អនុស្សាវរីយ៍ត្រជាក់ត្រជុំ១៤សីហា២០១១ ដោយ ប៉ិច សង្វាវ៉ាន

​មិនមែនជាថ្ងៃឃោសនា​បញ្ចុះបញ្ចូល

ហើយក៏មិនមែនជាថ្ងៃស្វែងរកចង់

បានប្រជាប្រិយភាព​​ឡើយ

ប៉ុន្តែ ជាទិវាសាងអនុស្សាវរីយ៍រវាងអ្នកនិពន្ធ

វ័យស្រប៉ាលគ្នានិងក្រុមយុវអ្នកនិពន្ធ

នៅរាជធានីភ្នំពេញដើម្បីរឹតចំណង

មេត្រីភាពឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំ

ក្នុងលក្ខណៈគ្រួសារអ្នកអក្សរសាស្ត្រតែមួយ។

អនុស្សាវរីយ៍មិនអាចបំភ្លេចបាននេះ

ប្រោះព្រំដោយដំណក់ព្រះភិរុណជាពរជ័យ។

ដំណើរកំសាន្តលើនាវា«សុខ ​កុមារ»

ពីក្រោយមកមុខ​៖ សុខ​ ចាន់ផល- នួន ពេជ្រស៊ូដេនី-ចាន់ សំណាង-​សួង​ ម៉ាក់-សំរិទ្ធ សុទ្ធា-​ង៉ាន សុន្ធីនី​និងមាតា (រូបថត​ប៉ិច ​សង្វាវ៉ាន)

 

ពីមុខ​ទៅក្រោយ៖ឡឹក ​ជំនោរ-​កៅ​ សីហា- យូ សុភា​-ឃឹម ចន្ទ សុអហំ-ឡុង​​ លីណា-ស្វាយ លីម៉េង- ឆឹង សុវណ្ណ ​​ហេង ​ឧត្តមនៅចុងតុខាងឆ្វេង-សុខ​ ចាន់ផលនៅចុងតុខាងស្តាំ

អ្នកនិពន្ធ អ៊ុំ សុផានីកំពុងនិយាយរំលឹកពីការជួបគ្នារវាងយើងទាំងពីរជាថ្មីនៅប្រទេសបារាំង។​​​ យើងបានជួបគ្នាដំបូងនៅក្រសួងវប្បធម៌បារាំង។

 អ្នកនិពន្ធ​ប៉ាល់​ វណ្ណារីរក្ស លោក​ហេង សុភា នាយកគ្រប់គ្រងទូទៅ​នៃទស្សនាវដ្តីវិធីសាស្ត្រជោគជ័យនិង ​​អ្នកនិពន្ធវ័យក្មេងម៉ា ​ច័ន្ទបញ្ញាដែលមិនបានចូលរួមជិះនាវាកាលពីព្រលប់ក្រោម​ដំណក់ព្រះភិរុណនិងកម្លាំងវាយោបោកបក់ខ្លាំងក៏បានមកជួបជុំយើងក្នុងពិធីជប់លៀង​អាហារពេលល្ងាចនៅភោជនីយដ្ឋាន«សួនអេដែន»ដែរ។

ការទទួលទានភោជនាហារនេះស្ថិតក្នុងបរិយាកាសសប្បាយរីករាយនិងស្និទ្ធស្នាល

ជាលក្ខណៈគ្រួសារអ្នកអក្សរសាស្រ្តតែមួយពិតៗ។

អ្នកនិពន្ធសុខ​ ចាន់ផលបានសរសេរមកខ្ញុំថា​«អនុស្សាវរីយ៍ដ៏មានតម្លៃ

កាលពី ថ្ងៃទី១៤ សីហា ២០១១

ជាអនុស្សាវរីយ៍ដ៏ត្រជាក់ត្រជុំបំផុត ទោះចង់ភ្លេចក៏ភ្លេចមិនបានដែរ»​ ថ្វីត្បិតតែអាកាសធាតុ​មិនអំណោយផល។កម្មវិធីមិនបានប្រព្រឹត្តទៅដូចការគ្រោងទុកដូចបំណង តែអ្វីដែលសំខាន់ចំពោះយើងនោះ​គឺតម្លៃវត្តមាននិងឧត្តមគតិសាមគ្គីភាពវេញធ្លុង ការចេះស្រឡាញ់រាប់អានគ្នា​មិនរើសមុខ និងការចេះជួយផ្តល់កម្លាំងចិត្តគាំទ្រគ្នាទៅវិញទៅមក។

