កំណាព្យ៖ទឹក​ចិត្ត​អ្នក​ម៉ែ និពន្ធ​ដោយ​ យី​ ឆេង​អ៊ួ​ (ហៅ​ប៉េង)

ក្នុងឱកាសដ៏ថ្លៃថ្លា ថ្ងៃ ៨ មីនា ឆ្នាំ ២០១១

ខ្ញុំបាទ យី ឆេងអ៊ួ ហៅ ប៉េង ជាបណ្ណារក្ស អង្គការដើម្បីភាពញញឹមនៃកុមារ

នៅតំបន់ចាក់សម្រាមស្ទឹងមានជ័យ សូមគោរពជូន

កំណាព្យ​ដែល​បញ្ជាក់​ពី​សេចក្តី​គោរព​ស្រឡាញ់​របស់​កូន

ចំពោះ​អ្នក​ម្តាយ​ទាំង​ឡាយ​នៅ​ក្នុង​លោក។

ទឹក​ចិត្ត​អ្នក​ម៉ែ


បទ​ពាក្យ​ប្រាំ​ពីរ

១. ​ ពិនិត្យ​ទៅ​មើល​មុខ​អ្នក​ម៉ែ​         ស្រស់​ថ្លា​ដូច​ខែ​ពេញ​បូរមី
ពិនិត្យ​ទៅ​ចិត្ត​អ្នក​ម៉ែ​ថ្លៃ​           ដូច​ពេជ្រ​ចរណៃ​គ្មាន​ថ្ងៃ​ផ្លាស់​។

២. ​ពិនិត្យ​ទៅ​មើល​ចិត្ត​អ្នក​ម៉ែ​        ត្រជាក់​កើន​ទ្វេ​ជ្រាល​ជ្រៅ​ណាស់
ទឹក​ចិត្ត​អ្នក​ម៉ែ​គ្មាន​កែ​ផ្លាស់​      ពី​ក្មេង​ដល់​ចាស់​ចិត្ត​តែ​មួយ​។

៣.    ពិនិត្យ​ទៅ​មើល​ទង្វើ​ម៉ែ ​           ​ល្អ​ល្អះ​ណាស់​ដែរ​តែង​លើក​ស្ទួយ
ប្រៀន​ប្រាប់​ប្រដៅ​កូន​ញយ​ៗ​   កុំ​ឲ្យ​កូន​ធ្លោយ​ក្នុង​អបាយ​។

៤.    ម៉ែ​ធ្វើ​កិច្ចការ​រាល់​ថ្ងៃ​យប់​         មិន​ចេះ​ឈរ​ឈប់​មិន​សោក​ស្តាយ
ទោះ​ត្រូវ​ភ្លៀង​ផ្គរ​រួម​រឹត​កាយ​            ​ ម៉ែ​មិន​សោក​ស្តាយ​សាច់​ឈាម​បង់​។

៥.    ទោះ​ខ្លួន​ត្រូវ​ក្តៅ​ព្រឺ​រងា​                     មិន​រួញ​រេរា​ឈប់​បង្អង់
កណ្តៀត​ទូល​យួរ​ការុង​ថង់​             ​​​​​            ​ដើម្បី​រឿង​រុង​ជីវភាព​ថ្កាន​។

៦.    ហត់​នឿយ​ម្លឹង​ហើយ​មិន​ត្អែរ​ត្អូញ​       ម៉ែ​មិន​រា​រួញ​ញញឹម​បាន
បង្កប់​សង្ឃឹម​ដល់​សណ្តាន​               ​​គ្រួសារ​ថ្កើង​ថ្កាន​ព្រោះ​អ្នក​ម៉ែ​។

៧.    កូន​សូម​អរគុណ​ដល់​អ្នក​ម៉ែ​             ដែល​ខិត​ខំ​ថែ​កូន​ទាំង​ទ្វេ
សូម​ម៉ែ​ជួប​សុខ​សួស្តី​ដែរ​                 សូម​ម៉ែ​ជួប​តែ​ជ័យ​គ្រប់​គ្រា​។

ភ្នំពេញ ថ្ងៃ​ទី​៧​ ខែ កក្កដា ឆ្នាំ ២០១០   និពន្ធ​ដោយ​ យី​ ឆេង​អ៊ួ​ (ហៅ​ប៉េង) បណ្ណារក្ស

អាចច្រៀងបានលំនាំបទ: ទុំទាវ (បងដូចរាជសី ស្រីដូចគុហារ)និងទាវមកដល់​ហើយ

Advertisements

3 responses to “កំណាព្យ៖ទឹក​ចិត្ត​អ្នក​ម៉ែ និពន្ធ​ដោយ​ យី​ ឆេង​អ៊ួ​ (ហៅ​ប៉េង)

  1. អ្នកគ្រូជាទីគោរព!
    ក្មួយសូមអរគុណជាអនេកចំពោះសន្តានចិត្តដ៏ល្អរបស់អ្នកគ្រូដែលបានអនុញ្ញាត
    ឲ្យកំណាព្យរបស់ក្មួយចុះផ្សាយក្នុងទំព័ររបស់អ្នកគ្រូ។
    ក្មួយសូមគោរពជូនពរអ្នកជួបប្រទះតែសេចក្តីសុខ ចម្រើន និង សុភមង្គលគ្រប់
    ប្រការជានិច្ចនិរន្តន៍។
    សូមអ្នកគ្រូមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីក្មួយ។
    ពីក្មួយ
    យី ឆេងអ៊ួ (ប៉េង)

    មតិ​​របស់អ្នក​កំពុងរង់ចាំ​ការអនុញ្ញាត។

  2. សូមសសើរអ្នកគ្រូដោយស្មោះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s