រូបថតអនុស្សវរីយ៍នៅINA

កម្មសិក្សាអំពីវិធីសាស្ត្រនៃការសរសេរ

«សេណារីយោ»

នៅវិជ្ជាស្ថានជាតិសោតទស្សន៍

ក្នុងប្រទេសបារាំង

ខែកញ្ញា២០១០


STAGE D’ECRITURE DE SCENARIOS

A l’INA

INSTITUT NATIONAL AUDIOVISUEL EN  FRANCE

Septembre 2010


តាមសំណើររបស់របស់លោកឡុង ឡេវ

ខ្ញុំបានចាប់ផ្តើមសរសេរសេណារីយោ«រឿងជើងមេឃថ្មី»លើកដំបូងបង្អស់

នៅពីឆ្នាំ១៩៨៨ក្រោយពីរឿងនេះ

ត្រូវបានចុះផ្សាយក្មុងសារព័ត៌មាននគរធំនៅសហរដ្ឋអាមេរិក។

កាលណោះ ខ្ញុំពុំទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកវិធីសាស្ត្រនៃការ

សរសេរសេណារីយ៊ោនៅឡើយ។

ឆ្នាំ១៩៨៩ លោកឡុង ឡេវ ​ហៅឡុង ដារាបានថតរឿង«រឿងជើងមេឃថ្មី»

ជាខ្សែភាពយន្តទំហំ១៦មីល្លីម៉ែត្រនិងបានបញ្ចាំង២ដងជូនសហគមន៍ខ្មែរ

នៅក្រុងប៉ារីសនិងក្រុងវីឡឺប៉ាំងប្រទេសបារាំងទស្សនា។

២២ឆ្នាំក្រោយមក ក្រោយពីបានទទួលបទពិសោធន៍លើកទី១ ខ្ញុំគិតថា

គួរតែខ្ញុំរៀនយកវិជ្ជាសរសេរសេណារីយោនេះឲ្យបានចេះច្បាស់លាស់

ជ្រៅជ្រះនិងមានគុណភាព។ បើខ្ញុំមិនមានឱកាសបានបម្រើសិល្បៈទី៧

ក៏យ៉ាងហោចណាស់ក៏ប្រហែលជាអាចសរសេរអត្ថបទខ្លីពី

វិធីសាស្ត្រនៃការសរសេរសេណារីយ៊ោចែករំលែកជូនអនុជនដែរ។

យល់ឃើញដូច្នោះទើបបានជាខ្ញុំសម្រេចចិត្តសាកល្បងស្នើសុំ

វិទ្យុបារាំងអន្តរជាតិRFI

ទៅរៀនយកចំណេះដឹងផ្នែកនេះនៅពេលដែលខ្ញុំចរចាសុំចូលនិវត្តន៍។

សំណាងល្អណាស់  វិទ្យុបារាំងអន្តរជាតិRFIក៏បានអនុញ្ញាតឲ្យខ្ញុំរៀន

ដោយចេញថវិកាទទួលបន្ទុកទាំងស្រុង។

ខ្ញុំបានធ្វើកម្មសិក្សាផ្នែក«ការសរសេរសេណារីយ៊ោនេះនៅខែកញ្ញា

ឆ្នាំ២០១០។ នេះជាឱកាសមួយដែលខ្ញុំបានជួបកម្មសិក្សាការីទាំងនេះនៅINA។


ជាន់ក្រោមផ្លូវដើរចូលនិងឡើងក្នុងអាគារINA SUP( INAឧត្តមសិក្សា)

ទ្វារចូលក្នុងបន្ទប់សិក្សារបស់យើង ( រូបថត ៖ប៉ិច សង្វាវ៉ាន)