ខ្ញុំមិនភ្លេចវត្តមានរបស់អ្នកនិពន្ធឡឹក ជំនោរដែលបានជិះយន្តហោះពីចម្ងាយដើម្បីសាងអនុស្សាវរីយ៍ជាមួយយើងទេ។

បញ្ញាឡើងច្រៀងបទ​«សួនរហោដ្ឋាន»ដែលនិពន្ធដោយកវី អ៊ីវ ហួត​តាមលំនាំបទ«ស្ពានឈើអភ័ព្វ»ដែលនិពន្ធដោយលោក​គង្គ ប៊ុនឈឿន

លោក​ហេង ​សូភា​ នាយកគ្រប់គ្រងទូទៅ​នៃ«ទស្សនាវដ្តីវិធីសាស្ត្រជោគជ័យ»​ និងខ្ញុំ

 

ក្នុង​រាត្រី​ដ៏​មនោរម្យ​និង​ត្រជាក់​ត្រជុំ​នេះ​ ខ្ញុំ​បាន​ជូន​សៀវភៅ​ប្រលោមលោក​របស់​ខ្ញុំ​ចំនួន​៣​រឿង​ចំពោះ​លោក​​ហេង​សុភា​ទុក​ជា​អនុស្សាវរីយ៍​និង​ជា​តំណាង​ការ​រាប់អានស្មោះសរ​ក្នុង​នាម​ជាអ្នក​ស្រឡាញ់​អក្សរសាស្ត្រ​ខ្មែរ​ដូច​គ្នា​។ ខ្ញុំ​មាន​ចិត្ត​រំភើប​ក្រៃ​លែង​និង​សូម​ថ្លែង​នូវ​អំណរគុណ​អស់​ពី​ដួង​ចិត្ត​ចំពោះ​លោក​ហេង​ សុភា​ និង​ភរិយា​ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​ជា​លក្ខណៈ​គ្រួសារ​នេះ​។​ ជា​ពិសេស​ក្នុង​រាត្រី​នោះ​ លោក​ហេង ​សុភា​បាន​ធ្វើ​អំណោយ​ទស្សនាវដ្តី​ «វិធី​សាស្ត្រ​ជោគ​ជ័យ​​លេខ​៦​​ខែ​សីហា​​២០១១​»​ជូន​ក្រុម​អ្នក​និពន្ធ​ម្នាក់​១​ក្បាល​។​ តាង​នាម​អ្នក​និពន្ធ​ទាំងអស់​ដែល​បាន​ចូល​រួម​ក្នុង​រាត្រី​នោះ​ ខ្ញុំនិងស្វាមីខ្ញុំសូម​អរគុណ​លោក​ហេង​​​សុភានាយកគ្រប់គ្រងទូទៅនៃ​ទស្សនាវដ្តី​ «វិធី​សាស្ត្រ​ជោគ​ជ័យដែល​មាន​សន្តាន​ចិត្ត​ល្អ​ដ៏​ទូលំ​ទូលាយ​នេះ​។

Advertisements

10 responses to “អនុស្សាវរីយ៍ត្រជាក់ត្រជុំ១៤សីហា២០១១ ដោយ ប៉ិច សង្វាវ៉ាន

  1. សូមគោរពជូនលោកជំទាវ។ ខ្ញុំពិតជាពេញចិត្តនឹងកម្មវិធីនេះណាស់។

  2. ខ្ញុំពិតជារីករាយណាស់ ដែលបានចូលមកក្នុងទំព័រនេះ ។ ខ្ញុំសង្ឃឹមថានឹងបានក្រេបនូវចំណេះដ៍ច្រើន ។ សូមអរគុណ ប្អូនជំនោរ ដែលបានអនុញ្ញាតអោយខ្ញុំបានមកជាអ្នកសិក្សាម្នាក់។.

