ចម្រៀង សួនរហោស្ថាន

ចម្រៀង

សួនរហោស្ថាន

លំនាំបទស្ពានឈើអភ័ព្វ(១)

តែង​ដោយកវី​ប៉ាកកា​ប្រាក់ ​អ៊ីវ ​ហួត នៅឆ្នាំ២០០៥

ច្រៀងសាកដោយ​លោក​រស់​សាលី

សួន​រហោស្ថានជាទំនួញដួងចិត្តមួយ​ចំណិតរបស់ភរិយាមួយរូប។​ ទំនួញដួងចិត្ត នេះអាចចាត់ទុកដំណាងបេះដូងស្រពោនរបស់ភរិយាទាំង​ឡាយ​ដែល​មាន​ ស្វាមីឃ្លាតចេញឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រទៅបំពេញការងារនៅឯទឹកដីកំណើត។​ បន្ទាប់ពីបានយកចិត្តទុក​ដាក់ស្តាប់ការ​ និយាយរៀបរាប់របស់នារីដ៏រ៉ឹងប៉ឹងម្នាក់ដែល​មានកាតព្វកិច្ចជា​មាតាផង​និងជាបិតាផងនៅ​ពេលដែល​ស្វាមីចាកឆ្ងាយទៅ កវី អ៊ីវ​ហួត​ពុំអាចទប់ចិត្តនៅ​ស្ងៀមបៀមអារម្មណ៍ទុកមិនចំណាយពេលសរសេរ​បានឡើយ ទោះ​បីជា​កវី​នេះ​មិន​អាច​យល់អស់​នូវ​ជម្រៅមនោសញ្ចេតនារបស់ភរិយាកំសត់​នេះយ៉ាង​ណាក្តី​ ក៏កវីយើងបាន​បង្ហូរ​ទឹក​ប៉ាកការាប់រយ​ដំណក់ជម្រុះពាក្យពេចន៍រំលេចឃ្លោងឃ្លាចងក្រង​បទ​នេះ​ឡើងដើម្បីទុក​ជាសក្ខីភាពជីវិតនិងឆ្លុះអារម្មណ៍របស់នារីម្នាក់ទុកជា​អំណោយ​អនុស្សាវរីយ៍ដ៏ថ្លៃថ្លាមួយ​មិន​អាច​បំភ្លេចបានឡើយ។

ថតឆ្នាំ២០០៨

ខ្ញុំប៉ិច​សង្វាវ៉ានសូមឧទ្ទិស​បទ​នេះជូន​ភរិយា​ខ្មែរគ្រប់រូបដែលបាន​ឆ្លងកាត់ដំណើរជីវិតដូច​នេះ។

សួនរហោស្ថានធ្លាប់​បាន​បីបាច់​ ម្ចាស់ឯងសម្រេចបំណងផងផ្តាច់ដាច់ដុះតាមចិត្ត

ធ្លាប់ជាសួនថែដោយដៃ​ស្និទ្ឋ ឃើញបវរល្អគន់ប្រណិត ដួចដិតដល់ដួង​ហឫទ័យ។

ឱសឱតួស្ពាន​ឧទ្យានស្នេហា អូន​និង​រៀមរ៉ាធ្លាប់រួមទស្សនាសាសងតម្លៃ យើងសរសើរ

ស្ពាន​ឈើ​មេត្រី​  មានអំណោយគួរឲ្យបេតី ​ រាល់ថ្ងៃអាល័យ​ថែមទៀត។


បន្ទរ ៖ អង្រឹងប្រឹងប្រាណធ្លាប់បានអង្រួន ឥឡូវ​ធ្ងន់ខ្លួនព្រោះអង្គទ្វេស្ងួនជួនជាញែកឃ្លាត

ម្ចាស់ប្រុស​ម្ចាស់ស្រីសម្តី​ផ្តុំញាតិ ​មិត្តអបអរសាទរជុំជាតិរវាតរីករាយមួយ​គ្រា។

ឱសួន​កំសត់ប្រាកដកំព្រា​ សុនខ

ជា​គ្នាកំដរពុំងាជាមួយបុត្រា​ សួន​មនោរម្យ​ប្រជុំ​គ្រួសារ

ជួបរីករាយ​សប្បាយ​ចិន្តា​​​ ថ្ងៃ​ណា​សួន​ច្បារជួប​ម្ចាស់៕


(១) ៖បទស្ពានឈើអភ័ព្វនិពន្ឋដោយ​លោក ​គង្គ ​ប៊ុនឈឿន

Advertisements

8 responses to “ចម្រៀង សួនរហោស្ថាន

  1. គ្រាន់​តែ​ឃើញ​ចំណង​ជើង​បទ​នេះ​ ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​អ្នក​មីង! បើ​បាន​ស្តាប់​ចម្រៀង​ផ្ទាល់ទៀត​មិន​ដឹង​ពិរោះ​យ៉ាង​ណាទេ.. «​សួន​រហោស្ថាន» ពិត​ជា​ចំណង​ជើង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន​!

