ដល់ពេលខ្លួនចាស់ នឹកLOWELLណាស់ ព្រោះមានខ្មែរច្រើន
ញញឹមរកខ្ញុំ រាក់ទាក់ល្អូកល្អើន ស្រុកគេចំរើន
ម្ហូបម្ហាធូរថ្លៃ។
អ្នកស្រុកធ្វើការ ខ្លះទៅវត្តវ៉ា ទាំងប្រុសទាំងស្រី
កូនខ្មែរគ្រប់គ្នា រៀនវិទ្យាល័យ ទទួលជោគជ័យ
ជាប់ជាបណ្ឌិត។
ខ្ញុំមានបងប្អូន កើតចៅកើតកូន ពាក់ពួនជុំជិត
កើតកាលវាលគុម្ភ ដូចក្រុងសុភ្រមិត្ត សប្បាយមែនពិត
ដ្បិតរាប់រកគ្នា។
ខ្ញុំមានម្តាយចាស់ អនិច្ចាខ្លាំងណាស់ លោកមានរោគា
ស្នាក់នៅតែផ្ទះ ដូចព្រះផងគ្នា ក្នុងព្រះវិហារ
បូជារាល់ថ្ងៃ៕
ខ្ញុំនៅស្រុកឆ្ងាយ នៅឃ្លាតពីម្តាយ ដូចអ្នកដ៏ទៃ
មិនដែលបានផ្តល់ ម្ហូបម្ហាចំណី ជូនអ្នកម្តាយថ្លៃ
ធ្លាប់ថ្នាក់ថ្នមកូន។
LOWELLមានស្នេហ៏ ដូចនៅស្រុកខ្មែរ មានលាវមានយួន
មានបុណ្យអ៊ុំទូក មានវត្តសមសួន ខ្មែរឈប់លាក់ខ្លួន
លែងអៀនលែងខ្មាស់៕
តែងដោយ CHHOR H.KHIENG (MICHEL CHHOR)
មតិយោបល់ថ្មីៗ