អនុស្សាវរីយ៍រាត្រីមួយនៅកោះពេជ្រ

នេះជារាត្រីជួបជុំលើកទីមួយប្រកបដោយភាពជិតស្និទ្ធ

ជាមួយអ្នកនិពន្ធវ័យស្រប៉ាលគ្នាមានជាអាទិ៍អ្នកនិពន្ធ៖ស៊ិម ​ចាន់យ៉ា អ៊ុំ សុផានី​

និងមិត្តនារីរួមជំនាន់ទឹង​ សុខា

ព្រមទាំងក្រុមយុវអ្នកនិពន្ធជំនាន់បច្ចុប្បន្នមួយចំនួន

ក្នុងពិធីជប់លៀងមង្គលការ​

កូនស្រីធម៌ដ៏ជាទីស្រឡា្រញ់របស់ខ្ញុំ

កាលពីថ្ងៃ២៩ កក្កដា ២០១១។  

នួន ពេជ្រស៊ូដេនី​ *សុខ ចាន់ផល * ខ្ញុំ* ហេង ឧត្តម និង កៅ សីហា

ទឹង សុខា ​* ខ្ញុំឈរពីក្រោយ * ស៊ឹម ចាន់យ៉ា * អ៊ុំ សុផានី * ឡុង លីណា

ខ្ញុំ និង នួន ពេជ្រ ស៊ូដេនី​

ខ្ញុំ​ និង​ កៅ សីហា

ខ្ញុំ និង សុខ ចាន់ផល

ខ្ញុំ និង ឃឹម ច័ន្ទ សុអហំ

យូ សុភា * ​ខ្ញុំ * កៅ សីហា

សួង ម៉ាក់ * ស្វាមីខ្ញុំនិងខ្ញុំ * ហេង ឧត្តម

ជួរមុខ៖ ផល្លី*អ្នកស្រី ប៉ាល់ វណ្ណារីរក្ស*ភូ ​ចរិយា*អ្នកស្រី អ៊ុំ សុផានី និង ​​​ជួរក្រោយក្រុមអ្នកនិពន្ធដែលកំពុងលេចធ្លោនិងអ្នកដែលបានពុះពារបម្រើអក្សរសាស្ត្រជាតិយើង

សីហាឡើងច្រៀងកំដរក្រុមអ្នកនិពន្ធយើងរាំកំសាន្ត

ពួកយើងភ្ញាក់ផ្អើល និង រំភើបណាស់នៅពេលបានស្តាប់សីហាច្រៀងយ៉ាងពីរោះ។ សូមសរសើរសីហា!

យើងរាំក្នុងបរិយាកាសរីករាយនិងជិតស្និទ្ធ

ក្នុងរាត្រីជួបជុំដ៏កម្រនោះ ម៉ា ច៍ន្ទបញ្ញា​មិនបានចូលរួមទេ។​

ប៉ុន្តែ ក្រោយពីគេបានឃើញរូបថតខ្លះក្នុង​ហ្វេសប៊ុក​​​

បញ្ញាបានទូរសព្ទមកខ្ញុំថា«»ច្រឡំថ្ងៃ។

ក្នុងរាត្រីនោះ លោក​ហេង

សុភានាយកគ្រប់គ្រងទស្សនាវដ្តី«វិធីសាស្ត្រជោគជ័យ»ក៏ខកខានដែរ។

អូន សំរឹទ្ធ សុទ្ធា ប្អូនស្រីធម៌ពៅរបស់ខ្ញុំ

ក៏មិនបានចូលរួមដោយមូលហេតុមរណទុក្ខ។ គួរឲ្យស្តាយណាស់​ ​!!!

