សុខភាព
ប្រភេទកូលេស្ទេរ៉ុលល្អជួយកុំឲ្យកើតជំងឺបេះដូង
អត្ថបទនេះដកស្រង់ចេញពីព្រឹត្តិបត្ររបស់មន្ទីពេទ្យ KAISER PERMANENTE
ប្រែសម្រួលដោយ លោកសុ ភក្តី
បើសិនប្រភេទ Cholesterol ល្អ (HDL= High Density Lipoprotein) មានកម្រិតទាប គឺតិចជាង៤៥ (Less than 45)
លោកអ្នកអាចប្រឈមមុខនឹងជំងឺបេះដូង
តើលោកអ្នកត្រូវធ្វើយ៉ាងម៉េចដើម្បីបង្កើនចំនួន HDL?
ជាបថមខ្ញុំ សូមជំម្រាបថា ថ្លើមជាសរីរាងដែលបង្កើត HDL cholesterol ល្អ។
HDL cholesterol គឺជាប្រភេទ cholesterolល្អដែលជួយការពារជំងឺបេះដូង។
បើ HDLមានកំរិតខ្ពស់ គឺរឹតតែល្អ។
សូមលោកអ្នកនាងជ្រាបថាប្រភេទកូលេស្ទេរ៉ុលល្អHDL
មានភារកិច្ចសំអាតLDLប្រភេទកូលេស្ទេរ៉ុលអាក្រក់ ដែលធ្វើឲ្យសរសៃឈាមគាំងស្ទះ។
LDL ករកើតឡើងព្រោះតែយើងបរិភោគមិនបានប្រុងប្រយ័ត្ន។
តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនចំនួន HDLប្រភេទកូលេស្ទរ៉ុលល្អ ?
ដើម្បីបង្កើនចំនួន HDLកូលេស្ទរ៉ុលល្អ គឺឲ្យបានលើសពី៤៥។
១- ត្រូវបញ្ចុះទម្ងន់បើសិនជាលើស។
២- ត្រូវហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃហើយរាល់ថ្ងៃ ដូចជាដើរ ជិះកង់ ហែលទឹក ជាដើម។
៣- ឈប់ពីសារបារី។ ជាតិបារីអាចបណ្ដាលឲ្យកូលេស្ទរ៉ុលល្អHDL ចុះកំរិត។
៤- ពីសារត្រីឲ្យបាន ២ដងក្នុង១អាទិត្យ។ ត្រីដែលល្អគឺ ត្រីsalmonគឺត្រី saumonជាភាសាបារាំង
ត្រីherringដែលបារាំងហៅថាត្រីHarang ត្រី mackerel (បារាំងហៅត្រីMarquereau) ឬត្រី sardine ។
៥- ពីសារបន្លែ ផ្លែឈើ or whole grain.
មតិយោបល់ថ្មីៗ