បណ្ណសារ | ដំណើរជុំវិញអ្នកនិពន្ឋម្នាក់ RSS feed for this section

បទវិភាគលើរឿង កម្មករសេរី​ និង ម្តាយក្មេកទំនើប ដោយ លោកកែវ ឈុន

6 ឧសភា

រឿងទាំងពីរនេះត្រូវបានលោកស្រី សំរិទ្ធ សុទ្ធាលើកយកមកឲ្យនិស្សិតផ្នែក

អក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើការសិក្សា។ លោកស្រី

បណ្ឌិត ក្លៃរ៉ុង អមរាទីសា នៃសាកលវិទ្យាល័យឈូឡាឡុងកនៃទីក្រុងបាងកក

ក៏បានសរសេរលិខិតមកខ្ញុំ ដើម្បីស្នើរសុំយកទៅឲ្យនិស្សិតដែលសិក្សាអក្សរ

សាស្ត្រខ្មែរក្នុងប្រទេសថៃធ្វើការសិក្សាដែរ។

អាន ដើម្បីអានបំបាត់ការអផ្សុក

អាន ព្រោះចូលចិត្តអាន។

អាន ព្រោះស្រឡាញ់អក្សរសាស្ត្រ អក្សរសិល្ប៍។

អាន ដើម្បីយល់ទស្សនៈអ្នកនិពន្ធ។

ការអានទាំងនេះ ពិតជាផ្តល់ផលដល់អ្នកអាន

ខុសប្លែកពីគ្នា។

 បើអ្នកអានបានយល់ពីទស្សនៈនិងឧត្តមគតិរបស់ខ្លួនដែល

ចង់បង្ហាញក្នុងស្នាដៃរបស់ខ្លួននិមួយៗនោះ  អ្នកនិពន្ធពិត

ជារំភើបរីករាយណាស់។  ខ្ញុំជឿជាក់ថា អ្នកនិពន្ធរាល់រូប

មិនមែនសរសេរដើម្បីគ្រាន់តែសរសេរនោះទេ ទោះបីរឿង

ដែលខ្លួនបានតែងជារឿងពិត ឬរឿងប្រឌិតក្តី អ្នកនិពន្ធតែង

តែបង្កប់ជានិច្ចនូវសារសុះខាន់ចំពោះអ្នកអាន។ ក្នុងករណី

នេះខ្ញុំសូមចែករំលែកជូនប្រិយមិត្តអ្នកអាន នូវមតិរបស់

លោកកែវឈុនដែលជាការវិភាគល្អិតល្អន់លើរឿងទាំងពីរ

ដែលខ្ញុំបានផ្សាយក្នុងទីនេះ ។

លោកកែវ ឈុនបានដាក់ស្នើមតិនេះកាលពី2012/04/22

ម៉ោង 2:31 ព្រឹក

ថ្មីៗនេះខ្ញុំបានអាន «រឿងម្ដាយក្មេកទំនើប»

ឃើញអ្នកនិពន្ធមានចិត្ដខ្វល់ខ្វាយពីរឿង

សីលធម៌សង្គមបែបម្យ៉ាងទៅហើយ។ ថ្ងៃ

នេះ អានរឿង«កម្មករសេរី»ទៀត ឃើញ

ទឹកចិត្ដអ្នកនិពន្ធ រឹតតែខ្វល់ខ្វាយពីសីល

ធម៌សង្គមយ៉ាងខ្លាំងទៀត។ ក្នុងសាច់រឿង

អ្នកនិពន្ធបានទាញមកបង្ហាញអំពីការរៀប

ចំទុកដាក់កូនចៅឲ្យមានគូស្រករដូចគ្នានៅ

ក្នុងសង្គមសម័យកាលមួយ ដែលអ្នកនិពន្

ធខ្លួនឯងឆ្លងកាត់ ហើយ គឺ ជាគំនិតមួយ

ដែលមានក្នុងសន្ដានចិត្ដប្រជារាស្រ្ដខ្មែរគ្រប់ៗ

សម័យកាល គឺគំនិតទំនើបហួសខ្នាតនៅ

ក្នុង «រឿង«ម្ដាយក្មេកទំនើប»ហើយគំនិត

បែបចាស់គំរិលហួសសម័យ ក្នុងរឿង

 «កម្មករសេរី»

បាត់សេរីយូរខែ ម្ដាយសេរីមានកង្វល់ក្នុង

ចិត្ដជាខ្លាំង។ សេរីទៅធ្វើការនៅរោងចក្រ

ហើយបានលបទៅទាក់ទងនារីក្រមុំម្នាក់

ឈ្មោះ សម្ជស្សភួង ដែលទើបមកដល់ហ្វ័រ

យេថ្មី នៅក្រុងស្រ្តាស់បួរប្រទេសបារាំង។ 

សម្ជស្សភួង ជានារីខ្មែរម្នាក់ឈ្លក់ទឹកព្រិល

ថ្មី មិនខ្ចីរវីរវល់ហើយថែមទាំងមើលងាយ

មើលថោកទឹកចិត្ដស្នេហារបស់កំលោះសេរី

យ៉ាងខ្លាំងទៀតផង។ មិនយូរប៉ុន្មាន សេរីបាន

យល់ដឹង អំពីអំពើប្រទូស្ដរាយរបស់គ្រួសារ

នាងសម្ផស្សភួងចំពោះរូបគេ ហើយក៏បានផ្ដាច់

ចំណងស្នេហ៍ជាមួយនាងបាន។ សេរីបានទៅ

ទាក់ទងស្នេហាជាមួយនាងជាត្ដាហើយបាននាំ

សង្សារមកបង្ហាញឲ្យប៉ាម៉ាក់បងប្អូនបានជ្រាប

គឺជាសេចក្ដីស្នេហាមួយ ដែលធ្វើឲ្យប៉ាម៉ាក់សេរី

និង ក្រុមគ្រួសារសប្បាយចិត្ដយ៉ាងខ្លាំងណាស់

ដែរ។ ប៉ុន្ដែ អ្វីៗហាក់ដូចជាប្រទាំងប្រទើសយ៉ាង

ខ្លាំង គឺសេចក្ដីស្នេហារបស់សេរីបានត្រូវល្អក់កករ

ព្រោះគ្រួសារខាងស្រីទារតម្លៃទឹកដោះ រហូតដល់

ពីរម៉ឺនហ្វ្រង់ឯណោះ។ សេរីជាកម្មកររោងចក្រ

បានប្រាក់ខែបន្ដិចបន្ដួច។ គេត្រូវចំណាយទៅលើ

ការបង់ថ្លៃផ្ទះទឹកភ្លើង ទូរស័ព្ទ និង សព្វសារពើ

ទៀតតែទីបំផុត  សេរីបានរៀបការជាមួយនាង

ជាត្ដាដោយត្រដាបត្រដួសរស់នៅក្នុងភាពក្រី

ក្រ ជំពាក់បំណុលគេវាន់ក។

នៅក្នុងរឿងនេះ អ្នកនិពន្ធបានបង្ហាញនូវទឹក

ចិត្ដពិតៗក្នុងគោលដៅបង្រៀនមនុស្សឲ្យមើល

ឃើញវិបត្តិក្នុងសង្គម ឲ្យជៀសឲ្យផុតអំពីអំពើ

ខុសឆ្គងដូចនៅក្នុងរឿង«ម្ដាយក្មេកទំនើប»

ក៏ដូចគ្នាក្នុងរឿង«កម្មករសេរី»ផងដែរហើយ

បែរមកខំប្រឹងតាំងខ្លួន ពង្រឹងជំហរឲ្យមាំមួន

រឹងប៉ឹងក្នុងឋានៈព្យាយាមលើឋានៈរបស់ខ្លួន

ឲ្យរស់នៅក្នុងកំរិតខ្ពស់ប្រកបដោយការខិត

ខំតស៊ូយ៉ាងមោះមុត។បង្រៀនឲ្យស្គាល់ការ

កំចាត់បង់ ឬបន្ថយសេចក្ដីត្រូវការដែលមាន

កម្លាំងខ្លាំងក្លាពេក និង ដែលអាចក្លាយទៅជា

តណ្ហាដ៏ទូលំទូលាយគ្មានកំណត់ព្រំដែន

ត្រឡប់ផ្ដល់ឲ្យនូវសេចក្ដីទុក្ខវិញ ដូចការកសាង

គ្រួសារ សេរី និងនាងជាត្ដាដូច្នោះដែរ។

គំនិតអ្នកនិពន្ធមានសន្ទុះធំធេងប៉ុណ្ណា អ្នកអាន

ជាច្រើនគង់មានសន្ទុះយ៉ាងសន្ធោសន្ធៅដូច

នោះដែរនៅក្នុងសីលធម៌សង្គម និងការជួយរិះ

រកមធ្យោបាយធ្វើយ៉ាងណាឲ្យមនុស្សជាប់ចិត្ដ

ស្រលាញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ

ទាំងក្នុងទីស្ងាត់កំបាំង ទាំងក្នុងទីប្រជុំជនដើម្បី

សន្ដិសុខនៃជីវិតមនុស្សក្នុងសង្គម និងសន្ដិភាព

សកលក្នុងលោក មនុស្សត្រូវតែរស់នៅដោយ

អាស្រ័យសង្គមឬមានសង្គមល្អទើបរស់នៅបាន

ប្រពៃ៕

កែវ ឈុន
អ្នកអានម្នាក់នៅប្រទេសស្វីស

រឿងខ្លី៖ ឆាកកំប្លែងកញ្ញាសោភ័ណ ដោយ​ស៊ិម ចាន់យ៉ា

5 ឧសភា

រក្សាសិទ្ធិ

លោកស្រីស៊ិម ចាន់យ៉ាយល់ថា ក្នុងសង្គមទំនាក់ទំនង

រវាងមនុស្សម្នាក់ និង មនុស្សម្នាក់អាចប្រព្រឹត្តទៅល្អបាន

លុះត្រាតែគិតដល់សុជីវធម៌។ សុជីវធម៌មាននៅលើគ្រប់

ផ្នែក ដូចជាទឹកមុខ កាយវិការនិងពាក្យសំដី។

គួរឲ្យស្តាយណាស់ មនុស្សមួយចំនួន ក្នុងពេលបច្ចុប្បន្ន

នេះ ដោយចេតនាក្តី អចេតនាក្តីមិនបានគិតដល់សុជីវធម៌

ទេ។ លោកស្រី ស៊ិម ចាន់យ៉ា ទាក់ទាញចំណាប់អារម្មណ៍

បងប្អូនរួមជាតិទាំងឡាយឲ្យគិតដល់បញ្ហាសុជីវធម៌តាម

រយៈរឿងខ្លី<ឆាកកំប្លែងកញ្ញាសោភ័ណ> ដែលខ្ញុំមាន

សេចក្តីផ្សាយជូនខាងក្រោមនេះ៕

ថ្ងៃនេះ គ្រួសារម៉ានិតរៀបចំធ្វើបុណ្យកំណើត។ គេបានអញ្ជើញបងប្អូននិងមិត្តភក្តិ

ជាច្រើន ក្នុងនោះមានសោភ័ណនិងប្អូនៗរបស់នាងផងដែរ។ បន្ទាប់ពីផ្លុំទៀន និង

កាត់នំរួចមក ម៉ានិតម្ចាស់កម្មវិធីបុណ្យឡើងប្រកាសថា ៖

- នៅពេលបន្តិចទៀតនេះ កញ្ញាសោភ័ណជាមិត្តរបស់ខ្ញុំនិងប្អូនៗរបស់នាងនឹងសម្តែង

ឆាកកំប្លែងមួយ។

ភ្ញៀវទាំងអស់នាំគ្នាស្ងាត់ស្ងៀម ងាកអារម្មណ៍មករង់ចាំទទួលសប្បាយរីករាយពីឆាក

កំប្លែង។ ភ្លាមនោះ សោភឹមជាប្អូនប្រុស និងសោភាជាប្អូនស្រីរបស់កញ្ញាសោភ័ណ

ឡើងលើឆាកហើយចាប់ផ្តើមច្រៀងចម្រៀងឆ្លើយឆ្លងគ្នាយ៉ាងពិរោះរណ្តំ។ ច្រៀងចប់

អ្នកទាំងអស់គ្នាទះដៃអបអរសាទរ។ ភ្ញៀវពីរនាក់យកបាច់ផ្កាមកជូនយុវជនយុវនារី។

សោភឹមជាបងទទួលផ្ការួចនិយាយថា៖

_ សូមអរគុណម្ចាស់កម្មវិធីគឹបងម៉ានិត ដែលបានអញ្ជើញខ្ញុំមកក្នុងពីធីនេះ ហើយ

អរគុណ មិត្តៗដែលបានជូនបាច់ផ្កាដ៏ស្រស់ស្អាតនេះដល់ខ្ញុំ។

សម្លេងទះដៃលាន់ឮប្រាវៗម្តងទៀត។ បន្ទាប់មក បរិយាកាសប្រែជាស្ងប់ស្ងៀម។

ភ្ញៀវម្នាក់ៗផ្ចង់អារម្មណ៍រង់ចាំមើលម្តងឆាកកំប្លែង តែបងប្អូនពីរនាក់នៅលើឆាក

នោះនៅតែឈរស្ងៀមឥតនិយាយអ្វីសោះ។ ភ្ញៀវទាំងអស់សួរគ្នារអ៊ូៗសម្តែងការ

ងឿងឆ្ងល់។ ភ្ញៀវម្នាក់ប្រហែលជាទ្រាំមិនបានក៏ស្រែកពីក្រោមឆាកមកថា៖

- សោភឹម¡ សោភា¡ឯណាទៅឆាកកំប្លែងនោះ¡  ពួកយើងកំពុងតែរង់ចាំ ផ្សាភ្នែក

អស់ទៅហើយ!

សោភាញញឹមស្រស់លើកមីក្រូឆ្លើយតប៖

- អរគុណចំពោះខ្ញុំមិត្ត ដែលបានជម្រាបខ្ញុំពីរឿងនេះ ដើម្បីដាស់តឿនរឿងឆាក

កំប្លែងនេះ។ ប៉ុន្តែ សូមមិត្តអត់ទោសជូនខ្ញុំផង ខ្ញុំអត់បានជ្រាបរឿងនេះទេ។ បង

ម៉ានិតគាត់បានប្រកាសខុស។ ខ្ញុំសូមប្រាប់ថា ឆាកកំប្លែងនឹងសម្តែងក្រោយពីពេល

ពួកខ្ញុំពិសារអាហាររួច។

សោភានិយាយបន្តថា៖

- សូមប្រាប់ថា ដោយពួកខ្ញុំនៅក្មេងៗខ្លាចសម្តែងពុំសម:។ ពួកខ្ញុំសម្រាន្តមិនលក់

សោះយប់មិញ។ ហេតុនេះបើខុសឆ្គងយ៉ាងណា សូមអភ័យទោសជូនយើងខ្ញុំផង។

ម៉្យាងទៀត សូមអរគុណដល់បងសោភ័ណដែលបានតុបតែងខ្លួនជូននាងខ្ញុំ។

ភ្ញៀវទាំងអស់ស្ងាត់ស្ងៀមស្រឡាំងកាំងនឹងវោហារដ៏ចម្លែកនេះ។ មួយសន្ទុះក្រោយ

មកទើបផ្ទុះសំណើចគិលដូចគេណាត់ទុក។ ភ្លាមនោះស្រាប់តែកញ្ញាសោភ័ណជាបង

ស្រីស្ទុះឡើងលើឆាកដែរ។ នាងធ្វើមុខក្រញូវ។

- សោភា¡ ហេតុអីប្រើសំដីលើកកំពស់ខ្លួនឯងអ៊ីចឹង? អ្នកមានសុជីវធម៌តោងប្រើសំដី

ណាដែលបន្ទាបខ្លួនឯង ហើយលើកដំកើងអ្នកដទៃ ជាពិសេស អ្នកដែលខ្លួនកំពុងតែ

និយាយរក។

សោភាប្រែទឹកមុខមួហ្មង។

- បងសោភ័ណស្រឡាញ់ប្អូនមិនស្មើគ្នាទេ។ អំបាញ់មិញ បងសោភឹមប្រើសំដីលើកខ្លួន

ដែរតើ ¡ ម៉េចក៏មិនបន្ទោសផង¡

សោភឹមសួរភ្លាម៖

- ស្អីគេ¡ បងមានលើកខ្លួនឯណា?

- ពាក្យថាបងម៉ានិតអញ្ជើញខ្ញុំ ជូនបាច់ផ្កាខ្ញុំ ហ្នឹងមិនលើកខ្លួនទេឬអី?

- ខ្ញុំឮបងនិយាយអ៊ីចឹង ហើយគ្មាននរណាភ្ញាក់ផ្អើល ក៏និយាយអ៊ីចឹងដែរទៅ ស្មានថាល្អ¡

ភ្ញៀវទាំងអស់ស្ងាត់មាត់ច្រៀប  ចាំស្តាប់រឿងបន្ត តែពួកគេមិនដឹងថា បងប្អូនបីនាក់

កំពុងជជែកគ្នាមែនទែន ឬកំពុងសម្តែងឆាកល្ខោនទេ។

- បងចង់បន្ទោសប្អូនទាំងពីរហ្នឹងណា តែមិនទាន់និយាយដល់។

ប្អូនទាំងពីររបស់កញ្ញាសោភ័ណរីករាយឡើងវិញ។ សោភឹមនិយាយឡើង៖

- អ៊ីចឹងឥឡូវនេះ ខ្ញុំសូមកែសំដីឲ្យមានសុជីវធម៌ឡើងវិញ<សូមអរគុណម្ចាស់

កម្មវិធីគឺបងម៉ានិតដែលបានអនុញ្ញាតឲ្យខ្ញុំបាន> អូថាអញ្ចេះវិញល្អជាង (សោភឹម

យកដៃខ្ទប់មាត់រួចនិយាយបន្ត) ដែលផ្តល់ឱកាស ផ្តល់កិត្តិយសឲ្យខ្ញុំបានមកចូល

រួមក្នុងពិធីនេះហើយសូមអរគុណដល់មិត្តៗដែលបានឲ្យបាច់ផ្កាដ៏ស្រស់ស្អាត

ដល់ខ្ញុំ។

ភ្ញៀវទំាងអស់ទះដៃប្រាវ សើចសប្បាយគ្រប់គ្នា។ បន្ទាប់មក សោភាទាញមីក្រូមក

និយាយបន្ត៖

-ខ្ញុំក៏សុំកែដែរ <អរគុណមិត្តសនដែលបានប្រាប់ខ្ញុំពីរឿងនេះ សូមអត់ទោសឲ្យខ្ញុំផង !

ឆាកកំប្លែងនឹងសំដែង ក្រោយពីពេលពួកខ្ញុំទទួលទានបាយរួច ខ្ញុំសូមជំរាបថា ពួកខ្ញុំ

យប់មិញទទួលទានដំណេកមិនលក់សោះ ព្រោះភ័យខ្លាចសំដែងពុំសម ហេតុនេះ

បើមានការខុសឆ្គង សូមមេត្តាអភ័យទោសឲ្យយើងខ្ញុំផង>។

ភ្លាមនោះ ម៉ានិតម្ចាស់កម្មវិធី ឡើងលើឆាកដែរ។

សូមអរគុណមិត្តខ្ញុំ គឺកញ្ញាសោភ័ណដែលបានរៀបចំឆាកកំប្លែងកញ្ញាសោភ័ណនេះ

ឡើង។

ភ្ញៀវទាំងអស់ទះដៃជាថ្មី ខ្លាំងជាងមុន៕

ខ្ញុំនឹងផ្សាយ  បទសម្ភាសន៍ជាមួយអ្នកនិពន្ធ ស៊ិម ចាន់យ៉ា ក្នុងពេលឆាប់ៗនេះ។

​រឿង​ខ្លី ៖ ស្នាមញញឹមនិវត្តន៍ជន ដោយ ឡឹក ជំនោរ

27 មេសា


រក្សាសិទ្ធិ

ខ្ញុំមិនបានគិតថាជារឿងចៃដន្យទេ ដែលអ្នកម្តាយរបស់ខ្ញុំកើតនៅថ្ងៃទី៨ មីនា

ខ្ញុំកើតថ្ងៃទី២១ មីនា ប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំកើតថ្ងៃទី ២៥ ហើយខណៈ

ដែលថ្ងៃកំណើតរបស់លោកឳពុកជាទីគោរពត្រូវនឹងថ្ងៃទី២៧ មីនា ដែរនោះ។

គ្រួសាររបស់ខ្ញុំជាគ្រួសារតូច មានសមាជិកតែបួននាក់។ គ្រួសារដ៏តូចហើយសែន

មានសុភមង្គលសុខុដុមនោះរស់នៅកណ្តាលភូមិមួយនៃឃុំចន្ត្រី។ សុភមង្គល

នៃគ្រួសាររបស់ខ្ញុំនៅតែកក់ក្តៅជានិច្ចទោះបីជាខ្ញុំមិនទាន់បានរស់នៅក្បែរអ្នក

មានគុណ និងប្អូនស្រីជាប់លាប់ក៏ដោយ ហើយគ្រួសាររបស់យើងក៏ជាគ្រួសារ

មួយដែលទទួលបានការពឹងពំនាក់ពីអ្នកភូមិមិនដាច់ផងដែរ។

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ ជាថ្ងៃដែលខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

ជាន់ខ្ពស់ពីប្រទេសភូមិផងរបងជាប់នឹងដែនសុវណ្ណនេះ ជាថ្ងៃដែលជីវិតជារាជការ

របស់លោកឳពុកបានបញ្ចប់ ជាថ្ងៃដែលរូបខ្ញុំបាទជាកូនត្រូវកាន់ត្រឡប់មកលំនៅ

ដ្ឋានដ៏ត្រជាក់ត្រជុំដែលជាកន្លែងកប់សុករបស់ខ្ញុំ នូវក្រដាសមួយសន្លឹក។ ខ្ញុំគ្មានអ្វី

ក្រៅពីបង្វិចខោអាវ និងសៀវភៅសិក្សាឡើយ។ ឈានជើងជាន់ជណ្តើរផ្ទះពុកម៉ែ

ចេញមកទទួលខ្ញុំ លោកទាំងពីរទាញដៃខ្ញុំឱ្យក្រោកឡើងនៅពេលដែលខ្ញុំក្រាប

សំពះបាទារបស់លោកទាំងពីរ។ ពុកម៉ែឱបខ្ញុំដោយក្តីរំភើប លោករំភើបរហូតស្រក់

ទឹកភ្នែកនៅពេលដែលលោកចាប់កាន់ក្រដាសមួយសន្លឹកនោះ ខ្ញុំយល់ពីអារម្មណ៍

ត្រេកអររបស់លោកទាំងពីរយល់នូវអ្វីដែលលោកចង់បានចង់ឃើញទន្ទឹមនឹងនោះ

លោកពិតជាមិនបានជ្រាបថា តើក្រដាសសញ្ញាបត្រមួយសន្លឹកនោះអាចជាអាហារ

ចិញ្ចឹមជីវិត ចិញ្ចឹមមនុស្សជំនាន់ក្រោយបានឬក៏យ៉ាងណានោះទេ។ ក្នុងអារម្មណ៍

របស់ខ្ញុំផ្ទាល់គិតថា បើទោះជាខ្ញុំមានអ្វីៗ មកបម្រើជាតិយ៉ាងណា ក៏ជាតិយើងនៅ

មិនទាន់មានអ្វីដែលអាចជួយខ្ញុំវិញបានភ្លាមដែរ តែខ្ញុំនៅតែត្រេកអរ រំភើប អរគុណ

ដែលខេមរជាតិបានជួយខ្ញុំ ហើយខ្ញុំក៏បានជួយជាតិរបស់ខ្ញុំយ៉ាងមុះមុតដែរ។ ខ្ញុំមិន

ធ្លាប់រំខានដល់ជាតិ មិនអាចធ្វើអ្វីដែលជាផលអាក្រក់ដល់សង្គមជាតិដែលខ្ញុំរស់

នៅនៅឡើយទេ ខ្ញុំខិតខំរៀនសូត្រដើម្បីជួយខ្លួនឯង“ជួយជាតិគឺការចេះជួយខ្លួន

ឯង”។

ខ្ញុំដាក់ខ្លួនអង្គុយចុះលើតុ ពុកបានហុចសេចក្តីប្រកាសរបស់ក្រសួងដែលលោកបម្រើ

ការងារមកឱ្យខ្ញុំ។ ខ្ញុំអានសេចក្តីប្រកាសនោះដោយយកចិត្តទុកដាក់។ ពុកត្រូវបាន

ក្រសួងដាក់ជាមន្ត្រីចូលនិវត្តន៍ ជាមន្រ្តីដែលគ្មានឈ្មោះក្នុងក្របខ័ណ្ទរាជការ។ ពេល

នេះពុកបានសម្រាកពីការងារ ពុកចប់ភារកិច្ចជួយជាតិទៀតហើយ ពុកដល់អាយុចូល

និវត្តន៍ហើយ។  ខ្ញុំស្ទើរតែស្មានមិនត្រូវថាការតបស្នងសងគុណរបស់ជាតិដល់ពុករបស់

ខ្ញុំមិនលើសអ្វីដែលគាត់ទទួលបានកាលពីសាមសិបឆ្នាំមុន គឺនៅពេលដែលពុកចូល

បម្រើជាតិគ្រាដំបូង។ ខ្ញុំនៅតែចាំបានថា ពេលដែលពុកចូលធ្វើការដំបូងគឺពុកទទួល

បានតែអង្ករស្រូវសាឡី សាប៊ូ ប្រេងកាតតែប៉ុណ្ណោះ កង់កញ្ចាស់ដែលពុកជិះទៅធ្វើការ

កាលណោះសព្វថ្ងៃពុកនៅតែរក្សាវាទុកយ៉ាងល្អ ហើយអ្វីដែលសល់មកជាប់នៅជា

មួយពុកពេលដែលពុកចូលនិវត្តន៍នោះ គឺម៉ាស៊ីនអង្គុយលីលេខ ផលិតនៅអាឡឺម៉ង់

មួយគ្រឿង ដែលជាមិត្តដ៏ល្អជាមួយការងារពុក ពេលនេះពុកបានជូតលេងវាយ៉ាង

ស្អាតហើយរក្សាទុកលើតុក្នុងផ្ទះរបស់យើង។ ខ្ញុំឃើញពុកឧស្សាហ៍បបោសលាងវា

ណាស់ពុកឈប់ប្រើវាជាងប្រាំពីរហើយ គឺនៅពេលដែលពុកចេះប្រើកុំព្យូទ័រ។ អាហារ

ពេលល្ងាចក៏បានរៀបចំឡើងជាស្នាដៃអ្នកម្តាយរបស់ខ្ញុំស្រេចល្មម។ សម្លកកូរផ្លែត្នោត

ជាមុខម្ហូបមួយនៅតុបាយល្ងាចនោះ។ ខ្ញុំនឹកក្នុងចិត្តថា មិនគួរណាថ្ងៃល្អរបស់ពុក ពុក

បែរជាទទួលទានអាហារធម្មតាបែបនេះសោះ ខ្ញុំសម្លឹងមុខអ្នកម្តាយហើយងាកមករក

ពុកជាមួយសំនួរ។

- ពុកចង់ពិសាអ្វីកូនទៅរៀបចំជូនពុកពិសា កូនថា សម្លត្នោតនេះម៉ែបានស្លរួចហើយ

មិនដឹងថា ពុកមកផ្ទះថ្ងៃនេះទេមើលទៅ។

 ពុកសម្លឹងមុខខ្ញុំញញឹមតិចៗ។

- មិនអីទេកូន អ្វីក៏ពុកហូបដែរ កុំបាច់វែងឆ្ងាយអី គ្រួសារយើងធ្លាប់ហូបអ្វីហូបបែប

ហ្នឹងចុះ ប៉ុន្តែពុកចង់ហូបប្រហុកចំំហុចជាមួយពងទា អន្លក់ត្រកួនស្រុស កូនទៅផ្ទះ

បាយធ្វើមកជូនពុក។

ឮសំណូមពររបស់ពុក អ្នកម៉ែក្រោកទៅផ្ទះបាយភ្លាម។ មិនយូរប៉ុន្មានស្លឹកច្រេះនិង

ត្រកួនស្រុស ជាមួយប្រហុកក្រឡុកនឹងពងទាចំហុចបានលើកមកដល់។ ខ្ញុំនឹងពុក

បរិភោគយ៉ាងឆ្ងាញ់។ ពុកប្រាប់ខ្ញុំថា “អាហារអស់ទាំងនេះជាអាហារមូលដ្ឋានរបស់

អ្នកភូមិយើង ជាអាហារដែលយើងរកបានដោយងាយ។”

