បណ្ណសារ ប្រចាំខែ៖ ខែវិច្ឆិកា 2012

បទវិភាគរឿង«ព្រោះតែអ្នក» ដោយ​លោក​កែវ ឈុន

«ព្រោះតែអ្នក» ជា​រឿង​ប្រលោម​លោក​ខ្នាត​ខ្លី​ថ្មី​មួយ​ទៀត​របស់​អ្នក​និពន្ធ​ប៉ិច​ សង្វាវ៉ាន

ក្នុងចំណោម​ប្រលោម​លោក​ខ្នាត​ខ្លី​ផ្សេងៗ​ទៀត​ដែល​ខ្ញុំបា​នអាន។   ខ្លឹម​សារ​ពិសេស

​នៅ​ក្នុង​រឿង «ព្រោះតែអ្នក» ដែល​យើង​អាច​ទាញ​យក​មក​ធ្វើ​ការ​សិក្សា​រៀន​សូត្រ  គឺ

​អ្នក​និពន្ធ​បាន​សរសេរ​ផ្តោត​ទៅ​លើ​ការ​អប់រំទូន្មាន ទំនាក់​ទំនង​ល្អ​រវាង​ប្ដី​ប្រពន្ធ​ដោយ

​ត្រង់​តែ​ម្ដង។

និមល​ជា​កូន​កំព្រា​ក្នុង​របប​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម ឳពុក​ម្ដាយ​នាង​ត្រូវ​ស្លាប់

ដោយ​ការ​អត់​ឃ្លាន។​  បង​ស្រី និង  បង​ថ្លៃ​នាង​ត្រូវ​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​យ៉ាង

​អណោច​អធម្ម​។ និមល​ព​ក្មួយ​ប្រុស​កូន​បង​ស្រី​ឆ្លង​ដែន រត់​ភៀស​ខ្លួន​មក​រស់​នៅទី

​ក្រុង​ស្រ្តាស់​បួរ​ប្រទេស​បារាំង។     នាង​បាន​សម្រេច​ចិត្ដ​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​

ឈ្មោះ​សុភា​ដែល​តាម​សុំ​ស្រឡាញ់​នាង។ ស្នេហានិមល និងសុភាមាន​ការ​រកាំ​រកុះ

គ្នា​​ ព្រោះ​សុភា​ច្រណែន​ថានិមល​ស្រឡាញ់​ក្មួយ​ជីវ៉ា​របស់​នាងច្រើន​ជាង​ស្រឡាញ់

​ខ្លួន ហើយសុភា​ដែល​ធ្លាប់​តែ​ជា​សុភាព​បុរស​ម្នាក់ប្រកប​ដោយ​សំដី​ផ្អែម​ល្អែមប្រែ

​ក្លាយ​ទៅ​ជា​បុរស​គំរោះ​គំរើយ​ម្នាក់​យ៉ាង​ខ្លាំង​   ដែល​ធ្វើ​ឲ្យ​និមល និង សុភាជួបនូវ

​វិបត្ដិ​គ្រួសារ ​រង​ទុក្ខ​សោក​ស្ទើរ​តែ​ទ្រាំ​ពុំ​បាន​។

ពិត​មែន​ហើយ   ការ​គ្រប់​គ្រង​គ្រួសារ​ឲ្យមាន​សេចក្ដី​សុខ​ទៅ​បាន  គឺ​ជា​កា​តព្វ​កិច្ច​

យ៉ាង​សំខាន់​បំផុត​សម្រាប់​បុរសនិង​ស្រ្ដីដែល​ចុះ​សំរុង​ជ្រើស​រើស​គ្នា​ធ្វើ​ជា​គូ​គ្រង។

ក្នុង​កិច្ច​ការ​នេះ​គេ​ត្រូវ​ចេះ​អត់​ធ្មត់​សន្ដោស​ប្រោស​ប្រណីគ្នា  ហើយ​ត្រូវ​ចៀស​វាង

នូវ​អំពី​ក្ដៅ​ក្រហាយ​ទាំង​ឡាយ​ណា​ដែល​ជា​កត្ដា​នាំ​ទុក្ខ​មក​ឲ្យ​គ្រួសារ ហើយដែល​

ជា​កត្ដា​សំខាន់​បំផុត ធ្វើ​ឲ្យ​បាក់​បែក​ប្ដី​ប្រពន្ធ​គ្នា​តែ​ម្ដង។

ការ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ក្នុង​គ្រួសារ  មិន​មែន​បណ្ដាល​មក​ពី​រឿង​ធំៗ​នោះ​ទេ គឺ

​កើត​មក​តែ​ពី​រឿង​កំប៉ិច​កំប៉ុក​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ នៅ​ក្នុង​រឿងរាមកេរ្ដិ៍ ដោយ​គ្រាន់​

តែ​នាង​សិតា​គូរ​រូប​អសុរ   ព្រះ​រាម  ដែល​អួត​អាង​ថា  ជា​អវតាដ៏​សំខាន់​មួយ​របស់​

ព្រះវិស្ណុ​នោះ ក៏​នៅ​តែ​មាន​ក្ដី​ប្រចណ្ឌ ​មើល​ងាយ​ស្នេហា​នាង​សិតា​ រហូត​ក្លាយ​ជា

​ទំនាស់​បាក់​បែក​គ្នា​គ្មាន​ថ្ងៃ​ជួប។

យ៉ាង​ណា​មិញ​ការ​ទាស់​ទែង​គ្នា​រវាង​និមល និង​ស្វាមី ​ក្នុង​«រឿង​ព្រោះ​តែ​អ្នក» មិន

​មែន​កើត​ចេញ​ពី​រឿង​ធំ​ដុំ​ឯ​ណា។   ការ​ស្រឡាញ់​រញ៉ិច​រញ៉ុក​របស់​ប្ដីដែលជួប​នឹង​

ការ​សោះ​អង្កើយ​របស់​ប្រពន្ធ ដោយ​សំអាង​ទៅ​លើ​កត្ដា​ផ្សេងៗធ្វើ​ឲ្យ​ម្នាក់ៗ ភ្លេច

​ក្ដី​ស្រឡាញ់​បរិសុទ្ធ​អស់​រលីងហើយ​ងក់​ងរ​រក​រឿង យក​តែ​ត្រូវ​រៀងៗ​ខ្លួន​ទៅ។

«ច្បាប់​ប្រុស»អប់រំ​បុរស ​ឲ្យ​ចេះ​ប្រកាន់​នូវ​ឥរិយាបថ​ស្លូត​បូត​សុភាព​រាប​សារ​សម

សួន។   «ច្បាប់​ស្រី» អប់រំ​ស្ដ្រី​ឲ្យ​ប្រកាន់​នូវ​​ឥរិយាបថទន់​ភ្លន់​សុភាព​ ​ចេះ​យក​ចិត្ដ​

ទុក​ដាក់ក្នុង​ការ​ញ៉ិក​ញ៉ុក​របស់​ប្ដី រហូត​ដល់​ការ​រួម​រក្ស មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ប្ដី​អាក់​អន់

​ស្រពន់​ចិត្ដ​ឡើយ។ មើល​ទៅ ​នៅ​ក្នុង​សង្គម​បចុប្បន្ន​ហាក់​ដូច​ជា​ពាក្យ​ទូន្មាន​នេះ

គៀប​សង្កត់​តែ​ទៅ​លើ​ស្ដ្រី​ជា​ភរិយា​យ៉ាង​ខ្លាំង​ក្រៃ​លែង​ ឲ្យ​ត្រូវ​តែ​គោរព​ប្ដីគ្រប់​

ប្រការ តែ​គឺ​ជា​ក្បួន​ចិត្ដ​សាស្ត្រ​ម្យ៉ាង​ដែល​ជា​មូលដ្ឋាន​នៃ​អរិយធម៌វប្បធម៌​ខ្មែរ​ក្នុង

ការ​អប់រំ​បុរស​ស្ដ្រី​ឲ្យ​មាន​ទំនាក់​ទំនង​ល្អរ​វាង​គ្រួសារ​ប្ដី ប្រពន្ធ​គ្នា​យ៉ាង​ពិត​ប្រាកដ។

ចរិយា​សុភាព​រាបសារ ​ទន់​ភ្លន់ សំដី​ផ្អែម​ពីរោះ​ គឺ​ជា​ប្រពន្ធ​សីល​ធម៌​នៃ​មនុស្ស​ជាតិ​

គ្រប់​ជាតិ​សាសន៍ ហើយ​ជា​ពិសេស គឺ​ជា​ប្រពន្ធ​អរិយ​ធម៌​វប្ប​ធម៌​របស់​ខ្មែរ​យើង​តែ

​ម្ដង​  ហើយ​ដែល​យើង​ចាត់​ទុក​ថា   គឺ​ជា​សោ​ភ័ណសាស្ដ្រ​មួយ​ប្រភេទ​អាច​កែ​លំអ

​សង្គម​មនុស្ស​ឲ្យ​រស់​នៅ​យ៉ាង ​ប្រពៃ​ស្ងប់​សុខ​បាន ។ ពាក្យ​ខ្មែរ​តែង​ពោល​ថា «ក្ដៅ​

ស៊ី​រាក់​ ត្រជាក់​ស៊ី​ជ្រៅ» ឬ «ទឹក​ត្រជាក់​ត្រី​កុំ» ឬ «សន្សឹមៗកុំ​បំបោល…» ជា​ដើម៕

ក.ក.ន.

អរគុណលោក កែវ​ឈុនដែលបានវិភាគរឿង«ព្រោះតែអ្នក»។ ពិតណាស់ ដូច

លោកកែវ ឈុនបានវិភាគថា  ទំនាស់​និងការ​ខ្វែង​គំនិត​គ្នា​ក្នុង​គ្រួសារច្រើនតែ

បណ្តាលរៀងកំប៉ិកកំប៉ុក   ប៉ុន្តែ​រឿងដែលយើងយល់ថា ជារឿងតូចតាចបំផុត

ដែលស្វាមី ឬភរិយាបានប្រព្រឹត្តជ្រាំដែលៗឲ្យធុញថប់យូរខែយូរឆ្នាំអាចក្លាយ

ជារឿងធំបាន។  ចំពោះនិមល…..

ខ្ញុំនិងជូនគោលគំនិតខ្ញុំដែលខ្ញុំចង់បង្ហាញក្នុងរឿងនេះ នៅពេលក្រោយ។ សូម

អធ្យាស្រ័យ

ទំនាក់ទំនង ដោយ​ប៉ិច​ សង្វាវ៉ាន

ប្រិយមិត្តអ្នកអានជាទីមេត្រី

លោកអ្នកនាងកញ្ញាអ្នកអានឬអ្នកដឹកនាំសមាគម

ក្តី  អង្គការនានាក្តី  ដែលបានអាន និងពេញចិត្ត

អត្ថបទឬរូបថតណាមួយហើយចង់បានយកទៅ

ចុះផ្សាយបន្តនៅក្នុងគេហទំព័រផ្ទាល់សូមអញ្ជើញ

ទាក់ទងមកខ្ញុំជាមុនសិន  តាមរយៈអាស័យដ្ឋាន

អេឡិចត្រូនិកនេះ៖

 aeke.sp@gmail.com​

ដោយសូមកុំភ្លេចភ្ជាប់មកជាមួយនូវ «លិខិតស្នើរ

ការអនុញ្ញាតផ្សាយបន្ត»ដែលលោកអ្នកនាងបាន

បំពេញរួចហើយ។​លិខិតនេះខ្ញុំបានដាក់ជូនប្រិយ

មិត្តអ្នកអាននៅក្នុងទំព័រ@រក្សាសិទ្ធិគ្រប់យ៉ាង

ទន្ទឹមនេះដែរ ខ្ញុំសូមអញ្ជើញម្ចាស់ប្លក់«ព័ត៌មាន

ទូរស័ព្ទ»​ http://www.vuthdevelop.net/mobile/post-

category/novels និង « BUSINESS DEBATE»

http://www.news.popzone.asia/NewsDetail2.aspx?2012-11-02121102075325

ទាក់ទងមកខ្ញុំកុំខានដើម្បីសម្រួលកិច្ចការនេះ។

សារដែលបានទទួលក្នុងថ្ងៃខួបកំណើតខ្ញុំ

រូបថត៖អេរិក

Dear neak bang Srey !

your birthday is coming up on  November 24th.

Happy birthday neak bang somlanh.

yb
ERIC

រូបស្រះអេរិក
(រូបថតៈអេរិក)

ជូនចំពោះ អ្នកមីងប៉ិច សង្វាវ៉ាន

អ្នកមីងជាទីគោរពដ៏ជ្រាលជ្រៅបំផុត!

ក្នុងឱកាសខួបកំណើតអ្នកមីងគម្រប់ ៦៥ឆ្នាំ (២៤ វិច្ឆិកា១៩៤៧ – ២៤ វិច្ឆិកា ២០១២)
ក្មួយសូមបួងសួងដល់ព្រះដ៍បារមី វត្ថុសក្តិសិទ្ធិ ដែលមាននៅលើកលោកសូមជួយបី

បាច់ ប្រោះព្រំ ប្រទានពរជ័យទាំងឡាយ សិរីមង្គលគ្រប់ប្រការ ជោគជ័យគ្រប់ភារកិច្ច

សំណាងល្អគ្រប់ពេលវេលាជូនដល់អ្នកមីង និងក្រុមគ្រួសារ   ព្រមទាំងទទួលបាននូវ

សុខភាពល្អបរិបូរណ៌កាយពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាឈ្លាសវៃប្រកបដោយ

ទេពកោសល្យខ្ពស់ ។

ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំនៅតែនិយាយពាក្យថា អរគុណនិងចងចាំជានិច្ច នូវគុណ

បំណាច់របស់អ្នកមីងដែលអ្នកមីងបានផ្តល់ដល់ខ្ញុំ ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំ។ អ្នក

មីងបណ្តុះគំនិតល្អៗដល់យុវអ្នកនិពន្ធ លើកស្ទួយការងារអក្សរសិល្ប៍ខ្មែរ និងបណ្តុះ

ឆន្ទៈស្រឡាញ់ជាតិមាតុភូមិ។

សូមអ្នកមីងមេត្តាទទួលសព្ទសាធុការពរមហាប្រសើរនេះដែលយើងខ្ញុំសូមប្រសិទ្ធពរ

គោរពជូនដោយស្មោះអស់ពីដួងចិត្ត និងជាទីគោរពដ៏ជ្រាលជ្រៅបំផុត៕

គោរពជូនពរពីឧត្តរមានជ័យ
អំពីក្មួយ ព្រឿង ប្រណីត និងភរិយា

BON ANNIVERSAIRE!!

 

Pour ce jour important

 je vous souhaite

Santé

Bonheur

Tendresse

Vivez vos meilleurs moments de votre vie

 soyez heureuse…

Kaun Oudom H.

