។ ព្រះពុទ្ធព្រះបរមគ្រូ ទ្រង់ត្រាស់ជាអាទិ៍ថា អ្វីៗទាំងអស់សុទ្ធតែចេញមកអំពីចិត្ដ និង គំនិត។ បើចិត្ដគំនិតមិនស្អាតស្អំ អ្វីៗទាំងនោះ នឹងនាំមកនូវវិបត្ដិ និង ក្ដីវិនាសជាមិនខាន។ តែបើចិត្ដគំនិតស្អាតស្អំ ល្អបរិសុទ្ធស្មោះត្រង់ គ្មានគំនិតអាក្រក់វៀចវេរ អ្វីៗដែលកើតចេញមកទាំងប៉ុន្មានក៏ល្អប្រសើរគ្មានសៅហ្មងដែរ៕
មានលោកគ្រូសង្ឃរាជចំណាស់១អង្គនោះ១ថ្ងៃៗ អង្គុយតែឆាន់តែ ។ ស្រាប់តែល្ងាចមួយត្អូញថា ឈឺចង្កេះ ក៏ហៅក្មេងវត្ត២នាក់ឈ្មោះ អាថុល នឹង អាថាត ឲ្យទៅច្របាច់ដៃច្របាច់ជើង ។ កំពុងតែច្របាច់ ស្រាប់តែអាថុល ” ផោម “ ( passing gas ) ។ មួយរំពេចនោះ ស្រាប់តែអាថាតស្រែកថា៖
អាថាត : យី ! អារបល់យ ផោមស្អុយនេះស្អុយ។
មួយស្របក់ក្រោយមក លោកគ្រូសង្ឃរាជក៏ព្រលែងផោម១យ៉ាងវែងហើយស្អុយមហាសែនស្អុយស្ទើរដកដង្ហើមមិនរួច។
អាថាត : Hmmmmmmm….លោកតាថ្ងៃហ្នឹងដើរខ្យល់ស្រួលដល់ហើយ។
អាថាតនិយាយចប់ភ្លាម អាថុលមិនហ៊ានថាអីទេ គ្រាន់តែនឹកក្នុងចិត្តថា: <យី ! អាប្រកាច់នេះ >
មតិយោបល់ថ្មីៗ