- កូននៅចាំបានឬទេ កាលពីកូននៅតូចៗ កាលដែលពុកចូលធ្វើការដំបូង គ្រួសារ

យើងហូបម្ហូបអាហារអស់ទាំងនេះ ហើយក៏បន្តហូបរហូតមក កូនបានធំធាត់ក៏ព្រោះ

តែម៉ែគាត់លក់បន្លែទាំងអស់នេះចិញ្ចឹមកូនៗដែរ ដូចនេះទោះបីជាកូនក្លាយជាអ្វី

ក៏ដោយនៅអនាគតសូមកូនកុំភ្លេចជីវភាពដែលមិនលោភលន់នេះ កុំភ្លេចស្មៅផ្ទី

អាចម៍មាន់ឡើយណាកូន។

ខ្ញុំយល់ពីអារម្មណ៍ពុក យល់ពីអ្វីដែលលោកបានមានប្រសាសន៍ចេញមក។

- កូននឹងអាចបន្តវេនបម្រើជាតិដូចជាពុកអីចឹងដែរ ទោះបីជាពុកគ្មានជីវភាពមួយ

ប្រសើរដោយការបម្រើរាជការក៏ដោយក៏កូនមិនត្រូវបោះបង់ដែរ ពុកសង្ឃឹមថា

កូននឹងយល់ពីអ្វីដែលពុកចង់បាន។ កាលដើមឡើយគ្រួសារយើងធ្លាប់ហូបអ្វីៗ

អស់ទាំងនេះ ពេលនេះយើងនៅតែហូបវាដដែលគឺគ្មានអ្វីប្លែកទេសម្រាប់ពេល

វេលាដែលកន្លងទៅ រឿងដែលប្លែកនោះគឺយើងបានសងគុណទឹកដីដ៏កម្សត់នេះ

បានប៉ុន្មានតែប៉ុណ្ណោះ គ្រួសារធ្លាប់ក្រកាលពីមុន ហើយពេលនេះយើងមានជីវភាព

ល្អប្រសើរនោះទើបជារឿងប្លែកហើយអស្ចារ្យ តែពេលនេះវដ្តចក្រនោះវាហាក់ដូច

ជាមិនបានវិលទៅមុខទេ។

ខ្ញុំមិនចេញស្តីគ្រាន់តែញញឹមស្រាលតបទៅលោក។ ពុកបន្តទៀតបន្តពីបញ្ចប់អាហារ

ពេលល្ងាច។

- មេរៀនជីវិតកូនពិតជាមិនធ្លាប់បានរៀនសូត្រទេ ហើយបទពិសោធនៃការរស់នៅក្នុង

សង្គមមួយដែលមានការប្រណាំងប្រជែងនោះក៏អ្នកមិនស៊ីជម្រៅដែរ ដូចនេះការងារ

ជារាជការជាការងារមួយដែលមនុស្សសម័យថ្មីមិនទាន់ឱ្យតម្លៃពេញលេញទេ ទាំង

អស់នេះក៏ព្រោះតែពួកគេមើលឃើញជីវភាពរាជការជាជីវភាពដែលលំបាកភ្នែកជា

ជីវិតដែលរស់ដើម្បីរស់ ក៏ដូចជាជីវភាពពុកសព្វថ្ងៃកូនបានដឹងហើយ កូនពិតជាពុំចង់

ដើរតាមដាននេះទៀតទេ ប៉ុន្តែរឿងដែលសំខាន់នោះតើមាននរណាខ្លះដែលស្នេហា

ជាតិពិតប្រាកដ?  អ្នកស្នេហាជាតិពិតប្រាកដគឺត្រូវមានជីវភាពដូចពុកនេះឯង…។

ពាក្យពេចន៍ដ៏វែងអន្លាយរបស់ពុក ត្រូវបានឆ្លើយតបដោយស្នាមញញឹមរបស់ខ្ញុំម្តង

ទៀត។ ខ្ញុំខ្លួនឯងមានអារម្មណ៍មិនសូវស្រួលនៅពេលដែលក្រសែជាតិនិយមបាន

មកចងរិតខ្លួនប្រាណរបស់ខ្ញុំជាប់បែបនេះ។ ខ្ញុំទាញកៅអីអង្គុយឱ្យខ្នងទៅពុក ភ្នែក

មើលទៅឆ្ងាយ។ លោកពុកក្រោកមកឈរក្រោយខ្នងរបស់ខ្ញុំ ដៃស្តាំរបស់លោកទះ

ស្មាខ្ញុំតិចៗជាមួយវាចា។

- កូនអើយ! គ្មាននរណាចង់បានជីវភាពលំបាកទេ ប៉ុន្តែអ្វីៗបានកម្រិតឱ្យគ្រួសារ

រាជការដូចយើងត្រូវធ្វើបែបនេះ។ ពុកដឹងថាមនុស្សសម័យនេះគេគ្មានមនសិការ

ដូចជារាជការដុះស្លែដូចពុកទេ ហើយពុកជឿថា កូននឹងក៏មិនដើរតាមលំអានពុក

ដែរ កាលទេសៈពិតណាស់ជាបង្ខំសម្បជញ្ញៈកូនៗឱ្យដើរតាមផ្លូវមួយដែលត្រូវ

ហើយល្អជាងពុក ហើយពុកក៏ដឹងថាការរស់នៅបរទេសរបស់កូននិងជនជាតិខ្មែរ

ដ៏ទៃទៀតពិតជាកក្តាមួយល្អណាស់សម្រាប់ការផ្លាស់ប្តូរការកែតម្រង់ជីវភាពខ្មែរ

ឱ្យរីកចម្រើនជាងពេលនេះហើយពួកកូននឹងក្លាយជារាជការដែលមានមនសិការ

ម្នាក់។

ពុកនៅតែបង្រៀនបង្ហាត់បង្ហាញពីកង្វះខាតនិងសេចក្តីប្រឹងប្រែងរបស់លោកដែល

មានកន្លងមកដល់ខ្ញុំដដែល។ ខ្ញុំគ្មានពាក្យអ្វីនឹងតបពុកទេមានតែញញឹមហើយ

ញញឹមទៀត ញញឹមក្នុងន័យទទួលយក ញញឹមក្នុងនាមប្តេជ្ញា។ គំរូវីរៈភាពដ៏ល្អ

ដែលពុកបានបន្សល់ទុកនេះជាកម្លាំងចិត្តមួយយ៉ាងមុតមាំ ហើយបន្តវេនតទៅ

កសាងរាជាណាចក្រនេះ។

- កូននឹងទទួលយកបទពិសោធស្នេហាជាតិដែលពុកមានកន្លងមកហើយរក្សា

នូវវីរៈពុកឱ្យឈរលើមូលដ្ឋាននៃការឈានទៅខាងមុខរបស់កូន កូននៅចាំពុក

បានថា មុនពេលដែលកូនទៅរៀនពុកបានផ្ញើបណ្តាំមួយឱ្យកូនថា “កូននឹងអង្គុយ

នៅទីខ្ពស់ប្រសិនបើកូនសិក្សាបានខ្ពង់ខ្ពស់” ។

ខ្ញុំនៅតែចាំយ៉ាងច្បាស់ថា កម្លាំងចិត្តដែលពុកបានផ្តល់ឱ្យកូននៅពេលនោះ ជា

ជោគជ័យដែលកូនមាននៅពេលនេះ ទោះបីជោគជ័យនោះ ជារឿងតូចតាច

សម្រាប់ អ្នកដ៏ទៃក៏ដោយ តែវាធំធេងណាស់សម្រាប់គ្រួសារខ្ញុំ ជាជោគជ័យដែល

ក្រុមមនុស្សដូចពួកខ្ញុំត្រូវទទួលបាន។ ខ្ញុំបេ្តជ្ញាចំពោះពុកចំពោះខ្លួនឯងថា ខ្ញុំនឹងបម្រើ

ជាតិ សាសនា ព្រះមហាក្សត្រ ជាខេមររាស្ត្រនៅសមរភូមិក្រោយម្នាក់ឈរលើឧត្តមគតិ។

ពុកទះស្មាខ្ញុំហើយញញឹមតូចស្រាល ខ្ញុំញញឹមសម្លឹងមុខពុកដោយក្តីសង្ឃឹមយ៉ាង

មុតមាំ។

ភ្នំពេញ ២៥ មេសា ២០១២

រឿងខ្លី ៖ កម្មករសេរី (មួយចប់) និពន្ធដោយ ប៉ិច សង្វាវ៉ាន

23 មេសា

គំនូរ៖សារព័ត៌មាននគរធំនៅស.រ.អា.

រក្សាសិទ្ធិគ្រប់យ៉ាង

រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សេរីកូនប្រុសខ្ញុំតែងតែមកជួបជុំគ្រួសារជា

និច្ច។ ប៉ុន្តែប្រហែលជាងបីខែនេះ សេរីបាត់មុខឈឹងគ្មានបញ្ជាក់មូល

ហេតុ ឬគោលបំណងឲ្យខ្ញុំដឹងបន្តិចសោះ។ ម្ល៉ោះហើយ ការបាត់វត្តមាន

របស់កូនប្រុសខ្ញុំនេះ បណ្តាលឲ្យខ្ញុំខ្វាយខ្វល់ជាពន់ពេក។ ខ្ញុំព្រួយបារម្ភ

ខ្លាចក្រែងមានគេស្អប់ព្រួតគ្នាបៀតបៀនសេរី ពីព្រោះសេរីមានឫកពា

ក្រអឺតក្រទម និងមានចិត្តឆេវឆាវ។ សេរីមាត់ឆៅ ពេលហានិយាយស្តី

ម្តងៗឥតខ្លាចទើសត្រចៀកនិងមិនខ្លាចចិត្តគេ ឬខ្លាចគេខឹងឡើយ។

ចរិតឫកពារបស់សេរី ដែលខុសប្លែកពីបងប្អូនឯទៀត នេះសុទ្ធសឹងជា

កត្តាគ្រប់គ្រាន់បណ្តាលឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើង។ កាលណា ខ្ញុំកាន់

តែគិតពិចារណា សេចក្តីទុក្ខក៏ទន្ទ្រានឱរាខ្ញុំឲ្យកាន់តែក្រៀមក្រំឡើង

កាលនោះដែរ។ ម្យ៉ាងទៀត ខ្ញុំនៅចាំសម្តីរបស់សេរីកូនខ្ញុំដែលបាន

ដំណាលប្រាប់ខ្ញុំថា ខ្មែរៗដែលធ្វើការជាមួយសេរីពីរបីនាក់សុទ្ធតែជា

ជនកម្រោលអាងតែប្រើកម្លាំងបាយវាយតប់។

ថ្ងៃមួយ នៅអៀលគៀលក្រាលហ្វិនស្តាដិន (Illkirch Graffenstaden)

ចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពីក្រុងស្រ្តាស់បួរក្នុងពេលដែលខ្ញុំកំពុង

តែឈរបន្តបន្ទុយចាំគេគិតលុយទំនិញ ខ្ញុំឮស្រ្តីខ្មែរយើងពីរបីនាក់ដែល

ឈរនៅពីក្រោយខ្ញុំនិយាយដើមសេរីកូនប្រុសខ្ញុំ និងនាងសម្ជស្សភួង។

ខ្ញុំមិនហ៊ានងាកមើលមុខអ្នកនិយាយរឿងសេរីកូនខ្ញុំទេ ព្រោះខ្ញុំក៏មិន

ចង់ឲ្យគេស្គាល់មុខខ្ញុំដែរ តែខ្ញុំបានស្តាប់រឿងសេរីកូនប្រុសខ្ញុំល្មមដឹង

រឿងហេតុខ្លះៗដើម្បីបំបាត់ចម្ងល់ដែលដក់ក្នុងអារម្មណ៍ខ្ញុំប៉ុន្មានខែនេះ។

ថ្ងៃនេះ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំទ្រាំមិនបានក៏ដាច់ចិត្តហៅទូរស័ព្ទទៅ

សេរី ដើម្បីសួរដំណើរដើមទងឲ្យច្បាស់លាស់។ ទូរស័ព្ទរោទិ៍ច្រើនដង

យ៉ាងយូរធ្វើឲ្យខ្ញុំខកចិត្តជាពន់ពេក ព្រោះប៉ុន្មានខែនេះ ខ្ញុំមិនដែលបាន

ជួប បាននិយាយទូរស័ព្ទជាមួយនឹងសេរីសោះ។ ខ្ញុំតាំងចិត្តថាកាលណា

ជួបសេរី ខ្ញុំនឹងស្តីបន្ទាសឲ្យអស់ចិត្តដើម្បីឲ្យឲ្យបានធូរទ្រូងម្តង។ កំពុង

តែអង្គុយគិតបែបនេះ ស្រាប់តែកណ្តឹងក្នុងផ្ទះរោទិ៍ឡើង។ខ្ញុំបើកទ្វារ

ខ្វាក ស្រាប់តែលេចមុខសេរីក្រឡឹមៗញញឹមញញែមលួងលោមចិត្តខ្ញុំ

ហាក់បីដូចជាញាណដឹងថា ខ្ញុំកំពុងខឹងទោមនស្ស។ សេរីបញ្ចេញវាចា

សួរខ្ញុំយ៉ាងរួសរាយជាមួយស្នាមញញឹម៖

-ជម្រាបសួរម៉ាក់! ម៉ាក់សុខសប្បាយជាទេ?

-អើ! ម៉ាក់សុខដែរ តែមិនសូវសប្បាយប៉ុន្មានទេ។

សេរីឥតខ្វល់នឹងចម្លើយកំបុតកំបុយរបស់ខ្ញុំទេ។ គេបែរជាសើចក្អាក

ក្អាយ ហើយចូលទៅអង្គុយលើកៅអីវែងទម្រេតខ្លួនប្រាណបែបរាង

រវើយធ្វើព្រងើយ។ ខ្ញុំសម្លឹងមើលកាយវិការកូនប្រុសខ្ញុំទាំងឃ្នាន់

ខ្នាញ់។ ខ្ញុំសួរសេរីចុងមាត់ចុងករ។

-ម៉េចបានជាបាត់មុខយូរម្ល៉េះលោក?

ខ្ញុំប្រើពាក្យលោក សម្រាប់បញ្ជោះបន្សោក។

-សូមទោសណ៎ាម៉ាក់ ខ្ញុំរវល់ពេក។ កិច្ចការក្នុងរោងចក្រច្រើនហួស។

គេបង្ខំកម្មករឲ្យបញ្ចេញផលច្រើន តែគេដកកម្មករចេញខ្លះ។ ខ្ញុំនឿយ

ហត់ពេកឡើងបាក់កម្លាំង។ ធ្វើការរបៀបនេះ បែបរស់មិនបានយូរទេ។

ម៉ាក់អើយ! នេះហើយជីវិតកម្មកររោងចក្រ។ ខ្ញុំនឿយណាស់ម៉ាក់!

ម៉ាក់មិនអាណិតកូនទេឬ?

-បើហត់នឿយម្លឹងៗ ម៉េចក៏ឯងមិនព្រមនៅផ្ទះសម្រាកយកកម្លាំង

ថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្លះទៅ បែរជារវល់តែចេញចូលត្រុកៗក្នុងហ្វ័រយេ

ឲ្យគេនិយាយដើម គេមើលងាយម្លឹងៗ។

-ម៉ាក់មានប្រសាសន៍រឿងអីហ្នឹង ខ្ញុំមិនយល់ទេ?

-អ្នកណាគេ ឈ្មោះសម្ជស្សភួង?

-អូហ៍ សម្ជស្សភួង! នាងហ្នឹងទើបតែមកដល់ស្រ្តាស់បួរប្រហែលជាបីខែ

ប្លាយនេះណាម៉ាក់។

-ឯងស្រឡាញ់គេឬ? បានជា? ឱ! អីចឹងទេតើបានជាបាត់ដំណឹងឈឹង

ប៉ុន្មានខែនេះ។ ស្អាតល្អប៉ុណ្ណាទៅបានជាធ្វើឲ្យឯងងប់ងុលដល់ម្លឹង។

ឃើញស្រីមិនបានទេ ឯងស្រឡាញ់ទាំងអស់។ មិនដែលឃើញប្រុស

ណាអីចឹងទេ។ តើឯងកាត់រកអ្នកណា បានជាមានចិត្តខុសគេឆ្កុយតែ

ម្នាក់ឯងអ៊ីចឹង?

-ម៉ាក់! ខ្ញុំជម្រាបម៉ាក់តាមត្រង់ នាងសម្ជស្សភួង និងគ្រួសារនាងនៅ

ហ្វ័រយេសូណាកូត្រា(Foyer SONACOTRA)។ គ្រួសាររបស់នាងគ្មាន

អ្នកណាម្នាក់ចេះបារាំងទេ។ ខ្ញុំអាណិតក៏ជួយរត់សំបុត្រស្នាមផ្សេង

និងជួនគ្រួសារនាងទៅបើកប្រាក់ជំនួយដែលរដ្ឋាភិបាលបារាំងផ្គត់ផ្គង់

ជនភៀសខ្លួន…

-ក្រែងនៅហ្វ័រយេ មានលេខាធិការដែរឬ? ជឿម៉ាក់ចុះ ល្មមឈប់ខាត

ពេលទៀតទៅ។ ថ្ងៃមុន នៅផ្សារ ម៉ាក់ឮស្រ្តីខ្មែរពីរបីនាក់និយាយដើម

ឯងថា នាងសម្ជស្សភួងមិនត្រូវការឯងទេ តែឯងចេះតែត្រុកៗមុខ

ក្រាស់ទៅរកនាង។ គេថានាងសម្ជស្សភួងហ្នឹង ឃើញមុខឯងម្តងៗ

ចង់តែដេញទម្លាក់ដីហើយជះបាយលើក្បាលឯងទៀត ម៉ាក់ឮច្បាស់។

នឹកសម្តីនេះឡើង ម៉ាក់ខឹងញ័រសាច់ មិននឹងស្មានថា ឯងនេះឫកថោក

ដល់ម្លឹងសោះធ្វើឲ្យស្រីៗ ដែលទើបតែមកដល់មិនទាន់ស្គាល់ទិស

តំបន់ស្រុកបារាំងផង មើលងាយមើលថោករបៀបនេះ។

-ម៉ាក់! អ្នកណានិយាយរឿងនេះ?

-មិនដឹងអ្នកណាទេ។ បើក្រៅពីសាមីខ្លួន តើនរណាគេអាចដឹងរឿងនេះ?

-មិនពិតទេម៉ាក់! ខ្ញុំទៅហ្វ័រយេម្តងៗ ក្រុមគ្រួសារគេរាក់ទាក់អបអរ

ទទួលខ្ញុំកក់ក្តៅណាស់។ គេរៀបបាយទឹកឲ្យខ្ញុំញ៉ាំ។ គេអរណាស់ថា

បានខ្ញុំជួយគេឡានទៅលិចទៅកើត កុំអីគេមិនដឹងទិសតំបន់ឯណា

ទេ។ គេថា ខ្ញុំជួយសម្រួលកិច្ចការសព្វសារពើ។ ខ្ញុំសប្បាយចិត្ត

ព្រោះខ្ញុំបានធ្វើអំពើល្អ។

-អំពើល្អ ដែលបានទទួលពាក្យរមិលគុណត្រឡប់មកវិញអីចឹងឬ?

-ក្រែងមិនមែនពាក្យរបស់សាមីខ្លួន! គេចាក់រុកឲ្យម៉ាក់ខឹងខ្ញុំទេដឹង?

-ថាគេចាក់រុកអុជអាលម៉ាក់? វាហាក់ដូចជាមិនទំនង។ ម៉ាក់ធ្លាប់ប្រាប់ឯង

ឲ្យបានដឹងញយដងហើយថា គ្រួសារយើងទាំងមូលតាំងពីនៅស្រុកខ្មែរ

រហូតមករស់នៅស្រុកបារាំង យើងមិនដែលមើលងាយថោកជនណា

ម្នាក់ទេ។ ដូច្នេះយើងក៏មិនអាចទ្រាំទ្រការប្រមាថរបស់អ្នកផងដែរ។

ម្យ៉ាងទៀត ឯងមិនត្រូវភ្លេចទេថា គ្រួសារយើងធ្លាប់មានមុខ មានមាត់

មានកិត្តិយសកិត្តិនាម ត្រូវឯងចេះរក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលកុំឲ្យគេ

បន្ទាបបន្ថោកងាយៗពេក។ សុខចិត្តក្រទ្រព្យចុះកុំក្រកេរ្តិ៍ឈ្មោះ

កិត្តិយស។ ចូរចាំបណ្តាំម៉ាក់ណ៎ាសេរី។

-ខ្ញុំទៅវិញហើយម៉ាក់។

-ទៅណាទៀតហើយ?

