ត្បាល់​បុក​ស្លា ដោយ​លោក​គ​.ខូវនី

រក្សាសិទិ្ធ

ព្រះ​សុរិយា​ពេលម៉ោង​៥​រសៀល​នៅ​ចោល​ចំហាយ​ក្តៅ

វាយោ​បក់​តិចៗ ល្មម​តែ​អង្អែល​ចុង​ដូង​និង​ធាង​ចេក

ឪពុក​ខ្ញុំ​កំពុង​កាត់​របង​អំពិល​ទឹក​ជុំ​វិញ​ផ្ទះ

ចំណែក​ឯ​ឆ្កែ​ឈ្មោល​និង​មេវា ទៅដេក​រក​ត្រជាក់​ក្បែរ​ពាង​ទឹក។

នៅលើ​បន្ទះ​ក្ដារ​ឈើ​នាង​នួន​ រលោង​ភ្លឺ​ដូច​កញ្ចក់

ម្ដាយ​ខ្ញុំ​អង្គុយ​បត់​ជើង​នៅក្រោយ​ប្រអប់​ស្លា

គាត់​ពាក់​អាវ​ស​ខ្លី លើ​សំពត់​ឡាញ់​ខ្មៅ

ទឹក​មុខ​គាត់​ស្រស់​ថ្លាក្រោម​សក់​ស្កូវ​ស​ដូច​សំឡី។

ពេល​ខ្លះ​ មានស្ត្រី​អ្នក​ជិត​ខាង​ចូល​មក​សាក​សួរ​គួរ​សម

ម្ដាយ​ខ្ញុំ​រុញ​ប្រអប់​ស្លាយ៉ាង​រាក់​ទាក់​ទៅ​ស្វាគមន៍

បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​ជជែក​គ្នាព្រម​ទាំង​សំណើច

ហើយ​ត្បាល់​បុក​ស្លា បញ្ចេញ​ស្នូរ​កំដរ​ជា​ចង្វាក់។

កាល​ខ្ញុំ​នៅ​ពី​កុមារ​ ខ្ញុំ​ឧស្សាហ៍​ជួយ​បុក​ស្លា

ខ្ញុំ​ចូល​ចិត្ត​បើក​មើល​ប្រអប់​ដាក់​ស្លឹក​ម្លូ

ព្រម​ទាំង​ខ្លង​ដាក់​ចំណិត​ស្លា​ក្រៀម​ និង​អក​កំបោរ​សំរឹទ្ធ

ហើយ​និង​ត្បាល់​បុក​អំពី​ស្ពាន់​តូច​មូល​ភ្លឺ​រលោង។

ឥឡូវ​ ខ្ញុំ​នៅ​សល់​តែ​អក​កំបោរ​សំរឹទ្ធ​ជា​មត៌ក

រាត្រី​ខ្លះ ខ្ញុំ​ហាក់​ឮ​ស្នូរ​ចង្វាក់​ត្បាល់​បុក​ស្លា​ជាថ្មី

ប្រៀប​ដូច​ព្រលឹង​ម្ដាយ​ខ្ញុំ​មក​គោះ​ទ្វារ​ដាស់​ស្មារតី​ខ្ញុំ

«តើ​កូន​អកតញ្ញូ ទុក​ឲ្យ​ម្ដាយ​នៅគ្មានផ្នូរ​ដល់​ពេលណា តាំង​ពី​មេសា​៧៥?»

មិថុនា ១៩៨៥

គ.ខូ​វនី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s