ចម្រៀង«ធីតាយល់សប្តិ»

ចម្រៀង

ធីតាយល់សប្តិ

ដកស្រង់​ចេញពីសៀវភៅកម្រងកំណាព្យ « នឹក​ប្តី »

និពន្ឋនៅឆ្នាំ២០០៤

ដោយកវីប៉ាកកា​ប្រាក់​ អ៊ីវ ​ហួត

«ធីតា​យល់​សប្តិ​»ជា​ចម្រៀង​មួយ​បទ​ទៀត​បន្ត​ពី​បទ​«សួន​រហោស្ថាន​»​ដែល​កវី អ៊ីវ ហួតបានរាយ​ទំនុក​ឡើង

ក្រោយ​ពី​បាន​ស្តាប់​វាចា​តម្អូញ​របស់​ធីតា​តែ​ម្នាក់។ ក្នុង​ចម្រៀង​នេះ​ កវី​យើង​ចង់​បញ្ជាក់អំពី​ចិត្ត​​ធីតា​ដែល​ជាប់

ជំពាក់​ស្រឡាញ់​គេហដ្ឋាន​ដ៏សុខ​សាន្ត​មនោរម្យ​ និង​ដែលបានមក​ដោយ​កម្លាំង​ញើស​ឈាម​សុទ្ឋ​សាធ​របស់

នាង​និង​ស្វាមី​នៅ​លើ​ទឹក​ដី​ប្រទេស​បារាំង​។ កវី អ៊ីវ ហួត​ក៏​ចង់​បញ្ជាក់​ដែរអំពី​សន្តាន​ចិត្ត​ខ្មែរ​យើង​ថា​ទោះ​បី​ជា

ខ្មែរ​រស់​នៅ​ទី​ណា​ក៏​ដោយ​ក៏​គេរមែង​ជាប់​ចិត្ត​លើ​ដី​ធ្លី​ផ្ទះ​សម្បែង​ជា​និច្ច​ មិនថាអ​ចល​ន​ទ្រព្យ​របស់​គេ​មាន​ទំហំ

ប៉ុន​ម្រាម​ដៃ​មហា​សេដ្ឋី​។​ នេះ​ជា​អត្ថន័យ​នៃ​បទ​«​ធីតា​យល់​សប្តិ​»។


ធីតាយល់សប្តិចំប្រប់់ហឬទ័យ

ចៃដន្យរឿងថ្មីប្រុសថ្លៃ​ត្រូវបែក

ត្រូវអូនជូនស្នេហ៍ស្ទើរតែ​រហែក

ឧរារារែកញែកវែក​ស្រែកសុំ។


ចង្កៀងទិព្វអើយម្តេចឡើយមិនមន្ត

ឲ្យយក្សរើសរកមធ្យោបាយធំ

លើកគេហដ្ឋានសុខសាន្តមនោរម្យ

ទាំងសួនសក្តិសមបំពេមេត្រី។

ព្រមទាំងនួន​ល្អង​ឆ្លងកាត់វេហាស៍

ដល់ដែនសីមាខេមរាប្រិមប្រិយ

តម្កល់តម្កើងដំឡើងសាថ្មី

ផ្ទឹមផ្ទៃមេត្រីស្វាមីភរិយា។

ឬជប់ឲ្យរួចតូចសមដូចដើម

និមិ្មតឆ្នៃឆ្នើមដង្ហើមចេតនា

គេហដ្ឋានស្ងួនពួនក្រោយសួន​ច្បារ

ទៅមកគ្រប់គ្រានឹកនាប្រុសស្នេហ៍។

Advertisements

7 responses to “ចម្រៀង«ធីតាយល់សប្តិ»

  1. ជម្រាប​សួរ​អ្នក​មីង​សង្វាវ៉ាន! រីករាយ​ណាស់​ដែលបាន​ជួប​អ្នក​មីង​តាម​រយៈ​ wordpress ។ ខ្ញុំ​ធ្លាប់​ជា​អ្នក​ធ្វើ​ការ​ក្នុង«​កម្មវិធី​សៀវភៅ​ល្អៗ» របស់​អ្នកគ្រូ​ប៉ាល់ វណ្ណារីរក្ស ហើយ​ក៏​ធ្លាប់​ទទួល​អំណោយ​ជា​ CD និង សៀវភៅ​ពី​អ្នក​មីង​ផង​ដែរ។

    • ជម្រាប​សួរក្មួយនិមល
      រីករាយណាស់ដែលបានដឹងថា ក្មួយនៅចាំខ្ញុំច្បាស់​និងបានជួបគ្នាតាមwordpress ។ wordpressពិតជាមានប្រយោជន៍មែន។​ ថ្ងៃណាទំនេរខ្ញុំនិងចូលអានក្នុងwordpressក្មួយមិនខាន។