-ខ្ញុំទៅហ្វ័រយេទៅរកសខ្មៅ រកខុសត្រូវ ទើបខ្ញុំសុខចិត្ត។

-តាំងចិត្តឲ្យធ្ងន់កុំឆេវឆាវពេក។ អំពើល្អមិនសាបសូន្យទេកូន។

មនុស្សអាក្រក់គង់តែត្រូវព្រះបរាមុខថ្ងៃណាមួយមិនខាន។

-ខ្ញុំមិនយល់ទេ។ ខ្ញុំស្មានមិនដល់សោះ។ បើពាក្យដែលម៉ាក់បានឮពិត

ជាចេញពីបបូរមាត់ក្រុមគ្រួសារសម្ជស្សភួងមែននោះ ខ្ញុំយល់ថា

គ្រួសារនេះមានចិត្តសាមាន្យជួរជាតិ គ្មានដឹងខុសត្រូវអាក្រក់ល្អសខ្មៅ

បន្តិចសោះ។ នេះពិតជាអំពើរមិលគុណមួយគួរឲ្យឈឺចិត្តមែន។

-កុំឈឺចិត្ត។ ឯងគង់បានទទួលអំពើល្អពីអ្នកដទៃក្រៅពីអ្នកដែលឯងធ្លាប់

ជួយធុរៈ។ ឯអ្នកដែលរមិលគុណឯងនោះ គេគង់តែបានទទួលអំពើបែបនេះ

ពីអ្នកណាម្នាក់ផ្សេងទៀតមិនខាននៅក្នុងជាតិនេះតែម្តង ។ ឯងចាំសម្គាល់

មើលចុះ ពីថ្ងៃនេះទៅ។

**********

មិនយូរប៉ុន្មានក្រោយមក សេរីចាប់សង្កេតមើលឥរិយាបថក្រុមគ្រួសារ

នាងសម្ជស្សភួង។ នៅទីបំផុត គ្រួសារនេះបញ្ចេញកាឡាសាប្រទូស្តរាយ

សេរីកូនខ្ញុំ។ សេរីដកខ្លួនចេញឆ្ងាយរួចចាក់ទុកអំពើដែលសេរីបានប្រព្រឹត្ត

ចំពោះគ្រួសារនេះ ជាកុសលធម៌មួយ និងជាបទពិសោធន៍មួយក្នុងយុវវ័យ។

នៅពេលនេះ ទើបសេរីភ្ញាក់ខ្លួននឹកថា ពាក្យអប់រំណែនាំទាំងប៉ុន្មានរបស់ខ្ញុំ

ជាមាតាគឺជាមេរៀនជីវិតពិតៗ។ ខ្ញុំតែងតែបន់ស្រន់ព្រះ សូមឲ្យលោកជួយ

តម្រែតម្រង់មាគ៌ាជីវិតរបស់សេរីកូនប្រុសខ្ញុំ។ កូនម្នាក់នេះធ្វើឲ្យទ្រូងខ្ញុំជា

មាតាពិបាកជាងកូនណាៗទាំងអស់។ ខ្ញុំមានវិប្បដិសារីមិនអស់មិនហើយ។

ក្នុងពេលចេញផុតពីការផ្គត់ផ្គង់របស់រដ្ឋាភិបាលបារាំង គ្រួសារយើងមិនបាន

តស៊ូរកមធ្យោបាយចិញ្ចឹមកូនឲ្យរៀនបានវែងឆ្ងាយទេ។ កាលណោះ សេរីរៀន

មិនពូកែ ជួនចំពេល ដែលគេត្រូវការជ្រើសរើសបុគ្គលិកជាច្រើន ក្នុងរោងចក្រធ្វើ

គ្រឿងបន្លាស់រថយន្ត។ យើងគិតថា នេះជាឱកាសល្អសម្រាប់យើងជាជនភៀស

ខ្លួនហើយ។ បើយើងមិនឆក់យកឱកាសល្អដែលហុចមកឲ្យក្នុងពេលនេះទេ

យើងក៏ពុំដឹងថា តើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៅមុខទៀត យើងជួបប្រទះស្ថានភាពល្អ

បែបនេះដែរ។ ជាពិសេស កាលនោះ យើងជិតផុតកំណត់នៃការផ្គត់ផ្គង់របស់

រដ្ឋបារាំង ហើយត្រូវចេញពីហ្វ័រយេ និងត្រូវខ្នះខ្នែងរកផ្ទះ។ នៅប្រទេសបារាំង

ការជួលផ្ទះតម្រូវឲ្យមាន៖

-សំបុត្របញ្ជាក់បៀវត្ស៍បីខែចុងក្រោយ។

-សំបុត្របញ្ជាក់ថ្លៃឈ្នួលផ្ទះបីខែចុងក្រោយ បើយើងធ្លាប់ជួលផ្ទះនៅពីមុខ។

-សំបុត្របញ្ជាក់ថា យើងជាបុគ្គលិកធ្វើការ នៅកន្លែងណាមួយជាប់លាប់។

-សំបុត្របង់ពន្ធដារឆ្នាំកន្លងមក។

-ប័ណ្ណសម្គាល់ខ្លួន។

អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវមានប្រាក់ខែបីដងច្រើនជាងថ្លៃឈ្នួលផ្ទះ

មួយខែ និងមានការងារជាប់លាប់ទើបយើងអាចមានសង្ឃឹមជួលផ្ទះបាន។

កត្តាទាំងប៉ុន្មាននេះតម្រូវឱ្យសេរី និងកូនខ្ញុំពីរនាក់ទៀតក្លាយទៅជាមនុស្ស

សកម្ម មានការងារ មានមុខរបរចិញ្ចឹមជីវិតដូចគេដូចឯង ហើយឈប់មាន

ឈ្មោះជាមនុស្សទទួលប្រាក់ជំនួយពីរដ្ឋ។ តាមរពិត សេរី និងកូនរបស់ខ្ញុំទាំង

អស់មិនធ្លាប់ពិបាកទេ កាលគ្រាយើងរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ឥឡូវ

នេះ យើងជាជនភៀសខ្លួន ជីវភាពយើងផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះ ទោះបីជា

យើងមិនធ្លាប់ពិបាកក៏ដោយ ចាំបាច់យើងត្រូវតែខំពុះពារកសាងជីវភាពថ្មីលើ

ទឹកដីបារាំងដោយចាប់ផ្តើមពីសូន្យឡើងទៅ។ សំណាងណាស់ យើងបានចេញ

ផុតពីនរកខ្មែរក្រហម មករស់នៅក្នុងប្រទេសបារាំងដែលមានមនុស្សធម៌ជួយ

ស្រោចស្រង់ទទួលយើងគ្រប់គ្នាជាជនភៀសខ្លួន និងជួយផ្គត់ផ្គង់យើងមួយរយៈ

កាល ដើម្បីអាចឲ្យយើងរៀបចំសម្របខ្លួនចូលក្នុងសង្គមបារាំង និងចេះរស់នៅ

ចុះសម្រុងក្នុងជីវភាពថ្មីលើទឹកដីប្រទេសនេះ។

សេរីធ្លាប់ដំណាលប្រាប់ខ្ញុំជាមាតារឿយៗថា ការងារក្នុងរោងចក្រធ្ងន់ណាស់ដែរ។

ជាពិសេស សម្លេងម៉ាស៊ីនរោងចក្រធ្វើឲ្យសង្កៀរក្បាល និងសង្កៀរត្រច្រៀកតែម្តង។

ប្រហែលជាសេរីមានការតូចចិត្តច្រើន គួបផ្សំនិស្ស័យជាមនុស្សគិតច្រើន ទើបបាន

ជាសេរីប្រែចរិតខុសពីដើម។ អ្នកធ្វើការជាមួយសេរីតែងតែចំអកឲ្យសេរីថា ជាមនុស្ស

ឡប់។ តាមពិតទៅ សេរីពុំមែនជាមនុស្សឡប់ដូចគេថាទេ។ សេរីជាមនុស្សមានប្រាជ្ញា

វៀងវៃ តែគុណវិបត្តិមួយធំរបស់សេរី គឺមិនគោរពពាក្យសម្តីដែលខ្លួនបានសន្យា។

សេរីមានគំនិតឆ្វេងតែម្នាក់ឯងខុសគេ ហើយចូលចិត្តភាពឯករាជ្យផ្តាច់ខ្លួនតែម្នាក់ឯង។

ក្នុងការចំណាយ សេរីតឹងណាស់ មិនងាយរបេះមួយសេនទេសម្រាប់គ្រួសារ

តែចំពោះអ្នកដទៃវិញ សេរីធូរណាស់។ សេរីយកអ្នកដទៃជាញាតិ ចូលចិត្តផ្គាប់

ចិត្តអ្នកដទៃ ជាពិសេសអ្នកដែលមានកូនក្រមុំ។ ថ្ងៃមួយ សេរីទូរស័ព្ទប្រាប់ខ្ញុំថា

គេរកប្រពន្ធបានហើយ។ ក្នុងគ្រួសាយើងទាំងមូល គ្មាននរណាម្នាក់ជឿសេរី

ឡើយ។ ម្នាក់ៗសើចចំអកសេរី ពីព្រោះមកពីសេរីមានទម្លាប់កុហកភូតភរ

មិនចេះចប់។ ប៉ុន្តែ គេក៏ចង់ដឹងនិងរង់ចាំមើលមុខអនាគតភរិយារបស់សេរី

គ្រប់គ្នា។

ថ្ងៃអាទិត្យនេះជាថ្ងៃបុណ្យខួបកំណើតស្វាមីខ្ញុំ។ ម្តងនេះ សេរីមិនកុហកដូច

លើកមុនទៀតទេ។ គេបណ្តើរសង្សារគេមកបង្ហាញគ្រួសារមែន។ នាងជា

នារីខ្មែរយើង សម្បុរជ្វាស្រអែម តែមិនមែននារីអឹមអៀនទេ។ សេរីចាប់ផ្តើម

ណែនាំបង្ហាញគូសង្សារឲ្យក្រុមគ្រួសារបានស្គាល់។

-ម៉ាក់ប៉ា! បងប្អូនទាំងអស់គ្នា អូនជាត្តា សង្សារ និងជាអនាគតភរិយា

របស់ខ្ញុំ។

-ជម្រាបសួរ លោកពូ លោកមីង បងៗប្អូនៗ ច៎ាស ! (នាងជាត្តាលើក

ដៃប្រណម្យជម្រាបសួរទាំងអស់គ្នា)។

-លើកដៃថ្វាយព្រះ នាងអាយុប៉ុន្មានហើយ?

-ចាស់២០ឆ្នាំ។

-អង្គុយទៅនាង។ កុំខ្មាស់អៀនអីណ៎ា សុទ្ធតែគ្រួសារទាំងអស់ហ្នឹង។

សេរីចាក់ទឹកឲ្យនាងផង។

សេរីមិនប្រព្រឹត្តតាមពាក្យខ្ញុំបង្គាប់ទេ។ គេកេះខ្ញុំ ខ្សឹបហៅខ្ញុំឲ្យចូលទៅ

ក្នុងផ្ទះបាយមួយភ្នែត ហើយសួរខ្ញុំថា៖

-ម៉ាក់ជឿឬនៅ  ខ្ញុំមិនកុហកទេ។  ពេញចិត្តទេម៉ាក់?

-មិនសម្រេចលើចិត្តម៉ាក់ទេ ស្រេចតែឯងចុះ។ កូនឯងស្គាល់ចិត្តម៉ាក់

ស្រាប់ហើយ។ ម៉ាក់ផ្តល់សេរីភាពឲ្យកូនៗគ្រប់គ្នាក្នុងការរើសគូស្រករ។

ម៉ាក់មិនបំបែកបំបាក់គូរបស់កូនណាទេ។ ម៉ាក់គ្មានគំនិតដូចដូនផាន់

ម្តាយនាងទាវក្នុងរឿងទុំទាវ ឬដូចមីងនួន ម្តាយនាងវិធាវីក្នុងរឿងផ្កា

ស្រពោនទេ។ ម៉ាក់ត្រូវសួរចិត្តឯងទៅវិញទេតើ។ ឯងពិតជាប្តូរផ្តាច់មែន

ទែនហើយឬ?

-ម៉ាក់! នាងមិនសូវស្អាតមែន តែខ្ញុំមិនរើសរកតែរូបដូចពីមុនទៀតទេ។

ខ្ញុំស្រឡាញ់អូនជាត្តាទុកជាអនាគតប្រពន្ធខ្ញុំមែនណ៎ាម៉ាក់។

-ឲ្យពិតដូចសម្តីទៅចុះ។ តោះយើង ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។

យើងទុកឲ្យជាត្តានៅតែម្នាក់ឯងយូរហើយ។ គ្នាទើបតែមកជួបស្គាល់

គ្រួសារយើងលើកដំបូងផង។

ក្នុងបន្ទប់ទទួលភ្ញៀវ សេរីចាក់ទឹកក្រូចហុចឲ្យនាងជាត្តា ហើយនិយាយ៖

-អូនជាត្តា ម៉ាក់ចង់បញ្ជាក់សួរអូនបន្តិច។

-ច៎ាស លោកមីង!

-ឪពុកម្តាយនាងនៅរស់ទាំងអស់គ្នាឬ? គាត់មានយោបល់យ៉ាងណាដែរ?

-ច៎ាស! ឪពុកម្តាយខ្ញុំនៅរស់ទាំងអស់គ្នា។ គាត់មិនជំទាស់ទេ លោកមីង។

-ល្អហើយអីចឹង គួរតែរៀបចំការឆាប់ៗទៅ កុំឲ្យសៅហ្មង។

យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ យើងយល់ឃើញថា បើសេរី

មានគ្រួសារ ប្រហែលជាសេរីអាចប្តូរគំនិតចាស់ចោលខ្លះមិនខានឡើយ។

បរិយាកាសបុណ្យខួបកំណើតរបស់ស្វាមីខ្ញុំគម្រប់ហាសិបឆ្នាំ ប្រព្រឹត្តទៅក្នុង

បរិយាកាសរីករាយខុសពីការស្មានទុក ដោយលើកនេះ យើងមានមនុស្ស

ចំណូលថ្មីមួយរូបទៀត គឺនាងជាត្តាដែលអនាគតភរិយារបស់សេរីកូនប្រុស

របស់យើង។

**********

តាមការតឿនរំអុករបស់សេរី ខ្ញុំនិងស្វាមីខ្ញុំបានចូលស្តីដណ្តឹងនាងជាត្តា។

មាតាបិតារបស់នាងបានយល់ព្រមដោយអំណររីករាយ។ គាត់គ្មានបង្គាប់

បណ្តាការធំដុំទេ សុំធ្វើយ៉ាងណាឲ្យបានសមរម្យពេញភ្នែកញាតិមិត្តតែ

ប៉ុណ្ណោះ។

ចំពោះខ្ញុំជាមាតារបស់សេរី ពាក្យថា«សមរម្យ»គឺពេញមុខពេញមាត់ទៅ

តាមលទ្ធភាពធនធាន និងសមត្ថភាពរបស់សេរី។ ខ្ញុំពេញចិត្ត នឹងយោបល់

អាធ្យាស្រ័យរបស់គ្រួសារខាងស្រីណាស់ ពីព្រោះគាត់មិនអនុវត្តទម្លាប់

ចាស់គំរិលពីដើមដែលតែងតែបង្គាប់ប្រាក់កាស ឬមាសពេជ្រ ដែលជួន

កាលការបង្គាប់ទារថ្លៃទឹកដោះនេះវាធ្ងន់ធ្ងរពេកសម្រាប់ខាងប្រុស។នៅ

ប្រទេសបារាំង ជនជាតិគេដែលសាម៉ីខ្លួនប្រុសស្រីសន្សំប្រាក់សម្រាប់

រៀបអាពាហ៍ពិពាហ៍ខ្លួនឯង។ ឪពុកម្តាយទាំងសងខាងជួយចេញប្រាក់

រៀបការកូនពាក់កណ្តាលម្នាក់ទៅតាមសមត្ថភាពរបស់គេ។ គ្រួសារខាង

ស្រីមិនដែលបង្គាប់ទារថ្លៃទឹកដោះខាងប្រុសដូចទម្លាប់ខ្មែរយើងទេ។ ខ្ញុំ

ស្រឡាញ់របៀបបារាំងក្នុងការរៀបចំអពាហ៍ពិពាហ៍កូនចៅណាស់។នេះ

ខ្ញុំយល់ថាប្រសើរមែនរបៀបនេះ។ ទម្លាប់ខ្មែរយើង គ្រួសារខាងស្រីតែង

តែបង្គាប់កូនកម្លោះដែលបច្ចប្បន្នកាលនេះគេហៅថាថ្លៃទឹកដោះ ដោយ

មិនបានគិតថាខាងប្រុសមានសមត្ថភាព ឬ គ្មានទេ។ ខ្ញុំមិននិយមទម្លាប់

ខ្មែរយើងដែលបង្គាប់លុយថ្លៃទឹកដោះដូច្នេះទេ។ ខ្ញុំយល់ថា ថ្លៃទឹកដោះ

នេះហាក់ដូចជាវាយតម្លៃ ឬកាត់ថ្លៃកូនស្រីរបស់យើងត្រឹមតែទឹកប្រាក់

ប៉ុណ្ណោះ។ នារីម្នាក់ៗទោះស ឬខ្មៅ ទោះមានវិជ្ជាក្តី អវិជ្ជាក្តី ពុំមែនមាន

តម្លៃត្រឹមថ្លៃទឹកដោះពីរម៉ឺងហ្វ្រង់-ប្រាំម៉ឺន ឬដប់ម៉ឺនទេ។ មនុស្សម្នាក់ៗ

មានតម្លៃឥតកាត់ថ្លៃបាន។ មាតានារីខ្លះបញ្ចេញយោបល់ថា គេខំចិញ្ចឹម

កូនពិបាកណាស់ លើកកូនស្រីឲ្យគេទទេម្តេចកើតវាដូចមិនសមទេ។

ចុះហេតុអ្វីក៏មាតាខាងស្រីខ្លះមិនគិតផងថា ខាងប្រុសគេក៏ខំចិញ្ចឹមកូន

ដូចគ្នាដែរ? អ្នកខ្លះខំតស៊ូលំបាកវេទនាណាស់ ដើម្បីជួយផ្គត់ផ្គង់ឲ្យកូន

ប្រុសរបស់ខ្លួនរៀនសូត្រមានតម្រេះវិជ្ជាខ្ពងខ្ពស់ មានអនាគតល្អ មាន

ប្រាក់ខែច្រើន។ លុះដល់ចេញធ្វើការមិនបានប៉ុន្មានឆ្នាំផង កូនប្រុស

ការប្រពន្ធចេញពីគ្រួសារទៅចិញ្ចឹមប្រពន្ធបាត់ មិនទាន់បានសងគុណ

ម្តាយឪពុករបស់ខ្លួនឲ្យអ្នកមានគុណបានស៊ីពោះលោះកម្លាំងដោយ

សារកូនប្រុសខ្លួននៅឡើយ។  ខាងស្រីម៉េចក៏មិនប្រៀបធៀបខ្លះផង។

និយាយដូច្នេះ គេអាចគិតថាខ្ញុំបន្ថោកនារីភេទ។ ផ្ទុយទៅវិញ អ្នកខ្លះ

យល់ថា ការបង្កាប់ប្រាក់ទារថ្លៃទឹកដោះ និងមាសពេជ្រពីខាងប្រុសទេ

តើដែលជាការបន្ថោកតម្លៃនារី ហាក់ដូចជាវាយតម្លៃនារីទៅតាមទឹក

ប្រាក់ប៉ុន្មានម៉ឺនប៉ុណ្ណឹងដែលខាងស្រីបានបង្គាប់។  ការបង្គាប់ប្រាក់

និងមាសពេជ្រសម្រាប់ថ្លៃទឹកដោះអាចបណ្តាលឲ្នកាយមារមិនចុះ

សម្រុងគ្នារហូតដល់បែបបាក់មិនបានរៀបការក៏មានដែរ។ សួរថា

តើគេគិតពីរឿងមុខមាត់នៅថ្ងៃការដើម្បីចង់សំញ៉ែងគេ ឬគិតអាណិត

ចិត្តក្មេងៗដែលស្រឡាញ់គ្នាចង់រួមជីវិតជាមួយគ្នា? ។

 

នៅមុនថ្ងៃលើកជំនួនភ្ជាប់ពាក្យប៉ុន្មានថ្ងៃ គ្រួសារខាងនាងជាត្តាគូ

ដណ្តឹងរបស់សេរីកូនប្រុសខ្ញុំ នាំគ្នាមកជួបខ្ញុំរួមទាំងទាំងសេរី និងនាង

ជាត្តាផងដែរ។ មាតានាងជាត្តាមានយោបល់មកកាន់ខ្ញុំថា៖

-អ្នកអូន! នៅថ្ងៃលើកជំនួន ខ្ញុំសូមអ្នកអូនជួយបំពេញកិត្តិយសខ្ញុំផង

សូមដាក់មាសពីរតម្លឹង និងប្រាក់ពីរម៉ឺនហ្វ្រង់[ ស្មើនឹងបីពាន់ហាសិបបីអ៊ឺរ៉ូ

សាបសិបបួនសេន]ផង។ ខ្ញុំស្រឡាំងកាំង ស្ទើរធ្លាក់ពីកៅអី។ ខ្ញុំខំប្រមូល

ស្មារតីឆ្លើយតបទៅអនាគតដន្លងខ្ញុំវិញ៖

-ច៎ាៈ! ច៎ាៈ! ចាំខ្ញុំពីគ្រោះជាមួយសេរី។ សេរីដឹងអំពីបំណងថ្មីនេះឬនៅ?

-សេរី! ឯងឮទេ។ ម៉ាក់ និងប៉ាមិនអាចអារកាត់ទេ ព្រោះនេះជារឿងរបស់

ឯង។ បើឯងយល់ព្រមតាមក៏ធ្វើទៅចុះ។ តាមពិត បញ្ហានេះ ឯងមិនបាច់

សួរពិគ្រោះម៉ាក់ផង ព្រោះម៉ាក់មិនបានកាន់លុយឯងទុកមួយសេនទេ។

ម៉ាក់មិនដឹង ឯងមានលុយកាក់ប៉ុន្មានសម្រាប់រៀបការដែរ។ ម៉ាក់បញ្ជាក់

ប្រាប់ឯងថា ម៉ាក់ និងប៉ាគ្មានប្រាក់ និងគ្មានមាសតាមការទាមទារសបស់

ម្តាយនាងជាត្តាទេ។

ខ្ញុំសម្លឹងមុខកូនប្រុសខ្ញុំ។ កូនខ្ញុំធ្លាក់ទឹកមុខ។មាតាបិតារបស់នាងជាត្តាក៏

ធ្លាក់ទឹកមុនមិនស្រួលប៉ុន្មានដែរ។ នាងជាត្តាមុខស្រពោនដូចបុប្ជារញម

ក្រោមកម្តៅព្រះសុរិយា។ ក្នុងឱរ៉ាខ្ញុំជាមាតារបស់សេរី ខ្ញុំហាក់ដូចជាដឹង

ថា ឈាមកំពុងតែរត់ចេញចូលក្នុងបេះដូងខ្ញុំលឿនខុសធម្មតា ធ្វើឲ្យ

សង្វាក់បេះដូងខ្ញុំដើរញាប់។ ខ្ញុំនឹកក្នុងចិត្តថា ចុះហេតុអ្វីថ្ងៃមុននិយាយ

ផ្សេង។ ថ្ងៃនេះប្រែប្រួលនិយាយផ្សឹង? សេរីមិនបញ្ចេញយោបល់អ្វី

ទាំងអស់។ គេនៅស្ងៀមទ្រឹងហើយដើរចេញទៅទម្រេតខ្លួនលើគ្រែ

ក្នុងបន្ទប់ធ្វើព្រងើយ។ នាងជាត្តាបាត់សង្សារក៏ដើរតាមរក។ នាង

ឃើញសេរីស្ងៀមស្ងាត់ទឹកមុខស្ងួត។ ខ្ញុំដើរចេញទៅខាងក្រៅវិញ។

ស្រាប់តែខ្ញុំឮនាងជាត្តាសួរសេរីកូនប្រុសខ្ញុំ។

-បងសេរី! បងស្រឡាញ់អូនទេ? ជាត្តាស្រឡាញ់បងណាស់។

-បងក៏ស្រឡាញ់អូនណាស់ដែរ តែជាត្តាអូនអើយ! យើងទាំងពីរ

ប្រហែលជួបគ្នាត្រឹមនេះ។ យើងមិអាចរៀបការជាភរិយាស្វាមីទេ!

-ម៉េចអីចឹងបង?

-ព្រោះបងគ្មានលទ្ធភាព។ ឪពុកម្តាយបងក៏គ្មានលទ្ធភាពដែរ។

ម្តាយអូនបង្គាប់ធ្ងន់ណាស់ អូនឮស្រាប់ហើយ។

-បងសេរី! បងកុំនិយាយអីចឹង។ ពាក្យបង្គាប់ប៉ុណ្ណឹងមិនច្រើនទេ។ បងគិត

មើល អូនជាស្រី។ ម៉ាក់ប៉ាអូនលើកអូនឲ្យបងទទេមិនកើតទេ សូមបង

អាណិតអូនផង ជួយជាត្តាឲ្យបំពេញបំណងប៉ាម៉ាក់ផងណា។ ក្នុងមួយ

ជាតិនេះ អូនរៀបការតែម្តងទេ។

-ជាត្តា យើងធ្លាប់និយាយរឿងនេះអស់ហើយទេតើ។ ហេតុអ្វីបានជាប្រែ

ប្រួលទៅវិញ? អូនធ្លាប់សន្យាអះអាងប្រាប់បងថា អូនស្រឡាញ់បងមិន

យកប្រាក់ជាធំ។ ចុះហេតុអ្វី ពេលនេះម៉ាក់ប៉ាអូនយកប្រាក់ និងមាសជា

ឧបសគ្គ?