    • អ្នក​មីង​រំភើបណាស់ដែល​បានដឹងថា​ ក្មួយ​ផ្កាយបានអាននិង​ចាប់អារម្មណ៍ទំនុក​ច្រៀងនេះ។ ​បទ​នេះ​មិន​ទាន់​បាន​ចេញ​ផ្សាយនៅ​ឡើយ​ ប៉ុន្តែលោក​រស់ សាលី​បានច្រៀងរួច​ហើយ។​ តើយើងអាចមានលទ្ឋភាពបញ្ចូលចម្រៀង​និង​វីដេអូក្នុងប្លក់បាន​ឬទេ?​សូមក្មួយជួយប្រាប់ផងថា​ត្រូវធ្វើយ៉ាងម៉េច អ្នកមីង​មិនទាន់ចេះអស់ទេណា។
      ​សូមក្មួយជួយ​កែ​ពាក្យនៅត្រង់វិទ្យុខ្មែរ​កម្ពុជាក្រោមផង ដែល​សរសេរ
      ច្រឡំថា​ក្រោយទៅវិញ។​អរគុណ។

      • អ្នកមីង
        ចំពោះកំហុសឆ្គងត្រង់វិទ្យុខ្មែរកម្ពុជាក្រោម ក្មួយបានចូលកែរួចហើយ។ ចំពោះការដាក់ផ្សាយចម្រៀងនិងវីដេអូក្នុងប្លក់នេះ យើងអាចដាក់បាន ប៉ុន្តែចំពោះចម្រៀងប្រភេទ MP3 ក្មួយអត់ចេះដាក់ទេ តែបើជាវីដេអូក្មួយចេះដាក់។ ប៉ុន្តែយើងអាចដាក់បាន លុះត្រាតែយើងមានវីដេអូនោះនៅក្នុង Youtube សិន។ នៅពេលអ្នកមីងបានអាសយដ្ឋានវីដេអូនៅក្នុងYoutubeហើយ អ្នកមីងអាចអនុវត្តដូចខាងក្រោយ៖
        ១. ចូលក្នុង បន្ថែមអត្ថបទថ្មី ដូចធម្មតា, ដាក់ចំណងជើងរបស់វីដេអូតាមធម្មតា
        ២. នៅលើប្រអប់សម្រាប់សរសេរអត្ថបទ មានពាក្យថា «អាប់ឡូត,បញ្ចូល» ។ ដើម្បីបញ្ចូលវីដេអូ យើងត្រូវចុចលើរូបហ្វីលដែលជារូបទីពីរ។ បន្ទាប់មកវានឹងចេញផ្ទាំងថ្មីមួយមកឲ្យ..
        ៣. នៅពេលផ្ទាំងថ្មីនោះចេញមក ត្រូវចុចលើចុចលើពាក្យ URL វានឹងចេញផ្ទាំងថ្មីមួយទៀតមកឲ្យ..
        ៤. នៅពេលចេញផ្ទាំងថ្មីហើយ ត្រូវកូពីយកអាសយដ្ឋានវីដេអូពីYoutubeមកដាក់ក្នុងប្រឡោះ URL រួចចុចពាក្យ «បញ្ចូលទៅក្នុងប្រកាស» ជាការស្រេច។
        សង្ឃឹមថា អ្នកមីងអាចធ្វើបាន ហើយបើមានចម្ងល់អីបន្ថែមទៀត អ្នកមីងអាចសួរក្មួយបាន ក្មួយរីករាយជួយតាមលទ្ធភាព។

      • ក្មួយផ្កាយ
        អរគុណ​ក្មួយចំពោះ​ការ​ជួយ​កែតម្រូវដែល​អ្នក​មីង​បានស្នើ​និងការ​ពន្យល់ដ៏៏​ក្បោះក្បាយនេះ​​។​ អ្នក​មីង​និង​សាកល្បងនៅ​ថ្ងៃណា​មួយ? ប៉ុន្តែ​​ហាក់ដូច​ជា​មិនសូវ​ទុកចិត្តខ្លួន​ឯងប៉ុន្មានទេក្មួយអើយ។

  2. ឧិ !សួនរហោស្ថានដ៏កំសត់អើយ
    តើពេលណាឡើយម្ចាស់អ្នកត្រឡប់វិញ
    ខំត្រដររស់ក្រោមមេឃដោយចិត្ត្តទោម្នេញ
    បើម្ចាស់វិលវិញសួនច្បាស់ជាស្រស់បំព្រងទៀតហើយ។

  3. បទចំរៀងនេះពិតជាបង្កប់នូវន័យល្អណាស់ពិតជាដាស់អារម្មណ៏រូបខ្ងុំជាអ្នកអានណាស់
    អ្នកមីង។

    • ជារឿងពិតមួយ ដែលអ្នកមីងជឿជាក់ថា និងបណ្តាលឲ្យអ្នកអាននិងអ្នកដែល
      មានមនោសញ្ចេតនារំជួលចិត្តខ្លះមិនខាន។ អរគុណលោកក្មួយដែលបានយល់
      អារម្មណ៍ភរិយាកំសត់មួយរូបនេះ​ តាមរយះទឹកប៉ាកការបស់កវី អ៊ីវ ហួត។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s