រូបផ្ការំដួលៈឡឹក ជំនោរ

ក្នុងឱកាសខួបកំណើតអ្នកម៉ាក់ជាទីគោរពគម្រប់ ៦៥ឆ្នាំ

២៤ វិច្ឆិកា១៩៤៧ – ២៤ វិច្ឆិកា ២០១២
 ក្នុងនាមកូនម្នាក់ដែលរស់នៅឯនាយ សូមលើកហត្ថប្រណម បួងសួងដល់បារមី
វត្ថុសក្តិសិទ្ធិ នៅលើកលោកសូមតាមជួយបីបាច់ ប្រោសប្រទានសព្វសាធុការពរ
ជ័យ  សិរីមង្គលមហាប្រសើរ   ជូនដល់អ្នកម៉ាក់ និងក្រុមគ្រួសារឱ្យទទួលបានតែ
សុខភាពល្អបរិបូរណ៌ ពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាបរិសុទ្ធឈ្លាសវៃដោយ
ទេពកោសល្យខ្ពស់បំផុត ។
 
នៅក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ កូនសូមថ្លៃងនូវអំណរគុណ និងចងចាំជា
និច្ចនូវ គុណបំណាច់របស់អ្នកម៉ាក់  ដែលតែងតែផ្តល់ដល់ខ្ញុំ  ក៏ដូចជាក្រុមអ្នកកវី
និពន្ធនូវបញ្ញាញាណ ការបណ្តុះគំនិតល្អៗ លើកស្ទួយ ស្រឡាញ់អក្សរសិល្ប៍ខ្មែរ
និងមោទកភាពជាតិមាតុភូមិ។

សូមអ្នកម៉ាក់ជាទីគោរព មេត្តាទទួលនូវសេចក្តីគោរពជូនពរដោយស្មោះអស់ពីដួងចិត្តរបស់កូន។
 
គោរពជូនពរពីរាជាណាចក្រថៃ

 ពីកូន ឡឹក ជំនោរ

រូបផ្ការំដួលៈឡឹក ជំនោរ

  រីករាយថ្ងៃខួបកំណើតអ្នកម៉ាក់ជាទីស្រលាញ់!
កូនសូមគោរពជូនពរអ្នកម៉ាក់មានសុខភាពល្អមាំមួន
និងមានសំណាងល្អជានិច្ចនិរន្តរ៍។
កូនកែវនឹកអ្នកម៉ាក់លោកប៉ាណាស់។
កូនចងចាំនូវព្រហ្មវិហាធម៏ និង
ក្តីស្រលាញ់របស់អ្នកម៉ាក់និងលោកប៉ាគ្រប់វេលា។  
អ្នកម៉ាក់ជាម៉ាក់នៃកូនៗដែលជាយុវអ្នកនិពន្ឋខ្មែរទាំងឡាយ
និងជាគំរូរបស់កូនៗក្នុងការលើកស្ទួយអក្សរសិល្ប៍ជាតិ។
ណេង ​កន្និដ្ឋា

រីករាយថ្ងៃខួបកំណើតអ្នកម៉ាក់

ជូនពរអ្នកម៉ាក់និងលោកប៉ា

ជួបតែសុភមង្គលជារៀងរហូត។​

កូននឹកម៉ាក់

ម៉ា ចន្ទបញ្ញា

******

ជូនពរថ្ងៃខួបកំណើតអ្នកម៉ាក់! 

នាថ្ងៃខួបកំណើតអ្នកម៉ាក់នេះ

កូនសូមបួងសួងឱ្យព្រះប្រទានពរដល់អ្នកម៉ាក់

មានសុខភាពល្អ បន្តធ្វើអ្វីៗបានដូចបំណង។

ដោយក្តីគោរពស្រលាញ់ និងនឹករឭក
ពីកូន ចាន់ផល

 ****** 

Even it an old pic in last year

but it make me miss all the actions

in your birthday 24th 2011 last year na neak mak !!

Now is new year for your birthday 24th 2012

I wish neak mak all the best wishes.

May GOD  bless you with dady !!

Miss neak mak and lok pa!

From your godson Seiha

******

Bon anniversaire

et

bonne santé Madame la Présidente

IV HUOT

******

ជូនពរអ្នកមីង ក្នុងឱកាសថ្ងៃខួបកំណើត

សូមជួបប្រទះនឹងសេចក្តីសុខ និងសុភមង្គលជានិច្ច។

ពីក្មួយ ហេង សុភា

******

រីករាយថ្ងៃខួបកំណើត

សូមមានសុខភាពល្អ សូមឲ្យបានប្រកបទៅដោយ

អាយុ វណ្ណៈ សុខៈ ពលៈ

កុំបីឃ្លៀងឃ្លាតឡើយ។

កែវ ឈុន

@@@@@@@

កំណាព្យ៖ដំណោះស្រាយបែបណា? ដោយទី ធាវី

រក្សាសិទ្ធិ

១.ទុក្ខអើយទុក្ខសត្វមានរៀងខ្លួន                 ទុក្ខអើយរុកគួនក្នុងឱរា

ទុក្ខខ្ញុំទុក្ខធំទុក្ខគ្រួសារ                                    ទុក្ខអើយខ្លោចផ្សាក្រៃកន្លង។

២.ទុក្ខអើយទុក្ខព្រួយនឹកដល់ម្តាយ               ទុក្ខខ្ញុំសែនស្តាយខុសបំណង

ទុក្ខអើយទុក្ខសោកសែនសៅហ្មង                  អស់ឱចំណងស្រាយយ៉ាងណា?

៣.ម្តាយខ្ញុំនៅស្រុកស្ថិតនៅឆ្ងាយ                  ខ្ញុំឃ្លាតចាកកាយមកសិក្សា

មករៀនភ្នំពេញឆ្ងាយចំការ                             ហើយបានរៀបការដោយចិត្តឯង។

៤.ពេលនេះទុក្ខខ្ញុំព្រោះស្នេហា                      ទុក្ខអើយខ្លោចផ្សាសែនចំបែង

ទុក្ខអើយទុក្ខខ្ញុំអាប់ដូចផ្សែង                          កណ្តោចកណ្តែងគិតយ៉ាងណា?

៥. ខ្ញុំមានកូនហើយដល់ទៅពីរ                      រស់នៅសំភីឥតខ្លឹមសារ

បាយទឹកមិនដឹងពីធ្វើការ                                ប្រពន្ធយល់ថាហត់ដូចគ្នា។

៦.ខោអាវរូបខ្ញុំបោកខ្លួនឯង                            ទ្រូងអើយចំបែងមានកម្មពៀរ

ទុក្ខអើយទុក្ខខ្ញុំសែនគ្រាំគ្រា                            ទុក្ខកម្មវេរាទុក្ខគ្រួសារ។

៧.ឯម្តាយនៅស្រុកគិតថាខ្ញុំ                            បានក្តីសុខុមភ្លេចមាតា

កូនអកតញ្ញូគ្មានមេត្តា                                      ម្តាយរស់ខ្លោចផ្សាតែម្នាក់ឯង។

៨. ទុក្ខអើយទុក្ខខ្ញុំទុក្ខខ្លាំងណាស់                   ទុក្ខខ្វល់ម្តាយចាស់រស់ចំបែង

ទុក្ខក្នុងគ្រួសារត្រូវចាត់ចែង                              កូនប្រពន្ធឯងម្តាយបង្កើត៕

 Tel: 089 21 49 11

 Email: tytheavy@gmail.com

@រក្សាសិទ្ធិគ្រប់យ៉ាង ដោយប៉ិច ​សង្វាវ៉ាន

@ ALL RIGHTS RESERVED

@ TOUS DROITS RESERVES

ខ្ញុំសូមជម្រាបប្រិយមិត្តអ្នកអានថា គ្រប់អត្ថបទ ជាពិសេស រឿងប្រលោមលោក   និង

រឿងខ្លីដែលផ្សាយលើគេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំ «ប៉ិច​ សង្វាវ៉ានសូមស្វាគមន៍» និង

«សមាគមអ្នកនិពន្ធខ្មែរនៅបរទេស» ត្រូវបាន«រក្សាសិទ្ធិគ្រប់យ៉ាង»ដោយអ្នកនិពន្ធ

ដែលជាម្ចាស់អត្ថបទ។

ប្រសិនបើ    លោកអ្នកនាងកញ្ញាស្រឡាញ់ចូលចិត្តអត្ថបទ  ឬ រឿង ឬក៏ចង់ដកស្រង់

ប្រយោគខ្លះៗក្តី  កថាខណ្ឌក្តី ​ និង រឿងខ្លីណាមួយក្តីយកទៅផ្សាយបន្តសូមទាក់ទង

មកខ្ញុំផ្ទាល់ ដោយបំពេញលិខិតមួយក្នុងទំព័រនេះនិង សូមកុំភ្លេចប្រាប់ពីប្រភពដែល

លោកអ្នកបានទាញយកអត្ថបទទាំងនេះផង។

ការចម្លងយកអត្ថបទ ឬ រឿងណាមួយ  ទោះបីជាក្នុងគោលដៅល្អដើម្បីបំផុសបំផុល

អក្សរសាស្ត្រអក្សរសិល្ប៍ក្តី តែបើមិនបានទទួលការអនុញ្ញាតពីអ្នកនិពន្ធ និង ពីម្ចាស់

គេហទំព័រទេ គឺមានន័យថា បំពានលើច្បាប់ «កម្មសិទ្ធិបញ្ញា» ។   ហេតុនេះ    ខ្ញុំសូម

អញ្ជើញលោកអ្នកនាងទាក់ទងជាមុនសិន    តាមសារអេឡិចត្រូនិចខាងក្រោមនេះ៖

aeke.sp@gmail.com

ដោយភ្ជាប់មកជាមួយនូវលិខិតនេះផង។  

សូមចុចលើខ្សែបន្ទាត់ខាងក្រោមនេះដើម្បីទាញយកលិខិត។

លិខិតសុំការអនុញ្ញាតផ្សាយបន្ត_234859

អរគុណចំពោះការយោគយល់៕

រឿងខ្លី «ព្រោះតែនៅមានសងឹ្ឃម»​និពន្ធដោយ កញ្ញា ម៉ុង ករុណា

និស្សិតផ្នែកអក្សរសាស្រ្តខ្មែរឆ្នាំទី៤

នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

             រក្សាសិទ្ធិ                  

វគ្គ១​

សងឹ្ឃមបន្ដជីវិត

ផៃ្ទមេឃស្ថិតនៅឆ្ងាយសន្លឹមពីផែនដី…         

ធាតុអាកាសសែនអាប់អួរ…       ​

 រុក្ខជាតិទាំងពួងស្វិតស្រពោនមិនខុសពីទិដ្ឋភាពក្នុងរឿងគីង្កក់និងតាព្រហ្មបន្តិចណា

សោះ… នោះគឺជារដូវប្រាំងមួយដ៏ក្រៀមក្រោះបំផុត…  វិស្សមកាលខែចែត្រក្ដៅតិចអី

ក្ដៅនោះក្ដៅប្រៀបបានចំហាយក្ដៅចេញពីឡ! កាលបើព្រះអាទិត្យធើ្វដំណើរកាន់តែ

ខ្ពស់ទៅៗ។  ផៃ្ទមេឃក៏កាន់តែបញេ្ចញកំដៅខ្លាំងឡើងៗដែរ។​  រំពេចនោះ   ផៃ្ទមេឃ

ទាំងមូលក៏ប្រែជាងងឹតស្លុប សម្លេង​លោក​​តាផ្គរក្អកឃុងៗយ៉ាងស្ងួតកក្រោះហាក់ខំ

ប្រឹងស្រែកហៅតំណត់ទឹកភ្លៀងឱ្យបង្អុរធ្លាក់រោយបាចសាចមកលើផែនប្រថពីធើ្វឱ្យ

មនុស្សម្នាផ្អើលឈូឆរ។ អាកាសធាតុពិតជាអញ្ចឹងមែន!​ ប្រែប្រួលឆាប់រហ័សណាស់!

ក្លិនដ៏ឈ្ងៀមរបស់ធូលីហុយខ្មួលខ្មាញ់មុននេះ   ក៏ត្រូវបានដំណត់ទឹកភ្លៀងបណ្ដេញ

ឱ្យសាបរលាបទៅវិញបន្ដិចម្ដងៗ។ តាមផ្លូវស្ងាត់ច្រៀបពុំមានមនុស្សម្នាក់សោះសូម្បី

តែធូលីក៏ដេកស្ងៀមដែរ។  ក្នុងពេលនេះ  គេឃើញមានរថយន្ដពណ៌ទឹកប្រាក់យ៉ាងថ្មី

ស្រឡាងម៉ាក Corollaមួយគ្រឿងកំពុ លូនកាត់ដំណក់ទឹកភ្លៀងឆ្ពោះទៅមុខឥតមាន

បង្អង់។ នៅខាងក្នុងរថយន្ដ  គេឃើញមាននារីម្នាក់មាឌតូចស្ដើង សក់វែងប្រាសស្មា

ចង្កាព្រែក  ភ្នែកទន្សាយ សម្បុរសណែ្ដកបាយពាក់អាវប៉ោងស្មាពណ៌សសមជាមួយ

សំពត់បត់ពណ៌ខ្មៅត្រឹមកំភួនជើងកំពុងបញ្ជារថយន្ដយ៉ាងប្រុងស្មារតីជាទីបំផុត។

ម្ដងមាណវីយើងហាក់ដូចជារំភើបនឹកអរព្រួចក្នុងចិត្ត ម្ដងហាក់ដូចជារកកល់ចង់យំ

ម្ដងញញឹមម្ដងកើតទុក្ខ ម្ដងនឹកបារម្ភនូវរឿងដែលនឹងកើតឡើងនៅប្រមាណជា១៥

នាទីខាងមុខនេះ ។  ​មែនហើយ  តើឆវីយើងកំពុងបញ្ជារថយន្ដរបស់នាងទៅកន្លែង

ណាហើយ?តើហេតុអ្វីបានជានាង​ប្រែ​ប្រួល​ទឹកមុខអីក៏លឿនធើ្វមើលតែផ្លេកបន្ទោរ

នោះ?   មួយស្របក់ក្រោយមក   រថយន្ដនេះ​បាន​នាំ​ស្រស់ស្រីមកដល់មជ្ឈមណ្ឌល

«កុមារដើម្បីស្នាមញញឹម»។   រថយន្ដនេះក៏បត់ក្បាលចូលខាងក្នុងនៃ​មជ្ឈមណ្ឌល

​បាត់ស្រមោលមួយរំពេច។    មែនហើយ    នេះជាកន្លែងធើ្វការ​របស់មាណវីយើង។

ហើយចុះ​​អំបាញ់មិញនេះ តើនាងទើបតែត្រលប់មកពីណាត្រហេបត្រហបម្លេះ? ជា

ការពិតណាស់   ​​ សព្វ​ថៃ្ង​នេះ ឆវីយើងកំពុងតែដើរស៊ើបសួរពីដំណឹងម្ដាយធម៌របស់

នាងសើ្ទរតែរាល់ថៃ្ង ​នៅពេលទំនេរឆ្លៀតធ្វើការងារ។ មួយថៃ្ងចាស់កន្លងផុតទៅមួយ

ថៃ្ងថ្មីក៏មកដល់ជាបន្ដបន្ទាប់   ឆវីយើងនៅតែមិនទាន់មានដំណឹងពីម្ដាយទៀត ប៉ុន្តែ

នាងមិនបោះបង់ចោលឱកាស​ ឬពេលវេលាជាពិសេសសេចក្ដី​សង្ឃឹម​ក្នុងការតាម

ស្វែងរកម្ដាយរបស់នាងឡើយ។   ថៃ្ងនេះ  នាងកាន់តែអន្ទះសាចង់រកមា្ដយនាងឱ្យ

​ឃើញឆាប់រហូតស្ទើរតែខកម៉ោងណាត់របស់ខ្លួនជាមួយលោករតនៈទៀតផង។ តើ

លោករតនៈនេះ​ជាអ្នកណា?  នាយកមជ្ឃមណ្ឌលក្នុងថៃ្ងនេះដើមី្បអ្វីទៅ?   បើយើង

ក្រលេកមើលទៅបរិវេណមជ្ឃ​មណ្ឌល  គេឃើញមានការរៀបចំយ៉ាងពិសេសខុស

ពីសព្វមួយដងគឹមានចងប៉េងប៉ោងចម្រុះពណ៌ព្រមទាំងមានផ្កាស្រស់ដាក់តាំងលំអ

នៅពេញសាលប្រជុំនៃមជ្ឃមណ្ឌល។ ម្យ៉ាងទៀត គេឃើញមាន​ការសរសេរ​ជាពាក្យ

ស្លោ​កខ្លីៗនិងគំនូរផ្សេងៗជាច្រើនផាំ្ទងដែលជាស្នាដៃរបស់កុមារៗ​នៅក្នុងមជ្ឃមណ្ឌល។ ​

ម៉ោងពីររសៀលក្នុងថ្ងៃដដែល…

កម្មវិធីចាប់ផ្ដើមហើយ…ថ្ងៃនេះ គេឃើញប្រធានមជ្ឃមណ្ឌលរៀបចំខ្លួនយ៉ាងស្អាតបាត

ខុសពីធម្មតា ។​    កល្យាណីបានបង្ហាញខ្លួននៅចំពោះមុខក្រុមកុមារក្នុងសាលធំប្រកប

ដោយភាពជឿជាក់យ៉ាងមុតមាំក្នុងចិត្ត។    បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ

លោករតនៈមួយសន្ទុះ  មាណវីក៏ប្រកាសបើកកម្មវិធីដោយបង្ហាញនូវការសម្ដែងរឿងខ្លី

របស់ក្រុមកុមារប្រចាំមជ្ឃមណ្ឌលនិងមាន​ចំរៀង​ជា​ក្រុមៗជាច្រើនបទផងដែរ។ បន្ទាប់

មកកញ្ញាស៊ីនួនក៏​សុំខ្លួនសូត្រកំណាព្យមួយបទ ​ដែល​ខ្លួនបានតែងឡើង ក្រោយពីចាក

ចេញពីផ្ទះរបស់ម្ដាយធម៍នាង។ កំណាព្យនោះមានអត្ថន័យ​ដូចតទៅ៖

                                                     សង្ឃឹមបន្តជីវិត

ឃ្លាតពីអ្នកម្ដាយ                         រូបកូនសែនស្ដាយ                       ព្រោះខាកឃើញភក្ត្រ

កូនឃ្លាតតែកាយ ​              ​        ចិត្តផ្ញើរបអ្នក                                 ម៉ែត្រូវជឿជាក់

                                                     ទុកចិត្តកូនស្រី។

កូនទៅទីក្រុង​                             កូនចៀសអន្លង់                              នរកលោកីយ៏

ស្វែងរកសិក្សា                           មហាវិទ្យាល័យ                         ​     ពេលចាប់វិលវៃ

                                                    មកជុំគ្រួសារ។

ពេលកូនមិននៅ ​​                 ​      ម៉ែអើយម៉ែត្រូវ                               ថែទាំកាយា

ចិញ្ចឹមសង្ឃឹម​                             រង់ចាំកន្និដ្ឋា                                   ដូចពាក្យសន្យា

                                                    មុនកូនចាកចាញ  ។

ព្រោះមានសង្ឃឹម                      កូន​ស្រីញញឹម                             ចាំថ្ងៃវិលវិញ

តែខុសបំណង                           ឲ្យកូនទោម្នេញ                            បេះដូងពោរពេញ

                                                     ដោយភាពឯកា ។

ម៉ែចាកចេញទៅ                          ម៉ែបន្សល់នូវ                                ត្រឹមអនុស្សា

ម្ដេចម៉ែមិនប្រាប់                          ថាម៉ែទៅណា                               ឱ្យកូនសោកា

                                                      កណ្ដោចកណ្ដែង   ។

ស្វែងរកអ្នកម្ដាយ                        កូនឥតនឿយណាយ                    ព្រោះកូនចង់ថ្លែង

ឲ្យម៉ែបានដឹង                              ថាកូនចំបែង                                   វិលវល់វងេ្វង

                                                     ច្របល់គំនិត  ។

នៅសល់សង្ឃឹម                         កូនស្រីញញឹម                              បន្តជីរិត

ដើម្បីស្វែងរក                         ​     អ្នកម្ដាយវរមិត្រ                            បើម៉ែឮពិត

                                                      មករកកូនផង       ។

ក្រោយពីបញ្ចប់កំណាព្យដ៏ក្រអួនក្រអៅនេះមក ស្នូរទះដៃបានលាន់ឡើងព្រមជា

មួយការស្ងើចសរសើរចំពោះទឹកដមសម្លេងមាណវីនេះជាពន់ពេក។ បន្ទាប់ពីនោះ

ស្រស់ស្រីក៏បន្ដៈ

- ចា៎ស! អនុញ្ញាត្តឱ្យនាងខ្ញុំសូមអរគុណចំពោះស្នូរទះដៃអំបាញ់មិញនេះចា៎ស!

 ជាបន្ត នាងខ្ញុំសូមចូលប្រធានបទរបស់យើងតែម្ដងដើម្បីកុំឱ្យខាតពេលវេលា

ច្រើនដូចអ្វីដែលយើងបានគ្រោងទុកមក​ហើយថា ថ្ងៃនេះនាងខ្ញុំនឹង​ដំណាលពី

វិថីជិវីតរបស់នាង​តាំងពីកុមារភាពរហូត​មកដល់​បច្ចុប្បន្ន។ មុនដំបូងនាងខ្ញុំចង់

បញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់វិថីជីវិតនោះគឺសេចក្ដី​សង្ឃឹមដែលនាង​ខ្ញុំមាន

ជារហូតមក។ នាងខ្ញុំមិនដែលបោះបង់ក្ដីសង្ឃឹមចោលទេតាំងពីនាងខ្ញុំនៅកុមារ

ភាពរហូតមកដល់នេះព្រោះខ្ញុំគិតថា មានជីវិតត្រូវមានសង្ឃឹម បន្ដសង្ឃឹមគឺបន្ដ

ជិវីត។ សូមមេត្តាជួយថ្លឹងថ្លែងពិចារណាថា តើខ្ញុំនិយាយនេះត្រូវឬខុស?


  វគ្គ២

 រឹងប៉ឹងឡើង​!

នៅកំពង់ចម្លងអ្នកលឿងត្រើយខាងលិច  ព្រហាមត្រជាក់…ខ្យល់ធ្លាក់រំភើយៗ…

ទើបតែព្រលឹមស្រាងៗសោះ នៅបរិវេណនេះមានមនុស្សម្នាជាច្រើនកកកុញកុះ

ករ មានទាំងអ្នកដំណើរ ពួកតម្រួត អ្នកលក់ដូរបាយទឹក ម្ហូបបង្អែម នំចំណី ទាំង

ប្រុសស្រី ក្មេងចាស់។ បើគេក្រឡេកមើលទៅផ្ទៃទឺកទន្លេដ៏ធំល្វីងលើ្វយ  ​គេនឹង

បានឃើញសា​ឡាងមួយគ្រឿងកំពុងរំកិលខ្លួនសន្សឹមៗលើផ្ទៃគង្ពាពីត្រើយខាង

កើតឆ្ពោះមកត្រើយខាងលិច។     កាលបើស្រឡាងមកដល់ទីចំណតហើយ  គេ

ឃើញមានឡានតូចធំ  ម៉ូតូរ៉ឹម៉ក  រទេះសេះ កង់ និង   អ្នកដំណើរ​បានចុះចេញពី

សាឡាងឡើងមក។ ក្នុងពេលនេះដែរ  គេឃើញហ្វូងអ្នកទូលនំលក់ ទួល បាយ

ទួលទឺក បង្អែម ផ្លែឈើរត់ឈូរសំដៅដល់អ្នកទាំងនោះដើម្បីឱ្យពួកគេជួយទិញ

ចំណីចំណុករបស់ខ្លួន   ដើម្បីបានជាកម្រៃខ្លះសម្រាប់ការរស់នៅរបស់គេ។

គេឮសូរសម្រែកអឺងកង ខ្លះពពាយនាយលក់ខ្លះនិយាយតថ្លែតម្លៃឡាន ម៉ូតូ

ទៅភ្នំពេញតថ្លៃបាយទឹកនំចំណី   ប្រៀបបីដូចជាសត្វបក្សីជជែកចរចាពេល

រៀបចាកចេញពីទ្រនុំអញ្ចឹងដែរ។   ក្នុងហ្វូងមនុស្សនេះ   គេឃើញមានកុមារី

ម្នាក់អាយុប្រហែល៩ឆ្នាំ​ កំពុងធ្វើដំណើរញាប់ស្អេក ដៃម្ខាងកាន់ស្បោងប្រាក់

ដៃម្ខាងទួលកញ្ច្រែងនំអាកោរលើក្បាល   មាត់ពពាយនាយលក់នំអាកោរដ៏៏ធំ

ក្លិនឈ្លុយរបស់ខ្លួន។ នេះជាថ្ងៃទីមួយហើយ​ដែលនាងតូច​នេះមានវត្តមាននៅ

ទីនេះនាងមិនដែលចូលប្រឡូកក្នុងទិដ្ឋភាពដូចថ្ងៃនេះឡើយ។ នំអាកោររបស់

​នាងតូចលក់​ដាច់ជាបន្ដបន្ទាប់  ព្រោះវាមានឱជារសយ៉ាងឆ្ងាញ់ពិសេស។​ 

មិនដល់ពីរម៉ោងផង    នំមួយ​កញ្រ្ចែងលក់អស់រលីង ។​  នាងតូចសប្បាយចិត្ត

ណាស់អង្គុយរាប់លុយទុកទាំងញញឹមប៉ប្រឹម។​ នាងនឹកគិតថា ជីដូនច្បាស់ជា

សប្បាយចិត្តជាមិនខាន។  នាងចេញពីទីនោះយ៉ាងរហ័ស  ព្រោះប្រញាប់​ជួយ

រើសត្នោត  ដុសត្នោត កិនអង្ករដើម្បីចំហុយនំសម្រាប់លក់ថ្ងៃស្អែក។  នៅតាម

ផ្លូវនាងលួចស្រមៃ ថាថ្ងៃណាមួយនាងនិងមានជីវភាពធូធារជាងនេះមិនខាន។

នាងមិនធ្វើឱ្យជីដូនលំបាក ខ្វះមុខ ខ្វះ​ក្រោយដូចសព្វថ្ងៃនេះទេ។

ក្រោមដំបូលផ្ទះស្បូវមួយដ៏រហែករហុយ…

-ព្រង! អើយចៅព្រង! មកណេះមើល៍ ​! (យាយចាន់ស្រែកហៅបំព្រង)

-​ចាស៎លោកយាយ!​ ចៅមកដល់ហើយ!  មានការអីយាយ?

-ព្រង! ចៅឯងនៅក្មេងតូចណាស់ យាយមិនចង់ឱ្យឯងចេញទៅលក់នំទេ!យាយ

បារម្ភ​ពីឯង​ណាស់! តែ…ធ្វើម្តេចបើរាងកាយយាយកាន់តែទ្រុឌទ្រោមទៅហើយ!

យាយមានតែបង្រៀនឱ្យឯង​ចេះរកស៊ីដោយខ្លួនឯង!  ទម្រាំអត់ពីយាយទៅចៅ

ឯងអាចរឹងជើងខ្លះ! ឱ្យយាយសុំទោសណា៎ចៅ ដែលយាយគ្មានលទ្ធភាពអាច

ចិញ្ចឹមឯងឱ្យបានសុខស្រួលបានណា៎ចៅ!  (និយាយបានមកដល់​ត្រង់នេះ

យាយចាន់លើកដៃជូតទឹកភ្នែករបស់ខ្លួនហើយញ្ឍប់ស្រដី) ថ្វីបើបំព្រងនៅ

ក្មេង តែពេលឃើញបែបបនេះ    នាងតូចកើតមានអារម្មណ៍ខ្សឹកខ្សួលអួល

អាក់មួយរំពេច   ហើយស្ទុះទៅឱបជីដូន ទាំងមានទឹកនេត្រារលេងរលោង

និងវាចាថា៖

-យាយ! កុំមានប្រសាសន៍អញ្ចឹងណា៎យាយ! ព្រងស្រលាញ់យាយ!  ព្រង

មិនអាចរស់ទេ  បើយាយមិននៅក្បែរព្រង!   យាយត្រូវតែរឹងមាំណា៎ដើម្បី

ព្រង! ណា៎យាយ!

ឮចៅស្រីស្រដីទាំងខ្សឹកខ្សួលបែបនេះ យាយចាន់អាណិតចៅស្រីពន់ពេក

គាត់យកដៃជូត ទឹកភ្នែកឱ្យចៅ និងសូមឱ្យចៅឈប់យំហើយសន្យាថានឹង

មិនទៅណាចោលចោលឡើយ។ ដោយបានជីដូនឱបជាប់ នាងតូចក៏លង់

លក់ក្នុងរង្វង់ដៃក៏កក់ក្តៅរបស់ជីដូន។  ឃើញដូចនេះ  យាយចាស់ក៏តតេះ

តតាស់លើកចៅទៅដាក់ក្នុងស្បែមុងកញ្ចាស់មួយដែលមាន​សុទ្ឋតែបំណះ

ស្ទើររក​សាច់​មុងមិនឃើញ តែជាជម្រកដ៏សុខសាន្តរបស់ជីដូនជរានិងចៅ

ស្រីទាំងពីររូបនេះ។ ក្រោយមកជីដូននិងចៅ អ្នកទាំងពីរក៏រៀបចំដាក់ចំហុយ

នំអាកោរមួយឈឹងហើយមួយឈឹងទៀតឥតមានទំនេរដៃ។ ម៉ោង៩យប់ទៅ

ហើយ!    យាយចាន់នៅតែមិនទាន់រួចដៃជើងនៅឡើយទេ ។     ដោយឮសូរ

សម្លេងតិបតុបៗ នាងតូចបានភ្ញាក់ក្រញាងពីដំណេកហើយស្ទុះក្រោកចេញ

ពីមុង ដើរសំដៅមករកជីដូន៖

-យាយ! ម៉េចមិនដាស់ព្រងផងយាយ? ព្រងអាចជួយថែភ្លើងចង្ក្រានបានណា

យាយ ដើម្បីកុំឱ្យយាយហត់ពេកណា៎!