-សូមបងកុំខឹងប៉ាម៉ាក់អូនអីណ៎ា។ អូននិងអង្វរករគាត់ សូមបងកុំព្រួយ

ចិត្តពេក។



មាតារបស់នាងជាត្តា នៅតែប្រកាន់ខ្ជាប់គំនិតគាត់ដដែល។ គាត់បញ្ជាក់ថា

បើសេរីកូនប្រុសខ្ញុំស្រឡាញ់កូនស្រីគាត់ សេរីត្រូវខំពុះពារសម្របតាមទម្លាប់

ខ្មែរយើង។ បើពុំដូច្នេះទេ គាត់និងលើកជាត្តាឲ្យបុរសផ្សេង ដែលកំពុងរង់ចាំ

សេចក្តីសម្រេចចិត្តរបស់គាត់។ គេសុខចិត្តបំពេញបំណងគាត់ទាំងស្រុង

ក្រោយពីសេរីផ្តាច់ពាក្យពីកូនស្រីគាត់ភ្លាម។

ឮពាក្យនេះថែមទៀត សេរីដែលមានសេចក្តីស្នេហាដ៏លើសលប់លើជាត្តា

ក៏សម្រេចចិត្តស្វះស្វែងរត់រកប្រាក់គ្រប់ទីកន្លែងឲ្យតែបាននាងជាត្តាជាគូ

ជីវិតក្នុងជាតិនេះ។

មួយរយៈពេលក្រោយមក សេរីអួតប្រាប់ខ្ញុំថា ខ្លួនគេខ្ចីប្រាក់ធនាគារបាន

ហើយ។គេនឹងរៀបចំមង្គលការរបស់គេជាមួយនាងជាត្តាយ៉ាងអឹកកធឹក

ឲ្យសមតាមចិត្តរបស់គ្រួសារខាងស្រី។ ក្រោយពិធីមង្គលការដែលគេមើល

ឃើញសំបកក្រៅថាមានសភាពឧឡារិកអឹកអធឹកនោះ សេរីធ្វើមុខក្រៀម

ផ្អេះញញឹមលែងសម បន្ទាប់ពីបានគិតគូរប្រាក់ចំណងដែរួច ឃើញថាខ្វះ

ប្រាក់ថ្លៃម្ហូបភោជនីយដ្ថាន។ ដូច្នះ សេរីត្រូវសរសេរមូលប្បទានប័ត្រសង

ថ្លៃម្ហូបតុចិនបន្ថែមទៀត។

ខ្ញុំនឹកអាណិតកូនខ្លោចចិត្ត។ខ្ញុំតូចចិត្តណាស់ដែលមិនអាចជួយកូនបាន។

ខ្ញុំក៏មិនបានដឹងថា តើខាងស្រីគេយល់ឃើញយ៉ាងណាដែរ? ឬមួយសេរី

លាក់រឿងនេះមិនឲ្យមាតាបិតាក្មេកដឹង ដើម្បីជាមោទនភាពផ្ទាល់ខ្លួន។

ថ្ងៃមង្គលការដែលជាថ្ងៃសុភមង្គលនោះត្រូវជំនួសវិញដោយការក្រៀម

ក្រំ។ ផលវិបាកនេះធ្លាក់លើស្វាមីភរិយាថ្មីថ្មោងដែលត្រូវកសាងទ្រនំ

គ្រួសារ។ បន្ទុកទាំងប៉ុន្មាននេះ គ្មានធ្លាក់លើនរណាធ្ងន់ក្រៅពីសេរីកូន

ប្រុសខ្ញុំទេ ព្រោះនាងជាត្តាភរិយារបស់សេរីពុំទាន់មានការធ្វើនៅឡើយ។

នាងត្រូវរំពឹងលើសេរីជាស្វាមីទាំងស្រុង។ សេរីធ្វើមុខជួរហួញដំណើរ

ល្ហិតល្ហៃម្ហេតៗបាក់កម្លាំងចិត្ត ដូចមនុស្សកើតអេដស៍ ពីព្រោះទម្ងន់ប្រាក់

បំណុលធ្លាក់លើខ្លួនទាំងស្រុង។ ថ្ងៃនេះ ខ្ញុំឭសេរីពោលប្រាប់ភរិយាថា៖

-ឪពុកម្តាយរបស់អូន ស្មានថាបងនៅស្រុកបារាំងយូរឆ្នាំសម្បូរណ៍ធូរធារ

សល់ប្រាក់សន្ធឹកណាស់ហើយមើលទៅ។អូនដឹងទេ យើងបានខ្ចីប្រាក់

ធនាគារដើម្បីរៀបការ។ យើងត្រូវកាត់ប្រាក់សងធនាគាររាល់ខែ។ បង

ត្រូវបង់ប្រាក់កាត់សងថ្លៃទិញរថយន្តទៀត។ ខែនេះ យើងត្រូវសងភោជ

នីយដ្ឋានថ្លៃជំពាក់ម្ហូបការយើងទៀត យើងច្បាស់ជាខ្វះមុខខ្វះក្រោយ

មិនខាន។

-ទ្រាំសិនទៅបង។ នេះមកពីយើងធ្វើអ្វីៗហួសសមត្ថភាពរបស់យើង។

ម៉ាក់ខ្ញុំ គាត់មិនទាន់យល់ជីវភាពស្រុកបារាំងទេ។ គាត់ចេះតែផ្អើលតាម

គេជឿគេដែលខំអួតអាងបញ្ចេញសំញែងឫកឲ្យគាត់កោត។ ឥឡូវនេះ

ទុក្ខលំបាកមិនមែនធ្លាក់លើម៉ាក់ឯណា គឺធ្លាក់លើខ្ញុំជាកូនស្រីគាត់ និង

បងជាកូនប្រសារ។ អូនយល់ច្បាស់ហើយពេលនេះ។ ណ្ហើយចុះបង

យើងទ្រាំលំបាកបន្តិចសិនចុះ ទម្រាំយើងដោះបំណុលគេផុតអស់។ កាល

ណាយើងខ្វះខាតខ្លាំង ចាំអូនសុំខ្ចីលុយម៉ាក់ចាយ។ អូនជឿថា ប្រាក់ពីរ

ម៉ឺនដែលគាត់បង្គាប់បងនោះ ប្រហែលជាគាត់មិនទាន់ចាយទេ។

-ជាត្តា បងមិនលាក់អូនទៀតទេ។ កាលបងតាមស្រឡាញ់អូន បងឮម៉ាក់

អូននិយាយអួតពីប្រុសៗមានលុយ មានឡានតាមស្រឡាញ់អូនគ្រប់គ្នា។

បងយល់ថា ម៉ាក់អូនសម្លឹងឃើញតែអ្នកមាន ទើបបានជាកុហកគាត់មិន

ហ៊ាននិយាយថា បងគ្មានលុយការប្រពន្ធ។ បងក៏បានភរម៉ាក់ថាបងមាន

ភារៈចិញ្ចឹមឪពុកម្តាយរបស់បងដែលគ្មានការងារធ្វើ និងជួយផ្គត់ផ្គង់ប្អូនៗ

របស់បងដែលកំពុងរៀន។ តាមពិតបងអាណិតប៉ាម៉ាក់បងណាស់។ គាត់

មិនដែលទាមទារ ឬក៏ប៉ះពាល់លុយកាក់បងម្តងណាទេ តាំងពីបងចេញ

ធ្វើការមក។ កាលបងនៅជាមួយគាត់ បងចាយលុយហ៊ឺហាជាមួយអ្នក

ដទៃ។ បងពុំដែលបានជូយលុយ និងជូនប្រាក់គាត់ឲ្យគាត់សប្បាយចិត្ត

ម្តងណាទេ ។ បងជាកូនម្នាក់ខុសពីកូនឯទៀត ដែលតែងនាំកង្វល់ជូន

គាត់ឥតល្ហែ ព្រោះបងមានចរិតរឹងរូសមានៈ។ ឥឡូវនេះ បើសិនជាម៉ាក់

បងដឹងថា យើងយ៉ាបយ៉ឺនដល់ម្លឹង គាត់មុខជាពិបាកចិត្តមួយជាន់ទៀត

ហើយ។

សេរីកូនប្រុសខ្ញុំ និយាយពីគ្រោះជាមួយភរិយានៅពេលដែលគេនាំគ្នា

មកលេងសាកសួរសុខទុក្ខយើងជាមាតាបិតា។ ខ្ញុំឮវាចាកូនប្រុសខ្ញុំ

ដែលនិយាយត្អួញត្អែរប្រាប់ភរិយា ខ្ញុំអាណិតកូនខ្លោចចិត្ត។ ទឹកភ្នែក

ពីរតំណក់រមៀលធ្លាក់ពីនេត្រាខ្ញុំ។ ចិត្តជាមាតាពិតជាមិនខុសពីចិត្ត

ម្តាយទូទៅក្នុងលោកយើងនេះទេ។ ទោះបីជាកូនធ្លាប់បានធ្វើឲ្យម្តាយ

ពិបាកចិត្តកំរឹតណា ព្រហ្មវិហារធម៌របស់មាតានៅតែមានជានិច្ចចំពោះ

កូន។ ការដែលសេរីបានភ្ញាក់រលឹកដឹងខ្លួនថា ធ្លាប់ប្រព្រឹត្តអំពើដែលធ្វើ

ឲ្យខ្ញុំមិនសប្បាយចិត្តប៉ុណ្ណេះ វាគ្រប់គ្រាន់ពេកណាស់ទៅហើយចំពោះ

ខ្ញុំ។ មនុស្សយើងសំខាន់ណាស់ការទទួលកំហុស ឬសារភាពថាខ្លួនខុស

ព្រោះជាអំពើដ៏សែនថ្លៃថ្លាមួយដែលដឹកនាំរូបគេឲ្យលះបង់ចោលអ្វីដែល

មិនល្អកន្លងទៅ។ ពីមុន ខ្ញុំតែងតែគិតថា សេរីមិនងាយយល់ចិត្តខ្ញុំឡើយ

ក្នុងមួយជីវិតនេះ ព្រោះសេរីមានភេទជាប្រុស។ គេមានតែឈ្មោះជាប្តីនិង

ជាបិតា។ គេមិនអាចយល់ចិត្តភរិយា ជាពិសេសចិត្តមាតាបានទេ។ តើ

សេចក្តីស្នេហារបស់មាតា នរណាវាស់បានស្មានត្រូវ? គឺពិតជាជ្រៅជាង

ជម្រៅមហាសាគរ។

ខ្ញុំបួងសួងអធិដ្ឋានព្រះជាម្ចាស់សូមថែរក្សាកូនប្រុសខ្ញុំនិងភរិយារបស់គេ

ឲ្យបានសេចក្តីសុខ ពោរពេញទៅដោយសុភមង្គល និងសម្បូរណ៌

សប្បាយ។ នេះហើយជាបំណងរបស់ម្តាយគ្រប់រូប។ រាល់ម្តាយមិនចង់

ឃើញ មិនចង់ដឹងឮសេចក្តីទុក្ខវេទនារបស់បុត្រធីតាណាម្នាក់ឡើយ៕

ចប់បរិបូណ៍

សរសេរចប់នៅស្រ្តាស់បួរ ខែសីហា ឆ្នាំ១៩៨៣

កែសម្រួលឡើងវិញ នៅម៉ុងទីញី ប្រទេសបារាំង ថ្ងៃទី២០ ខែមេសា ២០១២។

ខាងក្រោមនេះ ជាការវិភាគល្អិតល្អន់របស់អ្នកអានមួយរូបលើរឿងខ្លីរបស់ខ្ញុំ។ មតិនេះ

លោកបានបានដាក់ស្នើ 2012/04/22 ម៉ោង 2:31 ព្រឹក។ នេះការវិភាគគំរូមួយដែលខ្ញុំ

មានសេចក្តីរីករាយផ្សាយជូនទាំងស្រុងជូនក្មួយៗអ្នកសិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរទាំង

ឡាយ៕

ថ្មីៗនេះខ្ញុំបានអាន «រឿងម្ដាយក្មេកទំនើប» ឃើញអ្នកនិពន្ធមានចិត្ដខ្វល់ខ្វាយពីរឿង

សីលធម៌សង្គមបែបម្យ៉ាងទៅហើយថ្ងៃនេះអានរឿងកម្មករសេរីទៀត ឃើញទឹកចិត្ដ

អ្នកនិពន្ធ រិតតែខ្វល់ខ្វាយពីសីលធម៌សង្គមយ៉ាងខ្លាំងទៀត។ ក្នុងសាច់រឿង អ្នកនិពន្ធ

បានទាញមកបង្ហាយ នូវអំពីការរៀបចំទុកដាក់កូនចៅឲ្យមានគូស្រករដូចគ្នានៅក្នុង

សង្គមសម័យកាលមួយដែលអ្នកនិពន្ធខ្លួនឯងបានហែលឆ្លងកាត់ ហើយគឺជាគំនិត

មួយ ដែលមានក្នុងសន្ដានចិត្ដប្រជារាស្រ្ដខ្មែរគ្រប់ៗសម័យកាល គឺគំនិតទំនើបហួស

ខ្នាតនៅក្នុង «រឿងម្ដាយក្មេកទំនើប»ហើយគំនិតបែបចាស់គំរិលហួសសម័យ ក្នុង

រឿងកម្មករសេរី។

បាត់សេរីយូរខែ ម្ដាយសេរីមានកង្វល់ក្នុងចិត្ដជាខ្លាំង។ សេរីទៅធ្វើការនៅរោងចក្រ

ហើយបានលបទៅទាក់ទងនារីក្រមុំម្នាក់ឈ្មោះ សម្ជស្សភួង ដែលទើបមកដល់

ហ្វ័រយេថ្មី នៅស្រ្តាស់បួរ ប្រទេសបារាំង។ សម្ជស្សភួងជានារីខ្មែរម្នាក់ឈ្លក់ទឹកព្រិល

ថ្មី មិនខ្ចីរវីរវល់ ហើយថែមទាំងមើលងាយ មើលថោកទឹកចិត្ដស្នេហារបស់កំលោះ
សេរីយ៉ាងខ្លាំងទៀតផង។ មិនយូរប៉ុន្មាន សេរីបានយល់ដឹង អំពីអំពើប្រទូស្ដរាយ

របស់គ្រួសារ នាងសម្ផស្សភួងចំពោះរូបគេ ហើយក៏បានផ្ដាច់ចំណងស្នេហ៍ជាមួយ

នាងបាន។ សេរីបានទៅទាក់ទងស្នេហាជាមួយនាង ជាត្ដាហើយបាននាំសង្សារ

មកបង្ហាញឲ្យប៉ា ម៉ាក់បងប្អូនបានជ្រាប គឺជាសេចក្ដីស្នេហាមួយ ដែលធ្វើឲ្យប៉ា

ម៉ាក់សេរីនិង ក្រុមគ្រួសារសប្បាយចិត្ដយ៉ាងខ្លាំងណាស់ដែរ។ ប៉ុន្ដែ អ្វីៗហាក់ដូច

ជាប្រទាំងប្រទើសយ៉ាងខ្លាំង សេចក្ដីស្នេហារបស់សេរី បានត្រូវល្អក់កករ ព្រោះ

គ្រួសារខាងស្រីទារតំលៃទឹកដោះ រហូតដល់ ពីរម៉ឺនហ្វ្រង់ឯណោះ។
សេរីជាកម្មកររោងចក្រ បានប្រាក់ខែបន្ដិចបន្ដួច ត្រូវចំណាយទៅលើការបង់ថ្លៃផ្ទះ

ទឹកភ្លើង ទូរស័ព្ទ និងសារពើគ្រប់យ៉ាងទៀត តែទីបំផុតសេរីបានរៀបការជាមួយ

នាងជាត្ដាដោយត្រដាបត្រដួស រស់នៅក្នុងភាពក្រីក្រ ជំពាក់បំណុលគេវាន់ក។

នៅក្នុងរឿងនេះ អ្នកនិពន្ធបានបង្ហាញនូវទឹកចិត្ដពិតៗ ក្នុងគោលដៅ បង្រៀនមនុស្ស

ឲ្យមើលឃើញវិបត្តិក្នុងសង្គម ឲ្យជៀសឲ្យផុតអំពីអំពើខុសឆ្គង ដូចក្នុងរឿងម្ដាយក្មេក

ទំនើប ក៏ដូចគ្នាក្នុងរឿងកម្មករសេរីផងដែរហើយបែរមកខំប្រឹងតាំងខ្លួន ពង្រឹងជំហរ

ឲ្យមាំមួន រឹងប៉ឹងក្នុងឋានៈព្យាយាមលើឋានៈរបស់ខ្លួនឲ្យរស់នៅក្នុងកំរិតខ្ពស់ ប្រកប

ដោយការខិតខំតស៊ូយ៉ាងមោះមុត។ បង្រៀនឲ្យស្គាល់ការកំចាត់បង់ ឬបន្ថយសេចក្ដី

ត្រូវការ ដែលមានកម្លាំងខ្លាំងក្លាពេក ដែលអាចក្លាយទៅជាតណ្ហាដ៏ទូលំទូលាយ គ្មាន

កំណត់ព្រំដែន ត្រឡប់ផ្ដល់ឲ្យនូវសេចក្ដីទុក្ខវិញ ដូចការកសាងគ្រួសារ សេរី និង នាង

ជាត្ដាដូច្នោះដែរ។

គំនិតអ្នកនិពន្ធមាន សន្ទុះធំធេងប៉ុណ្ណា អ្នកអានជាច្រើន គង់មានសន្ទុះយ៉ាងសន្ធោ

សន្ធៅដូចនោះដែរនៅក្នុងសីលធម៌សង្គម និងការជួយរិះរកមធ្យោបាយធ្វើយ៉ាងណា

ឲ្យមនុស្សជាប់ចិត្ដស្រលាញ់យុត្ដិធម៌នៃសង្គម និយមគុណធម៌ល្អ ទាំងក្នុងទីស្ងាត់

កំបាំង ទាំងក្នុងទីប្រជុំជន ដើម្បីសន្ដិសុខនៃជីវិតមនុស្សក្នុងសង្គម និងសន្ដិភាព

សកលក្នុងលោក មនុស្សត្រូវតែរស់នៅដោយអាស្រ័យសង្គម ឬមានសង្គមល្អទើប

រស់នៅបានប្រពៃ។

កែវ ឈុន
អ្នកអានម្នាក់នៅប្រទេសស្វីស

កម្មករសេរី ភាគទី៣ ដោយ​ប៉ិច សង្វាវ៉ាន

21 មេសា

ភាគបញ្ចប់

រក្សាសិទ្ធិគ្រប់យ៉ាង

តាមការតឿនរំអុករបស់សេរី ខ្ញុំនិងស្វាមីខ្ញុំបានចូលស្តីដណ្តឹងនាងជាត្តា។

មាតាបិតារបស់នាងបានយល់ព្រមដោយអំណររីករាយ។ គាត់គ្មានបង្គាប់

បណ្តាការធំដុំទេ សុំធ្វើយ៉ាងណាឲ្យបានសមរម្យពេញភ្នែកញាតិមិត្តតែ

ប៉ុណ្ណោះ។

ចំពោះខ្ញុំជាមាតារបស់សេរី ពាក្យថា«សមរម្យ»គឺពេញមុខពេញមាត់ទៅ

តាមលទ្ធភាពធនធាន និងសមត្ថភាពរបស់សេរី។ ខ្ញុំពេញចិត្ត នឹងយោបល់

អាធ្យាស្រ័យរបស់គ្រួសារខាងស្រីណាស់ ពីព្រោះគាត់មិនអនុវត្តទម្លាប់

ចាស់គំរិលពីដើមដែលតែងតែបង្គាប់ប្រាក់កាស ឬមាសពេជ្រ ដែលជួន

កាលការបង្គាប់ទារថ្លៃទឹកដោះនេះវាធ្ងន់ធ្ងរពេកសម្រាប់ខាងប្រុស។នៅ

ប្រទេសបារាំង ជនជាតិគេដែលសាម៉ីខ្លួនប្រុសស្រីសន្សំប្រាក់សម្រាប់

រៀបអាពាហ៍ពិពាហ៍ខ្លួនឯង។ ឪពុកម្តាយទាំងសងខាងជួយចេញប្រាក់

រៀបការកូនពាក់កណ្តាលម្នាក់ទៅតាមសមត្ថភាពរបស់គេ។ គ្រួសារខាង

ស្រីមិនដែលបង្គាប់ទារថ្លៃទឹកដោះខាងប្រុសដូចទម្លាប់ខ្មែរយើងទេ។ ខ្ញុំ

ស្រឡាញ់របៀបបារាំងក្នុងការរៀបចំអពាហ៍ពិពាហ៍កូនចៅណាស់។នេះ

ខ្ញុំយល់ថាប្រសើរមែនរបៀបនេះ។ ទម្លាប់ខ្មែរយើង គ្រួសារខាងស្រីតែង

តែបង្គាប់កូនកម្លោះដែលបច្ចប្បន្នកាលនេះគេហៅថាថ្លៃទឹកដោះ ដោយ

មិនបានគិតថាខាងប្រុសមានសមត្ថភាព ឬ គ្មានទេ។ ខ្ញុំមិននិយមទម្លាប់

ខ្មែរយើងដែលបង្គាប់លុយថ្លៃទឹកដោះដូច្នេះទេ។ ខ្ញុំយល់ថា ថ្លៃទឹកដោះ

នេះហាក់ដូចជាវាយតម្លៃ ឬកាត់ថ្លៃកូនស្រីរបស់យើងត្រឹមតែទឹកប្រាក់

ប៉ុណ្ណោះ។ នារីម្នាក់ៗទោះស ឬខ្មៅ ទោះមានវិជ្ជាក្តី អវិជ្ជាក្តី ពុំមែនមាន

តម្លៃត្រឹមថ្លៃទឹកដោះពីរម៉ឺងហ្វ្រង់-ប្រាំម៉ឺន ឬដប់ម៉ឺនទេ។ មនុស្សម្នាក់ៗ

មានតម្លៃឥតកាត់ថ្លៃបាន។ មាតានារីខ្លះបញ្ចេញយោបល់ថា គេខំចិញ្ចឹម

កូនពិបាកណាស់ លើកកូនស្រីឲ្យគេទទេម្តេចកើតវាដូចមិនសមទេ។

ចុះហេតុអ្វីក៏មាតាខាងស្រីខ្លះមិនគិតផងថា ខាងប្រុសគេក៏ខំចិញ្ចឹមកូន

ដូចគ្នាដែរ? អ្នកខ្លះខំតស៊ូលំបាកវេទនាណាស់ ដើម្បីជួយផ្គត់ផ្គង់ឲ្យកូន

ប្រុសរបស់ខ្លួនរៀនសូត្រមានតម្រេះវិជ្ជាខ្ពងខ្ពស់ មានអនាគតល្អ មាន

ប្រាក់ខែច្រើន។ លុះដល់ចេញធ្វើការមិនបានប៉ុន្មានឆ្នាំផង កូនប្រុស

ការប្រពន្ធចេញពីគ្រួសារទៅចិញ្ចឹមប្រពន្ធបាត់ មិនទាន់បានសងគុណ

ម្តាយឪពុករបស់ខ្លួនឲ្យអ្នកមានគុណបានស៊ីពោះលោះកម្លាំងដោយ

សារកូនប្រុសខ្លួននៅឡើយ។  ខាងស្រីម៉េចក៏មិនប្រៀបធៀបខ្លះផង។

និយាយដូច្នេះ គេអាចគិតថាខ្ញុំបន្ថោកនារីភេទ។ ផ្ទុយទៅវិញ អ្នកខ្លះ

យល់ថា ការបង្កាប់ប្រាក់ទារថ្លៃទឹកដោះ និងមាសពេជ្រពីខាងប្រុសទេ

តើដែលជាការបន្ថោកតម្លៃនារី ហាក់ដូចជាវាយតម្លៃនារីទៅតាមទឹក

ប្រាក់ប៉ុន្មានម៉ឺនប៉ុណ្ណឹងដែលខាងស្រីបានបង្គាប់។  ការបង្គាប់ប្រាក់

និងមាសពេជ្រសម្រាប់ថ្លៃទឹកដោះអាចបណ្តាលឲ្នកាយមារមិនចុះ

សម្រុងគ្នារហូតដល់បែបបាក់មិនបានរៀបការក៏មានដែរ។ សួរថា

តើគេគិតពីរឿងមុខមាត់នៅថ្ងៃការដើម្បីចង់សំញ៉ែងគេ ឬគិតអាណិត

ចិត្តក្មេងៗដែលស្រឡាញ់គ្នាចង់រួមជីវិតជាមួយគ្នា? ។


នៅមុនថ្ងៃលើកជំនួនភ្ជាប់ពាក្យប៉ុន្មានថ្ងៃ គ្រួសារខាងនាងជាត្តាគូ

ដណ្តឹងរបស់សេរីកូនប្រុសខ្ញុំ នាំគ្នាមកជួបខ្ញុំរួមទាំងទាំងសេរី និងនាង

ជាត្តាផងដែរ។ មាតានាងជាត្តាមានយោបល់មកកាន់ខ្ញុំថា៖

-អ្នកអូន! នៅថ្ងៃលើកជំនួន ខ្ញុំសូមអ្នកអូនជួយបំពេញកិត្តិយសខ្ញុំផង

សូមដាក់មាសពីរតម្លឹង និងប្រាក់ពីរម៉ឺនហ្វ្រង់[ ស្មើនឹងបីពាន់ហាសិបបីអ៊ឺរ៉ូ

សាបសិបបួនសេន]ផង។ ខ្ញុំស្រឡាំងកាំង ស្ទើរធ្លាក់ពីកៅអី។ ខ្ញុំខំប្រមូល

ស្មារតីឆ្លើយតបទៅអនាគតដន្លងខ្ញុំវិញ៖

-ច៎ាៈ! ច៎ាៈ! ចាំខ្ញុំពីគ្រោះជាមួយសេរី។ សេរីដឹងអំពីបំណងថ្មីនេះឬនៅ?

-សេរី! ឯងឮទេ។ ម៉ាក់ និងប៉ាមិនអាចអារកាត់ទេ ព្រោះនេះជារឿងរបស់

ឯង។ បើឯងយល់ព្រមតាមក៏ធ្វើទៅចុះ។ តាមពិត បញ្ហានេះ ឯងមិនបាច់

សួរពិគ្រោះម៉ាក់ផង ព្រោះម៉ាក់មិនបានកាន់លុយឯងទុកមួយសេនទេ។

ម៉ាក់មិនដឹង ឯងមានលុយកាក់ប៉ុន្មានសម្រាប់រៀបការដែរ។ ម៉ាក់បញ្ជាក់

ប្រាប់ឯងថា ម៉ាក់ និងប៉ាគ្មានប្រាក់ និងគ្មានមាសតាមការទាមទារសបស់

ម្តាយនាងជាត្តាទេ។

ខ្ញុំសម្លឹងមុខកូនប្រុសខ្ញុំ។ កូនខ្ញុំធ្លាក់ទឹកមុខ។មាតាបិតារបស់នាងជាត្តាក៏

ធ្លាក់ទឹកមុនមិនស្រួលប៉ុន្មានដែរ។ នាងជាត្តាមុខស្រពោនដូចបុប្ជារញម

ក្រោមកម្តៅព្រះសុរិយា។ ក្នុងឱរ៉ាខ្ញុំជាមាតារបស់សេរី ខ្ញុំហាក់ដូចជាដឹង

ថា ឈាមកំពុងតែរត់ចេញចូលក្នុងបេះដូងខ្ញុំលឿនខុសធម្មតា ធ្វើឲ្យ

សង្វាក់បេះដូងខ្ញុំដើរញាប់។ ខ្ញុំនឹកក្នុងចិត្តថា ចុះហេតុអ្វីថ្ងៃមុននិយាយ

ផ្សេង។ ថ្ងៃនេះប្រែប្រួលនិយាយផ្សឹង? សេរីមិនបញ្ចេញយោបល់អ្វី

ទាំងអស់។ គេនៅស្ងៀមទ្រឹងហើយដើរចេញទៅទម្រេតខ្លួនលើគ្រែ

ក្នុងបន្ទប់ធ្វើព្រងើយ។ នាងជាត្តាបាត់សង្សារក៏ដើរតាមរក។ នាង

ឃើញសេរីស្ងៀមស្ងាត់ទឹកមុខស្ងួត។ ខ្ញុំដើរចេញទៅខាងក្រៅវិញ។

ស្រាប់តែខ្ញុំឮនាងជាត្តាសួរសេរីកូនប្រុសខ្ញុំ។

-បងសេរី! បងស្រឡាញ់អូនទេ? ជាត្តាស្រឡាញ់បងណាស់។

-បងក៏ស្រឡាញ់អូនណាស់ដែរ តែជាត្តាអូនអើយ! យើងទាំងពីរ

ប្រហែលជួបគ្នាត្រឹមនេះ។ យើងមិអាចរៀបការជាភរិយាស្វាមីទេ!

-ម៉េចអីចឹងបង?

-ព្រោះបងគ្មានលទ្ធភាព។ ឪពុកម្តាយបងក៏គ្មានលទ្ធភាពដែរ។

ម្តាយអូនបង្គាប់ធ្ងន់ណាស់ អូនឮស្រាប់ហើយ។

-បងសេរី! បងកុំនិយាយអីចឹង។ ពាក្យបង្គាប់ប៉ុណ្ណឹងមិនច្រើនទេ។ បងគិត

មើល អូនជាស្រី។ ម៉ាក់ប៉ាអូនលើកអូនឲ្យបងទទេមិនកើតទេ សូមបង

អាណិតអូនផង ជួយជាត្តាឲ្យបំពេញបំណងប៉ាម៉ាក់ផងណា។ ក្នុងមួយ

ជាតិនេះ អូនរៀបការតែម្តងទេ។

-ជាត្តា យើងធ្លាប់និយាយរឿងនេះអស់ហើយទេតើ។ ហេតុអ្វីបានជាប្រែ

ប្រួលទៅវិញ? អូនធ្លាប់សន្យាអះអាងប្រាប់បងថា អូនស្រឡាញ់បងមិន

យកប្រាក់ជាធំ។ ចុះហេតុអ្វី ពេលនេះម៉ាក់ប៉ាអូនយកប្រាក់ និងមាសជា

ឧបសគ្គ?

