កំណាព្យ ៖​ ណាគ្រី​នៃ​រាន​ហាល ដោយ​លោក គ.ខូវនី

កវីនៅប្រទេសបារាំង

រក្សាសិទ្ធិ


ពពក​ខ្មៅ​ដាន​ជាយ​មាស​ប្រទាក់​គ្នា​អមដំណើរព្រះ​សុរិយា

រស្មី​ចុង​ក្រោយ​អស្តង្គត​ឆ្លុះ​ស្រមោល​ភ្នំទិស​ខាង​លិច

សត្វ​រៃ​ចាប់​ច្រៀង​កំដរ​ក្លិន​រំដួល​ផាត់​តាម​វាយោ

ព្រះ​ចន្ទ្រា​បណ្តែត​ខ្លួ​ន​ជា​កង់​ៗលើ​រលក​រត់​បោក​ច្រាំង។

ណាគ្រី​ក្បែរ​កៀន​ជណ្តើរ​បង្អួតគន្ធា​រំហើយ​ប្រាណ​ពេល​រាត្រី

ធូប​បី​សរសៃ​បង្ហុយ​ផ្សែង​នៅ​ពីមុខ​រាន​ទេវតា

តារា​ដាំ​ដែក​គោល​ពេជ្រពាសពេញ​ក្នុង​មេឃា។

ខ្ញុំ​ស្តាប់​ឪពុក​ខ្ញុំ​និទាន​រឿង​ជីតា​ខ្ញុំ​នៅ​តា​កែវ

ពីជីវិត​លំបាក​នៃ​គ្រួសារ​កសិករ​ដែល​មានដី​ស្រែ​តូច

តាំង​ពីដក​ស្ទូង​រហូត​ច្រូត​កាត់​បាន​ផល​ត្រូវ​ឈ្មួញ​បង្អាប់​ថ្លៃ​

ដើម្បី​បង្គ្រប់​ចំណាយ​ ខំ​ត្បាញ​សំពត់​ហូល​មក​លក់​នៅ​ភ្នំពេញ។

ម្ដាយ​ខ្ញុំ​ស្តាប់ផង​ ដេរ​ផង សួរ​បញ្ជាក់​ឪពុក​ខ្ញុំ​ម្តងៗ

បង​ប្រុស​ខ្ញុំ​ បើក​សៀវភៅ​រៀន​មេទន្ទេញ​សំឡេង​តិចៗ

ខ្ញុំ​នៅ​តូ​ច​ពួនក្រោយ​ខ្នង​ម្ដាយ​ខ្ញុំ ប្រឡែង​ជាមួយ​ឆ្មា

បង​ប្អូន​ជីដូន​មួយ​ខ្ញុំ មុជ​ទឹក​ច្រៀង​សប្បាយ​​ក្បែរ​អណ្តូង។

… តែ​ក្នុង​យល់​សប្តិ​ខ្ញុំ ខ្ញុំ​ឃើញ​គ្រួសារ​ផ្សេង​ខ្ញុំ​មិន​ស្គាល់

មក​លុក​លុយ​រាត​ត្បាត​ទី​លំនៅ​ជម្រៅ​ចិត្ត​ខ្ញុំ

គេ​ដេក​លើ​គ្រែ​ឪពុក​ម្តាយ​ខ្ញុំ គេ​អង្គុយ​លើ​កៅ​អីខ្ញុំ        

គេ​ហែក​រូប​ថត​ជា​សាវតា​នៃគ្រួសារ​ខ្ញុំ​ព្យួរ​នៅលើ​ជញ្ជាំង។

ខ្ញុំ​ឃ្លាត​ស្រុក​ទៅហើយ នៅសល់​តែ​អនុស្សាវរីយ៍

ឥឡូវ​គេ​មក​សួរ​លួច​អនុស្សាវរីយ៍​ខ្ញុំ គេ​លួច​ក្លិន​ណា​គ្រី​នៅរាន​ហាល៕

កុម្ភៈ ១៩៨០

Advertisements

6 responses to “កំណាព្យ ៖​ ណាគ្រី​នៃ​រាន​ហាល ដោយ​លោក គ.ខូវនី

  1. Thanks so much for sharing. I really like poems. I love to read poems in my spare time.

  2. យប់​កាន់​តែ​ជ្រៅ​ រៀមនៅ​ឯកា​ គយគន់តារាពីរនាក់ពុំងារ
    កង្ហាល់​បក់​ផាត់​ត្រជាក់កាយា​ លើស្ពានជ្រោយចង្វារគយគន់​បុប្ផា​នៅ​ក្ដាន់ពីរ ។
    ក្នុង​ខែ​កក្ដិក ខ្យល់បក់រហឹកពីក្រោមឡើងលើ​ អារម្មណ៍ស្ងប់ស្ងាត់ស្ទើរឆ្កួតលីលា
    ព្រោះនឹកពុំងារ​កាល​ណាអូនព្រមចាកចេញពីបង ។

  3. Thanks again Nakming. If you don’t mind can I share your poems by post some of them to my blog for my blog’s readers?

  4. បើលោក​ជា​ម្ចាស់កំណាព្យអនុញ្ញាតិ ខ្ញុំជូនដំណឹងទៅក្មួយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s