យាយយើងមានទឹកមុខស្រស់ស្រាយ ពេលឮចៅស្រីនៅតូចបែបនេះហើយ

មានចិត្តចេះជួយយកអាសារអ្នកដទៃ។  យាយយកដៃអង្អែលក្បាលចៅស្រី

ហើយតប៖

-យាយអាណិតចៅ! យាយឃើញចៅដេកលក់ស្កប់! ដូចនេះយាយក៏ធ្វើម្នាក់

ឯងទៅ!

-តែព្រងក៏អាណិតយាយដែរ!​  យាយខំឱ្យតត្រុកដើម្បីចៅ! រាល់ថ្ងៃយាយគ្មាន

ពេល​សម្រាក​ទេ!​   ដូចនេះ ចៅក៏មានតួនាទីជួយចែករំលែកការងារយាយដែរ

ណា៎!​   យប់ស្អែក បើយាយ​មិន​​ដាស់ ខ្ញុំខឹងយាយហើយ! (បំព្រងនិយាយធ្វើមាត់

ឡើងក្របួចដាក់ជីដូន)

-បាន! បាន! យាយខ្លាចហើយនាងតូច!

​និយាយចប់ទាំងពីរដាក់ញញឹមរកគ្នាបង្កប់ដោយភាពស្រឡាញ់យ៉ាងជ្រាលជ្រៅ

ក្នុងដួងចិត្តតែរៀងៗខ្លួន។

កន្លះខែក្រោយមក…

ថ្ងៃនេះក៏មិនខុសពីថ្ងៃមុនៗដែរ   បំព្រងបានទួលនំអាកោរដើរសំដៅទៅកំពង់

ចម្លងដូចសព្វមួយដង។   អាកោររបស់នាងលក់មិនដែលសល់ឡើយ ដោយ

ឃើញបែបនេះក្រុមកុមារាកុមារី មួយហ្វូងបានដើរមករកបំព្រងក្នុងក្រសែភ្នែក

យ៉ាងកាចសាហាវ។​   ក្មេងប្រុសម្នាក់ក្នុងចំណោមនោះប្រើ​វាចាយ៉ាងទ្រគោះ

បោះបោកដាក់បំព្រង ព្រមទាំងចង្អុលមុខនាងផង៖

-នែ៎នាងច្រមក់! នាងឯងទើបមកពីណា?តាំងពីនាង​ច្រមក់​ឯងមកលក់ទីនេះ ​

នំរបស់ពួក​អញអេឱ្យរាល់់តែថ្ងៃ!  អញព្រមានណា៎ កុំមកលក់នៅទីនេះទៀត

ប្រយ្ន័តអញឱ្យស៊ីម្លូ ស៊ីស្លាវ៉ើយ!

នាងតូចភ្ញាក់ព្រឺត  ញ័រខ្លូនដូចកូនសត្វធ្លាក់ទឹក  ពេលក្រឡេកឃើញរូបរាងដ៏

សាហាវរបស់ក្រុមនេះ។   ​នាងតូចក្រោកឈរហើយតាំងស្មារតីដើម្បីនិយាយ

តបទៅវិញ៖

-ឱ្យខ្ងុំសូមទោសពួកបងផង! ខ្ងុំមិនដឹងថា ទីនេះជាកន្លែងប្រចាំជើងរបស់បងទេ!

តែឱ្យខ្ញុំសុំ​លក់នំនៅទីនេះដែរផង  ព្រោះខ្ញុំមិនស្គាល់កន្លែងផ្សេងៗទេ! ណា

បង!

ឃើញនាងតូចយើងទន់ភ្លន់កុមារីម្នាក់ក៏និយាយលាន់ឡើងបីដូចលាជផ្ទុះ៖

-អៃយ៉ា! សម្តីពីរោះគ្រាន់បើវ៉ី! ​​ធ្លាប់ចូលសាលាហើយមើលទៅ! នែ! ឯងរៀន

​នៅឯណា​ហែ៎្អស?

-ចូលសាលា? ខ្ញុំមិនស្គាល់សាលាទេ! ខ្ញុំក៏មិនដែលរៀនស្អីដែរ! ខ្ញុំមានទម្លាប់

​ប្រើសម្តីបែប​នេះពីជីដូនរបស់ខ្ញុំប៉ុណ្ណោះ!  សូមពួកបងកុំបណ្តេញខ្ញុំ! កុំធ្វើបាប

ខ្ញុំណា៎!​ ខ្ញុំសូមអង្វរ! (បំព្រងលុតជង្គង់សំពះពួកគេ)

ស្ថិតក្នុងសភាពការណ៏បែបនេះ កុមារាម្នាក់ទៀតដែលមានចរិតស្លូកបូត និងមាន

ទឹកមុខមិនកាចសាហាវដូចអ្នកឯទៀត ក៏ឱនលើកបំព្រងឡើង ហើយឱទានយ៉ាង

សុភាពដាក់នាង៖

-បានហើយ! យើងជាក្មេងរកស៊ីដូចតែគ្នាទេ!  បើនំគ្នាឆ្ងាញ់ គ្នាច្បាស់ជាលក់ដាច់

អញ្ចឹងហើយ!​ កុំរករឿងគ្នាធ្វើអ្វី! អាណិតគ្នា!

ឮបែបនេះ  នាងតូចជូតទឹកភ្នែកយ៉ាងរហ័ស ហើយខំប្រឹងញញឹមឡើងវិញដាក់

កុមារាម្នាក់នេះ!

-ខ្ងុំអរគុណណាស់!    អរគុណណាស់!  អរគុណ…!

-បានហើយៗ! គុណអីក៏ច្រើនម្លេះ! ខ្ងុំទទួលមិនអស់ទេ!

-ជីដូនខ្ងុំប្រាប់ថា ជនណាដែលបានធ្វើគុណមកលើយើងហើយ!  យើងត្រូវចង

ចាំទុកជានិច្ចហើយបើមានឱកាសសងគេវិញនៅថ្ងៃក្រោយ! អូ!ខ្ញុំឈ្មោះបំព្រង!

ចុះអ្នកឯងឈ្មោះអ្វី?

-ខ្ញុំឈ្មោះ…! អូ! ឡានធំមកហើយ  អ្នកដំណើរច្រើនណាស់  ខ្ញុំយកទឹកសុទ្ឋទៅ

លក់ហើយ! ចាំថ្ងៃក្រោយជួយគ្នា!

-អេ៎…! យ៉ាប់តែម្តង!  (នាងតូចដង្ហើមធំ) ខ្ញុំសង្ឃឹមថាខ្ញុំនឹង​បានជួបឯងសាជាថ្មី​

ទៀតនៅ​ថ្ងៃណាមួយ! លាហើយ!

នៅពេលត្រឡប់មកវិញបំព្រងដើរកាត់សាលាបឋមសិក្សា«ប៊ុន​រ៉ានី ហ៊ុនសែន»។

​នៅកំពង់ចម្លង​  នាងឮសូរសម្លេងសូត្រមេរៀនរបស់ក្មេងៗស្របាលនាង ហើយ

ឃើញគេមានសំលៀកបំពាក់ស្អាតបាត  ​ នាងពិតជារំភើបក្នុងចិត្តជាពន់ពេក។

អារម្មណ៍នាងហោះហើរដើរលើអាកាស សម្លេងសូត្រមេរៀននៅឮរងំពេញត្រចៀក

របស់នាង។ នាងគិតថា  ខ្លួនឯងគឺជាសិស្សម្នាក់ក្នុងចំណោមពួកគេដែលកំពុងមាន

ឯកណ្ឋានយ៉ាងស្រស់ប្រិមប្រិយ ជាមួយកាតាបស្ពាយពណ៌ខ្មៅ។   រំពេចនោះ ​មាន

​ម៉ូតូមួយគ្រឿងឈប់ចំពីមុខនាងតូច   ហើយស៊ីផ្លេដាក់នាងលាន់សន្ឋាប់ ស្ទើរបែក

អាកាស​ធ្វើឱ្យ​នាងតូចភ័យញ័រសាច់ស្ទើររលត់ព្រលឹង។ ភ្លាមនោះ សំពត់ខ្មៅអាវស​រ

របស់នាងក្លាយ​ជាអាវយឺត​ក្រហម និងខោខ្លីត្រឹមជង្គង់ពោរពេញដោយបំណះស្ទើរ

សុះ។    ឯកាតាបពណ៍ខ្មៅ​ក៏ក្លាយជាកញ្រែ្ចង​លក់នំអាកោរវិញដែរ ។  នាងតូចដើរ

ចេញពីទីនេះយ៉ាងអៀនប្រៀន ព្រមជាមួយនឹង​​ការតូចចិត្ត​ជាពន់ពេក។ តែទោះ​បី

ជាយ៉ាងនេះក្តីក៏បំព្រងនៅតែមានទឹកមុខបំព្រងជានិច្ច។  នាងនៅតែរ៉ឺងប៉ឹងចំពោះ

​ជាជីវិត នៅតែនឹកថាថ្ងៃណាមួយនាងនឹងមានវាសនាបានចូលសាលារៀនជាក់ជា

មិនខាន។ គួរឱ្យសរសើរកុមារីបំព្រងនេះណាស់ខ្លួននៅក្មេងល្ហក់ចេះគិតពិចារណា

វែងឆ្ងាយពីដំណើរជីវិត ចេះលើកទឹកចិត្តខ្លួនឯង​ធ្វើឱ្យខ្លួនមានជំហររឹងមាំដើម្បីទប់

ទល់និងបញ្ហាក្នុងជីវិត។

មួយឆ្នាំក្រោយមក…

នៅសាលាបឋមសិក្សាបន្ទាយដែក ខេត្តកណ្តាល!

ថ្ងៃនេះហើយ ជាថ្ងៃដំបូងបំផុងក្នុងឆាកជីវិតរបស់ស៊ីនួនដែលបានសំលៀកបំពាក់

ថ្មីៗស្លៀកសមរម្យហើយបានចូលសាលារៀន​។ នាងអារម្មណ៍រំភើបឥតឧបមាព្រោះ

នាងមិននឹកស្មានថានាងមានវាសនាល្អបែបហ្អឹងសោះ ទោះបីនាងមានអាយុច្រើន

បន្តិចហើយមានមាឌធំជាងមិត្តរួមថ្នាក់ក៏ដោយ ក៏នាងគា្មនអារម្មណ៍អៀនខ្មាសជា

មួយពួកគេដែរ។ ស៊ីនួនតែងតែយកចិត្តទុកដាក់ចំពោះការសិក្សារបស់ខ្លួនណាស់

ហើយខិតខំមួយធ្វើការផ្ទះសំបែងយ៉ាងម៉ត់ចត់​ ព្រោះមិនចង់ឱ្យ​ម្ដាយធម៌របស់ខ្លួន

ខកបំណងឡើយ។  អ្នកមីងតែងមានចិត្តស្រឡាញ់ស៊ីនួនហាក់បីដួចជាកូនបង្កើត

របស់ខ្លួន    ទោះបីគាត់មានបុត្រីពីរនាក់រួចមកហើយក្ដីក៏គាត់ទទួលចិញ្ចឹមស៊ីនួន

​ព្រមទាំង​ផ្គត់​ផ្គង់ការសិក្សារបស់នួន ទោះបីជាគាត់​កំពុងតែជួបនូវជីវភាពអត្តខាត់

បន្តិចយ៉ាងណា​ក៏ដោយ ព្រោះ​ការ​ចិញ្ចឹមកូនអំបាលម៉ានដែលជាភារកិច្ចរបស់គាត់

តែម្នាក់ឯង​ ព្រោះស្វាមីគាត់បានចែកឋានតាំងពីគាត់មាន​កំណើតកូនស្រីពៅម្លេះ។

ការណ៍នេះស៊ីនួនបានដឹងយ៉ាងច្បាស់។ ហេតុនេះហើយ នាង​តែងតែ​មានអារម្មណ៍

ខ្លាចចិត្តម្ដាយធម៌របស់នាង​ព្រមទាំងកូនស្រីទាំងពីររបស់គាត់ផង  ព្រោះតាំង​ពីថ្ងៃ

​ដែលខ្លួន​មកដល់គ្រួសារនេះថ្ងៃណា  ជីវភាពគ្រួសារនេះកាន់តែយ៉ាប់យ៉ឺនជា

លំដាប់។  ពេលខ្លះ នាង​ឮសូរសំលេងប្រកែកគ្នារបស់ម្ដាយធម៌និងបងស្រីពី

រឿងនាងផងដែរ។ ថ្ងៃមួយ  នួន​បានទៅបេះ​​បន្លែនៅក្រោយផ្ទះហើយណែត

ជាប្អួនស្រីពៅរបស់មីងណយក៏សុំទៅជាមួយដែរ​ តែអកុសល

-បងនួន! បងនួន! ជួយណែតផង!​ ណែតត្រូវពស់ចឹកហើយបង!

និយាយបានត្រឹមនេះ ណែតក៏ដួលថោ្មលទៅលើដី។

ស៊ីនួនភ័យញ័រអស់ទាំងប្រាណ។ នាងស្ពាយបន្លែផង បីប្អួនស្រីពីចំការក្រោយ

ផ្ទះមកផង ទំរាំដល់នាងស្ទើរដាច់ខ្យល់រកនិយាយមិនចេញ​ បានត្រឹមតែចង្អុល

ទៅមុខរបស់នាងណែតដែល​ត្រូវពស់ចឹក។ គ្រាន់តែឃើញភ្លាម មីងយើងយល់

ស្ថានការណ៍ក៏ស្វះស្វែងយកថ្នាំលាបឲ្យណែតភ្លាម។ សំណាងហើយដែល​ពស់

គ្មានពិស កុំអីមិនដឹងជាស្ថានភាពផ្លាស់​ប្ដូរ​ទៅជាយ៉ាងទេ។    អ្នកមីងណយបាន

ស្ដីបន្ទោសឲ្យនួនដោយសម្ដីគំហកៗថា៖

-នួន…! ថ្ងៃមុខថ្ងៃក្រោយឈប់នាំប្អូនចូលចំការទៀតឮទេ?  ​បើចង់ទៅបេះចង់

បោចអី្វ ក៏ទៅ​តែឯងទៅ កុំល្បួងលួងលោមប្អួនឲ្យបានជាគា្ននោះ  ព្រោះប្អួនវា

នៅក្មេងណាស់ មិនទាន់​រឹងដៃរឹង​ជើងដូចឯងទេ! ឯងយល់អត់នួន?

​កាលបើបានឮសម្ដីយ៉ាងក្រេវក្រោធរបស់ម្ដាយហើយ នួននៅឈរឱនមុខជ្រប់

មិនចេញស្ដី​មួយមាត់  ព្រោះមិនហ៊ានតបតជាមួយម្ដាយឡើយ ក្នុងពេលម្ដាយ

កំពុងខឹងច្រឡោត​ដូចនេះ។ នាងដាក់​សម្ពាយចុះហើយដើរទៅបាត់។ មួយសន្ទុះ

ក្រោយមក ដាណែតក៏បានដឹងខ្លួនឡើងវិញ។ មិននឹកស្មាន​​​ថា មនុស្សដែលនាង

សួររកដំបូងបំផុតគឺស៊ីនួនសោះ៖  ​

-ម៉ែ! ម៉ែ…! ម្ដេចមិនឃើញបងនួនអញ្ចឹងម៉ែ? អ្នកមីងណយនៅស្ងៀម។ ភ្លាមនោះ

ធានីក៏ឆ្លើយជំនួសៈ ​​   ​​

-មនុស្សយើងណា៎អូន!​ តែធ្វើអ្វីខុសហើយ ច្បាស់ជារអៀសខ្លួនមិនហ៊ាននៅទេ!