-សូមបងកុំខឹងប៉ាម៉ាក់អូនអីណ៎ា។ អូននិងអង្វរករគាត់ សូមបងកុំព្រួយ

ចិត្តពេក។



មាតារបស់នាងជាត្តា នៅតែប្រកាន់ខ្ជាប់គំនិតគាត់ដដែល។ គាត់បញ្ជាក់ថា

បើសេរីកូនប្រុសខ្ញុំស្រឡាញ់កូនស្រីគាត់ សេរីត្រូវខំពុះពារសម្របតាមទម្លាប់

ខ្មែរយើង។ បើពុំដូច្នេះទេ គាត់និងលើកជាត្តាឲ្យបុរសផ្សេង ដែលកំពុងរង់ចាំ

សេចក្តីសម្រេចចិត្តរបស់គាត់។ គេសុខចិត្តបំពេញបំណងគាត់ទាំងស្រុង

ក្រោយពីសេរីផ្តាច់ពាក្យពីកូនស្រីគាត់ភ្លាម។

ឮពាក្យនេះថែមទៀត សេរីដែលមានសេចក្តីស្នេហាដ៏លើសលប់លើជាត្តា

ក៏សម្រេចចិត្តស្វះស្វែងរត់រកប្រាក់គ្រប់ទីកន្លែងឲ្យតែបាននាងជាត្តាជាគូ

ជីវិតក្នុងជាតិនេះ។

មួយរយៈពេលក្រោយមក សេរីអួតប្រាប់ខ្ញុំថា ខ្លួនគេខ្ចីប្រាក់ធនាគារបាន

ហើយ។គេនឹងរៀបចំមង្គលការរបស់គេជាមួយនាងជាត្តាយ៉ាងអឹកកធឹក

ឲ្យសមតាមចិត្តរបស់គ្រួសារខាងស្រី។ ក្រោយពិធីមង្គលការដែលគេមើល

ឃើញសំបកក្រៅថាមានសភាពឧឡារិកអឹកអធឹកនោះ សេរីធ្វើមុខក្រៀម

ផ្អេះញញឹមលែងសម បន្ទាប់ពីបានគិតគូរប្រាក់ចំណងដែរួច ឃើញថាខ្វះ

ប្រាក់ថ្លៃម្ហូបភោជនីយដ្ថាន។ ដូច្នះ សេរីត្រូវសរសេរមូលប្បទានប័ត្រសង

ថ្លៃម្ហូបតុចិនបន្ថែមទៀត។

ខ្ញុំនឹកអាណិតកូនខ្លោចចិត្ត។ខ្ញុំតូចចិត្តណាស់ដែលមិនអាចជួយកូនបាន។

ខ្ញុំក៏មិនបានដឹងថា តើខាងស្រីគេយល់ឃើញយ៉ាងណាដែរ? ឬមួយសេរី

លាក់រឿងនេះមិនឲ្យមាតាបិតាក្មេកដឹង ដើម្បីជាមោទនភាពផ្ទាល់ខ្លួន។

ថ្ងៃមង្គលការដែលជាថ្ងៃសុភមង្គលនោះត្រូវជំនួសវិញដោយការក្រៀម

ក្រំ។ ផលវិបាកនេះធ្លាក់លើស្វាមីភរិយាថ្មីថ្មោងដែលត្រូវកសាងទ្រនំ

គ្រួសារ។ បន្ទុកទាំងប៉ុន្មាននេះ គ្មានធ្លាក់លើនរណាធ្ងន់ក្រៅពីសេរីកូន

ប្រុសខ្ញុំទេ ព្រោះនាងជាត្តាភរិយារបស់សេរីពុំទាន់មានការធ្វើនៅឡើយ។

នាងត្រូវរំពឹងលើសេរីជាស្វាមីទាំងស្រុង។ សេរីធ្វើមុខជួរហួញដំណើរ

ល្ហិតល្ហៃម្ហេតៗបាក់កម្លាំងចិត្ត ដូចមនុស្សកើតអេដស៍ ពីព្រោះទម្ងន់ប្រាក់

បំណុលធ្លាក់លើខ្លួនទាំងស្រុង។ ថ្ងៃនេះ ខ្ញុំឭសេរីពោលប្រាប់ភរិយាថា៖

-ឪពុកម្តាយរបស់អូន ស្មានថាបងនៅស្រុកបារាំងយូរឆ្នាំសម្បូរណ៍ធូរធារ

សល់ប្រាក់សន្ធឹកណាស់ហើយមើលទៅ។អូនដឹងទេ យើងបានខ្ចីប្រាក់

ធនាគារដើម្បីរៀបការ។ យើងត្រូវកាត់ប្រាក់សងធនាគាររាល់ខែ។ បង

ត្រូវបង់ប្រាក់កាត់សងថ្លៃទិញរថយន្តទៀត។ ខែនេះ យើងត្រូវសងភោជ

នីយដ្ឋានថ្លៃជំពាក់ម្ហូបការយើងទៀត យើងច្បាស់ជាខ្វះមុខខ្វះក្រោយ

មិនខាន។

-ទ្រាំសិនទៅបង។ នេះមកពីយើងធ្វើអ្វីៗហួសសមត្ថភាពរបស់យើង។

ម៉ាក់ខ្ញុំ គាត់មិនទាន់យល់ជីវភាពស្រុកបារាំងទេ។ គាត់ចេះតែផ្អើលតាម

គេជឿគេដែលខំអួតអាងបញ្ចេញសំញែងឫកឲ្យគាត់កោត។ ឥឡូវនេះ

ទុក្ខលំបាកមិនមែនធ្លាក់លើម៉ាក់ឯណា គឺធ្លាក់លើខ្ញុំជាកូនស្រីគាត់ និង

បងជាកូនប្រសារ។ អូនយល់ច្បាស់ហើយពេលនេះ។ ណ្ហើយចុះបង

យើងទ្រាំលំបាកបន្តិចសិនចុះ ទម្រាំយើងដោះបំណុលគេផុតអស់។ កាល

ណាយើងខ្វះខាតខ្លាំង ចាំអូនសុំខ្ចីលុយម៉ាក់ចាយ។ អូនជឿថា ប្រាក់ពីរ

ម៉ឺនដែលគាត់បង្គាប់បងនោះ ប្រហែលជាគាត់មិនទាន់ចាយទេ។

-ជាត្តា បងមិនលាក់អូនទៀតទេ។ កាលបងតាមស្រឡាញ់អូន បងឮម៉ាក់

អូននិយាយអួតពីប្រុសៗមានលុយ មានឡានតាមស្រឡាញ់អូនគ្រប់គ្នា។

បងយល់ថា ម៉ាក់អូនសម្លឹងឃើញតែអ្នកមាន ទើបបានជាកុហកគាត់មិន

ហ៊ាននិយាយថា បងគ្មានលុយការប្រពន្ធ។ បងក៏បានភរម៉ាក់ថាបងមាន

ភារៈចិញ្ចឹមឪពុកម្តាយរបស់បងដែលគ្មានការងារធ្វើ និងជួយផ្គត់ផ្គង់ប្អូនៗ

របស់បងដែលកំពុងរៀន។ តាមពិតបងអាណិតប៉ាម៉ាក់បងណាស់។ គាត់

មិនដែលទាមទារ ឬក៏ប៉ះពាល់លុយកាក់បងម្តងណាទេ តាំងពីបងចេញ

ធ្វើការមក។ កាលបងនៅជាមួយគាត់ បងចាយលុយហ៊ឺហាជាមួយអ្នក

ដទៃ។ បងពុំដែលបានជូយលុយ និងជូនប្រាក់គាត់ឲ្យគាត់សប្បាយចិត្ត

ម្តងណាទេ ។ បងជាកូនម្នាក់ខុសពីកូនឯទៀត ដែលតែងនាំកង្វល់ជូន

គាត់ឥតល្ហែ ព្រោះបងមានចរិតរឹងរូសមានៈ។ ឥឡូវនេះ បើសិនជាម៉ាក់

បងដឹងថា យើងយ៉ាបយ៉ឺនដល់ម្លឹង គាត់មុខជាពិបាកចិត្តមួយជាន់ទៀត

ហើយ។

សេរីកូនប្រុសខ្ញុំ និយាយពីគ្រោះជាមួយភរិយានៅពេលដែលគេនាំគ្នា

មកលេងសាកសួរសុខទុក្ខយើងជាមាតាបិតា។ ខ្ញុំឮវាចាកូនប្រុសខ្ញុំ

ដែលនិយាយត្អួញត្អែរប្រាប់ភរិយា ខ្ញុំអាណិតកូនខ្លោចចិត្ត។ ទឹកភ្នែក

ពីរតំណក់រមៀលធ្លាក់ពីនេត្រាខ្ញុំ។ ចិត្តជាមាតាពិតជាមិនខុសពីចិត្ត

ម្តាយទូទៅក្នុងលោកយើងនេះទេ។ ទោះបីជាកូនធ្លាប់បានធ្វើឲ្យម្តាយ

ពិបាកចិត្តកំរឹតណា ព្រហ្មវិហារធម៌របស់មាតានៅតែមានជានិច្ចចំពោះ

កូន។ ការដែលសេរីបានភ្ញាក់រលឹកដឹងខ្លួនថា ធ្លាប់ប្រព្រឹត្តអំពើដែលធ្វើ

ឲ្យខ្ញុំមិនសប្បាយចិត្តប៉ុណ្ណេះ វាគ្រប់គ្រាន់ពេកណាស់ទៅហើយចំពោះ

ខ្ញុំ។ មនុស្សយើងសំខាន់ណាស់ការទទួលកំហុស ឬសារភាពថាខ្លួនខុស

ព្រោះជាអំពើដ៏សែនថ្លៃថ្លាមួយដែលដឹកនាំរូបគេឲ្យលះបង់ចោលអ្វីដែល

មិនល្អកន្លងទៅ។ ពីមុន ខ្ញុំតែងតែគិតថា សេរីមិនងាយយល់ចិត្តខ្ញុំឡើយ

ក្នុងមួយជីវិតនេះ ព្រោះសេរីមានភេទជាប្រុស។ គេមានតែឈ្មោះជាប្តីនិង

ជាបិតា។ គេមិនអាចយល់ចិត្តភរិយា ជាពិសេសចិត្តមាតាបានទេ។ តើ

សេចក្តីស្នេហារបស់មាតា នរណាវាស់បានស្មានត្រូវ? គឺពិតជាជ្រៅជាង

ជម្រៅមហាសាគរ។

ខ្ញុំបួងសួងអធិដ្ឋានព្រះជាម្ចាស់សូមថែរក្សាកូនប្រុសខ្ញុំនិងភរិយារបស់គេ

ឲ្យបានសេចក្តីសុខ ពោរពេញទៅដោយសុភមង្គល និងសម្បូរណ៌

សប្បាយ។ នេះហើយជាបំណងរបស់ម្តាយគ្រប់រូប។ រាល់ម្តាយមិនចង់

ឃើញ មិនចង់ដឹងឮសេចក្តីទុក្ខវេទនារបស់បុត្រធីតាណាម្នាក់ឡើយ៕

ចប់បរិបូណ៍

សរសេរចប់នៅស្រ្តាស់បួរ ខែសីហា ឆ្នាំ១៩៨៣

កែសម្រួលឡើងវិញ នៅម៉ុងទីញី ប្រទេសបារាំង ថ្ងៃទី២០ ខែមេសា ២០១២។

កម្មករសេរី ភាគទី២​ និពន្ធ ដោយ​ ប៉ិច​ សង្វាវ៉ាន

20 មេសា

មិនយូរប៉ុន្មានក្រោយមក សេរីចាប់សង្កេតមើលឥរិយាបថក្រុមគ្រួសារ

នាងសម្ជស្សភួង។ នៅទីបំផុត គ្រួសារនេះបញ្ចេញកាឡាសាប្រទូស្តរាយ

សេរីកូនខ្ញុំ។ សេរីដកខ្លួនចេញឆ្ងាយរួចចាក់ទុកអំពើដែលសេរីបានប្រព្រឹត្ត

ចំពោះគ្រួសារនេះ ជាកុសលធម៌មួយ និងជាបទពិសោធន៍មួយក្នុងយុវវ័យ។

 នៅពេលនេះ ទើបសេរីភ្ញាក់ខ្លួននឹកថា ពាក្យអប់រំណែនាំទាំងប៉ុន្មានរបស់ខ្ញុំ

ជាមាតាគឺជាមេរៀនជីវិតពិតៗ។ ខ្ញុំតែងតែបន់ស្រន់ព្រះ សូមឲ្យលោកជួយ

តម្រែតម្រង់មាគ៌ាជីវិតរបស់សេរីកូនប្រុសខ្ញុំ។ កូនម្នាក់នេះធ្វើឲ្យទ្រូងខ្ញុំជា

មាតាពិបាកជាងកូនណាៗទាំងអស់។ ខ្ញុំមានវិប្បដិសារីមិនអស់មិនហើយ។

ក្នុងពេលចេញផុតពីការផ្គត់ផ្គង់របស់រដ្ឋាភិបាលបារាំង គ្រួសារយើងមិនបាន

តស៊ូរកមធ្យោបាយចិញ្ចឹមកូនឲ្យរៀនបានវែងឆ្ងាយទេ។ កាលណោះ សេរីរៀន

មិនពូកែ ជួនចំពេល ដែលគេត្រូវការជ្រើសរើសបុគ្គលិកជាច្រើន ក្នុងរោងចក្រធ្វើ

គ្រឿងបន្លាស់រថយន្ត។ យើងគិតថា នេះជាឱកាសល្អសម្រាប់យើងជាជនភៀស

ខ្លួនហើយ។ បើយើងមិនឆក់យកឱកាសល្អដែលហុចមកឲ្យក្នុងពេលនេះទេ

យើងក៏ពុំដឹងថា តើប៉ុន្មានខែ ប៉ុន្មានឆ្នាំទៅមុខទៀត យើងជួបប្រទះស្ថានភាពល្អ

បែបនេះដែរ។ ជាពិសេស កាលនោះ យើងជិតផុតកំណត់នៃការផ្គត់ផ្គង់របស់

រដ្ឋបារាំង ហើយត្រូវចេញពីហ្វ័រយេ និងត្រូវខ្នះខ្នែងរកផ្ទះ។ នៅប្រទេសបារាំង

ការជួលផ្ទះតម្រូវឲ្យមាន៖

-សំបុត្របញ្ជាក់បៀវត្ស៍បីខែចុងក្រោយ។

-សំបុត្របញ្ជាក់ថ្លៃឈ្នួលផ្ទះបីខែចុងក្រោយ បើយើងធ្លាប់ជួលផ្ទះនៅពីមុខ។

-សំបុត្របញ្ជាក់ថា យើងជាបុគ្គលិកធ្វើការ នៅកន្លែងណាមួយជាប់លាប់។

-សំបុត្របង់ពន្ធដារឆ្នាំកន្លងមក។

-ប័ណ្ណសម្គាល់ខ្លួន។

អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវមានប្រាក់ខែបីដងច្រើនជាងថ្លៃឈ្នួលផ្ទះ

មួយខែ និងមានការងារជាប់លាប់ទើបយើងអាចមានសង្ឃឹមជួលផ្ទះបាន។

កត្តាទាំងប៉ុន្មាននេះតម្រូវឱ្យសេរី និងកូនខ្ញុំពីរនាក់ទៀតក្លាយទៅជាមនុស្ស

សកម្ម មានការងារ មានមុខរបរចិញ្ចឹមជីវិតដូចគេដូចឯង ហើយឈប់មាន

ឈ្មោះជាមនុស្សទទួលប្រាក់ជំនួយពីរដ្ឋ។ តាមរពិត សេរី និងកូនរបស់ខ្ញុំទាំង

អស់មិនធ្លាប់ពិបាកទេ កាលគ្រាយើងរស់នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ឥឡូវ

នេះ យើងជាជនភៀសខ្លួន ជីវភាពយើងផ្លាស់ប្តូរទាំងស្រុង។ ដូច្នេះ ទោះបីជា

យើងមិនធ្លាប់ពិបាកក៏ដោយ ចាំបាច់យើងត្រូវតែខំពុះពារកសាងជីវភាពថ្មីលើ

ទឹកដីបារាំងដោយចាប់ផ្តើមពីសូន្យឡើងទៅ។ សំណាងណាស់ យើងបានចេញ

ផុតពីនរកខ្មែរក្រហម មករស់នៅក្នុងប្រទេសបារាំងដែលមានមនុស្សធម៌ជួយ

ស្រោចស្រង់ទទួលយើងគ្រប់គ្នាជាជនភៀសខ្លួន និងជួយផ្គត់ផ្គង់យើងមួយរយៈ

កាល ដើម្បីអាចឲ្យយើងរៀបចំសម្របខ្លួនចូលក្នុងសង្គមបារាំង និងចេះរស់នៅ

ចុះសម្រុងក្នុងជីវភាពថ្មីលើទឹកដីប្រទេសនេះ។

សេរីធ្លាប់ដំណាលប្រាប់ខ្ញុំជាមាតារឿយៗថា ការងារក្នុងរោងចក្រធ្ងន់ណាស់ដែរ។

ជាពិសេស សម្លេងម៉ាស៊ីនរោងចក្រធ្វើឲ្យសង្កៀរក្បាល និងសង្កៀរត្រច្រៀកតែម្តង។

ប្រហែលជាសេរីមានការតូចចិត្តច្រើន គួបផ្សំនិស្ស័យជាមនុស្សគិតច្រើន ទើបបាន

ជាសេរីប្រែចរិតខុសពីដើម។ អ្នកធ្វើការជាមួយសេរីតែងតែចំអកឲ្យសេរីថា ជាមនុស្ស

ឡប់។ តាមពិតទៅ សេរីពុំមែនជាមនុស្សឡប់ដូចគេថាទេ។ សេរីជាមនុស្សមានប្រាជ្ញា

វៀងវៃ តែគុណវិបត្តិមួយធំរបស់សេរី គឺមិនគោរពពាក្យសម្តីដែលខ្លួនបានសន្យា។

សេរីមានគំនិតឆ្វេងតែម្នាក់ឯងខុសគេ ហើយចូលចិត្តភាពឯករាជ្យផ្តាច់ខ្លួនតែម្នាក់ឯង។

ក្នុងការចំណាយ សេរីតឹងណាស់ មិនងាយរបេះមួយសេនទេសម្រាប់គ្រួសារ

តែចំពោះអ្នកដទៃវិញ សេរីធូរណាស់។ សេរីយកអ្នកដទៃជាញាតិ ចូលចិត្តផ្គាប់

ចិត្តអ្នកដទៃ ជាពិសេសអ្នកដែលមានកូនក្រមុំ។ ថ្ងៃមួយ សេរីទូរស័ព្ទប្រាប់ខ្ញុំថា

គេរកប្រពន្ធបានហើយ។ ក្នុងគ្រួសាយើងទាំងមូល គ្មាននរណាម្នាក់ជឿសេរី

ឡើយ។ ម្នាក់ៗសើចចំអកសេរី ពីព្រោះមកពីសេរីមានទម្លាប់កុហកភូតភរ

មិនចេះចប់។ ប៉ុន្តែ គេក៏ចង់ដឹងនិងរង់ចាំមើលមុខអនាគតភរិយារបស់សេរី

គ្រប់គ្នា។

ថ្ងៃអាទិត្យនេះជាថ្ងៃបុណ្យខួបកំណើតស្វាមីខ្ញុំ។ ម្តងនេះ សេរីមិនកុហកដូច

លើកមុនទៀតទេ។ គេបណ្តើរសង្សារគេមកបង្ហាញគ្រួសារមែន។ នាងជា

នារីខ្មែរយើង សម្បុរជ្វាស្រអែម តែមិនមែននារីអឹមអៀនទេ។ សេរីចាប់ផ្តើម

ណែនាំបង្ហាញគូសង្សារឲ្យក្រុមគ្រួសារបានស្គាល់។

-ម៉ាក់ប៉ា! បងប្អូនទាំងអស់គ្នា អូនជាត្តា សង្សារ និងជាអនាគតភរិយា

របស់ខ្ញុំ។

-ជម្រាបសួរ លោកពូ លោកមីង បងៗប្អូនៗ ច៎ាស ! (នាងជាត្តាលើក

ដៃប្រណម្យជម្រាបសួរទាំងអស់គ្នា)។

-លើកដៃថ្វាយព្រះ នាងអាយុប៉ុន្មានហើយ?

-ចាស់២០ឆ្នាំ។

-អង្គុយទៅនាង។ កុំខ្មាស់អៀនអីណ៎ា សុទ្ធតែគ្រួសារទាំងអស់ហ្នឹង។

សេរីចាក់ទឹកឲ្យនាងផង។

សេរីមិនប្រព្រឹត្តតាមពាក្យខ្ញុំបង្គាប់ទេ។ គេកេះខ្ញុំ ខ្សឹបហៅខ្ញុំឲ្យចូលទៅ

ក្នុងផ្ទះបាយមួយភ្នែត ហើយសួរខ្ញុំថា៖

-ម៉ាក់ជឿឬនៅ  ខ្ញុំមិនកុហកទេ។  ពេញចិត្តទេម៉ាក់?

-មិនសម្រេចលើចិត្តម៉ាក់ទេ ស្រេចតែឯងចុះ។ កូនឯងស្គាល់ចិត្តម៉ាក់

ស្រាប់ហើយ។ ម៉ាក់ផ្តល់សេរីភាពឲ្យកូនៗគ្រប់គ្នាក្នុងការរើសគូស្រករ។

ម៉ាក់មិនបំបែកបំបាក់គូរបស់កូនណាទេ។ ម៉ាក់គ្មានគំនិតដូចដូនផាន់

ម្តាយនាងទាវក្នុងរឿងទុំទាវ ឬដូចមីងនួន ម្តាយនាងវិធាវីក្នុងរឿងផ្កា

ស្រពោនទេ។ ម៉ាក់ត្រូវសួរចិត្តឯងទៅវិញទេតើ។ ឯងពិតជាប្តូរផ្តាច់មែន

ទែនហើយឬ?

-ម៉ាក់! នាងមិនសូវស្អាតមែន តែខ្ញុំមិនរើសរកតែរូបដូចពីមុនទៀតទេ។

ខ្ញុំស្រឡាញ់អូនជាត្តាទុកជាអនាគតប្រពន្ធខ្ញុំមែនណ៎ាម៉ាក់។

-ឲ្យពិតដូចសម្តីទៅចុះ។ តោះយើង ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។

យើងទុកឲ្យជាត្តានៅតែម្នាក់ឯងយូរហើយ។ គ្នាទើបតែមកជួបស្គាល់

គ្រួសារយើងលើកដំបូងផង។

ក្នុងបន្ទប់ទទួលភ្ញៀវ សេរីចាក់ទឹកក្រូចហុចឲ្យនាងជាត្តា ហើយនិយាយ៖

-អូនជាត្តា ម៉ាក់ចង់បញ្ជាក់សួរអូនបន្តិច។

-ច៎ាស លោកមីង!

-ឪពុកម្តាយនាងនៅរស់ទាំងអស់គ្នាឬ? គាត់មានយោបល់យ៉ាងណាដែរ?

-ច៎ាស! ឪពុកម្តាយខ្ញុំនៅរស់ទាំងអស់គ្នា។ គាត់មិនជំទាស់ទេ លោកមីង។

-ល្អហើយអីចឹង គួរតែរៀបចំការឆាប់ៗទៅ កុំឲ្យសៅហ្មង។

យើងទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ យើងយល់ឃើញថា បើសេរី

មានគ្រួសារ ប្រហែលជាសេរីអាចប្តូរគំនិតចាស់ចោលខ្លះមិនខានឡើយ។

បរិយាកាសបុណ្យខួបកំណើតរបស់ស្វាមីខ្ញុំគម្រប់ហាសិបឆ្នាំ ប្រព្រឹត្តទៅក្នុង

បរិយាកាសរីករាយខុសពីការស្មានទុក ដោយលើកនេះ យើងមានមនុស្ស

ចំណូលថ្មីមួយរូបទៀត គឺនាងជាត្តាដែលអនាគតភរិយារបស់សេរីកូនប្រុស

របស់យើង។

សូមរង់ចាំអានភាគទី៣

កម្មករសេរី ភាគទី១ និពន្ធដោយ ប៉ិច សង្វាវ៉ាន

19 មេសា

រក្សាសិទ្ធិគ្រប់យ៉ាង

រាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សេរីកូនប្រុសខ្ញុំតែងតែមកជួបជុំគ្រួសារជានិច្ច។ ប៉ុន្តែប្រហែលជាងបីខែនេះ សេរីបាត់មុខឈឹងគ្មានបញ្ជាក់មូលហេតុ ឬគោលបំណងឲ្យខ្ញុំដឹងបន្តិចសោះ។ ម្ល៉ោះហើយ ការបាត់វត្តមានរបស់កូនប្រុសខ្ញុំនេះ បណ្តាលឲ្យខ្ញុំខ្វាយខ្វល់ជាពន់ពេក។ ខ្ញុំព្រួយបារម្ភខ្លាចក្រែងមានគេស្អប់ព្រួតគ្នាបៀតបៀនសេរី ពីព្រោះសេរីមានឫកពាក្រអឺតក្រទម និងមានចិត្តឆេវឆាវ។ សេរីមាត់ឆៅ ពេលហានិយាយស្តីម្តងៗឥតខ្លាចទើសត្រចៀកនិងមិនខ្លាចចិត្តគេ ឬខ្លាចគេខឹងឡើយ។

ចរិតឫកពារបស់សេរី ដែលខុសប្លែកពីបងប្អូនឯទៀត នេះសុទ្ធសឹងជាកត្តាគ្រប់គ្រាន់បណ្តាលឲ្យខ្ញុំកាន់តែបារម្ភខ្លាំងឡើង។ កាលណា ខ្ញុំកាន់តែគិតពិចារណា សេចក្តីទុក្ខក៏ទន្ទ្រានឱរាខ្ញុំឲ្យកាន់តែក្រៀមក្រំឡើងកាលនោះដែរ។ ម្យ៉ាងទៀត ខ្ញុំនៅចាំសម្តីរបស់សេរីកូនខ្ញុំដែលបានដំណាលប្រាប់ខ្ញុំថា ខ្មែរៗដែលធ្វើការជាមួយសេរីពីរបីនាក់សុទ្ធតែជាជនកម្រោលអាងតែប្រើកម្លាំងបាយវាយតប់។

ថ្ងៃមួយ នៅអៀលគៀលក្រាលហ្វិនស្តាដិន (Illkirch Graffenstaden) ចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រពីក្រុងស្រ្តាស់បួរក្នុងពេលដែលខ្ញុំកំពុងតែឈរបន្តបន្ទុយចាំគេគិតលុយទំនិញ ខ្ញុំឮស្រ្តីខ្មែរយើងពីរបីនាក់ដែលឈរនៅពីក្រោយខ្ញុំនិយាយ

ដើមសេរីកូនប្រុសខ្ញុំ និងនាងសម្ជស្សភួង។ ខ្ញុំមិនហ៊ានងាកមើលមុខអ្នកនិយាយរឿងសេរីកូនខ្ញុំទេ ព្រោះខ្ញុំក៏មិនចង់ឲ្យគេស្គាល់មុខខ្ញុំដែរ តែខ្ញុំបានស្តាប់រឿងសេរីកូនប្រុសខ្ញុំល្មមដឹងរឿងហេតុខ្លះៗដើម្បីបំបាត់ចម្ងល់ដែលដក់ក្នុងអារម្មណ៍ខ្ញុំប៉ុន្មានខែនេះ។

ថ្ងៃនេះ ខ្ញុំមិនសប្បាយចិត្តទេ។ ខ្ញុំទ្រាំមិនបានក៏ដាច់ចិត្តហៅទូរស័ព្ទទៅសេរី ដើម្បីសួរដំណើរដើមទងឲ្យច្បាស់លាស់។ ទូរស័ព្ទរោទិ៍ច្រើនដងយ៉ាងយូរធ្វើឲ្យខ្ញុំខកចិត្តជាពន់ពេក ព្រោះប៉ុន្មានខែនេះ ខ្ញុំមិនដែលបានជួប បាននិយាយទូរស័ព្ទជាមួយនឹងសេរីសោះ។ ខ្ញុំតាំងចិត្តថា កាលណាជួបសេរីខ្ញុំនឹងស្តីបន្ទោសឱ្យអស់ចិត្ត ឲ្យបានធូរទ្រូងម្តង។កំពុងតែអង្គុយគិតបែបនេះ ស្រាប់តែកណ្តឹងក្នុងផ្ទះរោទិ៍ឡើង។

ខ្ញុំបើកទ្វារខ្វាក លេចមុខសេរីក្រឡឹមៗញញឹមញញែមលួងលោមចិត្តខ្ញុំ ហាក់បីដូចជាញាណដឹងថា ខ្ញុំកំពុងខឹងទោមនស្ស។ សេរីបញ្ចេញវាចាសួរខ្ញុំយ៉ាងរួសរាយជាមួយស្នាមញញឹម៖

-ជម្រាបសួរម៉ាក់! ម៉ាក់សុខសប្បាយជាទេ?

