ដំណឹងជ្រើសរើស“អ្នកនិពន្ធអត្ថបទ”

SUCCESS GUIDE

ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ

ត្រូវការជ្រើសរើសបុគ្គលិក

“អ្នកនិពន្ធអត្ថបទ”

ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ ត្រូវបានតាក់តែងរៀបចំឡើងជាពិសេស ដើម្បីបម្រើការរីកលូតលាស់ របស់សហគ្រិន គ្រួសារ និងអ្នកប្រកបរបរជំនួញ ទីផ្សារខ្នាតតូច។ ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ​ មិនគ្រាន់ តែជាការបំផុសគំនិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការស្ថាបនាក្នុងការធ្វើឱ្យមានតុល្យភាពឈានទៅរកភាពជោគជ័យ តាមរយៈ ផ្តល់ការណែនាំ និងការយល់ដឹងអំពីការធ្វើឲ្យជីវិតទាំងមូលប្រសើរឡើង។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់យើង ទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ សូមប្រកាសជ្រើសរើសបុគ្គលិក ផ្នែក និពន្ធអត្ថបទ ចំនួន ៤ នាក់ ធ្វើការពេញម៉ោង និងមានមូលដ្ឋាននៅរាជធានីភ្នំពេញ។

លក្ខខណ្ឌជ្រើសរើស

  • មានអាយុចាប់ពី ២៣ ឆ្នាំឡើងទៅ
  • បញ្ចប់បរិញ្ញាបត្រផ្នែកសារព័ត៌មាន ឬកំពុងសិក្សា ឬជាអ្នកធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកនិពន្ធ
  • មានចំណេះដឹងអក្សរសាស្ត្រខ្មែរយ៉ាងច្បាស់
  • មានបទពិសោធន៍ការងារផ្នែកនិពន្ធអត្ថបទយ៉ាងតិច ១ ឆ្នាំ
  • អាចនិពន្ធអត្ថបទទាក់ទិននឹងប្រធានបទៈ ការអប់រំ មុខជំនួញ កិច្ចការសង្គម ការទំនាក់ទំនង សិល្បៈ ចំណេះដឹង និងវិធីសាស្ត្រជោគជ័យ រឿងគតិបណ្ឌិត វិទ្យាសាស្ត្រ និងការច្នៃប្រឌិត ចំណេះដឹងសាកល
  • ចេះប្រើកម្មវិធី Microsoft Office អ៊ីនធើណិត អ៊ីមែល និងពុម្ពអក្សរខ្មែរយូនីកូដ
  • អត់ធ្មត់ ព្យាយាម និងតស៊ូក្នុងការងារ

ប្រសិនបើបេក្ខជន និងបេក្ខនារីមានចំណាប់អារម្មណ៍ សូមរៀបចំប្រវត្តិរូបសង្ខេប និងលិខិតអម ដោយភ្ផាប់មក ជាមួយរូបថតបច្ចុប្បន្ន (៤ x ៦) ចំនួន ១ សន្លឹក ព្រមទាំងអត្ថបទ ឬសៀវភៅដែលធ្លាប់និពន្ធ ផ្ញើមកកាន់ការិយាល័យ និពន្ធទស្សនាវដ្តី វិធីសាស្ត្រជោគជ័យ អាសយដ្ឋានៈ វីឡាលេខ ១៧៤ ផ្លូវលេខ ៤៤០ កែង ១៦៧ សង្កាត់ ទួលទំពូង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំន លោក ហេង សុភា (នាយកគ្រប់គ្រងទូទៅ) តាមរយៈ ទូរស័ព្ទលេខ ០១៦ ៧៧៧ ៩៩២ / ០១៧ ៧៣៥ ៧៥៣ ឬផ្ញើមកកាន់អ៊ីមែលៈ hengsophea@gmail.com។ ផុតកំណត់ឈប់ ទទួលពាក្យត្រឹមថ្ងៃទី ១៤ ខែ សីហា នាំ ២០១១ វេលាម៉ោង ៥:០០ (ល្ងាច)។

មានតែបេក្ខជន បេក្ខនារី ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញមកធ្វើសម្ភាសន៍។

បេក្ខនារីត្រូវលើកទឹកចិត្តយ៉ាងខ្លាំងឲ្យចូលរួមដាក់ពាក្យ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s