-អ្នកណាបង? (នាងតូចពោលដោយភាពងឿងឆ្ងល់)

-មានអ្នកណា ច្បាស់ជានាងឃ្នួននោះហើយ ចង់បេះចង់បោចអ្វីទៅតែឯងមិន

បានទេ នាំឯង​ទៅទៀត!

-មិនមែនទេបង! គាត់មិនបានបបួលខ្ញុំទៅឯណា គឺខ្ញុំដើរទៅតាមពីក្រោយគាត់

តើហ៍! ម្យ៉ាងទៀត ពេលខ្ញុំត្រូវពស់ចឹក   គាត់បានជួយបឺតឈាម​ចេញទៀតផង

មួយវិញទៀត       គាត់មិនបាន​ទៅបេះបោចអ្វីដែលឥតប្រយោជន៏ឯណា!  បង

ស្រាយមើលទៅ!

​ធានីនៅស្ងៀម អ្នកមីងណយក៏ស្រវ៉ាយកបងេ្វចរបស់នួនមកស្រាយហើយ

លាន់មាត់ៈ

-ណែ៎ក!កូនណែតឃើញទេមិនដឹងជាឥវ៉ាន់ចាប់ហួយស្អីខ្លះទេ?

-មានឯណាម៉ែ! សុទ្ធតែជាបន្លែទេតើហ៏! ឃើញទេម៉ែមានទាំងស្លឹកផ្ទី ជីរគ្រប់មុខ

ស្លឹកងុប ត្រួយម្រុំ។ល។ដែលគាត់ខំប្រមូលបេះតាំងពី​ចេញពីរៀនម៉្លេះព្រោះគាត់

គិតថាគាត់អាចយកបន្លែ​ទាំងនេះទៅលក់នៅឯផ្សារ ក្រែងបានកម្រៃខ្លះជួយផ្គង់

ផ្គត់ជីវភាពគ្រួសារយើង! ម៉ែ  កូនចូលចិត្តគាត់ណាស់! ម៉ែឆាប់ទៅតាមរកមើល៍

ក្រែងគាត់ទៅដួលសន្លប់នៅ​ទីណាហើយមិនដឹង!    ខ្ងុំខ្លាចជាតិពិសជ្រាបចូល

ខ្លួនគាត់ណ៎ាម៉ែ!។  ឮប្រយោគចុងក្រោយនេះ   អ្នកមីងភ្ញាក់ក្រញាង   ហើយក៏

ប្រញាប់ប្រញាល់ចេញទៅតាមរកស៊ីនួនភា្លម។  គាត់មានការសោកស្ដាយជា

ខាំ្លងដែលគាត់បានស្តីបន្ទោសឱ្យស៊ីនួនដោយ​មិន​​បានគិត​ពិចារណាវែងឆា្ងយ។

គាត់ដើរបណ្ដើរមានទឹកភ្នែករលីងរលោងបណ្ដើរ ព្រោះគាត់នឹក​អាណិតដល់ចរឹត

ដ៏ស្លូតបូតរបស់ស៊ីនួន។ ណាមួយគាត់មិនបានរកឃើញនាងនៅឡើយខណៈ​ពេល

ដែលព្រះអាទិត្យហៀបនឹងអស្ដង្គតទៅហើយនោះ។ គាត់គិតថា   នួនច្បាស់ជាខឹង

គាត់ ហើយចាក​ចេញពីគាត់ជាមិនខាន។

បើដូច្នេះមែន គាត់ច្បាស់ជាមានវិប្បដិសារីអស់មួយជីវិតមិនខាន។   លុះគាត់​បន្ត

ដំណើរដល់មាត់ត្រពាំងមួយគាត់ក៏ប្រទះឃើញនួនដេកដួលស្ដូកស្ដឹងនៅទីនេះ។

គាត់ភ័យឡើង​ស្វាយមាត់ ហើយក៏ស្ទុះចាប់ត្រកងនាងឡើង រួចបីនាងរត់ត្រលប់

មកផ្ទះវិញ ភ្លេចអស់ការនឿយ​ហត់ផងទាំងពួងកាលពីមុខនេះបន្តិច។

-នួ៎ន! នួន​…! ភ្ញាក់ឡើងកូន! កុំបំភ័យម៉ែណា៎កូន! (មីងយើងថាបណ្ដើរយកថ្នាំរុំ

ឱ្យនួនបណ្ដើរ ហើយអង្រួងនាងបណ្ដើរ ដោយក្ដីភិតភ័យតក្កមា)

​អស់រយៈពេលជាងពីរម៉ោងកន្លងទៅដែលនួនបានបាត់ស្មារតី ហើយឥឡូវនេះ

នាងបានដឹងខ្លួន​តិចៗ​ហើយមមើមមាយនិយាយទាំងបិទភ្នែកថាៈ

-យាយ!​ យាយ…! យាយកុំទៅណាទៀត! យកចៅទៅផង! ចៅគ្មានទីពឹងទេ!

យាយ! យាយ…!

ឃើញដូចនេះ មីងណយក៏បានមកចាប់ដៃកូនជាប់ពោរពេញដោយក្ដីស្រលាញ់

និង ឧទានតិចៗថាៈ

-នួន! នួន…! ដឹងខ្លួនឡើងកូន! ម៉ែមិនបោះបង់កូនទេ! កូនមិនរងាឯកាទេ! នួន…!

នួនភ្ញាក់ឡើងស្ទុះចុះពីលើគ្រែ ព្រមទាំងវាចាទៅរកម្ដាយយ៉ាងប្រញាប់រន្ថើនដោយ

មាន​ទឹកភ្នែកពេញក្នុងរង្វង់ភក្រ្តាថាៈ

-ម៉ែ! ឱ្យកូនសុំទោសណា៎ម៉ែ! ថ្ងៃក្រោយកូនលែងហ៊ាននាំណែតចូលចំការហើយ!

ឮបែបនេះ មីងណយកាន់តែអាណិតកូនស្រីខ្លាំងឡើង។ ​ មីងឱបកូនស្រីជាប់នឹង

ដើមទ្រូង ហើយវាចារទាំងរអាក់រអួលខ្សឹកខ្សួលមកកាន់កូនថាៈ

-នួន!​ ម៉ែដឹងពីសន្ដានចិត្តកូនហើយ! កូននៅតែជាកូនស្រីរបស់ម៉ែដដែល!​

មិនថាថ្ងៃនេះឬ ថ្ងៃណាទេ ម៉ែនឹងចិញ្ចឹមថែរក្សាកូន! កូនស្រីដ៏ល្អរបស់ម៉ែ ឱ្យម៉ែសុំ

ទោសណា៎ ដែលម៉ែប្រើសម្ដីធ្ងន់ៗដាក់កូន ដោយមិនសួរដើមហេតុឲ្យបានច្បាស់

ហើយឥឡូវទាំងកូនណែត និងកូនផុតពីគ្រោះថ្នាក់ហើយ ម៉ែក៏បានធូរទ្រូងហើយ

ដែរ!

ឮសមី្តដ៏ទន់ភ្លន់របស់ម្ដាយ និងបាននៅក្នុងវង្វង់ដៃដ៏កក់កៅ្ដរបស់ម្ដាយហើយ

នួនកើតក្តីរំភើបដ៏ដ៏ចំលែក   ដែលខ្លួនមិនដែលធ្លាប់ឆ្លងកាត់ឡើយ   ហើយក៏

និយាយទៅកាន់ម្ដាយទាំង​អណ្ដឺកអណ្ដកផងថាៈ

-ម៉ែ!កូនអរគុណណាស់ម៉ែជាតិនេះជីវិតខ្ញុំសូមផ្ញើររជាមួយម៉ែហើយ!

-អូ៎នែក!​ អំបាញ់មិញកូនស្រែកហៅយាយៗតើកូនយល់សបិ្ដឃើញយាយរបស់

កូន​ទៀត​ហើយ​មែនទេ?      ( មីងណយសួរ)

នួនយកដៃជូតទឹកភ្នែកដែលប្រឡែងនឹងវង់ភក្រ្ដរបស់នាងយ៉ាងរហ័ស

ហើយតប

មកម្ដាយៈ

-ចា៎ស! ពិតមែនហើយ! យាយគាត់មកប្រាប់ថា​ឱ្យខ្ញុំតស៊ូ ឱ្យរ៉ឹងប៉ឹងក្នុងជីវិតមិន

ត្រូវទន់ជ្រាយទេ! ម្យ៉ាងទៀតគាត់ថាដំបូលថ្មីរបស់ខ្ញុំពេលនេះ នឹងផ្ដល់បាននូវ

ភាពដ៏កក់ក្ដៅផុតភាពរងារ ហើយថាមិនត្រូវធើ្វឱ្យម៉ែអស់សង្ឃឹមដោយសារខ្ញុំទេ!

ម៉ែ! ខ្ញុំនឹកយាយណាស់! (នួនក៏ស្រក់ទឹកភ្នែកម្ដងទៀតមួយរំពេច)

-អញ្ចឹងកូនត្រូវតាំងចិត្តថាធើ្វវាឱ្យបានទេ? (មីងណយបន្ថែម)

-ចា៎ស!កូនត្រូវតែធើ្វឱ្យបាន ព្រោះអ្វីដែលខ្ញុំស្គាល់ហើយគឺភាពក្រីក្រតោកយ៉ាក

លំបាកវេទនា ការប្រមាថមើលងាយ ហើយខ្ញុំត្រូវស្វែងរកឱ្យបាននូវភាពជាពន្លឺ

មង្គល ភាពសុខដុមរមនា ថ្កុំថ្កើងក្នុងពេលខាងមុខ ហើយម៉ែត្រូវតែចួលរួមជា

មួយខ្ញុំ!

នួននិយាយតែប៉ុណ្ណេះ ធើ្វឱ្យម្ដាយនាង ធានី ធាណែត ព្រមទាំងអ្នកជិតខាងដែល

មានវត្តមាននៅទីនេះ មានអារម្មណ៍ស្ងប់ស្ងែង​និងក្ដុកក្ដួលតែរៀងខ្លួនរកនិយាយ

អ្វីលែងចេញ បានត្រឹមតែលួចមើលមុខគ្នាតែប៉ុណ្ណោះ។ មនុស្សអើយ ចាំមើលចុះ

គា្មនអ្វីមានតម្លៃជាងសុគតិទេ! ចូរកុំភ្លេចឡើយអ្វីហៅថា ចិត្តអាណិតមេត្តាករុណា

សុភាពរាបសារ? បើប្រាសចាកសុគតិនេះហើយ ផលអាក្រក់នឹងធ្វើឱ្យយើងសោក

ស្ដាយ នាំវិប្បដិសារី ឥតប្រណីអ្វីដល់ជីវិតយើងឡើយ។

វគ្គ៣

និទានចាស់ដាស់សតិថ្មី       

 ឆ្នាំ២០១១ ថ្ងៃទី២៧ ខែកក្កដា នៅមជ្ឃមណ្ឌល«កុមារដើម្បីស្នាមញញឹម»

ក្រោយពីបានរៀបរាប់នូវជីវប្រវត្តិខ្លះរបស់ស៊ីនួនមក កុមារីម្នាក់ក្នុងវ័យប្រហែល

១១ឆ្នាំ​ដែលកំពុងតែចូលតួនោះក៏បានលើកដៃឡើងហើយសួរទៅនាងថាៈ               

-អ្នកគ្រូ!ខ្ញុំចង់សួរអ្នកគ្រូថាតើជីដូនរបស់អ្នកគ្រូគាត់នៅឯណាសព្វថ្ងៃនេះ?​   

-ចា៎ស!អូនមាននៅចាំត្រង់កន្លែងដែលអ្នកគ្រូដើរគាត់សាលាបឋមមួយនោះទេ?

(ស៊ីនួនបញ្ជាក់)                                                                                                                                                                 

 -ចា៎សចាំ! បាទចាំ! (ក្រុមកុមារបន្ថែម)                                                                                                   

 -ត្រូវហើយ!  ថ្ងៃនោះ ពេលដែលខ្ញុំចាកចេញពីសាលាទៅ  ដើរមិនទាន់បានពាក់

កណ្តាលផ្លូវផង ខ្ញុំដូចជាអារម្មណ៍ធីងធោង ល្ហិតលៃ្ហរកទន់ខ្លួនមិន​ជាប់ ខ្ងុំខ្ញុំក៏ដួល