Advertisements

4 responses to “អនុស្សាវរីយ៍រាត្រីមួយនៅកោះពេជ្រ

  1. ​រឿង​សោក​ស្តាយ​មួយទៀត​ គឺ​អវត្ត​មាន​របស់​អ្នកគ្រូ សំរឹត​ សុទ្ធា​។ ខ្ញុំ​ទន្ទឹង​រង់​ចាំ​​ និង​សន្យា​ថានឹង​​ជួប​​អ្នក​គ្រូ​​​​នៅ​ថ្ងៃ​នោះ តែ​គួរ​ឲ្យ​សោក​ស្តាយ​​មាន​រឿង​អកុសល​កើត​ឡើង​។ សូម​ចូល​រួម​មរណៈ​ទុក្ខ​ចំពោះ​ម្តាយ​អ្នក​គ្រូ​ សំរឹត​ សុទ្ធា​ ផង​។ ខ្ញុំ​នឹង​ទៅ​ចូល​រួម​បុណ្យ​សព្វ​ម្តាយ​គាត់​ នៅវត្ត​ទឹក​ថ្លា​ព្រឹក​ស្អែក​នេះ។ នឹក​អ្នក​គ្រូ ស្រលាញ់​អ្នក​គ្រូ និង​ នោតែ​ជា​កម្លាំង​ចិត្ត​ចំពោះ​អ្នក​គ្រូ​ជានិច្ច​។

  2. នឹកឃើញរូបភាពទាំងអស់នេះខ្ញុំរំភើបណាស់!!!!!!!!!!!! វាជាអនុស្សាវរីយសម្រាប់ខ្ញុំលុះអវសាន! អរគុណអ្នកមីងជាពន្លឹកដែលបានអុនញ្ញាតឲ្យក្មួយ និងមិត្តអ្នកនិពន្ឋឯទៀតបានចូលរួមសប្បាយទាំងអស់គ្នា!!!!!

    • អ្នកមីងក៏សូមចាំចងទុកជាអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងជីវិតជាអ្នកនិពន្ធ។
      អ្នកមីងមិននឹកស្មានថា​​ក្មួយសីហាចេះច្រៀងពីរោះ។ ស្តាយដោយមិនបាន
      ឭក្មួយច្រៀងជាថ្មីក្នុងរាត្រី១៤​សីហា​ព្រោះកម្មវិធីយប់នោះមិនបានប្រព្រឹត្ត
      ទៅដូចការគ្រោងទុក។​ អ្នកមីងសែនស្តាយ!!!

      • ជម្រាបសួរអ្នកមីង!

        តើអ្នកមីងសុខសប្បាយឬទេ? ក្មួយនឹកអ្នកមីងណាស់! ក្មួយសែនសោកស្ដាយពេកកន្លង កាលដែលឃើញរូបថតនេះ សោកស្ដាយ ដែលខួរក្បាលរបស់ក្មួយ ភ្លេចភ្លាំងច្រើនមែនទែនមួយរយៈនោះ! សូម្បីតែប្អូនស្រីធម៌ គេហៅទៅជួបជុំក៏ភ្លេចដែរក្រោយមក។ គេស្ទើរតែនឹងអន់ចិត្តហើយ បើកុំតែក្មួយព្យាយាមទាក់ទងទៅសូមទោសទាន់ពេល។ ក្រោយមក ក៏ក្មួយមកយឺតជាងគេដែរ។ សូមអ្នកមីងអភ័យទោស ដល់ក្មួយផងចុះ។ ក្មួយពិតជាសូមទោសមែនទែន!

        អ្នកមីង! ក្មួយចង់ប្រាប់ដំណឹងល្អមួយថា ក្មួយបានចូលរួមប្រឡងរួចរាល់ហើយ ប៉ុន្តែកម្មវិធីនេះ មិនទាន់ចប់ទេ ព្រោះត្រូវចាំដល់ទៅគ្រប់៣០ក្រុមទើប គេប្រកាសលទ្ធផលដើម្បីឈានទៅជុំទី២។ អ្នកមីងអាច ចុងតំណភ្ជាប់នេះសដសដសដោះដើម្បីមើលអនុស្សាវរិយ៍ខ្លះៗ ដែលមិត្តភក្តិក្មួយ គេជួយថតឲ្យក្មួយ៖ http://noonmail.wordpress.com/2011/10/13/%E1%9E%A2%E1%9E%B6%E1%9E%91%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%8A%E1%9F%82%E1%9E%84/

        ដោយក្ដីគោរពនិងនឹករលឹកពីក្មួយប្រុស
        បញ្ញា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s