«ស្រ្តីខ្មែរបច្ចុប្បន្នគួររឹងមាំ​ និងក្លាហានក្នុងការសម្រេចចិត្ត»

 

ប៉ិច សង្វាវ៉ាន

«ស្រ្តីខ្មែរបច្ចុប្បន្នគួររឹងមាំ​ និងក្លាហានក្នុងការសម្រេចចិត្ត»


បន្ថែមពីលើជីវប្រវត្តិពិស្តាររបស់ខ្ញុំ

ខ្ញុំសូម​អញ្ជើញ​ប្រិយមិត្តជាវអាន​ខ្លឹមសារ​ទាំង​ស្រុង

តាម​រយៈបទសម្ភាសន៍មួយក្នុង​​ទស្សនាវដ្តី

«ឡេឌីស៍» ខែ​ ធ្នូ​២០១០

ផ្នែក​អត្ថបទ​គួរ​យល់​ដឹង​ Ladies Feature

ហាយ-សូ ​​HI-SO ទំព័រ​៤២-៤៣

ដែលមានដាក់លក់នៅតាមបណ្ណាគារធំៗ

តូបលក់សារព័ត៌មាននិងសៀវភៅនៅកម្ពុជា

និងនៅប្រទេសក្រៅមួយចំនួន

ទស្សនាវដ្តីឡេឌីស៍ខែធ្នូ២០១០

Advertisements

17 responses to “«ស្រ្តីខ្មែរបច្ចុប្បន្នគួររឹងមាំ​ និងក្លាហានក្នុងការសម្រេចចិត្ត»

  1. ” ស្ត្រីខ្មែរបច្ចុប្បន្ត ត្រូវតែរឹងមាំ នឹងក្លាហាន ក្នុងការសំរេចចិត្ត ។សំនួរសួរថា តើពួកគាត់ ត្រូវរឹងមាំ នឹងក្លាហាន ក្នុងការសំរេចចិត្តលើ​បញ្ហាអ្វីខ្លះ ?។

    • ពួកគាត់សម្រេចចិត្តលើគ្រប់បញ្ហាតូចធំទាំងអស់។​​ សូមអានទស្សនាវដ្តីឡេឌីស៍LADIESខែធ្នូឆ្នាំ២០១០ដែលសរសេរច្រើនពីនារីមួយចំនួន។​​ ខ្ញុំមិនអាចឆ្លើយជូននៅទីនេះបានទេដើម្បីគោរពសិទ្ឋិអ្នកនិពន្ឋនិងទស្សនាវដ្តីដែលសរសេរអត្ថបទនោះ។​​

  2. មែន​ហើយ! ខ្ញុំគួរ​តែ​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​សម្រេច​ចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​។ អរគុណអ្នកគ្រូ!!!

  3. ជាការប្រសើរណាស់បើសិនជាស្ត្រីខ្មែរមានសេចក្ដីក្លាហាន​ ហ៊ាននិយាយឬបញ្ចេញមតិរួមជាមួយបុរសក្នុងការកាពារបូរណះភាពដែនដីកុំឲ្យបាត់បង់។

  4. សួរស្តីលោកស្រី!
    ការសំរេចចិត្តរបស់ស្រ្តីក្នុងផ្លូវដ៏ត្រឹមត្រូវដូចមតិខាងលើ វាជាក្តីសង្ឃឹម និងមោទនភាព
    ណាស់សំរាប់ការកសាងកម្ពុជា ប៉ុន្តែជ្រុងមួយដែលជាកង្វល់សំរាប់តំរង់ផ្លូវយុវជន​និងយុវត្តីសម័យបច្ចុប្បន្ន នោះទើបជាតំលៃដ៏ពិតប្រាកដ។
    សូមជួយពិចារណានូវអត្ថបទខាងក្រោម
    http://dyna848.wordpress.com/2010/12/02/%E1%9E%81%E1%9F%81%E1%9E%98%E1%9E%9A%E1%9E%B6%E1%9E%8A%E1%9E%9B%E1%9F%8B%E1%9E%9C%E1%9F%81%E1%9E%9B%E1%9E%B6%E1%9E%97%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%A1%E1%9E%BE%E1%9E%84%E1%9E%A0/

