បណ្ណាល័យសប្បុរសធម៌

បណ្ណាល័យសប្បុរសធម៌

បណ្ណាល័យសប្បុរសធម៌

អំណា​ន​បាន​ជួយ​ផ្តល់​នូវ​ប្រ​ភព​ចំណេះ​ ដែល​មិន​ចេះ​រីង​ស្ងួត​​ចំពោះ​មនុស្សគ្រប់​វ័យ។ ការ​ចាប់​ផ្តើ​ម​អាន​តាំង​ពី​វ័យ​​កុមារ ​ពិត​ជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ចំពោះ​ដំណើរ​ជីវិត​សិក្សា​របស់​ពួក​គេ នា​ពេល​អនាគត។

ស្រប​ពេល​នឹង​ដំណើរ​វិវត្តរបស់​កម្ពុជរដ្ឋឈាន​​ទៅ​រកការ​អភិវឌ្ឍ សេរីភាព​ និងពន្លឺ​ប្រជា​​ធិបតេយ្យ ការ​​អភិវឌ្ឍ​កសាង​ធន​ធាន​មនុស្ស គឺ​​ជា​ប្រការ​សំខាន់​ចាំបាច់​បំផុត ដែល​មិន​អាច​មើល​រំលង​បាន។ ការ​ប្រមូល​ចំណេះ​ដឹង អាច​ធ្វើ​ឡើង​តាមផ្លូវ​ច្រើន​យ៉ាង… តែ​តាម​​រយៈ​ការ​អាន​ ជា​ផ្នែក​យ៉ាង​សំខាន់​​ក្នុង​ការ​កសាង​ពុទ្ធិ​ចំណេះ​ដឹង​ក្លាយ​ជា​ធន​ធាន​ មនុស្ស​ប្រកប​ដោយ​សក្តានុពលភាព​។

« អង្គការ ផ្ទះ របស់ យើង» ដោយ​មា​ន​ជំនួយ​​សប្បុរសធម៌​ពី​ប្រជាជននៃ​ប្រទេស​បារាំង​ និង​អង្គការ​ម្ចាស់​ជំនួយ​នៃ​ប្រទេស​អេស្ប៉ាញ។ អង្គការ​សម្រាប់​ក្មេង​កំព្រា​អនាថាមួយ​នេះ បាន​ធ្វើ​សកម្មភាព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា តាំង​តែ​ពី​ឆ្នាំ១៩៩៩ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​សាខា​នៅ​ខេត្ត​តាកែវ។ នៅ​ភ្នំ​ពេញ យើង​មាន​មណ្ឌល​បី​សម្រាប់​កុមារី កុមារា​តូច និង​ធំ នៅដាច់​​ដោយ​ឡែក​ពី​គ្នា។ នៅពេលបច្ចុប្បន្ននេះ យើង​មាន​កុមារ​ស្នាក់​នៅ​ជាង​១២០​នាក់ ទាំង​ក្នុង​បីមណ្ឌល។

ក្នុង​ពេល​ថ្មីៗនេះ យើង​បាន​បង្កើត​បណ្ណាល័យ​សម្រាប់​សិស្សានុសិស្ស​ និង​កុមារ​ក្នុង​មណ្ឌល​អាន​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​អំណា​ន​នៅ​កម្ពុជា​ ដោយ​ផ្តើ​ម​ចេញ​ពី​ខ្លួន​ឯង និង​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន ពិសេស​គឺ​ចាប់​តាំង​តែ​ពី​កុមារ​ឡើង​ទៅ​។ កន្លង​មកនេះ ​យើង​បាន​ធ្វើ​ការ​អាន​សៀវ​ភៅរឿង​និទាន​​ ដើម្បី​ឲ្យ​កុមារ​ស្តាប់ រៀង​រាល់​ពេល​ល្ងាច​។ កាល​ពី​ពេល​ថ្មីៗនេះ យើង​ក៏​បាន​​អញ្ជើយ​អ្នក​និពន្ធ​ សួង-​ម៉ាក់ មក​អាន​សៀវ​ភៅ​រឿង​និទាន​ខ្លី​ៗ​សម្រាប់​ កុមារ​ឲ្យ​កុមារ​ក្នុង​មណ្ឌល​យើង​ស្តាប់ផង​ដែរ។

បើ​លោក​អ្នក​ចង់​ចែក​រំលែក​ពេល​វេលា​ទំនេរ​ ក្នុងការ​អាន​សៀវ​ភៅ​កុមារ​ឲ្យ​ក្មេង​កំព្រា​ស្តាប់​អប់​រំ​កម្សាន្ត យើង​ខ្ញុំ​ស្វា​គមន៍​ដោយ​ក្តី​រីករាយ​ជា​ទីបំផុត ចំពោះ​ការ​វិការ​ដ៏​សប្បុរស​នេះ…។

