ចម្រៀង«ឃ្លាខ្មែរ»

ចម្រៀង

ឃ្លាខ្មែរ

ទំនុកច្រៀងនិពន្ឋដោយកវីប៉ាកាប្រាក់ អ៊ីវ​ ហួត

ច្រៀងដោយ​លោកស្រី អ៊ុំ សុផានី និង ​ឯ.ឧ ​ប៉ិច​ឈុន


អាល់ប៊ុម«ភ្លេងមេត្តី»ផលិតដោ្យសមាគមអ្នកនិពន្ឋខ្មែរនៅបរទេសឆ្នាំ១៩៩៩

 

ស្រី : ឃ្លាខ្មែរឃ្លេងឃ្លោងដូចដំណើរទូក

យោលតាមប្រយោគបូកគុណអត្ថន័យ

លឿនដូចព្រួញទិព្វឬខ្សឹបហឬទ័យ

គយគន់ផ្កាភ្ញីរចនាល្បើកក្បាច់អង្គរ។

ប្រុស : រៀបពាក្យណេងណងន័យនិងខ្លឹមសារ

ជាភួងបុប្ផាចម្រុះព៌ណល្អ

អត្ថន័យពាក់ព័ន្ឋឆ្លងឆ្លើយបន្ទរ

បញ្ឆិតបញ្ឈរគំនូរគំនិត។

ស្រី : ឃ្លាខ្មែរដង្ហែដង្ហើមវប្បធម៌

ប្រុស :ក្បួនអារ្យធ៌មគម្ពីរព្រេងព្រឺទ្ឋ។

ស្រី : ព្រលឹងជាតិខ្មែរជ្រោមជ្រែងថ្លែងឬទ្ឋិ

ប្រុស : ទោះនៅឆ្ងាយជិតរួមរឹតជិតគ្នា។

ស្រី :ពាក្យពេចន៍ពីរោះរណ្តំឆ្លងឆ្លើយ

ប្រុស : ឱ! ខេមរាអើយសាមគ្គីសាមគ្គា

ស្រី :ជាតិខ្មែរជួបជុំផ្តុំកម្ពុជា

ប្រុស : ដួងកែវខេមរាអមតៈតរៀងទៅអើយ។

បទ«ឃ្លាខ្មែរ»ស្រង់ចេញពីអាល់ប៊ុម«ភ្លេងមេត្រី»ផលិតដោយសមាគម

អ្នកនិពន្ឋខ្មែរនៅបរទេសក្នុងប្រទេសបារាំង។

 

Advertisements

2 responses to “ចម្រៀង«ឃ្លាខ្មែរ»

  1. ខ្ញុំចូលចិត្ត និងគាំទ្រនៅរាល់ចេញផ្សាយរបស់blog នេះ សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s