មានលោកគ្រូសង្ឃរាជចំណាស់១អង្គនោះ១ថ្ងៃៗ អង្គុយតែឆាន់តែ ។ ស្រាប់តែល្ងាចមួយត្អូញថា ឈឺចង្កេះ ក៏ហៅក្មេងវត្ត២នាក់ឈ្មោះ អាថុល នឹង អាថាត ឲ្យទៅច្របាច់ដៃច្របាច់ជើង ។ កំពុងតែច្របាច់ ស្រាប់តែអាថុល ” ផោម “ ( passing gas ) ។ មួយរំពេចនោះ ស្រាប់តែអាថាតស្រែកថា៖
អាថាត : យី ! អារបល់យ ផោមស្អុយនេះស្អុយ។
មួយស្របក់ក្រោយមក លោកគ្រូសង្ឃរាជក៏ព្រលែងផោម១យ៉ាងវែងហើយស្អុយមហាសែនស្អុយស្ទើរដកដង្ហើមមិនរួច។
អាថាត : Hmmmmmmm….លោកតាថ្ងៃហ្នឹងដើរខ្យល់ស្រួលដល់ហើយ។
អាថាតនិយាយចប់ភ្លាម អាថុលមិនហ៊ានថាអីទេ គ្រាន់តែនឹកក្នុងចិត្តថា: <យី ! អាប្រកាច់នេះ >








មតិយោបល់ថ្មីៗ