-អើ! ម៉ាក់សុខដែរ តែមិនសូវសប្បាយប៉ុន្មានទេ។

សេរីឥតខ្វល់នឹងចម្លើយកំបុតកំបុយរបស់ខ្ញុំទេ។ គេបែរជាសើចក្អាកក្អាយ ហើយចូលទៅអង្គុយលើកៅអីវែងទម្រេតខ្លួនប្រាណបែបរាងរវើយធ្វើព្រងើយ។ ខ្ញុំសម្លឹងមើលកាយវិការកូនប្រុសខ្ញុំទាំងឃ្នាន់ខ្នាញ់។ ខ្ញុំសួរសេរីចុងមាត់ចុងករ។

-ម៉េចបានជាបាត់មុខយូរម្ល៉េះលោក?

ខ្ញុំប្រើពាក្យលោក សម្រាប់បញ្ជោះបន្សោក។

-សូមទោសណ៎ាម៉ាក់ ខ្ញុំរវល់ពេក។ កិច្ចការក្នុងរោងចក្រច្រើនហួស។ គេបង្ខំកម្មករឲ្យបញ្ចេញផលច្រើន តែគេដកកម្មករចេញខ្លះ។ ខ្ញុំនឿយហត់ពេកឡើងបាក់កម្លាំង។ ធ្វើការរបៀបនេះ បែបរស់មិនបានយូរទេ។ ម៉ាក់អើយ! នេះហើយជីវិតកម្មកររោងចក្រ។ ខ្ញុំនឿយណាស់ម៉ាក់! ម៉ាក់មិនអាណិតកូនទេឬ?

-បើហត់នឿយម្លឹងៗ ម៉េចក៏ឯងមិនព្រមនៅផ្ទះសម្រាកយកកម្លាំងថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្លះទៅ បែរជារវល់តែចេញចូលត្រុកៗក្នុងហ្វ័រយេឲ្យគេនិយាយដើម គេមើលងាយម្លឹងៗ។

-ម៉ាក់មានប្រសាសន៍រឿងអីហ្នឹង ខ្ញុំមិនយល់ទេ?

-អ្នកណាគេ ឈ្មោះសម្ជស្សភួង?

-អូហ៍ សម្ជស្សភួង! នាងហ្នឹងទើបតែមកដល់ស្រ្តាស់បួរប្រហែលជាបីខែប្លាយនេះណាម៉ាក់។

-ឯងស្រឡាញ់គេឬ? បានជា? ឱ! អីចឹងទេតើបានជាបាត់ដំណឹងឈឹងប៉ុន្មានខែនេះ។ ស្អាតល្អប៉ុណ្ណាទៅបានជាធ្វើឲ្យឯងងប់ងុលដល់ម្លឹង។ ឃើញស្រីមិនបានទេ ឯងស្រឡាញ់ទាំងអស់។ មិនដែលឃើញប្រុសណាអីចឹងទេ។ តើឯងកាត់រកអ្នកណា បានជាមានចិត្តខុសគេឆ្កុយតែម្នាក់ឯងអ៊ីចឹង?

-ម៉ាក់! ខ្ញុំជម្រាបម៉ាក់តាមត្រង់ នាងសម្ជស្សភួង និងគ្រួសារនាងនៅហ្វ័រយេសូណាកូត្រា។ គ្រួសាររបស់នាងគ្មានអ្នកណាម្នាក់ចេះបារាំងទេ។ ខ្ញុំអាណិតក៏ជួយរត់សំបុត្រស្នាមផ្សេង និងជួនគ្រួសារនាងទៅបើកប្រាក់ជំនួយ…

-ក្រែងនៅហ្វ័រយេ មានលេខាធិការដែរឬ? ជឿម៉ាក់ចុះ ល្មមឈប់ខាតពេលទៀតទៅ។ ថ្ងៃមុន នៅផ្សារ ម៉ាក់ឮស្រ្តីខ្មែរពីរបីនាក់និយាយដើមឯងថា នាងសម្ជស្សភួងមិនត្រូវការឯងទេ តែឯងចេះតែត្រុកៗមុខក្រាស់ទៅរកនាង។ គេថានាងសម្ជស្សភួងហ្នឹង ឃើញមុខឯងម្តងៗ ចង់តែដេញទម្លាក់ដីហើយជះបាយលើក្បាលឯងទៀត ម៉ាក់ឮច្បាស់។ នឹកសម្តីនេះឡើង ម៉ាក់ខឹងញ័រសាច់ មិននឹងស្មានថា ឯងថោកទាបដល់ម្លឹងធ្វើឱ្យស្រីៗ ដែលមិនទាន់ស្គាល់ទិសតំបន់ស្រុកបារាំងផង មើលងាយមើលថោករបៀបនេះ។

-ម៉ាក់! អ្នកណាជាអ្នកនិយាយរឿងនេះ?

-មិនដឹងអ្នកណាទេ។ បើក្រៅពីសាមីខ្លួន តើនរណាគេអាចដឹងរឿងនេះ?

-មិនពិតទេម៉ាក់! ខ្ញុំទៅហ្វ័រយេម្តងៗ ក្រុមគ្រួសារគេរាក់ទាក់អបអរទទួលខ្ញុំកក់ក្តៅណាស់។ គេរៀបបាយទឹកឲ្យខ្ញុំញ៉ាំ។ គេអរណាស់ថា បានខ្ញុំជួយគេឡានទៅលិចទៅកើត កុំអីគេមិនដឹងទិសតំបន់ឯណាទេ។ គេថា ខ្ញុំជួយសម្រួលកិច្ចការសព្វសារពើ។ ខ្ញុំសប្បាយចិត្ត ព្រោះខ្ញុំបានធ្វើអំពើល្អ។

-អំពើល្អ ដែលបានទទួលពាក្យរមិលគុណត្រឡប់មកវិញអីចឹងឬ?

-ក្រែងមិនមែនពាក្យរបស់សាមីខ្លួន! គេចាក់រុកឲ្យម៉ាក់ខឹងខ្ញុំទេដឹង?

-ថាគេចាក់រុកអុជអាលម៉ាក់? វាហាក់ដូចជាមិនទំនង។ ម៉ាក់ធ្លាប់ប្រាប់ឯងឲ្យបានដឹងញយដងហើយថា គ្រួសារយើងទាំងមូលតាំងពីនៅស្រុកខ្មែររហូតមករស់នៅស្រុកបារាំង យើងមិនដែលមើលងាយថោកជនណាម្នាក់ទេ។ ដូច្នេះយើងក៏មិនអាចទ្រាំទ្រការប្រមាថរបស់អ្នកផងដែរ។ ម្យ៉ាងទៀត ឯងមិនត្រូវភ្លេចទេថា គ្រួសារយើងធ្លាប់មានមុខ មានមាត់ មានកិត្តិយសកិត្តិនាម ត្រូវឯងចេះរក្សាកេរ្តិ៍ឈ្មោះវង្សត្រកូលកុំឲ្យគេបន្ទាបបន្ថោកងាយៗពេក។ សុខចិត្តក្រទ្រព្យចុះកុំក្រកេរ្តិ៍ឈ្មោះកិត្តិយស។ ចូរចាំបណ្តាំម៉ាក់ណ៎ាសេរី។

-ខ្ញុំទៅវិញហើយម៉ាក់។

-ទៅណាទៀតហើយ?

-ខ្ញុំទៅហ្វ័រយេទៅរកសខ្មៅ រកខុសត្រូវ ទើបខ្ញុំសុខចិត្ត។

-តាំងចិត្តឲ្យធ្ងន់កុំឆេវឆាវពេក។ អំពើល្អមិនសាបសូន្យទេកូន។ មនុស្សអាក្រក់គង់តែត្រូវព្រះបរាមុខថ្ងៃណាមួយមិនខាន។

-ខ្ញុំមិនយល់ទេ។ ខ្ញុំស្មានមិនដល់សោះ។ បើពាក្យដែលម៉ាក់បានឮពិតជាចេញពីបបូរមាត់ក្រុមគ្រួសារសម្ជស្សភួងមែននោះ ខ្ញុំយល់ថា គ្រួសារនេះមានចិត្តសាមាន្យជួរជាតិ គ្មានដឹងខុសត្រូវអាក្រក់ល្អសខ្មៅបន្តិចសោះ។ នេះពិតជាអំពើរមិលគុណមួយគួរឲ្យឈឺចិត្តមែន។

-កុំឈឺចិត្ត។ ឯងគង់បានទទួលអំពើល្អពីអ្នកដទៃក្រៅពីអ្នកដែលឯងធ្លាប់ជួយធុរៈ។ ឯអ្នកដែលរមិលគុណឯងនោះ គេគង់តែបានទទួលអំពើបែបនេះពីអ្នកណាម្នាក់ផ្សេងទៀតមិនខាននៅក្នុងជាតិនេះតែម្តង ។ ឯងចាំសម្គាល់មើលចុះ ពីថ្ងៃនេះទៅ។

**********

សូមរង់ចាំអានភាគទី២

ខ្លែងឯកអើយ!ថ្ងៃណាអ្នកច្រៀងឡើងវិញ និពន្ធដោយ លោកជា ហួ

17 មេសា

ផ្សាយឡើងវិញ

ចំណាប់អារម្មណ៍របស់ខ្ញុំ ប៉ិច សង្វាវ៉ាន

ក្រោយពីបានសរសេរសៀវភៅជាភាសា បារាំងមួយដែលមានចំណងជើងថា«QUATRE ANS avec les KHMERS ROUGES»ផ្យាយចេញពីគ្រឹះស្ថានបោះពុម្ពផ្សាយ EDITION CHOUឆ្នាំ២០០៧នៅទីក្រុងប៉ារីសសង្កាត់ទី២ លោកហួ ជាបានបកប្រែរឿងនេះជាភាសាខ្មែរហើយដាក់ចំណងជើងថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»។

«ខ្លែងឯកអើយ! ថ្ងៃណាអ្នកច្រៀងឡើងវិញ»ជារឿងពិតរបស់អ្នកនិពន្ធដែលជាបញ្ញាជន មួយរូប ប្រកបដោយស្មារតីស្នេហាជាតិនិងចង់រួមចំណែកជួយកសាងប្រទេសជាតិឲ្យ បានរីកចម្រើន មានសមភាពមានយុត្តិធម៌បំបាត់អំពើពុករលួយក្នុងសង្គម…។ល។

ការឃោសនាបោកប្រាសដ៏ប៉ិន ប្រសប់របស់ពួកខ្មែរក្រហមនៅឯបរទេសបានប្រទាញបណ្ឌិតជាហួឲ្យជឿ ស្លុងលង់តាមហើយលោកបានធ្វើពលិកម្មលះបង់ចោលសេចក្តីសុខ ផាសុខភាពផ្ទាល់ខ្លួន និងសញ្ញាប័ត្រខ្ពងខ្ពស់ ព្រមទាំងកិតិ្តយស…..ហើយបានសុខចិត្តធ្វើមាតុភូមិនិវត្តន៍ទៅរស់ នៅជាប្រជាជនបដិវត្តិន៍ដ៏សាមញ្ញបម្រើអង្គការខ្មែរក្រហម។

ផ្ទុយទៅវិញ សេចក្តីសង្ឃឹមថាមប្រើប្រទេសជាតិរបស់លោកបានរលាយខ្សុលដូចផ្សែង ក្នុងលំហវេហាស៍ល្វឹងល្វើយឥតកោះត្រើយ ហើយ ផ្តល់តែភាពល្វីងជូរចត់ពេញបេះដូងថ្លើមប្រម៉ាត់ពុំអាចថ្លាថ្លែង បរិយាយឲ្យស្មើបានឡើយទោះបីជាជាភាសាខ្មែរយើងសម្បូណ៍វាក្យស័ព្ទ និងគុណនាមយ៉ាងណាក៏ដោយ។

ជាអតីតអ្នកសារព័ត៌មាននៃ វិទ្យុបារាំងអន្តរជាតិRFI( RADIO FRANCE INTERNATIONALE) ខ្ញុំបានអានសៀវភៅជាច្រើនដើម្បីយកមកវិភាគផ្សាយក្នុងវិទ្យុ។ ក្នុងចំណោមសៀវភៅដ៏ច្រើនដែលខ្ញុំបានអានអស់រយៈពេល១៨ឆ្នាំនេះ ខ្ញុំក៏បានអានសៀវភៅដែលសរសេររឿងពិតក្នុងរបបខ្មែរក្រហមដ៏សាហាវ នេះមិនតិចដែរ ប៉ុន្តែខ្ញុំនៅពុំទាន់បានប្រទះសៀវភៅណាមួយនៅឡើយដែលសរសេរពី ជីវិតជាជនបដិវត្តន៍ពិតដែលបានរស់នៅប្រឡូកក្នុងរបបកម្ពុជា ប្រជាធិបតេយ្យនិងបានឃើញការពិតផ្ទាល់ភ្នែក។ គ្រប់មនោសញ្ចេតនានិងអារម្មណ៍សកលរបស់មនុស្សបានលាតត្រដាងទាំងអស់ តាមរយៈពាក្យពេចន៍ឃ្លាប្រយោគខ្លឹមៗ៖ ពីរោះ ឈឺផ្សា ក្តៅក្រហាយ រន្ធត់ តានតឹង និងធូរស្រាលតាមរយៈការប្រែសម្រួលដ៏ល្អធ្វើឲ្យអ្នកអានស្រួលមើល ស្រួលយល់និងមិនធុញ។ខ្ញុំសូមបញ្ជាក់បន្ថែមថា«ខ្លែងឯកអើយ ! ថ្ងៃណាអ្នកច្រៀងឡើងវិញ» ជាសៀវភៅមួយដែលធ្វើឲ្យខ្ញុំអានយ៉ាងជក់ស្ទើរតែមិនចង់សម្រាក បន្តិចសោះឡើយ។

ដូចលោក ហួ ជាជាអ្នកនិពន្ធបានសរសេរក្នុងអារម្ភកថា៖ រឿងរ៉ាវដែលពណ៌នាក្នុង«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»ជារឿងរ៉ាវពិតដែលបានកើតឡើងនៅក្នុងសម័យខ្មៅ ងងឹតមួយនៃប្រវត្តិសាស្ត្រជាតិខ្មែរ។ គឺជាសម័យដែលបំផ្លាញជីវិតមនុស្សអស់ជិតមួយភាគបីនៃប្រជាជន កម្ពុជាទាំងមូល។

«ខ្លែងឯកអើយ ! ថ្ងៃណា អ្នកច្រៀងឡើងវិញ»

គឺជាសៀភៅដែលឆ្លុះបញ្ចាំងសម័យកម្ពុជាប្រជាធិបតេយ្យ

ដែលបានសាបព្រោះវិនាសកម្មធំធេងធ្វើឲ្យប្រជាជនខ្មែរខ្លាចបាក់ស្បាត។

សៀវភៅនេះតម្លៃជាប្រវត្តិសាស្ត្រ

ដែលយុវជនយុវនារីខ្មែរនិងប្រជាជនខ្មែរគួរតែជាវអានខានមិនបាន។

ខ្លែងឯកអើយ!

ថ្ងៃណា អ្នកច្រៀងឡើងវិញ

និពន្ធដោយលោក ជា ហួ

[...]

តើសល់អ្វីខ្លះពីកុមារភាពរបស់ខ្ញុំ?

កាល នៅប្រទេសបារាំង ឆ្ងាយពីមាតុភូមិ យើងតែងមានក្តីនឹករលឹករឿយៗមកដល់ស្រុកកំណើត-នឹកដី-នឹកស្រែ ដែលធ្លាប់រស់នៅ នឹកឪពុកម្តាយ-នឹកក្រុមគ្រួសារញាតិផៅសន្តាន-នឹកគ្រប់អនុស្សារីយ៍។ កាន់តែនឹក កាន់តែស្រឡាញ់ស្រុកទេសថែមទៀត! ដោយហេតុតែស្រឡាញ់ស្រុក យើងក៏ស្រមៃចង់ឲ្យប្រទេសក្លាយទៅជាប្រទេសជឿនលឿនទំនើបដូចគេ ស្រមៃចង់ឃើញប្រជាជនខ្មែររស់នៅសម្បូណ៌សប្បាយ មានសុភមង្គល រស់នៅដោយសុវត្ថិភាពក្នុងសង្គមស្អាតស្អំមួយ ដែលគ្មានអំពើពុករលួយ គ្មានការជិះជាន់ គ្មានការគាបសង្កត់ពីសំណាក់អ្នកកាន់អំណាច គ្មានអយុត្តិធម៌សង្គម។ តែការស្រមៃអស់ទាំងនេះ ពេលនោះ គ្រាន់តែជាស្រមោលដែលអន្ទោលនៅក្នុងសតិអារម្មណ៍ម្តងម្យាមតែ ប៉ុណ្ណោះ។ តែសភាពការណ៍ជាក់ស្តែងរដ្ឋប្រហារថ្ងៃ ១៨ មីនា ១៩៧០ បានដាស់សតិអារម្មណ៍យើងគ្រប់គ្នាឲ្យភ្ញាក់ ឲ្យចេះនឹកគិតដល់រឿងស្រុកទេសដល់វាសនាប្រទេស វាសនាប្រជាជន។ ខ្ញុំក៏ដូចជាមិត្តខ្ញុំទាំងអស់ យើងយល់ថា មានតែផ្លូវបដិវត្តន៍មួយទេ ដែលអាចស្តារសភាពការណ៍នេះឡើងបាន អាចសាងសង្គមខ្មែរមួយ គ្មានអំពើពុករលួយ គ្មានអយុត្តិធម៌សង្គម។ ឯកសារទ្រឹស្តី-ពត៌មាននានា ដែលយើងបានទទួល បានអាននៅពេលនោះ សុទ្ធតែពោលសរសើរពីបដិវត្តន៍ ពីវីរភាពប្រជាជននៅតំបន់រំដោះ ដែលចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ សស្រាក់សស្រាំ កសាងសង្គមខ្មែរថ្មីស្អាតស្អំមួយ ដែលកំពុងរីកត្រចះត្រចង់លើដែនកម្ពុជា។ ពត៌មានឥតខ្ចោះអស់ទាំងនេះ ត្រូវនឹងចំណូលចិត្ត ដែលយើងប៉ងពីមុនមកផង ធ្វើឲ្យយើងវង្វេងស្មារតី ជឿស្លុបទាំងស្រុងទៅលើពាក្យឃោសនា សម្តីបោកប្រាសភូតកុហក ប្រជាភិថុតនៃពួកខ្មែរក្រហមដោយមិនដឹងខ្លួន។ ក្បាលម៉ាស៊ីនឃោសនាអកុសល បោកប្រាសនេះបានសន្តំសតិអារម្មណ៍យើង ដែលសុទ្ធតែជាបញ្ញាជន ឲ្យភ្លេចអ្វីៗទាំងអស់ ភ្លេចគិត ភ្លេចគូរ ភ្លេចត្រិះរិះ ភ្លេចពិចារណា ភ្លេចមើលវែងឆ្ងាយ ចាំតែជឿគេ។ យើងបណ្តាលឲ្យគេដឹកក្បាលទៅឆ្វេង ទៅស្តាំយ៉ាងស្រួល ឥតប្រកែក។ យើងសុខចិត្តលះបង់គ្រប់ក្តីសប្បាយនៃយុវភាព យើងលេងហ៊ានដើរលេងរហេតរហូត លេងហ៊ានទៅមើលកុន លែងហ៊ានច្រៀងចម្រៀងមនោសញ្ចេតនា ដែលធ្លាប់ស្រឡាញ់ នេះចំជា «ភ្លើសែនភ្លើ!» នេះជាកំហុសមួយយ៉ាងធំរបស់យុវភាពរបស់ខ្ញុំ ជាដំបៅធំមួយ ដក់ជាប់នៅក្នុងទ្រូងខ្ញុំរហូតមកដល់សព្វថ្ងៃទោះជាពេលវេលាបាន កន្លងមករាប់សិបឆ្នាំក៏ដោយ ក៏នៅមិនទាន់ជាសះជិតមុខដែរ។ វិប្បដិសារីដ៏មហិមានេះដិតជាប់ជានិច្ចក្នុងផ្នត់គំនិតខ្ញុំ ធ្វើឲ្យយើងនឹកស្តាយជាអតិបរមាដល់យុវវ័យដ៏ផូរផងរបស់យើងគ្រប់ៗ គ្នា។ សូមសកម្មជនទាំងអស់លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំចេះតែជឿតាមគេ ដោយខ្វះការពិចារណាយ៉ាងនេះ! យើងមានឧត្តមគតិ វាល្អប្រពៃឧត្តុង្គឧត្តមណាស់ តែយើងក៏កុំភ្លេចមើលឆ្វេង មើលស្តាំផង កុំចេះតែជឿគេ ងងឹតងងល់ បណ្តាលឲ្យគេដឹកចុះនរកដោយមិនដឹងខ្លួននោះ!

ចេញ ពីព្រៃភ្លាម ខ្ញុំធេងធោងល្ហិតល្ហៃតែលតោល អារម្មណ៍ទ្រុឌទ្រោមវិលវល់ ហាក់ដូចជាបាត់អ្វីៗទាំងអស់ពីក្នុងខ្លួន មើលជុំវិញខ្លួនឃើញតែខ្មៅងងឹត។ មែនខ្ញុំបាត់មោទនភាព បាត់ក្តីសង្ឃឹម បាត់ក្តីប្រាថ្នា បាត់ភាពហ៊ឹកហាក់ បាត់ក្តីក្លាហានអស់រលីង។ អ្វីៗដែលខ្ញុំចង់បាន ដែលខ្ញុំប៉ងពីមុនត្រូវរលាយបាត់រូប។ ខ្ញុំខ្វល់សព្វខ្ញុំខ្វល់គ្រប់ ខ្វល់ព្រោះមិនដឹងថា ឪពុកម្តាយគ្រួសារមានសុខទុក្ខយ៉ាងណា ខ្វល់ព្រោះស្តាយស្រុកមិនគួរធ្លាក់ដល់កម្រិតហ្នឹង។ ខ្ញុំមានស្ថានភាពដូចជាជនវិកលចរិតម្នាក់ ខ្ញុំខ្លាចសព្វខ្លាចគ្រប់ ខ្លាចមនុស្ស ខ្លាចមនុស្ស ខ្លាចសង្គម។ ខ្ញុំដែលជាមនុស្សធ្លាប់តែរួសរាយ ចូលចិត្តសប្បាយលេងសើច ខ្ញុំក្លាយទៅជាមនុស្សទុទិដ្ឋិនិយមស្អប់មនុស្ស ស្អប់សង្គម ស្អប់នយោបាយ ស្អប់អ្នកធ្វើនយោបាយ។ ខ្ញុំក្លាយទៅជាមនុស្សឯកោ ធ្លាក់លុងទៅក្នុងរណ្តៅអស់សង្ឃឹមមួយជ្រៅសែនជ្រៅ។ ពីដើមខ្ញុំធ្លាប់បើកឡានលឿនល្លេវៗ តាមមហាវិថីនានានៅក្រុងប៉ារីស ឥឡូវខ្ញុំក្លាយទៅជាមនុស្សខ្លាចឡាន ខ្លាចចង្កូតឡាន ខ្លាចដូចឈ្លូសចូលស្រុក។

ខ្ញុំ មិនបន្ទោសខ្លួន ហើយមិនស្តាយទេនូវមាតុភូមិវត្តន៍របស់ខ្ញុំ នាដើមឆ្នាំ១៩៦៧ ព្រោះខ្ញុំបានធ្វើទៅតាមឧត្តមគតិ ទៅតាមមនោសញ្ចេតនារបស់ខ្ញុំ ព្រោះខ្ញុំចង់យកចំណេះចេះដឹង ទៅបម្រើ និងជួយកសាងស្រុក។ តែខ្ញុំខឹងចិត្ត នឹកស្តាយជាទីបំផុតដោយចាញ់ឧបាយកលខ្មៅក្រខ្វក់បោកប្រាសឧត្បាត របស់ខ្មែរក្រហម។

អស់រយៈពេលយូរណាស់ ទម្រាំខ្មែរមានស្ថានភាពនឹងនរធម្មតាដូចពីដើម។

ដប់ ឆ្នាំក្រោយមក ខ្ញុំមានសំណាងបានត្រឡប់ទៅលេងភូមិកំណើតរបស់ខ្ញុំ។ ខ្ញុំមានក្តីរំភើបក្តុបក្តួលក្នុងចិត្តជាខ្លាំង ព្រោះស្តាយអាណិតស្រុក ដែលពីដើមធ្លាប់តែសម្បូណ៌សប្បាយ ឥឡូវប្រែជាស្រពោន វេទនាតោកយ៉ាក។ ខ្ទមតូចៗ កណ្តេចកណ្តោចដុះរហង់តាមដងផ្លូវជាតិ ដែលដាច់ក្រហេងក្រហូងដោយអន្លើៗទៅហើយ  ធ្វើឲ្យខ្ញុំនឹកទៅដល់អត្ថបទរបស់អ្នកនិពន្ធចិនដ៏ឆ្នើមម្នាក់ ឈ្មោះ «លូស៊ីន» ដែលបានពណ៌នារៀបរាប់ពីសន្តានចិត្តគាត់ នៅពេលបានឃើញទិដ្ឋភាពនៃភូមិកំណើតដូនតាជាថ្មីម្តងទៀត បន្ទាប់ពីបានចាកចេញទៅអស់រយៈ២០ឆ្នាំមក។ ចំណែកឯខ្លួនខ្ញុំវិញ ក៏មិនខុសពីចំណាប់អារម្មណ៍របស់គាត់ដែរ ខ្ញុំភ្ញាក់ស្លុតចិត្តជាខ្លាំង ព្រោះខ្ញុំមើលភូមិកំណើតលែងស្គាល់។ ភូមិដែលពីដើមធ្លាប់ស្អាតស្អំសប្បាយរីករាយ ឥឡូវក្លាយទៅជាក្រៀមក្រំ ស្វិតស្រពោន គ្មានព្រលឹង។ ភូមិខ្ញុំប្លែកខុសពីមុនឆ្ងាយណាស់ គេបានប្រែរូបទៅជាភូមិដីក្រហម ក្រហមទាំងផ្ទះ ក្រហមទាំងដើមឈើនៅសងខាងផ្លូវ ព្រោះថ្នល់ដែលធ្លាប់ចាក់ថ្មក្រាលកៅស៊ូរលោងស្រិល ឥឡូវក្លាយទៅជាថ្នល់ចាក់ដីក្រហមហុយទ្រលោម។ ហួសចិត្ត! យើងហាមាត់និយាយលែងរួច!