ដោយ​សារ​តម្រូវ​ការ​សៀវភៅ​កាន់តែ​ច្រើន យើង​បានដាក់​គម្រោង​​លិខិត​ស្នើសុំ​សៀវភៅ​ឧបត្ថម្ភ​មួយ​ចំនួន​ពី​អង្គការ ​រូម​ធូរី​ដ​កម្ពុជា អង្គការ​ស៊ីប៉ា ប៉ុន្តែ​​ពុំ​ទាន់​បាន​ចម្លើយ​តប​យ៉ាង​ណា​នោះ​ទេ។

រូបថត ពេលដែលខ្ញុំទៅចូលរួមជាមួយរូមធូរីដ 

ទោះ​បី​យ៉ាង​ណា ក៏​យើង​យល់​ឃើញ​ថា តម្រូវ​ការ​សៀវភៅនឹង​កាន់​តែ​​កើន​ឡើង​កាន់​តែ​ច្រើនជា​លំដាប់ ហេតុ​ដូច្នេះ យើង​​ខ្ញុំ​ជា​កុមារ និងជា​យុវ​កំព្រា​នៃ​ «អង្គការ ផ្ទះ របស់ យើង» សូម​អំពាវ​នាវ​ដល់​កវី អ្នក​និពន្ធ ដែល​មាន​ស្នាដៃ​ផ្ទាល់​ខ្លួន ឬ​លោក​ លោក​ស្រី អ្នក​នាង​ កញ្ញា​សប្បុរស​ជន​ចង់​ទិញ​សៀវ​ភៅ​សិក្សា​ជា​ប្រលោម​លោក ​សៀវ​ភៅស​ម្រាប់​កុមារ សម្ភារៈសិក្សា សម្ភារៈ​លេង​ក្តី អាចជូន និង​ធ្វើ​ជា​អំណោយ​សប្បុរធម៌​មក​​កាន់​បណ្ណាល័យ​យើង​ខ្ញុំ​បាន តាម​រយៈតំណាង​យុវ​កំព្រា យុវ​សិស្ស ហេង ឧត្ដម ដែល​មាន​​សារ​ស្វាយ​ប្រវត្តិ៖ ​heng.oudom@yahoo.fr

រូបថត ពេលខ្ញុំចុះទស្សនកិច្ចជាមួយរូមធូរីដ 

ឬ​ម្យ៉ាងវិញទៀត លោក​អ្នក​​អាច​ទាក់​ទង​​ដោយ​ផ្ទាល់​ តាម​អាស័យ​ដ្ឋាន៖ « អង្គការ ផ្ទះ របស់ យើង» ផ្ទះ​លេខ​១៧៩ស្ទួន ផ្លូវ៣១BT ក្រុម​ទី​១២ ភូមិ​សន្សំ​កុសល​​ សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ លេខ​ទូរសព្ទ​លោក​ម៉ក់-សីហា ប្រធាន​សម្រប​សម្រួល (៨៥៥)​១២​​ ៥៥ ៤៤ ០៥ និង (៨៥៥) ៩៧៧ ៥៥ ៤៤ ០៥ អ៊ីម៉ែល​របស់​លោក​ប្រធាន​សម្រប​សម្រួល៖ seilha@ourhomecambodia.org

«អំណោយ​ដ៏​សប្បុរស​របស់​លោក​អ្នក ជា​ការចូល​រួម​ចំណែក បណ្តុះ​នូវ​ពុទ្ធិ​ចំណេះ​ដឹង​​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​!»

សូម​អរគុណ!

Advertisements

2 responses to “បណ្ណាល័យសប្បុរសធម៌

  1. អ្នកមីង! ពេលខ្ញុំបានឃើញពាក្យស្លោករបស់អ្នកមីងរួច ខ្ញុំទទួលអារម្មណ៍ថា ភ្ញាក់ផ្អើលមែនទែន ព្រោះទស្សនៈមួយនេះដូចទស្សនៈនៃប្លក់ខ្ញុំមែនទែន! 🙂 អ្នកមីងអាចពិនិត្យប្លកខ្ញុំនៅទីនេះបាន៖
    http://noonmail.wordpress.com/
    សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកមីងចំពោះខ្ញុំ!

  2. ក្មួយបញ្ញា
    អ្នកមីងអរគុណដែលក្មួយបានដាក់​វាចា​ក្នុង​ប្លក់​របស់​អ្នកមីង។
    អ្នកមីង​នឹង​ឆ្លើយ​តប​ទៅ​ក្មួយ​ក្នុង​ថ្ងៃ​ណា​មួយ​​ ឱ្យ​បាន​វែង​ជាង​នេះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s