រាត្រី​នេះ ខាង​ត្រើយ​ម្ខាង​ដោយគ.ខូវនី

រក្សាសិទ្ធិ

បន្ទាប់​ពី​ពេល​មួយ​ថ្ងៃ នឿយ​ហត់​ដោយ​ការ​ងារ

ពេល​ល្ងាច​មក​ដល់​ ខ្ញុំ​គ្មាន​នឹក​ចង់​បាន​អ្វី​ទាំង​អស់

មក​ដល់​ផ្ទះវិញ ខ្ញុំ​ឈរ​នៅ មាត់​បង្អួច​បើ​ក​ក្នុង​រាត្រី​

ខ្ញុំ​ចាប់​ដោះ​សម្លៀក​បំពាក់​ចេញពី​ប្រាណ។

ខ្ញុំ​ដោះ​ឡេវ​អាវទី១ នៅជួរ​លើ​បង្អស់​

ស្រាប់តែ​ខ្ញុំ​នឹក​ឃើញ កាលខ្ញុំ​នៅពីកុមារ​

ខ្ញុំ​រត់​បង្ហើរ​ខ្លែង ក្រោម​វាយោ​ខែកត្តិក

កន្ទុយ​ក្រដាស​ច្រើន​ពណ៌​អណ្តែត​ក្នុង​មេឃ​ស្រកានាគ។

ខ្ញុំ​បន្ត​ដោះ​ឡេវអាវទី២

ស្រាប់​តែ​ខ្ញុំ​នឹក​ឃើញ កាលឪពុក​ខ្ញុំ​ទិញ​កង់​ថ្មី​ឲ្យ​ខ្ញុំ

ជា​រង្វាន់​នៅពេល​ខ្ញុំ​ជាប់​ចូល​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្តិ

ហើយ​ថ្ងៃអាទិត្យ ខ្ញុំ​ជិះ​ទៅ​ស្ទូច​ត្រី​នៅ​ស្ទឹង​មា​នជ័យ។

ខ្ញុំ​បន្ត​ដោះ​ឡេវអាវទី៣

ស្រាប់​តែ​ខ្ញុំ​នឹក​ឃើញ​កាល​ខ្ញុំ​ទៅ​លេង​ភ្នំឧត្តុង្គ

ខ្ញុំ​ដឹក​ដៃ​ឪពុ​ក​ម្ដាយ​ចាស់​ឡើង​តាម​ជណ្តើរ​ឥដ្ឋ

ជង្គង់​ខ្ញុំ​លុត​នៅពេល​គាត់​ដុត​ធូប​ទៀន​បូជា​ព្រះ។

ខ្ញុំ​បន្ត​ដោះ​ឡេវអាវទី៤

ស្រាប់​តែ​ខ្ញុំ​នឹកឃើញ​សំបុត្រ​ចុង​ក្រោយ​ពី​ក្មួយ​ស្រី

ជា​ក្រុង​ភ្នំពេញ​ជិត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ខ្មែរ​ក្រហម

ជាម្តាយ​ខ្ញុំ​យំ​រាល់​រាត្រី​ពេល​រ៉ូកែត​ធ្លាក់​រាប់​រយ។

ខ្ញុំ​បន្ត​ដោះ​ឡេវអាវទី៥

ស្រាប់​តែ​ខ្ញុំ​ភ្ញាក់​ ខ្ញុំ​កំពុង​ដោះ​ព្រលឹង​ខ្ញុំ​ចេញ​ពីប្រាណ

ខ្ញុំ​យក​ព្រលឹងខ្ញុំ​ទៅ​បត់​ជា​មួយ​អាវ​​ដាក់​ក្នុង​ទូ

រាត្រី​នេះ​ទៀត ខ្ញុំ​ចូល​និទ្រាខាង​ត្រើយ​ម្ខាង​វិប្បដិសារី៕

មករា​ ១៩៨៣

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s