រីឯ បងប្អូនគ្រួសារមិត្តភក្តិវិញ មួយចំនួនធំ ត្រូវបាត់បង់ជីវិតក្នុងសម័យក្រហមអស់ទៅហើយ ឯអ្នកដែលនៅសល់វិញ ខ្លះស្គមស្គាំង ខ្លះជ្រុះធ្មេញស្ទើរអស់ពីមាត់។ រួមផ្សំនឹងជីវភាពដុនដាបលំបាកវេទនាផង គេរស់ទាំងបារម្ភ ទាំងភិតភ័យ ទាំងអស់សង្ឃឹមផង គេក៏ក្លាយទៅជាមនុស្សចាស់ជាងអាយុ យើងមើលលែងចង់ស្គាល់។

ឱ! ខ្លែងឯកអើយ! ខំកាត់ពីនាយដល់អាយ សង្ឃឹមថា នឹងបានស្តាប់អ្នកជាថ្មីម្តងទៀត តែអនិច្ចា! មិនបានឮសំនៀងអ្នកទេ បែរទៅជាឮសំឡេងខ្សឹកខ្សួល-អួលទឹកភ្នែក រៀបរាប់អំពីទុក្ខសោក រៀបរាប់ពីទុក្ខសោក ពីការព្រាត់ប្រាសលំបាកវេទនាទៅវិញ! ខ្ញុំនិយាយលែងចេញ…

ឆ្នាំ ១៩៧៩ បន្ទាប់ពីរបបកម្ពុជារលំរលាយទៅ ប្រជាជនមួយចំនួនផុសផុលនាំគ្នារាំច្រៀង នាំគ្នាស្រែកហូរកញ្ជៀវ គេសើចព្រោះជីវិតនៅគង់វង់ នឹងមានសេរីភាពឡើងវិញ! គេខំនាំគ្នារាំច្រៀងៗ ដើម្បីបំភ្លេចទុក្ខ! ដើម្បីរម្ងាប់ក្តីអស់សង្ឃឹម! ម្នាក់ៗអស់រលីងពីខ្លួន អស់ម៉ែអស់ឪ-អស់បងអស់ប្អូន-អស់លុយ-អស់ផ្ទះសម្បែង។ ប្រទេសខ្មែរដែលធ្លាប់តែសម្បូណ៌ ឥឡូវគេក្លាយទៅជាប្រទេសក្រជាងគេនៅក្នុងសកលលោកអ្វីៗក៏គ្មាន! អ្វីៗក៏អស់! គ្មានមធ្យោបាយផលិត! គ្មានថវិកា!

ពី សង្គម «បុរេប្រវិត្តសាស្រ្ត» មក «សម័យទំនើប» វាខុសគ្នាឆ្ងាយណាស់ហៅមិនឮ! ពី«ចបកាប់-រទេះគោមកសម័យកុំព្យូទ័រ» យើងត្រូវឆ្លងជ្រោះជ្រលងមួយជ្រៅសែនជ្រៅឆ្ងាយសន្លឹម។ បើយើងហ៊ានលោកផ្លោះឲ្យទៅតាមទាន់គេភ្លាមៗ ដោយមិនឈរលើសមត្ថភាពផ្ទាល់របស់យើងទេ យើងប្រាកដជាជួបប្រទះនឹងបញ្ហាសង្គមមួយធំមហិមា ពិបាកដោះស្រាយ ជំពាក់គេវ័ណ្ឌកដោយខានមិនបាន ហើយប្រជាជនមួយចំនួនធំនឹងត្រូវធ្លាក់ទៅក្នុងទុគ៌តភាព មិនងាយនឹងស្តារ! រីឯសាមគ្គីភាព ភាតរភាព ក៏កាន់តែវិនាសហោចទៅៗប្រគល់តំណែងទៅឲ្យ«អធិរាជដុល្លារ»មកគ្រប់ គ្រងដណ្តប់លើសង្គមខ្មែរ ជំនួសវិញ!

នេះហើយដែល«របបកម្ពុជាប្រជាធិបតេយ្យមហាអស្ចារ្យ» បានបន្សល់ទុកឲ្យខ្មែរយើង៖

-យើងខូចខាត បាត់បង់អស់ ! អស់ស្រុក អស់ស្រែ! អស់ជីវិត!

-យើងទាំងអស់គ្នាបាត់មោទនភាព ! បាត់ក្តីសង្ឃឹម! បាត់សុភមង្គល!

-ប្រជាជនបាត់សុវត្ថិភាព! បាត់សម្រស់! បាត់ក្តីសប្បាយក្នុងជីវិត!

- ប្រជាជនបាត់ព្រលឹង! បាត់កិត្តិយស! បាត់ភាពថ្កុំថ្កើង!

ឱ! ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!

[...]

ដក ស្រង់ ទំព័រទី៣២៦ ដល់៣៣១, ពីសៀវភៅ «ខ្លែងឯកអើយ! ថ្ងៃណា អ្នកនឹងច្រៀងឡើងវិញ!» របស់អ្នកនិពន្ធ ជា ហួ, គ្រឹះស្ថានបោះពុម្ពផ្សាយ អង្គរ, ឆ្នាំ២០១១ ។

ព្រលានយន្តហោះអន្តរជាតិក្រុងបាងកក

ថ្ងៃទី២៣កក្កដា១៩៧៩វេលាម៉ោង៩យប់!

ពិត មែនតែយប់យន់បន្តិចទៅហើយក្តីអំពូលអគ្គីសនីនៅតែជះពន្លឺភ្លឹ ចិញ្ចាចឥតថយថាមពលឡើយ។សភាពអ៊ូអរនៃបុគ្គលិកផងអ្នកលក់ដូរផង រួមជាមួយអ្នកដំណើរដែលដើរខ្វាត់ខ្វែងចុះឡើងព្រោងព្រាតធ្វើឲ្យ បរិយាកាសនៃរាត្រីកាលនារដូវវស្សានេះរិតតែស្អុះស្អាប់មួយកំរិត ថែមឡើងទៀត។

ដោយឡែក នៅឯជ្រុងម្ខាងណោះជនមួយក្រុមប្រមាណពីររយរូបហាក់ដូចជាមិនអើ ពើឬរីករាយនឹងទិដ្ឋភាពខាងលើនេះទេ។ ទឹកមុខស្រពាប់ស្រពោនក្រៀមក្រោះរបស់គេបញ្ជាក់ឲ្យដឹងថា គេមានបង្កប់នូវទុក្ខមួយយ៉ាងធំនៅក្នុងខ្លួន។

នេះ ហើយជនភៀសខ្លួនខ្មែរដែលទើបនឹងរើបំរះងើបចេញរួចពីរណ្តៅនរក ក្រហម» ហើយមានសំណាងបានត្រូវគេជ្រើសរើសឲ្យទៅនៅជ្រកកោនឯប្រទេសទីបី។ ក្រុមនេះនៅឆ្ងាយដាច់ពីគេពីឯង ខ្លះឈរ  ខ្លះអង្គុយលើកៅអី ខ្លះទៀតអង្គុយចោងហោង ឱបបង្វេច

ទន្ទឹង រង់ចាំពេលគេហៅឈ្មោះឡើងយន្តហោះ។ យើងគ្មានរបស់អ្វីយកទៅឲ្យគេត្រួតពិនិត្យដូចអ្នកដំណើរឯទៀតៗទេ ព្រោះក្នុងខ្លួនយើងម្នាក់ៗ វាអស់រលីងទៅហើយ សល់តែកូនសម្ពាធតូចមួយប៉ុណ្ណោះ។ តាមការពិតគ្មានរបស់អ្វីធំដុំមានតម្លៃនៅក្នុងនោះទេ តែវាជាកម្មសិទ្ធិដ៏ថ្លៃថ្លាមិនអាចកាត់តម្លៃបាន ជាកម្មសិទ្ធិដែលយើងខំរក្សាទុកយូរមកហើយ ជាកម្មសិទ្ធិដែលធ្លាប់កំសត់កម្រជាមូយគ្នាតាំងពីក្នុងព្រៃមក ម្លេះ។

ពីរបីថ្ងៃ មុននេះ ក្រុមកាកបាទក្រហមនិងអង្គការមនុស្សធម៌អន្តរជាតិបាននាំយក សំលៀកបំពាក់ខ្លះចាស់ខ្លះថ្មីមកចែកឲ្យយើងព្រោះថា អាវខ្មៅចាស់ៗដែលពោរពេញទៅដោយបំណះនិងពុកដោយអន្លើៗទៅហើយនោះ មិនគួរបើជាមើលទេ។ បានស្លៀកពាក់ខោអាវថ្មីភ្លាម យើងក៏បានប្រែក្លាយទៅជាមនុស្សម្នាដូចពីដើមច្រឡំនឹងគេនឹងឯង ដែរ។

ពេលដែលខ្ញុំ លើកយកសំលៀកបំពាក់អស់ទាំងនេះមកពាក់ជាលើកដំបូង ខ្ញុំស្លុតចិត្តអួលដើមកនិយាយលែងចេញ។ ខ្ញុំខ្មាសខ្លូនឯង ! ខ្មាសអ្វីៗគ្រប់សព្វ ! ខ្មាសធម្មជាតិ ! ខ្មាសព្រហ្មលិខិត ! ។ ខ្ញុំអាសូរខ្លួនមិនគួរណាធ្លាក់ខ្លួនដល់កម្រិតនេះសោះ។ ! ពីបញ្ញាជនប្រកបដោយអនាគតត្រចះត្រចង់ ខ្មែរក្រហមបានធ្វើខ្លួនខ្ញុំឲ្យក្លាយទៅជាអ្នកសុំទាន។! ខ្ញុំសុំទានគេមិនត្រឹមតែខោអាវ ខ្ញុំសុំរហូតដល់ដីគេនៅ! សុំមេឃគេជ្រក!

…ព្រោះតែចង់រស់!

តើ នរណាអាចប៉ាន់ប្រមាណបាន? ប៉ុន្មានឆ្នាំថ្មីៗមុននេះសោះ ខ្ញុំចងក្រវាត់ក ពាក់អាវធំដើរលេងយ៉ាងរំភើយនៅតាមដងមហាវិថី«Champs-Elysées»នា ក្រុងប៉ារីស។ ឥឡូវសល់អី? ខ្ញុំអស់រលីង! អស់ទាំងខោ អស់ទាំងកិត្តិយស ! អស់ទាំងមោទនភាពរបស់ខ្ញុំ! មិនតែប៉ុណ្ណោះ ខ្ញុំត្រូវឃ្លាតពីមាតុភូមិជាទីស្នេហា ! ព្រាត់បា្រសឪពុកម្តាយជា ទីស្រឡាញ់ ព្រាត់ក្រុមគ្រួសារញាតិផៅសន្តាន ! ព្រាត់សព្វព្រាត់គ្រប់ !

ឱ! បដិវត្តន៏អធនអើយ!ស្មានមិនដល់សោះថាអ្នកសាហាវដូច្នេះ! អ្នកសាហាវជាងព្រហ្មលិខិតទៅទៀត!

ក្នុង ចំណោមពួកយើង ពុំសូវមានបញ្ញាជនទេ។ ភាគច្រើនៗតែ ពូមីងចាស់ៗ មីងមេម៉ាយដែលមានកូនច្រើននិងកុមារកំព្រាមួយចំនួនមកពីជនបទ។ កុមារខ្លះស្រែកយំទារចំណី។ តើឲ្យម្តាយទៅរកឯណាបាន បើគ្មានមួយរៀលក្នុងហោប៉ៅផង? គឺមានតែទឹកមាត់សំរាប់លេបនិងកែវភ្នែកមួយគូសម្លឹងភ្លៀកៗទៅលើ នំនែកផ្លែឈើដែលគេតាំងនៅ លើរានតែប៉ុណ្ណោះ។ មីងខ្លះបំបៅកូន ខ្លះទៀតអង្គុយឱបបង្វេច ហាក់ ដូចជាខ្លាចបាត់បង់នូវកម្មសិទ្ធិដ៏ថ្លៃថ្លានេះ។ ខ្លះទៀតឈរធ្មឹងដូចរូប ចម្លាក់ ទាល់តែឮស្នូរដកដង្ហើមធំយូរៗម្តង ទើបដឹងថាគេនៅរស់រានមាន ជីវិតនៅឡើយ ។ ចក្ខុគេទាំងគូ ស្ងួតស្រពោនក្រៀមក្រោះ គឺជាចក្ខុដែលលែងមានទឹកភ្នែកហូរមកទៀតព្រោះវាបានបង្ហូរច្រើន ជ្រុលទៅហើយក្នុងមួយរយៈកាលកន្លងទៅនេះ។ អ្នកខ្លះទៀតខំឈរសម្លឹងរកមើល នឹកសង្ឃឹមក្នុងចិត្តថា ក្រែងបានវិលមកជួបគ្នាវិញ ខ្លះប្តី ខ្លះប្រពន្ធ ខ្លះកូនចៅ ដែលបានព្រាត់ប្រាស ពុំដឹងទៅដល់ទីណា ពុំដឹងជាស្លាប់ ឬនៅមានជីវិត។ យុវជនខ្លះខំនិយាយបន្លប់កំប្លែងលេងសើចដែរ តែ សំណើចរបស់គេ ទោះជាខំប្រឹងយ៉ាងណាក៏ដោយ ក៏នៅតែបង្កប់នូវ ភាពសោកសៅជៀសមិនផុត។ តើឲ្យគេបំភ្លេចម្តេចបាន បើសោកនាដកម្មដ៏ជូរចត់ ពោរពេញទៅដោយអំពើព្រៃផ្សៃអមនុស្សធម៌ស្ថិតនៅថ្មីៗនេះសោះ? ដោយសារតែកំហឹងនៅក្តៅងំក្នុងចិត្តពេកទៅ អ្នកខ្លះហ៊ានរហូតដល់ស្បថថា «ឈប់ជាន់ដីខ្មែរទៀតហើយ» ។ គេហ៊ានពោលដូច្នេះ ព្រោះគេឆ្អែតចិត្ត ព្រោះជីវិតរបស់គេលែងមានន័យដូចមុនទៀតហើយអ្វីៗបាត់អស់ បាត់ស្រុក-បាត់ស្រែ-បាត់ម៉ែ-បាត់ឪ-បាត់ផៅសន្តាន សល់តែសំបកខ្លួន រស់នៅតែលតោលឯកោម្នាក់ឯងក្នុងវដ្តសង្សារ…

ថ្វី ត្បិតតែយើងដឹងច្បាស់ថា យើងមានសិទ្ធិចេញទៅនៅប្រទេស ទីបី ហើយគេឈប់បញ្ជូនយើងឲ្យទៅនៅក្នុងព្រៃទៀតហើយក្តីក៏យើងនៅតែមាន ក្តីបារម្ភជាប់មិនដាច់។ យើងមិនដឹងថាតើអនាគតរបស់យើងនឹងវិវត្តន៏ទៅយ៉ាងណា ? តើយើងអាចទ្រាំទ្ររស់នៅស្រុកគេបានឬទេ បើយើងមិនចេះភាសានិងមិនស្គាល់ទំនៀមទំលាប់គេផង ? តើយើង អាចមានភ័ព្វ បានវិលមកជួបជុំគ្រួសារមកជាន់ទឹកដីកំណើតសាជាថ្មី ម្តងទៀតឬទេ ?

គឺសុទ្ធតែសំណួរដែលយើងមិនអាចដោះស្រាយបាន!

ជាសំណួរដែលធ្វើឲ្យយើងរិតតែចំបែងចិត្ត!

ដូច ជាពូម្នាក់ ក្រោយពីបានទៅដល់ស្រុកគេមួយរយៈមកបានពោលប្រាប់ខ្ញុំថា៖ « …ក្មួយអើយ ! មកដល់ស្រុកគេនេះ ពូក្លាយខ្លួនទៅ ជាមនុស្ស ថ្លង់-គ-ខ្វាក់ ទៅហើយ។ ថ្លង់ព្រោះគេនិយាយមក យើងស្តាប់ គេមិនបាន គ ព្រោះនិយាយទៅគេៗមិនយល់ ខ្វាក់ ព្រោះមើលមិន យល់ មិនដឹងគេសរសេរថាដូចម្តេច…

អូ៎ ! នុ៎ះហ្ន៎ ជនភៀសខ្លួនខ្មែរ !

ខ្ញុំ ចាំខ្ញុំចាំមិនភ្លេចទេនូវក្រសែភ្នែករាប់សិបដែលផ្តោតមកលើ ពួកយើង ដោយអាការៈភ្ញាក់ផង ឆ្ងល់ផង អាសូរផង។ ខ្ញុំមិនហ៊ានសម្លឹងមើលទៅគេវិញទេ។ ខ្ញុំឱនក្បាល ទម្លាក់មុខចុះ ! មែន ខ្ញុំឱនក្បាល ! ខ្ញុំឱនក្បាល ព្រោះខ្ញុំខ្មាស ! ខ្មាសព្រោះធ្លាក់ខ្លួនទៅជាជនភៀសខ្លួនគ្មានទីជម្រក ខ្មាសព្រោះសុំមេឃគេជ្រក ! ដប់ឆ្នាំមុន ខ្ញុំធ្លាប់បានធ្វើដំណើរទៅ ទ្វីបអឺរ៉ុបម្តងរួចមកហើយ តែកាលណោះ ខ្ញុំទៅ ដោយមានទិសដៅ ច្បាស់លាស់ ខ្ញុំទៅក្នុងនាមជានិស្សិតដែលបានទទួលអាហារូបករណ៏ ពី រដ្ឋាភិបាលបារាំង ឲ្យទៅបន្តវិជ្ជានៅប្រទេសគេ។ តែអនិច្ចា ! ពេលនេះ ខ្ញុំឃ្លាតពីមាតុភូមិ ក្នុងថានៈ ជាជនភៀសខ្លួន។ ខ្ញុំចាកចោលស្រុកទេស ចាកគ្រួសារលើកនេះ ទាំងបង្ខំចិត្ត ទាំងទឹកភ្នែក ទាំងទុក្ខសោកសៅ ដើម្បីរត់ជៀសឲ្យផុតពី«ក្រញាំមច្ចុរាជក្រហម»ឃោរឃៅដែលតែងតែគំរាម កំហែងជីវិតជាប្រចាំ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅនេះនៅក្នុង ព្រៃ ។

ខ្ញុំ ចាកចេញទាំងអស់សង្ឈឹម ព្រោះមិនដឹងថ្ងៃណាបានវិលមក ជួបជុំវង្សត្រកូល មិនដឹងថ្ងៃណាបានវិលមកជាន់ដីកំណើតជាថ្មីម្តង ទៀត។ គឺគិតដល់រឿងអស់ទាំងនេះហើយ ដែលធ្វើឲ្យខ្ញុំកាន់តែលំបាក ក្នុងចិត្តទ្វេឡើងទៀត។

ម៉ោង ១២ អាធ្រាត ជាពេលដែលត្រូវចេញដំណើរ។ រថយន្តពីរ គ្រឿងធំៗ បានមកដឹកជញ្ជូនពួកយើង យកទៅដល់ជណ្តើរយន្តហោះ តែម្តង។ គឹយន្តហោះដែលរដ្ឋាភិបាលស្វីសជួលជាពិសេស សម្រាប់មក យកយើងទៅនៅស្រុកគេ។ បងប្អូនយើងមួយចំនួនធំ គ្នាមិនដែលបាន ដឹង មិនដែលបានស្គាល់ប្រទេសនេះទេ។ មួយភាគតូច គ្រាន់តែដឹងថា ប្រទេសនេះស្ថិតនៅទ្វីបអឺរ៉ុប ជាប្រទេសមួយដែលមានឈ្មោះល្បីខាង ផលិតនាឡិកាថ្លៃៗ មានគុណភាពល្អប្រណិតតែប៉ុណ្ណោះ។

ខ្ញុំ អង្គុយនៅជួរមុខគេ ជាមួយកុមារកំព្រាបីរូប អាយុ ៧-៩ នឹង ១១ឆ្នាំ។ គេបានមកដល់ទីនេះ គឺដោយសារតែបានមាមីងរបស់គេជួយ ទំនុកបំរុង។ ខ្ញុំបានស្គាល់គ្រួសារនេះ នៅក្នុងជំរំមួយនាព្រំដែនខ្មែរ-ថៃ។

ពេល ដែលយើងរកកន្លែងអង្គុយបានគ្រប់ៗគ្នាមក នារីដែលជា បុគ្គលិកយន្តហោះបានហុចមីក្រូមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំជួយបកប្រែ ពន្យល់ពីវិធានការណ៏មួយចំនួនដែលទាក់ទងទៅនឹងបញ្ហាសន្តិសុខនៅ

លើយន្តហោះ។

ក្រោយ ដែលយន្តហោះបើកបានមួយរយៈមក ពហុនិចារក៏ចាប់ ចែកភោជនាហារជូនភ្ញៀវ។ តែម្ហូបរបស់គេប្លែកពីម្ហូបយើងឆ្ងាយណាស់ កុមារទាំងបី គ្នាហូបមិនសូវបានទេ ទោះជាក្រពះឃ្លានយ៉ាងណាក្តី។ មុន នឹងឡើងមក ខ្ញុំបានប្រាប់ពួកគេថា «បើឃើញពូធ្វើដូចម្តេច ឯងត្រូវធ្វើ តាមពូ »។ នៅពេលខ្ញុំទាញខ្សែក្រវាត់មកចងចង្កេះ គេក៏នាំគ្នាចងចង្កេះ ដែរ។ ខ្ញុំចាប់កាន់សមស្លាបព្រា គេក៏ធ្វើតាមបានដោយគ្មានបញ្ហា ។ តែ នៅពេលខ្ញុំហូប «ហ្រ្វូមាស» គេទាំងអស់គ្នាធ្វើមុខជូរ ព្រោះហ្រ្វូម៉ាស (fromage) ជាម្ហូបម៉្យាង ដែលផ្សំឡើងពីទឹកដោះគោ មានក្លិនប្រហាក់ប្រហែលនឹងប្រហុកខ្មែរដែរ។ គេគ្រវីក្បាលតតាត់ ហើយនាំគ្នាហុចមកឲ្យខ្ញុំទាំងអស់។ បីបួនឆ្នាំកន្លងមកហើយដែលខ្ញុំខានបានហូប ខ្ញុំខំទំពារវា ថ្នមៗ ដើម្បីក្រេបរសជាតិដ៏ឈ្ងុយ ប្រៀបដូចដែលយើងខានបានហូប ប្រហុកយូរថ្ងៃមកហើយដូច្នេះដែរ។ ភ្លាមនោះ ពហុនិចារបានជូនស្រា ទំពាំងបាយជូរមួយកែវថែមមកទៀត។ ពិតមែនតែខ្ញុំជាអ្នកមិនសូវនិយមស្រា តែដល់អត់យូរមកហើយ មួយក្រេបដំបូង វាជះក្លិនក្រអូប សាយពេញក្រអូមមាត់។ ខ្ញុំហាក់ដូចជាមានអារម្មណ៏ អណ្តែតអណ្តូង មួយរកថាមិនត្រូវ។ គឺនៅពេលនោះហើយ ដែលអារម្មណ៍ខ្ញុំនឹកទៅដល់ស្រាទំពាំងបាយជូរ មានតម្លៃបួនដបដែលខ្ញុំបានទៅទិញផ្ទាល់ ដល់ទី កន្លែងផលិត ឯភូមិ Beaunes (Bourgogne) ហើយដែលខ្ញុំយកទៅជូន គ្រួសារបារាំងមួយដែលបានរាប់អានខ្ញុំដូចជាកូនចៅគាត់ដែរ នៅពេល ខ្ញុំទៅជម្រាបលាគាត់ត្រឡប់មកស្រុកវិញ ក្រោយពីបានបញ្ចប់ការសិក្សា រួចមកនៅឆ្នាំ១៩៧៥។ ពេលនោះ ប៉ាប៉ា «ប៊ីណា» បានពោលឡើងថា៖ «ស្រាដ៏មានតម្លៃនេះ យើងមិនទាន់បើកហូបទេ យើងយកវាទៅទុកក្នុង cave (បន្ទប់ក្រោមដី) សិន ចាំឯងត្រឡប់មកលើកទីពីរ សឹមយើងគោះ កែវជាមួយគ្នា» ។ ខ្ញុំអស់សំណើច ហើយឆ្លើយទៅគាត់វិញថា ខ្ញុំប្រហែលជាគ្មានសំណាងបានត្រឡប់មកជាលើកទីពីរទៀតទេ ព្រោះម៉្យាងស្រុក យើងទាំងពីរគ្មានទំនាក់ទំនងការទូតជាមួយគ្នា ហើយម៉្យាងទៀត នៅ ក្នុងសង្គមថ្មី គេមិនបណ្តោយឲ្យយើងដើរលេងរហេតរហូតដូចប្រទេស សេរីទេ។

តែនរណាអាចប៉ាន់ប្រមាណបានថា សភាពការណ៍វាវិវត្តន៏ទៅ

លឿនយ៉ាងដូច្នេះ ? ៥ ឆ្នាំក្រោយមក ខ្ញុំបានទៅលេងនឹងគាត់ម្តងទៀត តែអនិច្ចា គាត់បានចែកឋានទៅហើយ ដោយជរាពាធ។

នៅ លើយន្តហោះដែលកំពុងបោះពួយលឿនស្លេវ ឆ្ពោះទៅមុខ នឹកដល់រឿងនេះឡើង ខ្សែជីវិតរបស់ខ្ញុំ ក៏បានលេចត្រដែតប្រដេញគ្នា ធ្លាយធ្លោហូរចេញ ជាប់គ្នារដឹកនៅក្នុងអារម្មណ៍របស់ខ្ញុំលាយឡំនឹង ដុំពពកធំៗដែលកំពុងតែរសាត់ឆ្ងាយទៅៗ លើដែននភាល័យដ៏ធំល្វឹងល្វើយកាត់លំហមេឃាខៀវស្រងាត់ មេឃានៃសុភមង្គលថ្មី ! មេឃានៃ សេរីភាពថ្មី !   មេឃានៃក្តីសង្ឃឹមថ្មី ! …

របភាព៖ជា ហួ

កំប្លែង៖ប្តីហេងស៊យ(ភាគបញ្ចប់) និពន្ធដោយ​លោក ​ឈរ ​ហ៊រឈៀង

17 មេសា

     រក្សាសិទ្ធិ

វិភ័ក្ត=ហ្អឺ! (គ្រហែម)ក្រែងលោកឈ្មោះម៉ៅវិតមែនទេ?