កម្មសិក្សាការីមានចំនួនតែ៧នាក់ប៉ុណ្ណោះដែលមានរាយនាមដូចខាងក្រោម៖

ជួរក្រោយពីឆ្វេងទៅស្តាំ៖

JEAN FRANCOIS VIOT មកពីប្រទេសប៊ែលហ្សីក

BENOÎT HEUDE​ នាយកកម្មវិធីទូរទស្សន៍បារាំង

XAVIER GAILLARD អ្នកកាត់តវីដេអូ

រូបថត​​៖​​ប៉ិច សង្វាវ៉ាន

ជួរមុខពីឆ្វេងទៅស្តាំ៖

JEROME LIADO​ មេភូមិ

PHILIPPES DEMENET អ្នកសារព័ត៌មានទស្សនាវដ្តី Bayard-Presse

GEORGES RUQUET ពាក់អាវខៀវ  ជាផលិតករភាពយន្តបារាំងនិង​ជា​គ្រូយើង

CATHERINE TROQUEMET​​ អតីតអ្នកសារព័ត៌មាន

SANGWAWANN PECH អតីតអ្នកសារព័ត៌មានវិទ្យុបារាំងអន្តជាតិRFI

ដែលបានមកចូលរួមក្នុងកម្មសិក្សា«វិធីសាស្ត្រនៃការសរសេរ »SCENARIO»។

រូបខាងក្រោម​ អ្នកនៅជួរមុខដូរកន្លែងអង្គុយថត

រូបថតកម្មសិក្សាការីទាំង៧នាក់និងលោកគ្រូ( រូបថតប៉ិច សង្វាវ៉ាន)

សល់តែស្នាមញញឹមនិងអ៊ីម៊ែល

មិនអាចបំភ្លេចបាននៅINA

Email de Jérôme du 27/09/2010

Merci beaucoup pour ces images et ta gentillesse.

អរគុណច្រើនចំពោះរូបថតទាំងនេះនិងសន្តានចិត្តរបស់ឯង

Ce stage aura été un bon moment de découverte ensemble.

កម្មសិក្សានេះអាចជារយៈពេលមួយដ៏ល្អនៃការស្វែងយល់ដឹងទាំងអស់គ្នា

Nous avons tous été sensible à la sincérité de ton récit

កាលណោះ យើងទាំងអស់គ្នាមានការរំជួលចិត្តដោយ

បានស្តាប់ឯងនិទានរឿងពិតរបស់ឯង(១)។

et je souhaite que l’écriture de ton livre t’apporte beaucoup de sérénité.

ហើយខ្ញុំជូនពរឲ្យការនិពន្ឋសៀវភៅរឿងរបស់ឯងផ្តល់មកឲ្យឯងនូវអារម្មណ៍

ស្រស់ថ្លាឡើងវិញ។

A bientôt

ជួបគ្នាជាថ្មី

Jérôme

ហ្សេរ៉ូម

(១) ៖​ បញ្ជាក់ ៖ ខ្ញុំបានសរសេរពីសេកង់ត្រង់យោធាខ្មែរក្រហម

បណ្តេញក្រុមគ្រួសារខ្ញុំចេញពីភូមិគ្រឹះនៅថ្ងៃ១៨មេសា១៩៧៥។


Email de Georges Ruquet du 20/09/2010

Sangwawann, bonjour,

សង្វាវ៉ាន ​ជម្រាបសួរ

Merci pour ces photos.

អរគុណដែលបានផ្ញើរូបថតទាំងនេះ។

J’espère aussi avoir un jour le plaisir de te voir au Cambodge.

ខ្ញុំក៏សង្ឃឹមដែរថា​និងបានរីករាយនៅថ្ងៃណាមួយដែលបានជួបឯងនៅកម្ពុជា។

J’espère que tu pourras bientôt mettre ton apprentissage de scénariste à profit.

ខ្ញុំសង្ឃឹមថា បន្តិចទៀតឯងអាចនឹងធ្វើឲ្យការហាត់រៀនសរសេរ

សេណារីយោរបស់ឯងមានប្រយោជន៍។

Georges

ហ្សក


Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s