    • សួស្តីលោក
      បញ្ហា១​ជ្រុងតូចមែន​តែនេះជា​បញ្ហាដ៏ចំបងគួរឲ្យព្រួយបារម្ភណាស់និងជាបញ្ហាដែល​បង្ហាញឲ្យឃើញថា​សីលធម៌ក្នុងសង្គមខ្មែរធ្លាក់ចុះគួរឲ្យស្តាយក្រៃលែង។
      និយាយតាមត្រង់ ខ្ញុំមានការភ្ញាក់ផ្អើ្ងលយ៉ាងខ្លាំងនៅពេលដែលខ្ញុំឃើញនារី​និង​ស្រ្តីខ្មែរយើងមួយចំនួននៅភ្នំពេញស្លៀកខោនិងសំពត់ខ្លីកំប៉ិត​
      គឺ​ហ៊ាន​ជាងនារី​និង​ស្រ្តីខ្មែរយើងនៅប្រទេសបារាំងទៅទៀត។
      ខ្ញុំបានអានអត្ថបទដ៏មានខ្លឹមសាររបស់លោកហើយ។ ​ខ្ញុំពេញចិត្តណាស់​ដែលលោកបានលើកបញ្ហាសំខាន់នេះមកពិចារណានិងទិតៀនជួយកែលម្អសង្គមយើង។
      ខ្ញុំសូមសរសើរដោយស្មោះអស់ពីដួងចិត្ត។

  5. ខ្ញុំ​គាំទ្រ!!
    ខ្ញុំ​សង្កេត​ឃើញ​ស្រីខ្មែរយើង​ឥឡូវ​មាន​ច្រើន​ណាស់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រៀន​សូត្រ ហើយ​ព្យាយាមរៀន​ខ្លាំង​ជាង​បុរស​ទៀត​ផង​ពេលខ្លះ ជាក់​ស្តែងនៅពេល​រៀន​តែងនិពន្ធ​នៅ​សមាគម​នូហាច វគ្គមុននេះ គឺ​មាន​បុរស​តែ​ខ្ញុំ​ម្នាក់​តែ​ប៉ុណ្ណោះ នេះ​ជា​សញ្ញាណ​មួយ​នៃការ​រីកចម្រើន​របស់​ស្រ្តី​ក្នុង​ការ​ស្វែង​ចំណេះវិជ្ជា។

    ***«ស្ត្រី​មិន​មាន​តួនាទី ​ត្រឹម​តែ​ក្នុង​ផ្ទះ​បាយ​នោះ​ទេ!!!»

    • ប្រាកដណាស់ឧត្តមថា«ស្ត្រី​មិន​មាន​តួនាទី ​ត្រឹម​តែ​ក្នុង​ផ្ទះ​បាយ​នោះ​ទេ!!!»។​ ខ្ញុំចង់ឲ្យស្រ្តីខ្មែរយើងមានថាមពលនិងសកម្មដូចជានារីក្នុងអារ្យប្រទេសនានា។

      ខ្ញុំនិយាយរឿងមួយឲ្យស្តាប់លេងបន្តិច​ចុះណា​ នៅប្រទេសបារាំង កាលខ្ញុំនៅធ្វើការ ហើយជិះរថភ្លើងទៅធ្វើការ​ ខ្ញុំសង្កេតឃើញ​​មានស្រ្តីគ្រប់វ័យមានចំនួនច្រើនជាងបុរសទៅទៀត។​ នេះសបញ្ជាក់ឲ្យឃើញថាស្ត្រីសាសន៍គេសកម្មនិងមានថាមពលណាស់។​ គេមិននៅតែពឹងផ្អែកលើបុរសដូចពីជំនាន់ដើមទេ។
      ខ្ញុំរវល់ណាស់ សូមបញ្ចប់ត្រឹមនេះចុះ។

      • អ្នកបង !

        ជាការប្រសើរណាស់ដែលថាស្ត្រីមិនគួរមាននាទីត្រឹមតែនៅ “ក្នុងផ្ទះបាយ “នោះទេ ពីព្រោះអីឡូវជាសតវត្សទី​២១។​ស្ត្រីត្រូវតែចូលរួមយ៉ាងសកម្ម​ក្នុងកាងារដើម្បីរកលុយមកផ្គត់ផ្គង់គ្រួសារដូចបុរសដែរ។
        ​​​នេះជាផលវីបាកដែលគ្រួសារក្នុងអារិយ្យប្រទេសជួបប្រទះ។តាមការសង្កេតមើល បើគេចេះរកលុយដូចបុរសដែរ ហើយជួនកាលបាន​ច្រើនជាងបុរសផង ដូច្នេះស្ត្រីហាក់ដូចជាមិនសូវខ្វល់នឹងបុរសដែលត្រូវជាស្វាមីប៉ុន្មានទេ។តាមស្ថិតិ គូរស្រករនៅ ស.រ.អា​ ប្ដីប្រពន្ធ ៩៩ភាករយបានលែងលះគ្នា​ក្រោយពីពេលរៀបការបាន​ចំនួន១០ឆ្នាំ​ប៉ុណ្ណោះ។

        បើតាមរបៀបខ្មែរយើងវីញ(ក្នុងជំនាន់មុន) ខ្ញុំយល់ថាដូចជាល្អជាង។បុរសជាអ្នកចិញ្ចឹមគ្រួសារ ស្ត្រីជាគ្រប់គ្រងផ្ទះសម្បែង ទ្រព្យសម្បត្តិ​នឹងកូនចៅ។​ខ្ញុំសង្កេតឃើញទៀតថា គូរស្រកររបៀបហ្នឹង គឺរួមរស់ជាមួយគ្នាលុះត្រាអវសាន្ត។តើអ្នកបងយល់ដូចខ្ញុំទេ?

  6. ជំរាបសួរអ៊ំស្រី សប្បាយចិត្តដែលឃើញវត្តមានបងនៅក្នុងភូមិវើដប្រេស បងទំនេរលេងផ្ទះខេធី៤២ផងណា

  7. ជម្រាបសួរអ្នកគ្រូ,
    ក្នុងនាមខ្ញុំជាស្រ្តីខ្មែរមួយរូប ខ្ញុំសូមគាំទ្រទាំងស្រុងចំពោះគំនិតរបស់អ្នកគ្រូ ។​ខ្ញុំបាន​មើល​​វីដេអូ​ខ្លីៗនិយាយអំពីស្រ្តីបើកឡាន…​នៅចុងបញ្ចប់គេក៏សសេរថា​ “ត្រលប់ទៅ​ចង្រ្កានបាយ​វិញទៅ” វាពិតជាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទេនៅពេលឃើញពាក្យនេះ។

    • ជម្រាបសួរក្មួយ
      អរគុណនាងដែលបានគាំទ្រគំនិតនេះ។ ខ្ញុំ្ចតែងតែចង់ឲ្យនារីខ្មែរយើងភ្ញាក់រឮកឡើងនិងមានស្មារតីរឹងមាំ
      ហ៊ានទទួលខុសត្រូវព្រមទាំងហ៊ានសម្រេចចិត្តគ្រប់ៗគ្នាឲ្យសមជា
      នារីខ្មែរបច្ចុប្បន្ន។
      ខ្ញុំក៏គាំទ្រប្រតិកម្មរបស់នាងដែរណាដែលមិនសប្បាយចិត្តនឹងពាក្យ”ត្រលប់ទៅ​ចង្រ្កានបាយ​វិញទៅ” ។

  8. ខ្ញុំស្មានថាក្លាហាន ហ៊ានចុះឈ្មោះធ្វើទាហាន 😀

  9. ” ត្រឡប់ទៅចង្ក្រានបាយវិញទៅ” បើយើងស្ដាប់ទៅដូចជាមិនសូវពីរោះមែន។ប៉ុន្តែបើយើងគិតឲ្យដល់ ​ការប៉ិនប្រសព្វខាងវិជ្ជាមេផ្ទះ ពូកែរធ្វើម្ហូប ចំណាប់ខាងចានឆ្នាំង គឺជាសម្ភស្សរបស់ស្ត្រីខ្មែរទៅវិញទេ។ ផ្ទុយទៅវិញវាហាក់ដូចជាទើសភ្នែកនៅពេលឃើញស្ត្រីចូលចិត្រ​ បើក tractor,បើកឡាន​ container,ឬ​​ប្រដាល់​ នឹង បោកចំបាប់គ្នា។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s