ទស្សនាវដ្តីឡេឌីស៍៖«ស្រ្តីខ្មែរបច្ចុប្បន្ន…»

ខ្ញុំសូមជូនបាច់ផ្កានេះចំពោះនារីខ្មែរទាំងអស់

ក្នុ្នងទិវានារីអន្តរជាតិ៨មីនា

«ស្រ្តីខ្មែរបច្ចុប្បន្នគួររឹងមាំ​ និងក្លាហានក្នុងការសម្រេចចិត្ត»

នេះជាសំណូមពររបស់ខ្ញុំ​ ប៉ិច ​សង្វាវ៉ាន

និងជាចំណងជើងអត្ថបទដែលទស្សនាវដ្តី «ឡេឌីស៍» ខែ​ ធ្នូ​ ២០១០

បានសម្ភាសន៍ខ្ញុំ និងបានផ្សាយ ក្នុងខែធ្នូ២០១០កន្លងទៅ។

ចំណាត់ក្រុម«យល់​ដឹង​ Ladies Feature ហាយ-សូ ​​HI-SO»

ទំព័រ​៤២-៤៣

អត្ថបទដែលទស្សនាវដ្តី្ទឡេឌីស៍LADIESបានសម្ភាសន៍ខ្ញុំ

ខ្ញុំឆ្លៀតឱកាសនេះថ្លែងអំណរគុណលោក​កៅ​ សីហា

ដែលបានអញ្ជើញមកសម្ភាសន៍ដល់គេហដ្ឋាន

របស់ខ្ញុំនៅភ្នំពេញកាលពីខែធ្នូ២០១០។

Advertisements

4 responses to “ទស្សនាវដ្តីឡេឌីស៍៖«ស្រ្តីខ្មែរបច្ចុប្បន្ន…»

  1. អ្នកមីងជាទីគោរព!

    ក្នុងឱកាសនៃថ្ងៃទិវាសិទ្ទិនារី៨មីនា ក្មួយសូមប្រសិទ្ធិពរជ័យសេរីបវរមហាប្រសើរចំពោះអ្នកមីង និងក្រុមគ្រួសារ ព្រមទាំងស្ត្រី មាតា ទួទាំងពិភពលោកសូមឲ្យប្រកបតែសេចក្តីសុខសុភមង្គលជា​និច្ចនិរន្តរ៍

    ឆ្លៀតឱកាសដ៏ឧត្តុងឧត្តមនេះ ក្មួយសូមប្តូរពាក្យសិទ្ទិនារីមកជា “៨មីនាទិវាមាតាពិភពលោក” ឬ “ថ្ងៃម៉ែ ឬទិវាមាតា” (Mother’s Day)សូមយោបល់ពីអ្នកមីងដ៏ខ្ពង់ខ្ពស់!

    ទេវតារបស់កូន ពុកម៉ែរបស់ខ្ញុំ!
    គំរូល្អរបស់អ្នកមីងជាវិញ្ញាណនៃការសរសេររបស់អ្នកនិពន្ធជំនាន់ក្រោយគ្រប់ៗរូប!

    ដោយក្តីគោរពពីក្មួយ
    ជំនោរ

    • អរគុណក្មួយជំនោរ
      លូចចិញ្ចឹមចិត្តសង្ឃឹមទៅចុះថា​អ្វីៗដែលអ្នកមីងបានធ្វើពលិកម្មខ្លះៗហើយអាចជួយជាកម្លាំង
      បនិ្តចបន្តួចដល់អ្នកនិពន្ធជំនាន់ក្រោយគ្រប់ៗរូប ដូចជាគំនិតនិងការយល់ឃើញរបស់ក្មួយ។

      ចំពោះទិវានារីអន្តរជាតិនោះ ​យើងមិនអាចប្តូរបានទេ ពីព្រោះទិវានេះមានលក្ខណៈជាច្បាប់សកល
      ទៅហើយ។ ​ទិវានេះទាមទារសិទ្ធិនារី​ ដើម្បីរំឮកនារីក្នុងលោកឲ្យខំកសាងគុណសម្បត្តិខ្លួនឲ្យរឹងមាំ
      ស្វាហាប់លែងទន់ជ្រាយនិងខំបណ្តុះបណ្តាលខ្លួនឲ្យមានវិជ្ជាសម្បត្តិគ្រប់គ្រាន់ ជ្រៅជ្រះកុំឲ្យមាន
      គំនិតអាងទៅលើបុរសដូចជំនាន់​ដើម។ នារីទាំងឡាយត្រូវតែខំ​ពុះពារ​ ចេះអភិវឌ្ឍខ្លួននិងគំនិតប្រាជ្ញា
      ឲ្យមានសមត្ថភាពដឹកនាំ មានស្មារតីទទួលខុសត្រូវ​ ហ៊ានសម្រេចចិត្តអារកាត់​បញ្ហាទាំងពួងដើម្បីអាច
      កាន់​ចង្កូតគ្រួសារយ៉ាងប៉ិនប្រសប់ប្រកបដោយការ​ឆ្លាតវៃនិងចូលរួមដ៏សកម្មគ្រប់វិស័យក្នុងសង្គមជាតិ។ល។

      ចំណែក«ថ្ងៃអ្នកម៉ែ ឬទិវាមាតា» (Mother’s Day​ ou Fête des Mères ជាភាសាបារំាង)នេះ​មានស្រាប់ហើយ
      ក្នុងអារ្យប្រទេសនៅលើពិភពលោក​។​ បើយើងទទួលយកសម្រាប់ប្រទេសយើង​នោះ​ វាប្រសើរជាង​Valentine ‘s day
      ឆ្ងាយណាស់។​ Valentine ‘s day ឬ ​Saint valentinនៅ​ស្រុកបារាំងគ្មាននរណាអើពើអីទេ បានជាខ្ញុំបានសរសេរក្នុង
      អារម្ភកថារឿង«ស្តាយ»ថាមិនមែនជាបុណ្យ។​ បើយើងចម្លងបុណ្យMother’s day and father’s day ពីប្រទេស​គេ​
      អ្នកមីងយល់ថាល្អ ព្រោះយើងអាចរៀបចំរំឮកអំពីឧបការគុណគុណរបស់មាតានិងបិតាទៅតាមទំនៀមទម្លាប់ខ្មែរយើង
      ទៀតផង។
      នៅស្រុកយើង ខ្ញុំដឹងថាមានគេប្រារព្វបុណ្យរំឮកគុណមាតាបិតានេះតាមបែបព្រះពុទ្ធសាសនា​គ្រាន់តែមិនទូទៅ។

      អ្នកមីង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s