ម៉ៅវិត=បាទ!ត្រូវហើយ ខ្ញុំនេះហើយ !

វិភ័ក្ត=បើអញ្ចឹង លោកចុះហត្ថលេខាលើក្រដាសនេះទៅ! ស៊ីញ៉េទៅ !

ម៉ៅវិត=អេ! ឱ្យខ្ញុំស៊ីញ៉េរឿងអី?  រឿងអ្វី?

វិភ័ក្ត=យី!ម៉េចលោកម៉ៅឯង ធ្វើឫកដូចជាមិនដឹងរឿងអីអញ្ចឹង?  ឆាប់ស៊ីញ៉េទៅ! មិនបាច់ខ្មាស់អៀនអីទេ !

ម៉ៅវិត=អើ! ប៉ុន្តែ ! ប៉ុន្តែ !

សៃយើត=គ្មានប៉ុន្តែអីទេ អ្នកស្រីឆើតឆាយប្រពន្ធលោកម៉ៅឯង បានលក់លោកឯង ឱ្យខ្ញុំដាច់ថ្លៃហើយ

ម៉េចចង់ប្រកែកដល់ណាទៀត?

ម៉ៅវិត=អេ! មិនឱ្យប្រកែកឯណាបាន!  បើខ្ញុំមិនដឹងខ្លួនអីបន្តិចផង។

វិភ័ក្ត=ហឹស! មិនដឹងខ្លួន? បើមិនដឹងខ្លួន ហេតុអ្វីមកផ្ទះខ្ញុំ?  មកមានការអី?

ម៉ោវិត=ហ្អ៎ាស! ក្រែងប្អូនស្រីលោក អញ្ចើញខ្ញុំឱ្យមកញាំបង្កងមែនទេ?

វិភ័ក្ត=ហ្អេ !អ្នកណាជាប្អូនស្រីខ្ញុំ?

ម៉ៅវិត=ចុះជំទាវសៃយើតជាអ្នកណា?

វិភ័ក្ត=ខ្ញុំសូមជំរាបលោកថា ជំទាវសៃយើតជាភ្ញៀវរបស់ខ្ញុំ ជា customer របស់ខ្ញុំ!

ម៉ៅវិត=អេ៎! អ្នកណាទិញអី? អ្នកណាលក់អី?

វិភ័ក្ត=លោកត្រូវដឹងថា ខ្ញុំនេះជាមេធាវី  ឯជំទាវសៃយើតបានជួលខ្ញុំឱ្យទទួលបន្ទុកក្នុងរឿងរបស់លោក។

ម៉ៅវិត=ហ្អ! លោកជាមេធាវី ! គេជួលលោកឱ្យរត់ក្រដាសស្នាម  តែខ្ញុំគ្មានអ្វីទាក់ទងនឹងលោកទេ !

វិភ័ក្ត=សុំលោកកុំចង់ក្រឡាស់សំដី  កុំនិយាយបាទដៃជាខ្នងដៃបានទេ ?

ម៉ៅវិត=ហ្អាស ! អ្នកណាជាបាទដៃខ្នងដៃ ?

វិភ័ក្ត=ទឹកមាត់ស្តោះចេញហើយ  មិនអាចលេបចូលវិញបានទេ។

ម៉ៅវិត=តែលោកកំពុងតែចោទខ្ញុំហើយ  មួលបង្កាច់ខ្ញុំពេកហើយ  តើ !លោកមានអ្វីជាភស្តុតាង ?

មានអ្វីជាសំអាង ? អ្នកណាជាសាក្សីរបស់លោក ?

វិភ័ក្ត=ហឺស !សុំជំរាបតាមត្រង់ចុះ គឺអ្នកស្រីឆើតឆាយប្រពន្ធលោកនេះហើយជាសាក្សី។

ម៉ៅវិត=ឱ !ឆើតឆាយប្រពន្ធខ្ញុំហ្នឹង ?

វិភ័ក្ត=លោកមិនបាច់លេងល្ខោនដាក់ខ្ញុំទេ  ឆាប់ស៊ីញ៉េលើក្រដាសនេះមក ។

ម៉ៅវិត=ទេៗខ្ញុំមិនស៊ីញ៉េទេ ។ ហឺស!នាងឆើតឆាយ! នាងប្រពន្ធល្អ! ស្រីល្អ! ឃុបឃិតលក់ប្តីទៅឱ្យគេដោយ

ខ្ញុំមិនដឹងខ្លួន ។ ឱ!ស្រីល្មោភប្រាក់  ហួសចិត្តហើយខ្ញុំ។ អូនឯងប្រាប់បងថា គេអញ្ជើញឱ្យមកញាំបង្កង

ការពិតអូនយកបងមកលក់ លក់ដូចគោដូចក្របី។ ហឺស! ទៅ!ទៅផ្ទះយើងវិញ្! ឱ្យលឿនឡើង។

ឆើតឆាយ=កុំទាញ! កុំអូសដៃខ្ញុំ! លែង្!លែង្! ជួយផង!។

សៃយើត=នែ! ក្រែងអ្នកស្រី ប្រាប់ខ្ញុំថា បាននិយាយជាមួយប្តីត្រូវរ៉ូវគ្នាអស់ហើយឬ ? ។ ហឺស! ចំជាស៊យមែន

ខ្ញុំត្រៀមលុយមកសព្វគ្រប់អស់ហើយ បែរជាអត់បានទៅវិញ។

ម៉ៅវិត=តែខ្ញុំមិនត្រូវការជំទាវសៃយើតឯងទេ !

សៃយើត=ហឺស! បើមិនត្រូវការក៏ហីទៅ !ចាំបាច់មកផ្ទះខ្ញុំធ្វើអី? ។

ម៉ៅវិត=ខ្ញុំមកញាំបង្កងអាំង!។

សៃយើត= ផ្ទះនេះគ្មានបង្កងអាំងឯណាទេ មានតែក្តាមស្រង៉ែ! ហេៗហេៗ។

ចប់បរិបូណ៌

Chhor H.Khieng/USA./April    2012

រឿងខ្លី​ ៖ ម្តាយក្មេកទំនើប​ ភាគបញ្ចប់ ដោយ ​ប៉ិច​ សង្វាវ៉ាន

12 មេសា

ត និង ចប់

ក្នុងផ្ទះរបស់មាតាបិតាសេរី លោកយស្សាជាបិតារបស់សេរីក្រពាត់ដៃដាក់ក្រោយ

ខ្នងដើរចុះដើរឡើង បន្ទប់ពីបានស្តាប់ពាក្យរៀបរាប់របស់យាយសានីតអំពីរឿង

កូនៗ។ លោកយស្សាបញ្ចេញយោបល់បែបហីថា៖

-យ៉ាងម៉េចយ៉ាងហ្នឹងទៅ។ រឿងលុយកាក់បណ្ណាការអីៗស្រេចតែកូនប្រុសខ្ញុំ

ជាសាម៉ីខ្លួន គិតគូរខ្លួនឯងទៅចុះ។ ខ្ញុំនិងប្រពន្ធខ្ញុំជាជើងក្រោយ ចាំតែឈាន

តាមប៉ុណ្ណោះ។ នៅស្រុកបារាំង ក្មេងៗគិតរឿងរៀបការខ្លួនគេទាំងអស់។ គឺមិន

មែនដូចជំនាន់យើងពីដើម ចាំឪពុកម្តាយគិតគូរឲ្យទេ។ សេរីវាមានលុយប៉ុន្មាន

វារៀបចំការតាមសមត្ថភាពវា ចុះណ៎ា ខ្ញុំមិនថាអីទេ។ ខ្ញុំបន់ឲ្យតែវាមានប្រពន្ធ

ឆាប់ៗ។ ថ្លៃទឹកដោះពីរបីតម្លឹង និង ប្រាក់ពីរម៉ឺនហ្វ្រង់ (គឺ៣

ពាន់៤៨អ៊ឺរ៉ូ៩៨សេនអ៊ឺរ៉ូ) ដែលអ្នកទារនោះ សូមអ្នកបង្គាប់កូនប្រុសខ្ញុំទៅ វានៅជា

មួយអ្នកស្រាប់។ ខ្ញុំមិនអាចអារកាត់ជំនួសសេរីបានទេ។  សេរីធ្វើការបានប្រាក់ខែ

យូរឆ្នាំដែរហើយ តែខ្ញុំនិងម៉ាក់វាមិនដែលដឹងថា កូនប្រុសខ្ញុំមានលុយប៉ុន្មាន

ទេ។ គេមិនដែលប្រាប់ខ្ញុំទេ រឿងលុយកាក់របស់គេដែរ។

-ខ្ញុំមកនេះ មកសុំលោកបងជួយគិតគូរជួយកូនខ្លះបានទេ?

-ខ្ញុំគ្មានប្រាក់ជួយវាទេ។ តាំងពីសេរីធ្វើការ បានប្រាក់ខែវេលាណាមក ខ្ញុំមិន

ដែលទារឲ្សេសេរីជួយចេញមួយសេន សេរីគ្មានចិត្តជួយចេញប្រាក់

ចំណាយក្នុងផ្ទះមួយសេនដែរ។ ខ្ញុំបានអីជួយវា! ខ្ញុំចាស់ៗហើយដូចតែអ្នក

អីចឹងដែរ គ្មានប្រាក់ជួយកូនទេ។

-សេរីប្រាប់ខ្ញុំថា ប្រាក់ខែសេរីទាំងប៉ុន្មានគ្មានសល់ទេ ដោយសារតែសេរីយក

មកជួយផ្គត់ផ្គង់គ្រួសារ ជួយចិញ្ចឹមប្អូនៗដែលនៅរៀន…

-អ្នក! ខ្ញុំនិយាយប្រាប់អ្នកត្រង់អស់ហើយ។ ខ្ញុំមិនចង់ស្ដោះទឹកមាត់ទេ ព្រោះ

ស្តោះតែលើទ្រូងឯង។

-លោកបង! មិនគួរលោកបងចិត្តដាច់ដល់ម្លឹងសោះ។ ខ្ញុំមកនេះ មកសម្រុះ

សម្រួលសុំលោកបងជួយកូនយើងទាំងពីរឲ្យវាបានរៀបការឆាប់ៗ។ ដល់

ថ្ងៃការ គ្មានវត្ថុបញ្ចាំចិត្តសោះ ខ្ញុំខាងសាម៉ីខ្លួនស្រីខ្មាសគេល្អោចល្អិតហើយ។

-យកល្អ អ្នកពីគ្រោះជាមួយសេរីចុះ។ ថ្ងៃណាក៏ដូចជាថ្ងៃណាដែរ ថ្ងៃសៅរ៍ក៏ដូចជា

ថ្ងៃអាទិត្យ បញ្ហារបស់សេរីទាំងប៉ុន្មានអ្នកដឹងជាងខ្ញុំផង។

យាយសានីតស្ពឹកមុខ យល់ថាប្រសាសន៍របស់លោកយស្សាជាបិតាបង្កើតរបស់

សេរីជាពាក្យបញ្ជិតបញ្ជៀងឌឺដងផ្លែផ្កាឲ្យគាត់។ គ្រួសារនាងស៊ីច័ន្ទសុំលាត្រឡប់

ទៅហ្វ័រយេវិញទាំងចិត្តល្វីងជូរចត់ គ្រោះខុសក្តីបំណង។ សេរីត្រឡប់ទៅហ្វ័រយេ

វិញជាមួយក្រុមគ្រួសារនាងស៊ី ច័ន្ទ។

នៅក្នុងបន្ទប់ សេរីខកបំណង។ គេគេងគងថ្ងាសឥតនិយាយស្តីអ្វីទាងអស់។

នាងស៊ីច័ន្ទមុខស្រពោនអង្គុយចុងជើងសេរី។ យាយសានីតរអ៊ូរទាំទម្លុះភាព

ស្ងប់ស្ងាត់។

-មិនដែលឃើញមិនដែលឮទេព្រះអើយ ! ធ្លាប់តែឃើញឪពុកម្តាយជួយជ្រោម

ជ្រែងកូន តែឪពុកម្តាយឯងនេះធ្វើកន្តើយ។ បើម៉ាក់មានលុយ ម៉ាក់ជួយកូនៗ

គ្រប់ៗគ្នា។ មើលសេរីប្រាប់ម៉ាក់ឲ្យត្រង់មើល តើសេរីឯងជាកូនគាត់បង្កើត

ឬ កូនចិញ្ចឹម បានជាគាត់មិនស្រឡាញ់សេរីឯង។

នៅស្ងៀមឈឹងដដែល ស្រាប់តែសេរីលេចគំនិតថ្មី ដើម្បីលុបលាងបិទបាំង

អំពើរបស់ខ្លួន ដែលធ្វើឲ្យមាតាបិតាមិនពេញចិត្តផង និងដើម្បីកុំឲ្យអនាគត

មាតាបិតាក្មេកដេញដោលសួរចុះឡើងច្រើនទៀតផង ទើបសេរីបញ្ចេញពាក្យ

យ៉ាងខ្លីកំបុតថា៖

-ជម្រាបតាមត្រង់ ខ្ញុំជាកូនចិញ្ចឹមរបស់គាត់។

-បងជាកូនចិញ្ចឹម! ពុទ្ធោ ខ្មុំស្មានតែកូនបង្កើត។

នាងស៊ីច័ន្ទឧទានឡើងដោយភ្ញាក់ឡើង។ ចំណែកឯមាតានាងវិញនិយាយ

បន្ថែម៖

-ឃើញទេ! ម៉ាក់គិតមិនខុសមែន។ ណ្ហើយស៊ីច័ន្ទ និងសេរីកុំតូចចិត្តអីកូន។ ម៉ាក់

និងប៉ានឹងចាត់ចែងរៀបការកូនទាំងពីរមិនឲ្យខ្មាសញាតិទេ។ ជ្រុលជ្រួសទៅ

ហើយ ត្រូវតែទៅមុខ មិនថយក្រោយជាដាច់ខាត កុំឲ្យខ្មាសអ្នកទម្លាប់។ គាត់ឌឺ

ដងឲ្យម៉ាក់មិនស្វាងរាល់ថ្ងៃ…

ឮមាតានិយាយឈ្មោះ អ្នកទម្លាប់។ នាងស៊ីច័ន្ទពោលបញ្ជាក់ថា៖

-មែនណ៎ា! នាងស្រីកូលាប កូនមីងទម្លាប់ក៏អីចឹងដែរ។  ថ្ងៃមុន វាដើរជួបមុខ

ខ្ញុំនៅមុខផ្ទះបាយ  ស្រាប់តែនាងកូលាបស្តោះទឹកមាត់ដាក់ខ្ញុំ ហើយនិយាយ

ចំអកបញ្ឈឺខ្ញុំថា៖

«អ្នកណាយកអាម្សៀសេរីសុទ្ធតែអ្នកខ្វះប្តី    ជួលវាឲ្យយកអាម្សៀសេរីក៏វា

មិនយកផង សុខចិត្តយកប្តីបារាំងវិញ គ្រាន់បើជាង»…។

អ្នកកំលោះសេរី ឮពាក្យសង្សាររំឮកពាក្យតិះដៀលរូបខ្លួនដូច្នេះ ស្រាប់តែ

ច្រឡោតតោតតូង លោតដូចសត្វកញ្ចាញ់ចេកហើយស្រដីឡើង ៖

-យី! មីកូលាប វាហ៊ានប្រមាថបងដល់ម្លឹងផង ។ មីសំគិះ! បងមិនត្រូវការវា

សមមុខវាមែន។ មីនេះអាក្រក់ណាស់ទេតើ។ ពេលវាត្រូវការបងអំពីរឿង

សំបុត្រស្នាម វានិយាយសំដីផ្អែម បោកឯងប្រើ និងឲ្យជូនឡានវា ខាតពេល

មិនតិច… ហ៊ឺ! អញចង់ទៅដាក់មួយដៃចំកញ្ចប់មាត់ឲ្យស្គាល់ចិត្តម្តង។

-បានហើយៗ! នេះមកពីបងឯងឆោត។ កាលណោះ ស្រួលមិនស្រួលឃើញ

គេស្អាត រាងខ្ពស់ស្រឡះ បែបលង់សម្រស់គេមួយពេលដែរក៏មិនដឹង បាន

ជារត់បម្រើគេឲ្យត្រង់កន្ទុយ…

នាងស៊ីច័ន្ទនិយាយលេងចំអន់សង្សារ។ យាយសានីតខ្លាចវាចានាងស៊ីច័ន្ទ

ដុតបញ្ឆេះកំហឹងសេរីក៏ស្រដីកាត់ភ្លាមមួយរំពេច។

-ណ្ហើយ! ប៉ុណ្ណឹងហើយច័ន្ទ កុំនាំវែងឆ្ងាយឥតប្រយោជន៍ទេ កុំខ្វល់រឿងគេ វា

គ្មានបានការ ទេ គិតរឿងយើងវិញ  ប្រសើរជាង។

យាយសានីតនិយាយបន្លប់មិនចង់ឲ្យសេរីអាក់អន់ចិត្តមួយជាន់ទៀត។ សេរីបាន

ត្រូវក្រុមគ្រួសារនាងស៊ីច័ន្ទលើកទំយើដូចស្តេច។ ក្រុមគ្រួសារនេះយល់ឃើញថា

សេរីមានការចេះដឹងជាងបុរសនានាដែលចេញចូលហ្វ័រយេរកប្រពន្ធ។ សេរីចេះ

និយាយភាសាបារាំងរូ។ សេរីចេះរត់ការបំពេញសំបុត្រស្នាមសព្វសារពើប្រកប

ដោយប្រសិទ្ធិភាព។ នេះជាបង្អែកយ៉ាងមាំ អាចឲ្យក្រុមគ្រួសាររបស់គាត់ដែល

គ្មានការចេះដឹង  រំពឹងលើសេរីទាំងស្រុងគ្រប់ពេលវេលា។ ជាពិសេសទៅទៀត

សេរីមានរថយន្តមួយអាចបញ្ជិះគ្រួសារនេះ ទៅណាមកណាមិនបាច់ឈរចាំ

រថយន្តក្រុងរងាញ័រតត្រុនក្រោមទឹកកកធ្លាក់រពុយហើយរហ័សទាន់ចិត្តផង។

យាយសានីតដែលទើបមកដល់ស្រុកបារាំងថ្មីៗ យល់ថាការមានរថយន្តជិះ

ជាការមួយអស្ចារ្យណាស់។នេះព្រោះតែការមានរថយន្តជាការធម្មតាគ្មានអ្វី

គួរឲ្យអស្ចារ្យសោះ។ នៅស្រុកបារាំង បើគេមានការធ្វើ ហើយមានប្រាក់ខែ

ល្មមគ្រប់គ្រាន់ គេអាចទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះបានដូចបំណង។ អ្នក

ដែលគ្មានសមត្ថភាពទិញឲ្យលុយទាំងអស់ អាចទិញបណ្តាក់កាត់ខែទៅ

តាមលទ្ធភាពដែលម្ចាស់ហាង ឬធនាគារឃើញថា អាចសងបំណុលបាន។

ម្ល៉ោះហើយ អ្នកខ្លះមានឋានៈត្រឹមតែជាកម្មករមែន តែបើអ្នកនោះមានប្រាក់

បៀវត្តន៍រាល់ខែ គេអាចទិញវត្ថុសម្ភារៈប្រើប្រាស់ផ្សេងៗទៅតាមរបៀប

បណ្តាក់កាត់សងរាល់ខែទាល់តែផុតកំណត់បំណុល។ កម្មកររោងចក្រនៅ

ប្រទេសបារាំងជាច្រើនគ្រួសារ ដែលធ្វើការទាំងពីរនាក់ប្តីប្រពន្ធក្នុងទីក្រុង

ស្រ្តាស់បួរអាចទិញផ្ទះ ឬ ភូមិគ្រឹះមធ្យមដែលមានបីបួនបន្ទប់នៅយ៉ាង

មោទនៈ។ មិនតែប៉ុណ្ណោះ  គេអាចដើរកម្សាន្តវិស្សមកាលរាល់ៗឆ្នាំ។

គេបរិភោគគ្រប់គ្រាន់។ គេស្លៀកពាក់ស្អាតបាត។ ក្នុងផ្ទះក៏មានសម្ភារៈ

ប្រើប្រាស់ដូចគេដូចឯង។ ក្នុងការកសាងជីវភាពថ្មីលើទឹកប្រទេសបារាំង

រយៈពេល៥ឆ្នាំទៅ១០ឆ្នាំដំបូង គេមានការពិបាកខ្លះមែន។

ប៉ុន្តែ ក្រោយពីគេខំកសាងជីវភាពរបស់គេឲ្យនឹងន៎រ គេអាចរស់នៅមិនចាញ់

ជនជាតិបារាំងទេ។ អ្នកខ្លះទិញអាប់ប៉ាតឺម៉ង់ ខ្លះទិញភូមិគ្រឹះធំ ឬតូចទៅតាម

លទ្ធភាព និងសមត្ថភាពរៀងៗខ្លួន។ គឺបានសេចក្តីថា ដរាបណាគេនៅមាន

ជីវិត គេអាចស្តារជីវភាព ឬរៀបចំសាងអនាគតវាសនារបស់គេបានជានិច្ចក្នុង

អារ្យប្រទេស ជាអាទិ៍ក្នុងប្រទេសបារាំងនេះ។

គ្រួសាររបស់យាយសានីតមិនទាន់ស្គាល់ជីវភាពថ្មីក្នុងប្រទេសបារាំងនៅឡើយទេ។

ក៏ប៉ុន្តែ ការជួបសេរី ដែលនឹងក្លាយជាកូនប្រសារបស់គាត់ក្នុងពេលឆាប់ៗនេះបានធ្វើ

ឲ្យគាត់សប្បាយចិត្តរីកថ្លើមប្រមាត់មិនតិចឡើយ។ គាត់ដើរអួតអាងប្រាប់គេឯងថា

កូនប្រសាគាត់ឆ្លាតណាស់ រៀនសូត្របានជ្រៅជ្រះ ចេះគោរពកោតខ្លាចចាស់ទុំ ចិត្ត

បានពេលណាបានពេលហ្នឹង។ គាត់ថាឆ្វេង គឺទៅឆ្វេង។  គាត់ថាស្តាំ គឺទៅស្តាំ បង្កាប់

បញ្ជាបានដូចចិត្តឥតខុសបំណងឡើយ។ ហេតុនេះហើយ បានជាយាយសានីត

ស្រឡាញ់សេរីណាស់។ ជួបអ្នកណាក៏ដោយ គាត់តែងអួតអាងប្រាប់គេមិនដាច់

ពីមាត់ទេ។

-ស៊ីច័ន្ទកូនពៅរបស់ខ្ញុំមានសំណាងខ្ពស់ណាស់។ មកនៅស្រុកបារាំងមិនដល់

ពីរខែផង ជិតរៀបការប្តី ដែលមានរូបសម្បត្តិស្អាតបាត មានឡានបញ្ជិះកូនស្រី

គាត់ និងគ្រួសារគាត់ដើរលេង…។ ថ្ងៃ កំណត់រៀបអាពាហ៍ពិពាហ៍រវាងនាងស៊ី

ច័ន្ទ និងសេរីនៅបាំងតែមួយខែទៀតប៉ុណ្ណោះ។

ថ្ងៃមួយ សេរីនាំនាងស៊ីច័ន្ទទៅលេងសាកសួរសុខទុក្ខមាតាបិតារបស់ខ្លួន។ នាង

ស៊ី ច័ន្ទស្ទង់ចិត្តអនាគតបិតាក្មេកថា៖

-ប៉ាថ្ងៃរៀបការខ្ញុំ ប៉ាចងដៃអ្វីខ្ញុំដែរ?

លោកយស្សាឆ្លើយយ៉ាងហីថា៖

-ប៉ាចងដៃ «រូបសេរី» ម្នាក់ឲ្យកូនគ្រប់គ្រាន់ហើយទេតើ។

រីឯកំលោះវណ្ណៈ និងនាងស៊ីណាចជាបងស្រីមេម៉ាយរបស់ស៊ីច័ន្ទក៏ត្រូវ

រៀបការក្នុងពេលឆាប់ៗនេះដែរ គឺត្រូវរៀបការក្រោយនាងស៊ីច័ន្ទជាប្អូន

មួយខែ។ ប្រាកដណាស់ថា អាពាហ៍ពិពាហ៍របស់កូនស្រីទាំងពីររបស់

តាផន និងយាយសានីត ត្រូវរៀបចំប្រព្រឹត្តនៅក្នុងបន្ទប់បរិភោគបាយ

នៅហ្វ័រយេ ព្រោះគាត់ពុំទាន់ចេញពីបន្ទុកហ្វ័រយេនៅឡើយ។ បងប្អូន

រួមជាតិខ្មែរ ក្នុងហ្វ័រយេសូណាកូត្រានៅណឺដូហ្វទាំងប៉ុន្មានដឹងរឿងរ៉ាវ

គ្រួសាររបស់យាយសានីតគ្រប់ៗគ្នា។ គេតែងហៅយាយសានីតស្ងាត់

ៗថា «ម្តាយក្មេកទំនើប»៕

*- ចប់ -*

សរសេរចប់នៅក្នុងមន្ទីរពេទ្យអាដាសានៃទីក្រុងស្រ្តាស់បួរ ខែធ្នូ ឆ្នាំ១៩៨៥

កែសម្រួលជាថ្មី នៅម៉ុងទីញី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០០៣

 

 

 

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers