ណូអែល​ឆ្នាំ២០១០នៅ​ភ្នំពេញ ដោយ​ប៉ិច សង្វាវ៉ាន

ព្រះ​វិហារ​ជីវិត​ថ្មី​ភ្នំពេញ​ប្រារព្ឋ​បុណ្យ​ណូ​អែល

ដោយ​ប៉ិច​ សង្វាវ៉ាន


ក្នុង​ពេល​ដែល​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​បាន​ប្រារព្ឋ​បុណ្យ​ណូអែល​យ៉ាងអធិក

អធម៌  នៅ​ប្រទេស​បារាំងឯណោះ បង​ប្អូន​ខ្មែរ​ជា​ច្រើន​ ទាំង​អ្នក​កាន់​និង​អ្នក​មិនកាន់​គ្រីស្ទ

សាសនាក៏​បាន​នាំ​គ្នា​រៀប​ចំ​បុណ្យ​ណូអែល​ក្នុង​គ្រួសារយ៉ាង​សប្បាយរីករាយ​ណាស់​ដែរ​។

នៅឯប្រទេសកម្ពុជាឯណេះវិញ ក្នុងឆ្នាំ​នេះ ​ ដើម្បី​អប​អរ​សាទរ​បុណ្យ​ណូអែល​ គេ​សង្កេតឃើញ

នៅ​តាម​ហាង និង ​ភោជនីយដ្ឋាន​នានា​ក៏​ដូច​ជា​នៅ​តាមសណ្ឋាគារ​ធំ​ៗ​ដែរ​ មាន​ការ​តុប​តែង

ដើម​សាប៉ាំង(sapin)​យ៉ាង​ល្អ​ៗ​​រំលេច​ទៅដោយ​ខ្សែ​រំយោល(Guirlande)​ពណ៌​ផ្សេងៗភ្លឺផ្លេក

លំអ​ដោយ​​អំពូលកែវស្រួយ (Boules en verre)ជាច្រើនពណ៌ ​​និង​ខ្សែភ្លើងចម្រុះ​ពណ៌​ចាំង

រស្មី​ភ្លឺ​ភ្លឹបភ្លែត​ៗ​គួរ​ឲ្យ​ចង់គយ​គន់​ពន់ពេក​ក្រៃមិន​ខុស​ពី​អារ្យប្រទេសនានា​ដែល​កាន់​គ្រីស្ទ

សាសនា​ឡើយ​។


«ព្រះ​វិហារ​ជីវិត​ថ្មី​ភ្នំពេញ​(១)» ដែល​ជា​ព្រះ​វិហារ​ខ្មែរ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញបាន​ប្រារព្ឋ

ពិធីបុណ្យ​ណូអែលឆ្នាំ២០១០​យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​២៥​ធ្នូ​និង​ថ្ងៃ​២៦​ធ្នូ​។

កម្ម​វិធី​ពិសេសនៅថ្ងៃនោះ​មាន​ជា​អាទិ៍៖ ការ​អធិស្ឋាន​សុំ​ព្រះពរ  ការ​សូត្រ​ខរ​គម្ពីរ

ទី​បន្ទាល់ ការ​សម្តែង​ព្រះ​បន្ទូល​ដោយ​លោក​គ្រូ​គង្វាល​តាំង ​វ៉េក​ហួង

ចម្រៀងកាយវិការសម្តែង​ដោយក្រុម​កុមារាកុមារីមណ្ឌលជីវិត​ថ្មី ចម្រៀង​កាយ​វិការ

សម្តែង​ដោយ​ក្រុមយុវជនយុវនារី ក្រុម​បញ្ញវន្ត និងក្រុមបុរស​ស្ត្រី ចម្រៀង​ពិសេស

ចម្រៀង​សរសើរ​ដំកើង​ព្រះ

ចម្រៀងពិសេស​សម្តែងដោយក្រុមស្ត្រី​និង​បុរស  (រូបថត​ប៉ិច សង្វាវ៉ាន)

ព្រម​ទាំង​មាន​ការ​បញ្ចាំង​ភាព​យន្ត​​​និយាយភាសា​ខ្មែរស្តី​ពី​«ជីវប្រវត្តិព្រះ​យេស៊ូ​គ្រីស្ទ​»​។

គ្រប់ឆាកទាំងអស់ត្រូវបានរៀបចំឡើងយ៉ាង​ល្អ​ប្រណិតទៅ​តាមអត្ថន័យចម្រៀងនិមួយៗ

និងស្ថិតក្រោមការតុបតែងកាយដោយសម្លៀក​បំពាក់ប្រពៃណីខ្មែរ​និង​សម្លៀកបំពាក់

សម័យទំនើបយ៉ាង​ថ្លៃ​ថ្នូរគួរឲ្យសរសើរ និងគួរឲ្យ​មានមោទនៈភាព។

ពី​ធីករពីររូបដែលមានសំនៀងនិងវោហាពីរោះបានចេញ​មកបង្ហាញឆាក​និមួយៗឥតទាស់

ត្រចៀកឡើយ។​ ទាំងអស់​នេះ​គឺពិតជា​ទេពកោសល្លដែល​ព្រះ​បាន​ប្រទានឲ្យ​ពួកគេ។

លោក​គ្រូ តាំង ​វេក​ហួង​​សម្តែង​ព្រះ​បន្ទូល (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងកាយវិការដោយ​ក្រុមកុមារាកុមារី (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងសរសើរដំកើងព្រះដោយ​ក្រុមយុវជនយុវនារី (រូបថត៖​ប៉ិច សង្វាវ៉ាន)

ចម្រៀងពិសេស​ដោយ​ក្រុមស្ត្រីនិង​បុរស ចម្រៀងពិសេស​ដោយ​ក្រុមស្ត្រីនិង​បុរស (រូបថត​៖ប៉ិច សង្វាវ៉ាន)

ពីឆ្វេងទៅស្តាំ៖ ខ្ញុំនិងស្វាមីខ្ញុំឯ.ឧ. ​ប៉ិច ឈុន – ឯ.ឧ. អ៊ុង ទី -​​ លោកគ្រូគង្វាល តាំង វេក ហួង​ និង​អ្នកគ្រូជាភរិយានៃព្រះវិហារជីវិតថ្មីភ្នំពេញ (រូបថត៖​ប៉ិច សង្វាវ៉ាន)

ក្នុង​កម្មវិធី​ពេលរាត្រីក៏​ដូច​ជា​កម្មវិធី​ពេលព្រឹកដែរ ពិធីករដែលសម្បូណ៍សំនួនវោហា

ប្រចាំព្រះវិហារជីវិតថ្មីភ្នំពេញបាន​ធ្វើអត្ថាធិប្បាយយ៉ាងពីរោះក្បោះក្បាយបង្កបរិយាកាស

ឲ្យកាន់តែមានសភាពរស់រវើកដែលញ៉ាំងឲ្យអ្នកចូលរួមចំនួនប្រហែលជា

១ពាន់ឬជាងមួយពាន់នាក់បានសោមនស្សរីករាយត្រជាក់ចិត្តត្រជាក់អារម្មណ៍

និងមានអំណរក្រៃលែង។

គ្រីស្ទសាសនិកជនទាំងឡាយមិនអាច​បំភ្លេច​បានឡើយនូវ​បរិយាកាសដ៏ពិសេស

ដែលមានលក្ខណៈជាគ្រួសារតែមួយនៅក្នុងឱកាសបុណ្យណូអែល…

បុណ្យណូអែលដែលជាបុណ្យខួបកំណើតនៃព្រះយេស៊ូគ្រីស្ត

(១):ព្រះវិហារជីវិតថ្មីភ្នំពេញ

អាគារលេខ​៤​ ផ្លូវ​៩៥​ ក្រុមទី១០​ សង្កាត់បឹងកេងកង​ ២

ខ័ណ្ឌចំការមន​ រាជធានី​ភ្នំពេញ

ទូរស័ព្ទលេខ : ​០២៣​ ២១០ ​៣៥៤

ទូរស័ព្ទទំនាក់ទំនង​​​ :០១២ ​៨០០ ៧៦៦​ – ០១២ ​៣៣១​៩៨១


2 responses to “ណូអែល​ឆ្នាំ២០១០នៅ​ភ្នំពេញ ដោយ​ប៉ិច សង្វាវ៉ាន

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s