ខ្ពោកទៅលើដី តែសំណាងហើយដែលពេលនោះមានស្រ្តីចំណាស់ម្នាក់បានជួយ

សង្រ្គោះខ្ញុំ​យកមកផ្ទះគាត់។  ខ្ញុំសន្លប់បាត់​សា្មរតី​ជាងមួយសប្តាហ៏​   នៅពេលដឹង

ខ្លួនវិញ ខ្ញុំមិនដឹងថាខ្លួនឯងនៅទីណាទេ។    ខ្ញុំមិនបានស្រែក​ហៅអ្នក​ណាក្រៅពី

យាយៗនោះទេ។  ភ្លាមនោះស្រីចំណាស់ម្នាក់បានចូលមកជិតខ្ញុំ ហើយប្រាប់ថា

ខ្ញុំកំពុងស្ថិតនៅផ្ទះគាត់ឯស្រុកលើកដែក ខេត្តកណ្ដាល។  ខ្ញុំសូរគាត់ថា៖ «ហេតុ

អ្វីបានជាខ្ញុំនៅទីនេ? ឯណាជីដូនរបស់ខ្ងុំ?”    គាត់ក៏តបថា៖ «មីងបានឃើញឯង

ដួល សន្លប់តែម្នាក់ឯងនៅចិញ្ចើមថ្នល់    មីងភ័យពេកក៏យកឯងមកសង្រ្គោះនៅ

ផ្ទះមីងទៅ! ចំណែកឯយាយរបស់ឯង​មីងមិនដឹងនៅ​ឯណា​ទេ?»      ខ្ញុំបន្ថែមថា៖

«តើខ្ញុំនៅទីនេះយូរប៉ុណ្ណាហើយ?»     ​ គាត់បន្ត៖«ជាងមួយសប្តាហ៏ហើយ!»។ ខ្ញុំ

ភ្ញាក់ព្រឺតពេលឮដូច្នេះ ហើយក៏បានសំណូមពរឱ្យគាត់ជួយជូនខ្ញុំត្រលប់ទៅអ្នក

លឿងវិញ គាត់ក៏​យល់ព្រម។    ពេលទៅដល់ផ្ទះអ្វីៗខុសពីពេលមុនទៅហើយ។

ខ្ញុំ មិនបានឃើញ​ជីដូន​របស់ខ្ញុំទៀតទេ។ ពេលនោះខ្ញុំភ័យណាស់ដើររកគាត់គ្រប់

ច្រកល្ហក។ មួយសន្ទុះមកខ្ញុំក៏បានពើបប្រទះនឹង​ផ្នូរមួយដ៏ថ្មី​ស្រឡាង។   ភ្លាមនោះ

ខ្ញុំស្រឡាំងកាំងមួយស្របក់ព្រោះខ្លាចថានេះជាផ្នូររបស់លោកយាយ។ ពិតជាដូច​

ការស្មានរបស់ខ្ញុំមែនព្រះអើយ! មានលោកពូម្នាក់បានដើរមកប្រាប់ខ្ងុំថា៖​ «បំព្រង

អើយ! ជីដូន​របស់​ឯងគាត់បានលាចាកលោកទៅហើយដោយសារតែគាត់បារម្ភពី

ឯងហួសហេតុពេក រហូតភ្លេចបាយ​ភ្លេចទឹក!​ មួយថ្ងៃៗ   គាត់ដើររកព្រងឱ្យតត្រុក

គ្មានទិសដៅ។    ដោយសារគាត់អស់​កម្លាំងខ្លាំង​ពេកគាត់​ក៏សន្លប់បាត់ស្មារតីនៅ

ចំការពោតខាងកើតផ្ទះពូ    តែទម្រាំពូដឹង    អាការៈរបស់យាយចាន់មិនអាចជួយ

សង្រ្គោះបានទៅហើយ! គាត់បានផ្ដាំពូឱ្យជួយស្វែងរកក្មួយឯង និងជួយថែទាំឯង

ជំនួសគាត់ផង!  មិនទាន់ទាំងបានបញ្ចប់ប្រយោគនេះស្រួលបួលផងយាយក្មួយ

ឯងក៏ដាច់ខ្យល់ទៅ! ពូអណោច​អធម​ចំពោះហេតុការណ៏នេះណាស់!  ពូនិងអ្នក

ភូមិបានរៀបចំធ្វើបុណ្យបន្ដិចបន្ដួចជូនគាត់តាម​ប្រពៃណី។      កញ្ចប់ធាតុរបស់

គាត់ ពូបានយកទៅផ្ញើនៅឯវត្តកំពង់ភ្នំឯណោះ។ ណ្ហើយក្មួយស្រី! កាត់ចិត្តកាត់

ថ្លើមទៅ!»  ​ក្រោយពីបានឮសម្ដីទាំងនេះចប់កាលណា ខ្ញុំដូចជាមនុស្សដែលឥត

វិញ្ញាណ ​មានតែសំបកខ្លួនប៉ុណ្ណោះ។ អារម្មណ៍របស់ខ្ញុំ ព្រលឹងរបស់ខ្ញុំ​ វាបានទៅ

ជាមួយយាយខ្ញុំបាត់ទៅហើយ។ ប្រយោគទាំង​ប៉ុន្មានខាងលើហាក់បីដូចជាគ្រាប់

ព្រួញបាញ់ទម្លុះបេះដូងរបស់ខ្ញុំឱ្យចុកចាប់ ពើតផ្សា… ជង្គង់ទាំងពីររបស់ខ្ញុំដូចជា

រលុងខ្ចៅ។ ដំណើរស្រាលដូចជាចង់ហោះ។ បេះដូងលោតរន្ថើន​រកកល់​នឹងគាំង

ដូចជាល្ហល្ហេវក្នុងចិត្តដោយបាត់បង់អស់នូវអ្វីៗគ្រប់យ៉ាង។     ខ្ញុំនៅយំខ្សឹកខ្សួល

តែម្នាក់ឯង   លុតជង្គង់ចំពោះមុខផ្នូរយាយរបស់ខ្ញុំលែងនិយាយស្ដីអ្វីមួយម៉ាត់។

គ្រប់គ្នាដែលនៅទីនេះមានចិត្ត​អាណិតអាសូរ​ចំពោះខ្ញុំជាខ្លាំង។     ខ្លះគិតថា តើ

ជីវិតរបស់ខ្ញុំនឹងក្លាយជាយ៉ាងណាបន្ទាប់​ពីគ្មាន​ជីដូនបីបាច់រក្សា?  អ្នកខ្លះគិតថា

តើខ្ញុំអាចក្លាយជាក្មេងអនា​ថា  ក្មេងបាតសង្គមទេ     បើ​ខ្ញុំគ្មាន​ទី​ពុំនាក់អាស្រ័យ

គ្មានមេបាឃុំគ្រងរក្សានោះ?   ក្រោយពេលឮពាក្សខ្សឹបខ្សៀវនេះ​ហើយ   ខ្ញុំនឹក

រំជួលចិត្តអាណិតខ្លួនឥតឧបមា។  
-ចុះក្រោយមក អ្នកគ្រូទៅរស់នៅជាមួយមីងណយនោះឬ? (កុមារាម្នាក់ដែលស្វិត

ជើងម្ខាងសួរ)

 -ចា៎ស! ត្រឹមត្រូវហើយ! បើកុំបានគាត់ជួយទំនុកបំរុង   ម៉្លេះសមជីវិតអ្នកគ្រូមិនដឹង

ទៅជាយ៉ាងណាទេ?

 -ចុះហេតុអ្វីក៏អ្នកគ្រូស្រាប់តែប្ដូរឈ្មោះពីបំព្រងមកជាស៊ីនួនវិញអញ្ជឹង? (កុមារី

ម្នាក់ទៀតបន្ថែម)                           

 -ចា៎ស!  គឺមកពីអ្នកមីងណយគាត់ទទួលអ្នកគ្រូជាកូនធម៌  ហើយក្រោយពេល

ដែលអ្នកគ្រូចូលមករស់នៅក្នុងគ្រួសារនោះ គាត់បានចុះឈ្មោះអ្នកគ្រូក្នុងបញ្ជី

គ្រួសារគាត់ហើយក៏សុំប្ដូរឈ្មោះអ្នកគ្រូ ដើម្បីកែប្រែវាសនាអ្នកគ្រូ ព្រោះស៊ីនួន

មិនមែនជាបំព្រងទៀតទេ។

              កុមារីម្នាក់អាយុប្រហែល១៥ឆ្នាំដែលអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់

យូរហើយក៏ស្រាប់​តែ​បន្លឺវាចាឡើងថា៖                     

 -ជាការពិតណាស់ បន្ទាប់ពីអ្នកគ្រូនិយាយរឿងរ៉ាវរបស់អ្នកគ្រូមកដល់ពេលនេះ

ខ្ញុំហាក់បីដូចជាស្លុងអារម្មណ៍ចូលខ្លួនក្នុងភាពកម្សត់ដូចអ្នកគ្រូដែរ តែខ្ញុំក៏កាន់តែ

មានទំនុកចិត្តដែរថា  ថ្ងៃណា​មួយ  ខ្ញុំនឹងអាចស្គាល់ភាពថ្លៃថ្លូរ   ខ្ពស់មុខខ្ពស់មាត់

ដូចអ្នកគ្រូដែរ?   (កុមារីនេះហាក់បង្កប់នូវស្នាម​ញញឹមលើផ្ទៃមុខ លាយ នឹង ភាព

កម្សត់របស់ខ្លួន)  មួយសន្ទុះក៏បន្ថែមថាៈ អូ៎! ខ្ញុំភ្លេចសួរសំណួរមួយ។   តើហេតុអ្វី

បានជាអ្នកគ្រូស្រាប់តែបែកចេញពីគ្រួសារម្ដាយធម៌របស់អ្នកគ្រូអញ្ចឹង?

-មែនហើយ!   ខ្ញុំភ្លេចប្រាប់រឿងនេះដល់ប្អូនឱ្យឈឹង!​    បន្ទាប់ពីខ្ញុំរៀនចប់ថ្នាក់

វិទ្យាល័យមក ខ្ញុំក៏បានប្រលងជាប់ជាសិស្សឆ្នើមប្រចាំសាលាហើយក៏ត្រូវបាន

អង្គការក្រៅរាជរដ្ឋាភិបាលមួយជ្រើស​រើសខ្ញុំឱ្យទៅបន្តការសិក្សានៅភ្នំពេញ។

ដោយឃើញថាឱកាសល្អសម្រាប់ខ្លួនមកដល់ហើយ ខ្ញុំសុំអនុញ្ញាតពីម្ដាយធម៌។

ពេលនោះគាត់ក៏មិនបានថាអ្វីដែរ ព្រោះគាត់សង្ឃឹមថាខ្ញុំនឹងមាន​អនា​គត​ប្រសិន

បើខ្ញុំមានឱកាសបានរៀននៅភ្នំពេញ។   ឆាកជីវិតនៅភ្នំពេញបានធ្វើ៎ឲ្យខ្ញុំចង់ចេះ

ដឹងច្រើន​ពីបញ្ហា​ទូទៅរបស់សង្គម ។   ខ្ញុំតែងតែត្រូវមិត្តភក្ត្រមួយចំនួនរើសអើង

ដោយគិត​ថា ខ្ញុំជាកូនអ្នកស្រែ ខ្ញុំ​មកពីជនបទ ខ្ញុំមិនហ៊ឺហាឡូយឆាយដូចគេ តែ

ទោះបីជាយ៉ាងក៏​ខ្ញុំមិន​តូចចិត្តដែរ ព្រោះបំណង​ប្រាថ្នា​ដែល​ខ្ញុំបានដៅទុកវានៅ

ឆ្ងាយដែរ។   ម្ល៉ោះហើយ ខ្ញុំមិនគិតពីភាពទាន់សម័យស៊ីវីល័យដូចយុវវ័យ​នៅទី

ក្រុង​ឡើយ។​  ផ្ទុយពីនេះ  ខ្ញុំខិតខំប្រឹងប្រែងសិក្សា   ឥតមានបណ្តោយឱ្យ​ពេល

វេលាកន្លងទៅ​ដោយឥត​ប្រយោជន៍នោះទេ។ អ្វីដែលជាទិសដៅរបស់ខ្ញុំ ខ្ញុំនឹង

ដើរទៅឱ្យដល់   ព្រោះខ្ញុំនៅមានម្ដាយធម៌ម្នាក់ ដែលកំពុងរង់ចាំទទួលនូវភាព

ជោគជ័យរបស់ខ្ញុំ។ ន្លងទៅមិនយូរ​ប៉ុន្មាន ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រសង្គម

កិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។   ដោយឃើញ​ខ្ញុំមាន​ទេពកោសល្យខាង

ការងារសង្គម    ហើយណាមួយ ខ្ញុំមានប្រ​ភពចេញពីកូនកំព្រាងផងនោះ   លោក

​នាយកប្រតិបត្តិអង្គការ ក៏បានរៀបចំបងើ្កតមជ្ឃមណ្ឌលនេះឡើង ដើម្បីប្រមូលផ្ដុំ

កុមារកំព្រា​ពីគ្រប់​ទិសទីដោយចាត់ឱ្យធ្វើជាប្រធានគ្រប់គ្រងនៅទីនេះ  ដើម្បីចែក

រំលែកនូវ​បទពិសោធន៏ក្នុង​ជីវិតឱ្យដល់ប្អូនៗទាំងអស់គ្នា។ ក្រោយពីបាន ការងារ

ធ្វើស្រួលបួលហើយ ថ្ងៃមួយខ្ញុំបានត្រលប់ទៅរកម្ដាយធម៌របស់ខ្ញុំវិញ។  កាលបើ

បានមកដល់មុខផ្ទះហើយ     ខ្ញុំឈានជើងចុះពីរថយន្ដដោយក្ដីត្រេកអររំភើបឥត

ឧបមា ស្រាប់តែសេចក្ដីសប្បាយរីករាយរបស់ខ្ញុំរលាយបាត់ទៅវិញព្រមពេលជា

មួយគ្នានេះដែរ ព្រោះផ្ទះមួយខ្នងនេះត្រូវបិទទ្វារចោលគ្មានមនុស្សរស់នៅឡើយ

មានតែដើមត្រែងដុះឡើងស្ទើរផុតដំបូលផ្ទះ។  ខ្ញុំតក់​ស្លុត​ជា​ខ្លាំងពេលឃើញដូច

នេះ។​  ខ្ញុំរត់ចុះរត់ឡើងស្រែកហៅម្ដាយ​  បងស្រី  និង ប្អូនស្រី  តែមិន​បាន​ឃើញ​

អ្នកណាម្នាក់ឡើយ។    ខ្ញុំទាល់តំរេះមិនដឹងត្រូវធ្វើយ៉ាងម៉េច បានត្រឺមតែអង្គុយ​

ត្របោម​ក្បាល​ជង្គង់​ទ្រហ៊ោយំតែម្នាក់ឯង ពោរពេញដោយការខកចិត្តជាខ្លាំង។

ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍ថា ខ្ញុំ​កំពុងតែធ្លាក់ចលក្នុងភាពឯកាជាថ្មីទៀតហើយ។

ខ្ញុំយំអស់ចិត្តក៏ក្រោកឈរ​ឡើងដើរសំដៅ​ទៅ​រថយន្ត ហើយសច្ចាថា  នឹងចិញ្ចឹម

ចិត្ត  ចិញ្ចឹមសង្ឃឹមថា  និងខិតខំស្វែងរកមនុស្ស​ជាទីស្រលាញ់​របស់លុះ​ណាតែ

​ឃើញ។ ខ្ញុំងាកក្រោយសម្លឹងមើលរូបរាងផ្ទះដ៏ចាស់ទ្រុឌទ្រោម នោះជាលើកចុង

ក្រោយ    និង​​​​បណ្ដុះកម្លាំងចិត្តមិនឱ្យខ្លួនឯងធ្លាក់ចូលក្នុងភាពដុនដាបទៀតទេ។

នៅពេលមក​ដល់ច្បារអំពៅ  ខ្ញុំក៏បានជួប​នឹ​ង​លោករតនៈដែលជាអ្នករៀបចំចាត់

ចែងកម្មវិធីផ្សាយផ្ទាល់ពីកម្មវិធី “ទំនុកចិត្ត និងភាពជោគជ័យ” លើប៉ុស្តិ៍លេខ៩។

គាត់ក៏សុំសម្ភាសន៍ជាមួយខ្ញុំ   ដោយគាត់ឭគេល្បីថា  ខ្ញុំជាមនុស្សម្នាក់ដែលមាន

​ទំនាក់​ទំនង​នឹងប្រធានបទរបស់គាត់។  អញ្ចឹងបានជាថ្ងៃនេះ  លោកមានវត្តមាន

នៅទីនេះ ហើយលោក​នឹង​យកសកម្មភាពរបស់យើងទាំងអស់គ្នាថ្ងៃនេះទៅចាក់

ផ្សាយតាមទូរទស្សន៍។ យើងចាំមើលទាំងអស់​គ្នាណា៎!

