កំប្លែង៖ច្រឡំស្មានតែសត្វក្រួច​(quail )ដោយ​សុ ភក្តី

24 កុម្ភៈ

មានលោកយាយម្នាក់ ចាស់ជរាបន្តិចហើយ។ ភ្នែកមើលមិនសូវឃើញ។  ត្រចៀកក៏ស្ដាប់មិនសូវឮហើយវង្វេងវង្វាន់ខ្លះៗផង  ប៉ុន្តែអណ្ដាតនៅដឹងរស់ជាតិ។ គាត់មានកូនប្រុសបី៣នាក់។ នៅថ្ងៃកំណើតរបស់លោកយាយ  កូនទីមួយបានទិញទូរទស្សន៏ ( television ) ១គ្រឿងជូនគាត់ ។ កូនទីពីរទិញវិទ្យុ (radio ) ។  កូនទី៣  ទិញសត្វសេកមួយក្បាលយ៉ាងស្អាតហើយចេះនិយាយទៀតជូន។ មួយអាទិត្យក្រោយមក  គាត់ទូរស័ព្វទៅកូនទាំងបី ។  ជាមួយកូនទីមួយគាត់និយាយថា “  ម៉ែ  អរគុណដែលកូនបានឲ្យ TVឲ្យ ម៉ែ  ប៉ុន្តែដូចជាគ្មានបានការ ព្រោះម្ដាយមើលមិនសូវឃើញទេ”។  ជាមួយកូនទីពីរគាត់ថា “  radio កូនឯង ម៉ែទុកចោលរហូត ពីព្រោះម៉ែស្ដាប់មិនសូវឮ គិតសព្វៗទៅដូចជាខាតលុយអត់ប្រយោជន៏ “  ។ មកដល់កូនទីបីគាត់និយាយថា “  កូនឯងចំណាប់ណាស់  ចេះទិញរបស់ដែលត្រូវមាត់ម៉ែ។  កូនក្រួចដែលកូនទិញនោះ  ម៉ែយកវាទៅអាំង ឆ្ងាញ់អើយឆ្ងាញ់”  ។

រក្សាសិទ្ធិ

3 ចំលើយ ទៅ “កំប្លែង៖ច្រឡំស្មានតែសត្វក្រួច​(quail )ដោយ​សុ ភក្តី”

  1. មនុស្សចម្លែក ខែ​កុម្ភៈ 27, 2012 ម៉ោង 2:42 ល្ងាច #

    ពិតជា ពិរោះ និងគួរអោយអស់សំណើចមែន!​ ហ្នឹងមានន័យថា សេកដែលចេះនិយាយ
    ទោះបីមានតំលៃប៉ុណ្ណាក៏ដោយ ក៏ស្មើនឹងសត្វក្រួចដែលគ្មានតំលៃ នេះដោយសារម្តាយខ្វាក់ភ្នែក។

  2. lavorn (ឡាវ័ន​) ខែ​កុម្ភៈ 27, 2012 ម៉ោង 7:00 ល្ងាច #

    អួយ​ ម៉ែ​កាច​ដល់​ហើយ​ >.<

  3. Pheakkdey ខែ​កុម្ភៈ 28, 2012 ម៉ោង 2:20 ព្រឹក #

    លោកយាយមិនកាចទេ ​គឺគាត់វង្វេង​ វង្វាន់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers