«​ខ្សែជីវិតខ្ញុំក្នុងវិស័យអក្សរសាស្ត្រ»​ ដោយ​កញ្ញា ​នួន ពេជ្រស៊ូដេនី

ចុះផ្សាយក្នុងខ្ទង់ទំព័រកាសែត

សំបុកផ្សារ

SOMBOK PHSAR

កាសែតនេះចេញផ្សាយឥតគិតថ្លៃ​

ភ្នំពេញ

Phnom Penh

http://www.sombok.com.kh


សំបុកផ្សារជាកាសែតឥតគិតថ្លៃក្នុងស្រុកមួយ ដែល​មិន​ត្រឹម​តែ​ទទួល​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កាសែត​នេះ​មាន​អត្ថបទ​ល្អ​ៗ​មួយ​ចំនួន​ដែរ​ដូច​ជា​៖

– ផ្សាររាត្រីកោះពេជ្រទំព័រ១០

ជីវិត​ជោគ​ជ័យ​Plus ៖ ​សម្រាប់​ថ្ងៃ​សុក្រ​ប្រចាំ​សប្តាហ៍​២១​-២៧​មករា នេះ​ កញ្ញា​នួន ពេជ្រ​ស៊ូ​ដេនី​ដែល​ជា​យុវអ្នក​និពន្ឋ​នារី​មួយ​រូប​កំពុង​តែ​លេច​ត្រដែត​បាន​សរសេរ​ផ្សាយ​អត្ថបទ​មួយ​យ៉ាង​សង្ខេបស្តី​ពី​«ខ្សែ​ជិវិត​ខ្ញុំ​ក្នុង​វិស័យ​អក្សរសាស្រ្ត​»។​ អត្ថបទ​នេះ​ខ្លី​តែ​មាន​ន័យ​គ្រប់​គ្រាន់​និង​ក្បោះក្បាយ។

success life PECH Sangwawann-in Sombok Phsar

– កសិកម្ម​Plus ៖​​ទំព័រ​ទី​១៦​ស្តី​ពី CONFIREL​នាំ​ស្ករ​ត្នោត​២៣​តោន​ចេញ​ទៅ​ទី​ផ្សារ​ក្រៅ​ប្រទេស​។

– ព្រឹត្ត​ការណ៍​ប្រចាំ​សប្តាហ៍ ទំព័រ​១៧​ ៖​ ផ្តោត​លើ​កម្ម​វិធី​អប់រំ​សុខភាព​ទារក​អាយុ​០-១​ឆ្នាំ​។

ទំនាក់​ទំនង​សំបុក​ផ្សារ​៖​(៨៥៥)​ – ២៣​ ៦​៣​៤ ​៤​០​០​១​-​២

http://sombokphsar.blogspot.com

http://sombokphsar.wordpress.com

http:// twitter.com/sombokphsar

sombokphsar.newspaper

Email : info@sombok.com

ក.ក.ន៖

អរគុណកញ្ញា នួន ពេជ្រស៊ូដេនី​ដែលបានផ្តល់អត្ថបទ

ស្តីពី«​ខ្សែជីវិតខ្ញុំក្នុងវិស័យអក្សរសាស្ត្រ»៕

Advertisements

2 responses to “«​ខ្សែជីវិតខ្ញុំក្នុងវិស័យអក្សរសាស្ត្រ»​ ដោយ​កញ្ញា ​នួន ពេជ្រស៊ូដេនី

  1. សូមជម្រាបសួរលោកជំទាវ

    លោកជំទាវជាទីគោរព! នៅថ្ងៃនេះ ប្អូនពិតជាមានអារម្មណ៍រំភើបណាស់ដែលបានប្រទះឃើញនូវ អត្ថបទនាននៅលើគេហទំព័រនានា ទំព័រទស្សនាវដ្តី និងកាសែតដែលបានចុះផ្សាយពីប្រវត្តិរូប សង្ខេប និងស្នាដៃឆ្នើម ជាពិសេសជីវិតជោគជ័យក្នុងវិស័យអក្សរសាស្ត្រខ្មែរ។ មកដល់ត្រង់ចំណុច នេះ ប្អូនសូមណែនាំខ្លួនបន្តិចសិន ខ្ញុំឈ្មោះ ហេង សុភា ជាសាស្ត្រាចារ្យមហាវិទ្យាល័យពាណិជ្ជកម្ម និងជានាយកគ្រប់គ្រងទូទៅ ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ។

    លោកជំទាវជាទីគោរព! ក្រុមអ្នកនិពន្ធ ជាពិសេសគឺរូបខ្ញុំបាទ ពិតជាមានបំណងចង់សំណើសុំ ពេលវេលាដ៏មានតម្លៃរបស់លោកជំទាវ មេត្តាផ្តល់ឱកាសជួបផ្តល់បទសម្ភាសន៍ ដើម្បីយកមក ចុះផ្សាយនៅលើទំព័រទស្សនាវដ្តី វិធីសាស្ត្រជោគជ័យដែលនឹងចេញផ្សាយលេខទី ៣ នៅថ្ងៃទី ១ ខែ ឧសភា ខាងមុខនេះ។

    ទស្សនាវដ្ដី វីធីសាស្រ្តជោគជ័យ ជាទស្សនាវដ្ដីបណ្ដាញផ្តល់ចំណេះដឹង បទពិសោធន៍ ក៏ដូចជាគន្លឹះស្វែងយល់ពីអាថ៌កំបាំង វិធីសាស្រ្ត និងយុទ្ធសាស្រ្តដែលដឹកនាំមនុស្សយើងឆ្ពោះទៅកាន់ភាព ជោគជ័យទាំងនៅក្នុងការងារ ការប្រកបអាជីវកម្ម គ្រួសារ ស្នេហា ការទំនាក់ទំនង ថវិកា នយោបាយ ការសិក្សា វិទ្យាសាស្រ្ត បច្ចេកវិទ្យា សិល្បៈកម្សាន្ត និងដឹកនាំបុគ្គលិកកម្មករ និយោជិក ដែលកិច្ចការ និងរឿងរ៉ាវទាំងអស់នោះ នឹងត្រូវបានលើកមកលាតត្រដាងបង្ហាញណែនាំពីបទពិសោធន៍ ដោយការធ្វើសម្ភាសជាមួយសិស្ស-និស្សិតឆ្នើម ធុរៈជនដែលទទួលបានជោគជ័យ អ្នកសិល្បៈដ៏ល្បីល្បាញ ព្រម ទាំងប្រវត្តិរបស់អ្នកជោគជ័យជាច្រើនទាំងនៅក្នុងប្រទេស ក៏ដូចជានៅលើសកលលោកមកចុះផ្សាយដល់ ប្រិយមិត្តអ្នកអានគ្រប់ស្រទាប់ សម្រាប់ទុកជាឯកសារដ៏មានតម្លៃ គំនិត និងចំណេះដឹងផ្សេងៗ ក្នុងគោល បំណងដើម្បីប្រតិបត្តិខ្លួនទៅកាន់វិថីជោគជ័យដូចអ្នកទាំងនោះដែរ។
    ដោយរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអានទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ នឹងព្យាយាមប្រឹងប្រែងដោយធ្វើយ៉ាងណាឲ្យបទពិសោធន៍នៃភាពជោគជ័យជាច្រើនត្រូវបាន ចែករំលែកទៅដល់មិត្តអ្នកអានទាំងអស់។ មិនតែប៉ុណ្ណោះ ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ គឺមានគោល ដៅច្បាស់លាស់ ដោយចេញផ្សាយទៀងទាត់ជារៀងរាល់ចុងខែនីមួយៗ ក្នុងបរិមាណបោះពុម្ពប្រមាណ 10,000 ច្បាប់ក្នុងមួយលើកៗ។ សម្រាប់ឆ្នាំ 2011 ទស្សនាវដ្តី វិធីសាស្រ្តជោគជ័យនឹងចែកចាយទូទាំង រាជធានី ខេត្ត ក្រុង ។ ទស្សនាវដ្ដី វិធីសាស្រ្តជោគជ័យ ប្តេជ្ញាចិត្តធ្វើសកម្មភាពជំរុញឲ្យមនុស្សមិនតិចជាង 1 លាននាក់ជាអ្នកអានទស្សនាវដ្ដីនេះ។