              ​មាណវីយើងមិនទាន់បានបញ្ចប់ប្រយោគនេះស្រួលបួលផង  ស្នូរទះដៃ

កក្រើកលាន់ឮស្ទើរ​បែក​ត្រចៀកនៅក្នុងបរិវេណមជ្ឃមណ្ឌល។ ស្ថិតក្នុងសភាព

បែបនេះ កល្យាណីស្រាប់តែមានចិត្តរំជួល​ជា​ពន់ពេក​​។ ឆវីក៏បានស្រដីមួយៗ

ឡើង :  

 -សូមឱ្យការផ្សាយផ្ទាល់ថ្ងៃនេះ បានឃើញដល់អ្នកម្ដាយរបស់ខ្ញុំផង! សូមឱ្យគាត់

បានមើលឃើញថា ខ្ញុំនៅទីនេះកំពុងរង់ចាំគាត់។ ខ្ងុំនឹកគាត់គ្រប់ដង្ហើមចេញចូល

ទោះបីជាខ្ញុំមានសំបុកថ្មី ទ្រនំថ្មីយ៉ាងស្ដុកជាងមុនយ៉ាងណាក៏ដោយ ក៏អារម្មណ៍

ខ្ញុំមិនបានកក់ក្ដៅដែរ ព្រោះខ្វះម៉ែ និងអ្នកទាំងអស់គ្នា។  បើម៉ែបានឮសូមម៉ែមក

រកកូនផង។ កូននៅទីនេះរង់ចាំការត្រលប់មកវិញរបស់ម៉ែជានិច្ច! ម៉ែ…!​

                     មួយស្របក់មាណវីបន្ដ…​   

-ចា៎ស! ខ្ញុំក៏សូមផ្ដាំដល់ប្អូនៗដែលនៅទីនេះ ក៏ដូចជាប្អូនៗដែលបានទស្សនាការ

ចាក់ផ្សាយរឿងនិទានចាស់របស់ខ្ញុំនៅរាត្រីនេះផងដែរថា យើងមាននិស្ស័យខ្ពស់

ណាស់ដែលបានកើតមក​ជាមនុស្ស បានស្គាល់នូវពិភពលោកដ៏ស្រស់បំព្រងទោះ

បីជាយើងមានប្រភពចេញពីវណ្ណៈតូចទាបទន់ខ្សោយក៏ដោយក៏ជារឿងអតីតកាល

ដែរ។ ចូរកុំធ្វើឱ្យខ្លួនអ្នកក្លាយជាមនុស្ស ដែលលង់ក្នុង​អតីតកាលរហូតឱ្យសោះ ។

ចូរយកអតីតកាលគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរូបអ្នក   ដើម្បីស្វែងរកនូ​វ​អ្វីដែល​​

ប្រសើរជាង មានតម្លៃជាងស្នាមអតីតកាលរបស់អ្នក តែចូរចាំថាកុំបោះបង់ចោល​

ឬកុំ​បំភ្លេចចោលនូវអតីតកាលរបស់អ្នក នៅពេលដែលអ្នកក្លាយជាមនុស្សថ្មីនៅ

អនាគតហើយនោះ។  អ្វីដែលជាបទពិសោធន៍របស់ខ្ញុំ ដំណើរជីវិតរបស់ខ្ញុំទាំង

ប៉ុន្មាន   ហាក់បីដូចជារឿងនិទានដ៏ចាស់  ប៉ុន្តែ   ខ្ញុំសង្ឃឹមថាវានឹងកើតជាសតិថ្មី

ដល់ប្អូនៗជំនាន់ក្រោយយកមកធ្វើការពិចារណាទាំងអស់គ្នា! ​​ចូរកុំបោះបង់ទិស

ដៅរបស់អ្នក ដោយគិតថាអ្នកប្រហែលជាធ្វើមិនបាន!    ចូរខំជំនះឧបសគ្គតូច​ធំ

ទាំងឡាយ!   ចូរទឹកចិត្តខ្លួនឯងនិងលើកទឹក​ចិត្តដល់ក្មេងកំព្រាទាំងឡាយ ដែល

ត្រូវការពួកយើង! ចូរពួតដៃគ្នាឲ្យមាំដើម្បីឈានទៅដល់ទិស​​​​ដៅ​​របស់យើងទាំង

អស់់គ្នា…!       

                  សម្លេងទះដៃលាន់ឮសារជាថ្មីក្នុងសាលប្រជុំ បន្ទាប់ពីស៊ីនួនបានបញ្ចប់

វាចារបស់នាង។ អ្នកខ្លះនៅតែបង្ហូរទឹកភ្នែករបស់ខ្លួន ដោយកម្សត់ជាមួយនឹងរឿង

រ៉ាវទាំងនោះ។អ្នកខ្លះទៀតលួចបង្ហាញស្នាមញញឹមរបស់ខ្លួននៅលើផ្ទៃមុខ ព្រោះ

បន្ទាប់ពីស៊ីនួនបាននិទានរឿងនោះរួចហើយធ្វើឱ្យខ្លួនមានសង្ឃឹមក្នុងជីវិតបន្តទៀត

ដោយយកកញ្ញាប្រធានជាជនគម្រូដ៏ឆ្នើមសម្រាប់ខ្លួន។

លោករតនៈបានហុចកាមេរ៉ាឱ្យទៅសហការីរបស់ខ្លួន  ហើយក៏បោះជំហានមក

ជិត​កល្យាណី​ដ៏ស្រស់សោភារបស់យើងព្រមទាំងលើកដៃសំពះទៅនាងព្រមជា

មួយវាចា :

 -បាទ! ថ្ងៃនេះ ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកញ្ញាស៊ីនួន

ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនរបស់កញ្ញា្ ដើម្បីនិទានរៀបរាប់ពីរឿងរ៉ាវ

របស់កញ្ញា ដើម្បីយកទៅផ្សាយក្នុងកម្មវិធី “ទំនុកចិត្ត និងភាពជោយជ័យ”  របស់

ខ្ញុំបាទក្នុងរាត្រីនេះ! ហើយបងក៏ចង់ផ្ដាំប្អូនៗដែរថា ចូរយករឿងនិទានរបស់កញ្ញា

ស៊ីនួនក្នុងថ្ងៃនេះ ទុកជាមេរៀនដ៏ពិសិដ្ឋសម្រាប់ប្អូនៗតទៅរៀងអើយ!  

            ស៊ីនួនញញឹមសារជាថ្មី បង្ហាញនូវភាពស្រស់បំព្រងពីធម្មជាតិរបស់ខ្លួនទៅ

កាន់លោករតនៈ​ព្រមនឹងការលើកដៃសំពះតបទៅវិញ។                                                                

 -ចា៎ស! ក្នុងនាមនាងខ្ញុំជាប្រធានមជ្ឃមណ្ឌល«កុមារដើម្បីស្នាមញញឹម» នាងខ្ញុំក៏

សូមសម្ដែងសេចក្ដីសោមនស្សជាពន់ពេកដែលលោករតនៈបានមកសម្ភាសន៍នាង

ខ្ញុំ ក៏ដូចជាផ្ដល់ឱកាស​ឲ្យខ្ញុំមានវត្តមានក្នុងកម្មវិធីរបស់លោក។

វគ្គទី៤

 ថ្ងៃដែលរង់ចាំ!

ពីរសប្ដាហ៍កន្លងផុតទៅ…!

ពេលវេលាពិតជាដើរលឿនមែនគ្មានងាក ក្រោយរង់ចាំមនុស្សសោះ។ អ្វីៗចេះ​តែ

ប្រែប្រួលជានិច្ច ប៉ុន្តែការទន្ទឹងរង់ចាំថ្ងៃជួបជុំគ្នាវិញ  របស់ស៊ីនួនគ្មានអ្វីអាចកែប្រែ

បានឡើយ។ ថ្ងៃនេះផ្ទៃមេឃ បានខំបញ្ចេញសម្រស់ខ្លួនយ៉ាងស្រស់បំព្រងខុសពី

ធម្មតា      ហាក់បីដូច​ជាត្រៀម​ខ្លួនចាំអបអរសាទរចំពោះរឿងអ្វីមួយ។  ថ្ងៃនេះមិន

ខុសពីរាល់ថ្ងៃសព្វដងដែរ   ស៊ីនួនកំពុងតែ​អុជធូបបន់ស្រន់នៅក្នុងបន្ទប់របស់ខ្លួន

គេឮសូរសម្ដីដ៏ខ្សាវៗរបស់នាងថា :   «លោកយាយជាទីគោរព!   បើលោកយាយ

ពិតជាកំពុងតាមរក្សាចៅស្រីមែន    សូមលោកយាយជូយនាំចៅឱ្យបានជួបម្ដាយ

ធម៌របស់ចៅវិញផង!     ព្រោះស្ថិតនៅក្នុងភាពឯកានេះ     ចៅពិតជាត្រូវការគាត់

ណាស់! »

តុក…! តុកៗៗៗ សម្លេងនេះធ្វើឱ្យមាណវីភ្ញាក់ព្រើត! តើនរណាមកគោះទ្វារបន្ទប់

របស់នាងទាំងព្រលឹមដូច្នេះ។ តរុណីស្ទុះទៅបើកទ្វារយ៉ាងរហ័ស      ស្រាប់តែ…

-បងនួន! ពិតជាបងនួនរបស់ខ្ញុំមែន! ខ្ញុំនឹកបងណាស់! មើល៍!បងខ្ញុំពិតជាស្រស់

ស្អាតណាស់!

ពោលចប់        នារីម្នាក់នេះក៏ស្ទុះចូលទៅឱបបងស្រីទាំងចិត្តត្រេកអរឥតឧបមា

ចំណែក​​​​​​​ឯ​មាណវី​វិញ​ឈរស្ទើរភ្លឹក  ព្រោះចិត្តរំភើបពេលឃើញប្អូនស្រីរបស់ខ្លូន

ស្រាប់តែបង្ហាញមុខឲ្យខ្លួនឃើញ​នៅថ្ងៃនេះដោយឥតព្រាងទុកសោះ​ ៖

​​​​​​​​​​​​​​​​​-អូនណែត! ណែតរបស់បង! បងនឹកអូនណាស់! ច្រើនឆ្នាំកន្លងទៅ តើពួកអូន

ទៅរស់នៅ ឯណា? បងតាមរកមិនឃើញឬឮដំណឹងពីអូនសោះ! ហើយចុះម៉ែ

និងបង​នី គាត់សុខសប្បាយទេ? ពេលនេះពួកគាត់នៅឯណា?

-ចា៎ស! មកទីនេះទាំងអស់គ្នា! បងមើលន៎!

សេចក្ដីនឹករំលឹករកគ្នាលឿនបីដូចជាព្រួញរត់ចេញពីធ្នូអញ្ចឹង គ្រាន់តែក្រឡេក

ឃើញ​ម្ដាយតាមទិសដែលណែតចង្អុលប្រាប់ភ្លាម ស៊ីនួនស្ទុះវឹងទៅរកម្ដាយ​។

ទាំងពីរនាក់​ស្រវាអោប​គ្នា​ដោយ​សេចក្ដីរន្ធត់ត្រេកអរ។​ ​ស៊ីនួនក៏ចាប់ផើ្ដមឧទាន :

-ម៉ែ! ម៉ែជាទីស្រលាញ់របស់កូន! កូននឹកម៉ែណាស់! កូនមិនដែលភ្លេចម៉ែមួយថ្ងៃ

ណាឡើយ!!

-បួនឆ្នាំហើយដែលម៉ែចាកចេញពីផ្ទះ ម៉ែនឹកកូនណាស់! នួន!   តើកូនសុខទុក្ខ

យ៉ាងម៉េចដែរ ហ៎ា្អ!

-សេចក្ដីសុខរបស់កូនមានតែផ្លូវកាយប៉ុណ្ណោះ តែចិត្តកូនគ្រាំគ្រា! ព្រោះនឹកម៉ែ

នឹងអ្នកគ្រប់គ្នា!ហើយថ្ងៃនេះចិត្តកូនបានកក់ក្ដៅវិញហើយ! សូមម៉ែកុំចាកចេញ

ពីកូនដោយស្ងាត់ៗទៀតឲ្យសោះ​ណា៎!

ធានីដែលនៅឈរក្បែរនោះក៏លាន់មាត់ :                                               ​

-អូននួន! នេះអូនប្រុងឱ្យម៉ែនៅឈរទីនេះអញ្ចឹងហ្អែ៎ស? ម៉េចមិនហៅម៉ែឱ្យចូល

ក្នុងទេឬយ៉ាងណា?

-អូហ៍!  ខ្ងុំភ្លេចឱ្យឈឹង! ម៉ោះម៉ែ! បង!  អូនណែត!  ចូលទៅក្នុងបន្ទប់ទទួលភ្ងៀវ

ទៅចាំយើងសន្ទនាគ្នាទៀត!

អ្នកទាំងអស់គ្នាក៏ដើរទៅបន្ទប់ទទួលភ្ងៀវប្រចាំមជ្ឃមណ្ឌល។ ពេលបានអង្គុយ

ស្រួលបួលហើយស៊ីនួនក៏ចាប់ផ្ដើមបន្លឺ :

-ត្រូវហើយម៉ែ! ក្មេងតូចនេះជានរណា? (មាណវីចង្អុលទៅក្មេងប្រុសម្នាក់អាយុ

ប្រហែលជា២ឆ្នាំដែលនៅអង្អុយក្បែរធានី)

-ជាកូនរបស់បង! (ធានីបន្ត)

-ថាម៉េច? កូនបង? ចុះឯណាសា្វមីបង? បងរៀបការយូរប៉ុនណាហើយ? (ស៊ីនួន

សូរហាក់ដូចជាភ្ញាក់ផ្អើលណាស់អញ្ចឹង)

ធានីមិនទាន់ហារមាត់ផងមីងណយក៏ឆ្លើយកាត់:

-ទុកឱ្យម៉ែជាអ្នកនិយាយនូវរឿងរ៉ាវទាំងឡាយប្រាប់កូន! ក្រោយពីកូនទៅរៀននៅ

ភ្នំពេញបានមួយឆ្នាំ មានបុរសម្នាក់បានចូលស្ដីដណ្ដឹងកូននី ហើយបុរសនោះគឺជា

ចៅហ្វាយក្រុងបាត់ដំបង! ក្រោយពីម៉ែបានរៀបមង្គលការឱ្យគេរួចមក កូនសេងលី

ក៏សុំកូននីនិងម៉ែ ព្រមទាំងកូនណែតឲ្យទៅរស់នៅឯបាត់ដំបង។ មុនដំបូង ម៉ែចង់

ទៅទេ ព្រោះខ្លាចថ្ងៃណាមួយកូនត្រឡប់ទៅផ្ទះវិញ ហើយមិនឃើញម៉ែ។ណាមួយ

ម៉ែមិនស្គាល់អាស័យដ្ឋានរបស់កូននៅភ្នំពេញទៀត ចង់ផ្ដល់ដំណឹងឱ្យកូនក៏មិនដឹង

ត្រូវធ្វើយ៉ាងណា! ដោយសារតែសេងលីធានាថានឹងជួយស៊ើបសួរដំណឹងឯងព្រោះ

គេជាចៅហ្វាយក្រុងស្រាប់នោះ ម៉ែក៏ដាច់ចិត្តទៅរស់នៅឯបាត់ដំបង។ តែអស់រយៈ

ពេល៤ឆ្នាំកន្លងទៅ ​  ម៉ែ​នៅ​មិនទាន់មានដំណឹងពីកូនដដែល!  ថ្ងៃមួយជាសំណាង

ល្អ ម៉ែបានទស្សនាការផ្សាយបន្តផ្ទាល់​ពី​សាច់​រឿងរបស់ឯងក្នុងកម្មវិធី  “ទំនុកចិត្ត

និងភាពជោគជ័យ” ម៉ែពិតជាត្រេកអរណាស់ ដែលម៉ែដឹង​ថា​ឯង​បានទៅដល់ទិស

ដៅរបស់ឯង  តែម៉ែបែរជាខកចិត្តទៅវិញ  ព្រោះម៉ែបានត្រឹមមើលការផ្សាយនោះ

ហើយម៉ែមិនដឹងថា អាស័យដ្ឋានមជ្ឈមណ្ឌលនេះនៅទីណា! ម៉ែគិតថានឹងឡើង

មក​ភ្នំពេញ​ដើម្បី​ស៊ើបសួររកដំណឹងឯង តែសំណាងល្អ ថ្ងៃបន្ទាប់ម៉ែបានស្ដាប់ឮ

ដំណឹងសួររកប្អូនបងរបស់ឯង ដែល ផ្សាយតាមរយៈវិទ្យុ FM102 ម៉ែក៏កត់លេខ

ទូរសព្ទរបស់វិទ្យុដើម្បីទំនាក់ទំនងមកឯង។ ឯងពិតជា​គិត​បាន​​​​​ដិតដល់មែនរហូត

ដល់ផ្សាយតាមវិទ្យុទៀត!

