បណ្ណសារ | សួស្តីឆ្នាំថ្មី RSS feed for this section

ជូនពរចូលឆ្នាំខ្មែរ ដោយ ​លោក ​ឈរ ​ហ៊រឃៀង

13 មេសា

កំណាព្យ ៖ជូនពរឆ្នាំថ្មី​ ដោយ ​លីម ចំរើន

13 មេសា

                  បទពំនោល

     ១.       ខ្ញុំសូមជូនពរឆ្នាំថ្មី  

                 ខ្មែរជួបសិរី      

                 ប្រុសស្រីទូទាំងរដ្ឋា។

       ២.     រកស៊ីមានបានផ្លែផ្កា  

                 សម្បូរណ៌ហ៊ឺហា     

                 ត្រូវការមិនខ្វះប្រាក់ចាយ។

        ៣.    សុវត្ថិភាពជិតឆ្ងាយ    

                  គ្រប់គ្នាសប្បាយ 

                  ខ្វល់ខ្វាយរលាយបាត់អស់។

         ៤.     ទុក្ខសោកកម្មពៀរកៀនកោះ 

                   ត្រូវបានស្រាយអស់             

                   ដូរដោះប្តូរវិញសុខសាន្ត។

          ៥.     ក្មេងចាស់ប្រុសស្រីគ្រប់ប្រាណ    

                   រស់សុខក្សេមក្សាន្ត            

                  ជួបបានតែក្តីមង្គល។

          ៦.    សត្រូវកុំឲ្យជួបជល់

                   ប្រែមិត្តយោគយល់        

                   និមលឈ្នះទាំងអស់គ្នា។

           ៧.   កើនយសកើតទ្រព្យហូរហៀរ    

                   ខ្មែរឈប់ឈ្លោះគ្នា    

                   សុខជាឈ្នះគ្រប់ទិសទី។

           ៨.    ព្រះនាងកិមិរាទេវី    

                   គ្រងបឋវី  

                   នាទីទេព្តាឆ្នាំថ្មី។

           ៩.    លោកប្រោសប្រទានពរជ័យ        

                  ដល់ខ្មែរគ្រប់វ័យ       

                  ផុតភ័យមិនមានចន្លោះ។

           ១០.ខ្មែរក្នុងខ្មែរក្រៅទាំងអស់   

                   ចិត្តខ្មៅប្តូរដោះ  

                   ស្ម័គ្រស្មោះរួបរួមសាមគ្គី៕

 

សំគាល់ៈ ពាក្យ បឋវី គឺអានថា (បៈឋៈវី)   ប្រែថា ផែនដី

 ០៣.០៤.២០១២

សួស្តីឆ្នាំថ្មីសកល២០១២

1 មករា

រីករាយឆ្នាំថ្មី

២០១២

BONNE ET HEUREUSE ANNEE

HAPPY NEW YEAR

សូមឆ្នាំថ្មី២០១២​នាំមកជូនប្រិយមិត្តអ្នកអានប្លកខ្ញុំនូវ

សិរីសួស្តី ជ័យមង្គល វិបុលសុខ ជោគជ័យ

សុភមង្គល

​ ​ ប្រាជ្ញាវៀងវៃ គំនិតជ្រះថ្លា

មានគេស្រឡាញ់រាប់អានចូលចិត្ត

សុខភាពល្អមាំមួន។

ខ្ញុំមានចិត្តសោមនស្សដោយសូមដកស្រង់ចម្រៀងមួយបទ

ខាងក្រោមជូនជាចំណងដៃមាសក្នុងឆ្នាំថ្មីសកលនេះ។

មាតុភូមិសម្លាញ់!

OH! KAMPUCHEA MON AMOUR

MY BELOVED HOMELAND

បទភ្លេងនិងទំនុកច្រៀងនិពន្ធដោយ

បណ្ឌិត ​យ៊ីវ​ ស៊ាងហួត

បណ្ឌិត យ៊ីវ ស៊ាង ហួតនិងភរិយា ថតឆ្នាំ២០០៨ ( រូបថត ៖ ប៉ិច សង្វាវ៉ាន)

កែសម្រួល​រៀបចំបទភ្លេង​និងដឹកនាំតន្ត្រីដោយ

លោក ​ប៊ុន សម្បត្តិ

១ – ឱ!​មាតុភូមិសម្លាញ់ ខ្ញុំស្រឡាញ់អ្នកម៉្លេះទេ!