  2. លោកជំទាវជាទីគោរព្វ

    តើពេលណាចំរៀងដែលមានចំណងចើងថា ” ធីតាយល់សប្តិ ” នឹងត្រូវបានថតបញ្ចូលក្នុង CD ? សុំអរគុណ។

  3. ជម្រាបសួរអ្នកមីងសង្វាវ៉ាន!!
    ខ្ញុំឃើញអ្នកមីងក្លាយជាអ្នកនិពន្ធដ៏មានសមត្ថភាពម្នាក់ ខ្ញុំចង់ដូចអ្នកមីងណាស់។ ប៉ុន្តែហេតុអ្វីក៏ពិបាកម្ល៉េះសម្រាប់ខ្ញុំ?
    តើខ្ញុំត្រូវធ្វើយ៉ាងណា ទើបឲ្យប្រលោមលោក និងកំណាព្យ ព្រមទាំងបទភ្លេងដែលគ្មានអក្សររបស់ខ្ញុំ អាចមើលឃើញពិភពលោកនេះ?

    ពីខ្ញុំ ម៉ាឡែន (សៀមរាប)

  4. ជម្រាបសួរក្មួយម៉ាឡែន
    ការចង់ដូចនរណាម្នាក់នោះ ជាការស្រមៃប៉ុនប៉ងរបស់មនុស្សយើងគ្រប់រូប។
    ខ្លួនខ្ញុំក៏ធ្លាប់មានបំណងប្រាថ្នានេះដូចក្មួយដែរកាលពីនៅយុវវ័យ។ គឹខ្ញុំចង់ក្លាយ
    ខ្លួនជាអ្នកនិពន្ធនិងយកនរណាម្នាក់ជាគំរូ។ ​សេចក្តីប្រាថ្នានិងចង់បានដូចជនគំរូ
    របស់ខ្ញុំនេះនេះជាកម្លាំងចិត្តជម្រុញឲ្យខំព្យាយាមធ្វើអ្វីៗដែលខ្ញុំស្រឡាញ់ចូលចិត្ត
    រហូតទាល់តែបានសម្រេចនិងមានថ្ងៃនេះ។​ ខ្ញុំក៏ចូលចិត្តដាក់ខ្លួននិងតែងតែគិត
    ថាចេះឯងឲ្យក្រែងចេះគេ។
    ខ្ញុំយល់ថាក្មួយជាអ្នកដាក់ខ្លួនបានជាចេះតែនឹកថាខ្លួនយ៉ាប់។ យើងពិបាកវាយតម្លៃ
    កិច្ចការយើងណាស់។
    ខ្ញុំពិតជាគ្មានរូបមន្តពិសេសណាជម្រាបក្មួយថាត្រូវធ្វើយ៉ាងណា ទើបឲ្យប្រលោមលោក
    និងកំណាព្យ ព្រមទាំងបទភ្លេងដែលគ្មានអក្សររបស់ក្មួយអាចមើលឃើញពិភពលោកនេះទេ?
    គឹមានតែខន្តីអំណត់ប៉ុណ្ណោះ។ ​ការព្យាយាមគង់បានសម្រេចនៅថ្ងៃណាមួយមិនខាន
    គ្រាន់តែយូរឬឆាប់។​ សូមក្មួយកុំបោះបង់ចោលកណ្តាលផ្លូវឲ្យសោះ។​​ ខ្ញុំសូមលើកទឹកចិត្តក្មួយ
    ហើយសង្ឃឹមថាក្មួយនិងទៅដល់គោលដៅមិនខានក្នុងអនាគតកាល។

  5. អរគុណអ្នកមីង! អ៊ីចឹង ខ្ញុំមានតែអត់ធ្មត់ និងខន្តីតទៅទៀតហើយ។
    ខ្ញុំនឹងមិនបោះបង់ការសរសេររបស់ខ្ញុំទេ ប៉ុន្តែតើអ្នកមីងអាចជួយផ្តល់យោបល់មកខ្ញុំបានទេ
    ពីការសរសេរប្រលោមលោក។ ខ្ញុំចង់ដឹងថា តើការធ្វើគ្រោងឆ្នឹងនៃការសរសេរប្រលោមលោក
    គឺធ្វើដូចម្តេច? ការពិត ខ្ញុំសរសេរប្រលោមលោកបានទាំងអស់ជាងដប់រឿងហើយ
    តែខ្ញុំពុំដែលបានធ្វើគ្រោងឆ្អឹងអ្វីសោះ តែខ្ញុំឮគេថា សាច់រឿងមួយដែលល្អ
    លុះត្រាតែយើងបានធ្វើគម្រោងបានត្រឹមត្រូវ។ ដូចនេះ ខ្ញុំចង់ចេះវិធីនេះណាស់។
    សូមអ្នកមីងជួយផ្តល់យោបល់ពីបញ្ហានេះដល់ខ្ញុំផង។
    សូមអរគុណអ្នកមីង!!
    ជម្រាបលា!!

    ម៉ាឡែន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s