ស៊ីនួនភ្ញាក់ព្រើតពេលឮដូច្នេះ។

​-ថាម៉េច? កូនមិនដែលផ្សាយដំណឹងនេះតាមវិទ្យុទេ! នរណាផ្សាយឱ្យកូនទៅ?

-បើអញ្ចឹងមានតែនាយកម្លោះនោះហើយ! (មីងណយបន្ថែម)

-នាយកម្លោះណា?  (ស៊ីនួនសួរ)

-ម៉ែមិនស្គាល់ឈ្នោះទេ!    យប់មិញ ម៉ែស្នាក់នៅផ្ទះគេមួយយប់ហើយ! ព្រឹកនេះ

គេគឺជាអ្នក​បើក ឡានជូន​ម៉ែមកពីនេះទៀតផង! គេជាមនុស្សមានសន្ដានចិត្តល្អ

ណាស់!

-តើគេជានរណាទៅ?​ ចុះពេលនេះគេនៅឯណា ?

-នៅក្នុងឡាន! (ដាណែតបោះវាចារដូចខ្លាចត្រូវនរណាដណ្ដើមអញ្ចឹង)

-ឯងទៅអញ្ជើញគាត់មក! ថាបងចង់អរគុណគាត់!

-ចា៎ស!

មួយសន្ទុះក្រោយមក ណែតក៏នាំនាយកកម្លោះមកដល់ហើយស្រែកហៅបងស្រី :

- បងនួន! នេះគាត់! មកដល់ហើយ!

មាណវីយើងងាកក្រោយផាំង លុះក្រឡេកឃើញហើយនាងនៅស្ងៀមមិនស្រដី

ព្រោះស្ទើរតែមិនជឿនឹងភ្នែករបស់ខ្លួនដែលមើលឃើញនាយកម្លោះនោះគឺលោក

រតនៈ។  ឃើញមាណវីនៅស្ងៀមនរៈក៏ផ្ដើមស្រដីៈ

-សួស្ដីអ្នកនាង! យើងជួបគ្នាទៀតហើយ!

- ចា៎ស! សួស្ដី! ម៉េចក៏ជាលោក!  លោកជាអ្នកជួយផ្សាយដំណឹងរបស់ខ្ញុំ​តាមវិទ្យុ

មែនទេ?

-បា៎ទ!  (នាយញញឹមហើយតប)

-តើឱ្យខ្ញុំអរគុណលោកយ៉ាងម៉េចទៅ?

-ខ្ញុំធ្វើគុណហើយ  មិនចង់ឱ្យគេសងគុណវិញទេ!   ខ្ញុំពេញចិត្តនឹងជួយអ្នកនាង

ដោយស្មោះ  ព្រោះ​​ខ្ញុំអាណិតអ្នកនាង  ដែលខំស្វែងរកអ្នកមីងឲ្យតត្រុកគ្រប់ទី

កន្លែង។ មុនដំបូង ខ្ញុំក៏មិនដឹងត្រូវ​ជួយអ្នកនាងដោយរបៀបណាទេ   តែលុះខ្ញុំ

ស្ដាប់វិទ្យុឮការផ្សាយពីដំណឹងសួររកបងប្អូនមក ខ្ញុំក៏គិត​ឃើញមធ្យោបាយនេះ

គឺជួយផ្សព្វផ្សាយដំណឹងតាមវិទ្យុក្រែងឆាប់បានឮដល់អ្នកមីង!

-ខ្ញុំអរគុណលោកណាស់!

-ថាកុំអរគុណអ្វី! ខ្ញុំមិនត្រូវការគុណស្រ័យអ្វីទេ!

-តែជីដូនខ្ញុំថា បើគេធ្វើគុណមកលើយើងយើងត្រូវតែតបគុណទៅគេវិញ!

-អ្នកនាងធ្លាប់បាននិយាយបែបនេះដាក់ខ្ញុំម្តងហើយ!

-មែនឬ? ពេលណា? ម៉េចក៏ខ្ញុំអត់ចាំ?

-ខ្ញុំគឺក្មេងប្រុសម្នាក់  ដែលអ្នកនាងបានអរគុណយ៉ាងញាប់មាត់ស្អេកនៅកំពង់

ចម្លងអ្នកលឿងនោះ! ខ្ញុំចង់ប្រាប់អ្នកនាងថាក្មេងប្រុសនោះឈ្មោះរតនៈ ហើយ

ឥឡូវគេកំពុងឈរនៅចំពោះមុខអ្នកនាងនេះឯង!

គ្រប់គ្នានៅទីនេះត្រងត្រាប់ស្ដាប់ការសន្ទនារបស់ក្រមុំកម្លោះទាំងពីរយ៉ាងយក

ចិត្តទុកដាក់ ចំណែក​មាណវីវិញ ហាក់បីដូចជាកំពុងរំជួលចិត្តយ៉ាងណាមិនដឹង

ពេលដឹងថា លោករតនៈជាក្មេងប្រុស​លក់ទឹកសុទ្ធនោះ។

នាងគិតថាសេចក្ដីសង្ឃឹមរបស់នាងចេះតែបានក្លាយជាការពិតម្ដងមួយៗ​ហើយ។

តរុណីបញ្ជាក់បន្ថែមៈ

-លោកស្គាល់ថាខ្ញុំជាបំព្រងយូរហើយមែនទេហ៍?

-បា៎ទ!

គឺនៅថ្ងៃដែលខ្ញុំបានចុះមកថតរឿងនិទានរបស់អ្នកនាងនោះអី! ខ្ញុំភ្ញាក់ព្រើតតែ

ម្តង ចង់តែប្រាប់អ្នកនាងឱ្យដឹងថាខ្ញុំជានរណា! តែខ្ញុំនៅរង់ចាំឱកាសសិន ថ្ងៃនេះ

ជាថ្ងៃល្អហើយដែលខ្ញុំត្រូវតែប្រាប់អ្នកនាងឱ្យបានដឹង ព្រោះខ្ញុំតែងតែប្រាថ្នាថាខ្ញុំ

នឹងបានជួបអ្នកនាងសាជាថ្មីទៀត! ឥឡូវ​ថ្ងៃ​ដែល​ខ្ញុំរង់ចាំមកហើយ! អ្នកនាងមិន

ថាអ្វីទេមែនទេហ៍?

-ប្រាកដហើយ! ឲ្យខ្ញុំថាអ្វី! ខ្ញុំក៏ដូចជាលោកដែរ! រង់ចាំថ្ងៃនេះយូរហើយ! ថ្ងៃនេះ​

សប្បាយ​ចិត្ត​ជាង​ថ្ងៃ​ណាៗទាំងអស់ ព្រោះខ្ញុំបានជួបជុំម្ដាយរបស់ខ្ញុំ ហើយខ្ញុំបាន

ជួបបុរសម្នាក់ដែលខ្ញុំ​សង្ឃឹមថា​នឹង​បាន​សងគុណវិញ!  (មាណវីញញឹមពព្រាយ)

ព្រឹកថ្ងៃបន្ទាប់ ធានីបានលាម្ដាយ និងប្អូនស្រីទាំងពីរ ដើម្បីនាំកូនទៅបាត់ដំបងជូប

ជុំស្វាមីវិញ។  ជាការពិត​ណាស់  សេចក្ដីស្រលាញ់ចាកចេញពីគ្នាស្រយុតស្រយង់

ដូចដំណើរសិស្យចូលសាលា។ ស៊ីនួនបានឱបបងស្រី និងក្មួយប្រុសពេញដោយ

ចិត្តភក្ដី និងអាឡោះអាល័យជាពន់ពេក។ ទាំង​មីងណយ ទាំងស៊ីនួន ស៊ីណែតក៏

ដូចជាក្រុមកុមារនៅមជ្ឈមណ្ឌល ឈរសម្លឹងមើលការ​ចាក​ចេញ​របស់​ធានីនិងកូន

ប្រុសទាល់តែរថយន្តនោះទៅផុតដាច់កន្ទុយភ្នែក។ តើមានការជួបជុំណា​ដែល​មិន

ឃ្លាតពីគ្នានោះ…

 

ថ្ងៃអាទិត្យ ទី ១៣ ខែសីហា ឆ្នាំ២០១១                                                                     នៅវត្តកំពង់ភ្នំ…!

ថ្ងៃនេះ មីងណយ និងស៊ីនួន ព្រមទាំងធាណែតបានមកធ្វើបុណ្យបង្សុកូលដើម្បី

ឧទ្ទិសកុសល​ផលបុណ្យដល់យាយចាន់ដែលបានចែកឋានទៅហើយនោះ។ នៅ

ចំពោះកព្ចាប់​ធាតុរបស់ជីដូន​ ស៊ី​នួន​​​​​​​​​រៀបរាប់ទាំងខ្សឹកខ្សួលជាពន់ពេកថា «លោក

យាយ! ចៅរង់ចាំថ្ងៃនេះយូរហើយ! ចៅទទួល​បាន​អ្វីៗដែលចៅចង់បាន! ចៅមាន

លុយចាយ! មានឡានជិះ! មានផ្ទះនៅ! តែចៅបែរជាខ្វះយាយ! ហេតុ​អ្វី​​ក៏​យាយមិន

នៅរង់ចាំទទួលនូវសេចក្តីសុខនេះពីចៅ!…យាយ! ឱ្យបំព្រងសុំខមាទោសផង ដែល

ទុក​ឲ្យ​យាយ​នៅទីនេះតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ! តែថ្ងៃនេះចៅមកទទួល

យាយឱ្យទៅនៅជិតចៅហើយ! សូមយាយទទួលបាននូវសេចក្តីសុខអំពើចៅ​ផង!

បំព្រងនឹងចាំទុកគុណូបការៈរបស់យាយពេញមួយជីវិតចៅ!

ឃើញដូចនេះមីងណយបន្ថែម :                                                                        ​​​     ​

-បានហើយនួន! ក្រោកឡើងទៅកូន! ម៉ែគិតថានេះជិតយប់ហើយ! យកល្អយើង

ប្រញាប់ត្រឡប់ទៅ! ម៉ែចង់ទៅអើតមើលផ្ទះម៉ែមួយភ្លែត! ហើយម៉ែគិតថាយើងគួរ

តែកុំយកញ្ចប់ធាតុ​យាយរបស់កូនធ្វើអ្វី     ព្រោះម៉ែយល់ថាមនុស្សដែលស្លាប់ទៅ

ហើយ មិនចង់ទៅណាក្រៅពីនៅលើទឹកដីកំណើតរបស់ខ្លួននោះទេ! យើងទុកគាត់

នៅទីនេះចុះ ហើយចាំឧស្សាហ៍មកលេងនឹងគាត់! ឭបែបនេះ កល្យាណីតបបណ្តើរ

ងក់ក្បាលបណ្តើរ :

- ម៉ែមានប្រសាសន៍ត្រូវម្យ៉ាងដែរ! ណ្ហើយចុះ ខ្ញុំនឹងសាងចេតិយថ្មីមួយផ្សេងដើម្បី

តំកល់អដ្ឋិធាតុលោក​យាយ!​ ចៅលាហើយយាយ!

មាណវីក្រាបថ្វាយបង្គំកញ្ចប់ធាតុជីដូន។  បន្ទាប់ពីនោះ ពួកគេក៏ត្រលប់ទៅដល់

ស្រុកលើកដែក ហើយក៏ឈប់រថយន្តនៅ​ពីមុខផ្ទះមីង​ណយ។ ក្រោយពីឃើញរូប

រាងដ៏ចាស់ទ្រុឌទ្រោមរបស់ផ្ទះមួយខ្នងនេះហើយ មីងណយហាក់​រអាក់រអួលក្នុង

ចិត្តជាពន់ពេក! គាត់ក៏ស្រដី: «ឱ!​ផ្ទះរបស់ខ្ញុំ! ថ្ងៃនេះខ្ញុំវិលមករកឯងវិញហើយ ខ្ញុំ

រង់​ចាំថ្ងៃ​​ហ្នឹងយូរហើយ! នៅពេលខ្ញុំចាកចេញពីឯង ខ្ញុំតែងសង្ឃឹមថា​ថ្ងៃណា​មួយ

ខ្ញុំនឹងបាន​ត្រឡប់​មកវិញមិនខាន! ឥឡូវ ថ្ងៃដែលខ្ញុំរង់ចាំបានមកដល់ហើយ!

-ម៉ែ! ខ្ញុំគិតថាយើងគួរតែជួសជុសផ្ទះនេះឫយ៉ាងណា?

-បើជួសជុលវា ក៏គ្មាននរណានៅដែរ មានតែម៉ែមកនៅផ្ទះវិញ!

-មិនបានទេ! ខ្ញុំមិនឱ្យម៉ែមកនៅតែម្នាក់ឯងនៅទីនេះទេ!

-អញ្ចឹងទុកឱ្យវាចាស់ទ្រុឌទ្រោមនៅទីនេះចុះ ទុកឱ្យស្មៅ និងដើមត្រែងជាអ្នករក្សា

ឃុំគ្រងផ្ទះ​នេះចុះ!

អ្នកទាំងពីរឈានជើងត្រឡប់ទៅវិញ ដោយគ្មានបន្សល់អ្វីក្រៅពីស្នាមជើងនោះ

ឡើយ។ តរុណីបើកឡានដោយរក្សាភាពស្ងៀមស្ងាត់ តែក្នុងខួរក្បាលវិញកំពុងតែ

គិតទៅដល់អតីតកាលរបស់​ខ្លួនដែលពោរពេញដោយភាពស្អប់ខ្ពើម ការប្រមាថពី

អ្នកដទៃ និងគិតពីភាពរុងរឿងរបស់​ខ្លួនក្នុង​ពេល​សព្វថ្ងៃ។ នរណាថាខ្លួនខ្លីកុំតោង

ដៃខ្លីកុំឈោងនោះ តែសម្រាប់ខ្ញុំគិតថាបើកើតមក​មាន​ខ្លួនខ្លីត្រូវ​តែតោង  ដៃខ្លីត្រូវ

តែប្រឹងឈោងដើម្បីចាប់យកបាននូវរបស់ជាទីពេញចិត្តឱ្យបាន។

ចប់