ទោះកាយនៅឆ្ងាយពិត តែចិត្តនៅប្រតិព័ទ្ធ។

២ – ឱ!​ផ្ទៃស្រុកខ្មែរដែនអង្គរស្រស់បវរល្អអនេក

ពូជមានថ្វីដៃឯកសាងឆ្នៃមហាប្រាសាទ។

៣ – សុវណ្ណភូមិកំសត់បដិវត្តន៍បង្អត់ថ្លៃ

ពតប្រើគ្រប់ល្បិចប្រល័យតែថ្លៃនៅគង់មិនសូន្យ។

៤ – ឱ!ព្រះជាម្ចាស់ សូមរក្សា ជាតិខេមរា ក្នុងព្រះហស្ថ

នាំជនឲ្យស្គាល់មាគ៌ា នាំគ្នាទទួលព្រះគុណ។

ខ្ញុំស្រឡាញ់មាតុភូមិពិត ចិត្តនៅជាប់តែនឹងអ្នករាល់ថ្ងៃ

ស្រុកខ្មែរអើយខ្ញុំរលឹកអ្នករាល់ថ្ងៃ  ចង់ភ្លេចថ្លៃតែបំភ្លេចមិនបាន។

កាលពីមុនកាលជំនាន់អង្គរ   ឈ្មោះអ្នកល្អឮសុះសាយថ្កើងថ្កាន

ប្រាសាទក៏ធំសាងដោយដៃចំណាន  ចាស់បូរាណទុកដំណែលថ្លាថ្លៃ។

ស្រុកខ្មែរខ្ញុំមានកំណប់ពេជ្រត្បូង  ល្អឯកអង្គឮដល់នាយសមុទ្រ

របាំខ្មែរក្បាច់ប្រសើរបំផុត  គោលសម្បត្តិកេរដំណែលដូនតា។

1. O Kampuchea, mon amour, Je t’adore, with all my heart,
Though dwell I far away, you’re always in my soul.
2. My beautiful, motherland, deep I yearn, to be with thee,
Live in my every breath, sweetest old memories.
3. My dear homeland, ill and weak, Pot unleashed, woe on thee,
Yet precious thou survived, revived, thou strive again.
4. O Lord our God, hear our pleas, Kampuchea, thirsts indeed,
Lead her to find the Way, and taste thy gracious love.

ស្រុកខ្មែរខ្ញុំចំជាត្រីសម្បូណ៍  ​បឹងបួរស្ទឹងព្រែកទន្លេខ្វាត់ខ្វែង

ទន្លេសាបត្រីកុះកុំជាក់ស្តែង  មេគង្គវែងតែងចិញ្ចឹមពលរដ្ឋយើង

មានត្រីព្រួលត្រីប្រមាត្រីពោរ  ខរឆាស្ងោចៀនបណ្តោរដុតអាំង

ត្រីប្រមាត្រីចង្កែងត្រីឆ្លាំង  ត្រីគ្រប់យ៉ាងផ្តល់ចំណីដល់ជនជាតិយើង៕

ដកស្រង់ចេញពី

ផលិតកម្មវាលព្រះពរ ចេញផ្សាយឆ្នាំ២០០៨

រក្សាសិទ្ធិគ្រប់យ៉ាង​និងហាមថតចម្លង

Tous droits réservés

All right reserved

www.Bessingfield.org

សួស្តីឆ្នាំថ្មី ២០១១

1 មករា

សួស្តីឆ្នាំថ្មី ២០១១

BONNE ET HEUREUSE ANNEE

2011


HAPPY NEW YEAR

2011

សូមឆ្នាំថ្មី២០១១នាំមកនូវ

សុខភាពល្អមាំមួន

សុភមង្គល​​ វិបុលសុខ

សន្តិភាព វឌ្ឍនភាព

ប្រាជ្ញាភ្លឺថ្លាឈ្លៀសវៃ

ជោគជ័យ​គ្រប់ជំហាន

តាមដាន

Get every new post delivered to your Inbox.

Join 25 other followers