    ប្រសិនបើមិនយល់ទាស់ទេ តើខ្ញុំអាចសូមស្គាល់លេខទូរស័ព្ទ អាសយដ្ឋានអ៊ីមែល ឬឈ្មោះនៅ ក្នុងកម្មវិធី Skype របស់លោកជំទាវបានទេ?

    —————————————————–
    អនុបណ្ឌិត ហេង សុភា
    នាយកគ្រប់គ្រងទូទៅ, ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ
    អាសយដ្ឋានៈ 174, ផ្លូវ 440 កែង 167 សង្កាត់ទួលទំពូង ២ ខណ្ឌចំការមន
    ទូរស័ព្ទៈ 016 777 992 / 017 735 753
    អ៊ីមែលៈ hengsophea@gmail.com
    Skype: PHEAVISAL

    • ជម្រាបសួរលោកក្មួយ,

      ជាបថម ខ្ញុំសូមអភ័យទោសលោកក្មួយហេង​សុភា និងប្រិយមិត្តអ្នកអានផងដែរ​
      អំពីការខកខានមិនបានចូលប្លក់ ​អានសំបុត្រទាំងអស់និងផ្សាយអត្ថបទថ្មីៗព្រោះ
      មួយរយៈនេះ ​ខ្ញុំមានធុរៈរវល់មមាញឹក។​

      ​ខ្ញុំបានអានសំបុត្រដ៏វែងរបស់លោកក្មួយយ៉ាងយកចិត្តទុកដាក់។ រិករាយណាស់
      ដែលបានស្គាល់លោកក្មួយ។ លោកក្មួយជាធនធានមនុស្សដ៏សកម្មនិងសំខាន់
      ម្នាក់។ ទន្ទឹមនេះដែរ ខ្ញុំក៏បានស្គាល់ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យថ្មីមួយ។នេះ
      ជាប្រភេទទស្សនាវដ្តីដែលខ្ញុំចូលចិត្ត។ ខ្ញុំសូមសរសើរលោកក្មួយដែលបានបង្កើត
      ទស្សនាវដ្តីដ៏មានសារៈសំខាន់នេះសម្រាប់ខ្មែរយើង។

      អរគុណលោកក្មួយណាស់ដែលចាប់់អារម្មណ៍ខ្សែជីវិតខ្ញុំក្នុងវិស័យអក្សរសាស្ត្រ។
      តាមពិតទៅ ខ្ញុំមិនដែលហ៊ានតាំងខ្លួនថាជាអ្នកមានជោគជ័យទេ។ ​​ប៉ុន្តែ ​បើ
      លោកក្មួយស្នើខ្ញុំហើយ ខ្ញុំក៏មិនយល់ទាស់ទេនូវអ្វីៗដែលខ្ញុំអាចធ្វើទៅតាម
      លទ្ធភាព។​ ទោះបីជាខ្ញុំរវល់ខ្លាំងមែន​ ប៉ុន្តែខ្ញុំរីករាយយល់ព្រមទទួលសំណើរ
      លោកក្មួយទៅតាមពេលដ៏ចង្អៀតដែលខ្ញុំអាចឆ្លៀតបាន គឺចាប់ពីថ្ងៃ២០មេសា
      បន្ទាប់ពីខ្ញុំត្រឡប់មកពីបរទេសវិញ។​ មុនពេលនេះ ខ្ញុំមិនអាចឆ្លៀតបានទេ។
      ខ្ញុំជាប់រវល់រកដកឃ្លាមិនរួចទាល់តែសោះ។ សូមទោស។ ចំណែកលេខទូរស័ព្ទ
      ខ្ញុំនឹងផ្ញើតាមអ៊ីម៉ែលជូនភ្លាម។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s