ចម្រៀង​ «នេះ​ឬ​ចិត្ត​ប្រុស?»

ចម្រៀង

នេះ​ឬ​ចិត្ត​ប្រុស?

បទ​ភ្លេង​និង​ទំនុក​ច្រៀង​និពន្ឋ​ដោយ​ លោក​ ម៉ា ឡៅ ពីនៅ​ឆ្នាំ​១៩៦៨

ច្រៀង​ដោយ​អ្នក​ស្រី សូ ​សា​វឿន

បទ​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​ រឿង​នេះឬ​ចិត្ត​ប្រុស? និពន្ឋ​ដោយ​   ព្រហ្ម

សុទ្ឋ​ធីតា(១)ដែល​ជា​ស្នាដៃ​ទី​១​របស់​ខ្ញុំ​ផ្សាយ​តាម​វិទ្យុ​ជាតិ​ភ្នំពេញ​​ ក្រោមការ

ចាត់​ចែង​របស់​លោក​ម៉ៅ​ប៊ុនថនកាល​ពី​ខែ​កក្កដាដល់​ខែ​កញ្ញា​១៩៦៨  (២)។


១-ខំ​គេច​ពីជុង​ចូលទ្រុងអន្ទាក់

គេច​ពី​ច្រវ៉ាក់​ធ្លាក់ក្នុងរណ្តៅ

មើលឃើញ​ថា​ស​ចាប់​បាន​មក​ខ្មៅ

ត្រជាក់​ជា​ក្តៅ​សើច​ក្លាយ​ជា​យំ។

២ -ងងឹត​ថា​ភ្លឺ​នេះ​ឬ​ចិត្ត​ប្រុស?

ហ៊ាន​លើក​កំហុសទម្លាក់​លើ​ខ្ញុំ

ភ្លេច​សំពះ​ផ្ទឹម​លើ​កម្រាល​ព្រំ

ចុះចោល​ទ្រនំ​ទៅ​ដើរ​ផ្ទាល់ដី។


បន្ទរ​៖ នេះ​ឬ​ចិត្ត​ប្រុស​កាត់​ទោស​ប្រពន្ឋ?

រករឿង​រិះគន់​គ្មាន​ចិត្ត​ប្រណី

ជេរ​ថែម​ទៀត​មក​កំសាក​ស្វាមី

ទៅ​ឱប​ស្រី​ថ្មីឲ្យ​អស់​ចិត្ត​ទៅ។


៣-ចម្រៀង​ក្អួត​ឈាម​នាង​ព្រាហ្មណ៍​កេសរ

ប្រពន្ឋ​ចិត្ត​ធម៌ជូន​ពរ​ប្តី​ខ្លៅ

អូន​រង់ចាំបងឱប​ក្តី​សោក​សៅ

អស់​កម្ម​ឈាម​ខ្មៅសឹម​បង​វិលវិញ។


(១) :​ នាមប៉ាកកា​របស់ខ្ញុំ

(២) : ទាក់​ទងនឹង​ចម្រៀង​នេះ​សូម​រង់ចាំអាន​ជីវ​ប្រត្តិ​ពិស្តាររបស់​ខ្ញុំំនៅ​ថ្ងៃ២៤​វិច្ឆិកា២០១០។

Advertisements

2 responses to “ចម្រៀង​ «នេះ​ឬ​ចិត្ត​ប្រុស?»

  1. លោកអ៊ំ!
    ក្មួយ​ពិត​ជា​រីករាយ​ ពេល​ដែលឃើញ​​លោកអ៊ំ​អាច​ប្រកាស​អត្ថបទ​ដោយ​ខ្លួន​ឯង​។
    ចំពោះ​ចម្រៀង តើ​ក្មួយ​អាច​រក​ស្តាប់​ចម្រៀង​នេះ​នៅ​ទី​ណា​បាន? ប្រសិ​ន​បើ​បាន​ស្តាប់​ទាំង​ល្ខោន​វិទ្យុនោះ​ទៀត​ មិន​ដឹង​ជា​ពីរោះ​យ៉ាង​ណា​នោះ​ទេ…។
    ដោយ​ក្តីគោរព
    ក្មួយឧត្តម

    • ក្មួយ​ឧត្តម
      លោកអ៊ំចេះ​តែ​ខំ​សាកល្បងធ្វើ​ខ្លួនឯ​ងទៅ​ណា ប៉ុន្តែ​នៅ​ខ្វះ​ខាតច្រើន​ណាស់​។​
      ឧ​ទាហរណ៍​ទំព័រចម្រៀងនេះ​ឬ​ចិត្ត​ប្រុស? មិន​ដឹង​ជា​លោកអ៊ំភ្លេច​អ្វី​បាន​ជា​មិន​ចេញ​ចំណង​ជើង​ចម្រៀង​បែរ​ជា​ចេញ​លេខ១​២៥ទៅ​វិញ។ ​តើ​ក្មួយអាច​ជួយ​ប្តូរ​បាន​ឬ​ទេ?​​គឺ​ដាក់​ចំណង​ជើង​ចម្រៀង​វិញ។ ​អរគុណ​ក្មួយទុក​ជា​មុន។
      ថ្ងៃ​នេះ ​លោកអ៊ំ​ឃើញ​ក្នុងប្លកប្លែក I love to read ភ្លឹប​ភ្លែត​ គួរ​ឲ្យ​ចាប់​អារម្មណ៍ណាស់​ អរគុណជា​ថ្មី​ចំពោះអ្នក​ដែល​បាន​ជួយ​តុប​តែង។
      ចម្រៀងនេះ​ឬ​ចិត្ត​ប្រុស?ពី​ដើម​ដែល​ច្រៀង​ដោយ​អ្នក​ស្រី​សូ​សាវឿន​នោះបាត់​បង់​អស់​ហើយ​មាន​តែចម្រៀងដែលបាន​យក​មក​ធ្វើជា​ថ្មី​ឡើង​វិញ​ដូច​ជា​ល្ខោន​និយាយដែរដោយ​សម្តែង​ខ្លួនឯង។​​កាស្សែត​នេះលោកអ៊ំអាចឲ្យ​ក្មួយខ្ចី​ស្តាប់​បាន​។​សូម​តែ​រក្សា​កុំ​ឲ្យ​បាត់​បាន​ហើយ។
      លោកអ៊ំ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s