    • ចាស អរគុណណាស់​និង​សូមស្វាគមន៍ជានិច្ច។ ប៉ុន្តែ ខ្ញុំហាក់ដូចជាមិនហ៊ានសន្យាថា
      ប្លកនេះអាចផ្តល់ចំណេះច្រើនយ៉ាងណានោះទេ ទាំងនេះអាស្រ័យលើការចំណង់
      ចំណូលចិត្តរបស់លោកផងដែរ។

  3. ការជួបជុំមួយនេះជាអនុស្សាវរីយ៍ មាស សម្រាប់ជីវិតខ្ញុំ!

  4. ជម្រាបសួរលោកអ៊ំជាទីគោរព

    ជាមោទកភាពមួយយ៉ាងមហាសែនអស្ចារ្យស​ម្រា​ប់ជីវិតក្មួយ។ ក្មួយធ្លាប់គិតថា
    កើតមកជាតិនេះ​ពិតជាគ្មានខាត​អ្វី​ទាំងអស់។ ក្មួយចំណេញច្រើនណាស់​ ដែល
    ជីវិត​របស់ក្មួយមានវាសនាបានជួប បានទទួលយកនូវ​អ្វីៗ​ដែលល្អៗពីលោកអ៊ំ
    មិនថា បទពិសោធន៍ ​វិធី​ជីវិត ក្តីស្រឡាញ់រាប់អាន ការគោរព ការអធ្យាស្រ័យ…។
    ក្មួយគិត​ថា ចំណងមិត្តភាពសាមគ្គីភាពរបស់គ្រួសារអ្នក​និពន្ធ ក្រោមដំបូលអក្សរ
    សាស្ត្រតែមួយ ដែលមានលោកអ៊ំ និងលោកអ៊ំ លោកពូ អ្នកនិពន្ធ​រៀមច្បងជាច្រើន
    អ្នកទៀតជាគំរូជាម្លប់ពិតជាប្រសើរថ្លៃថ្លាដូចពេជ្រ… ស្នាមញញឹម ការរំលឹក​អនុស្សាវរីយ៍
    របស់លោកអ៊ំ និងមិត្តភ័កិ្ត​លោកអ៊ំដែលបាន​ចូលរួមនារាត្រី​នោះ ធ្វើឲ្យក្មួយ​នឹកខ្មាស
    ខ្លួនឯង ហេតុអ្វីបានជាពួកក្មួយៗរស់នៅក្នុងស្រុកសោះមិនអាចធ្វើបាន! ហើយក្មួយ
    មានអារម្មណ៍​ក្តុកក្តួលនៅពេលដែលឃើញលោកអ៊ំទាំងអស់ពេលបានជួបគ្នា…
    ស្នាមញញឹមរបស់លោកអ៊ំនារាត្រីជួបជុំលើនាវា 14សីហា 2011 ក្មួយនឹងវេចខ្ចប់
    ទុក​ជាមរតកនៃក្តីស្រឡាញ់រាប់អានដែលក្មួយត្រូវយកជាគំរូ ហើយរក្សាផ្នត់​នៃស្នាម​
    ញញឹមនោះក្នុង​បេះដូងជានិច្ច។

    ដើមឡើយក្មួយសន្យាថា ក្មួយនឹងទៅចូលរួមកម្មវិធីនោះ តែដោយកាលទេសៈការងារ​
    ច្រើន​ក្មួយ​ស្ទើរតែ​មិនបានចូលរួមទាន់ពេល ដូចនេះក្មួយត្រូវបង្ខំធ្វើដំណើរទៅចូលរួម
    មុនពេលបើកម្មវិធីតែ១ម៉ោងប៉ុណ្ណោះ ល្អដែរដែលការហោះហើរមិនត្រូវបានពន្យា
    ពេលដោយសារអាកាសធាតុ។

    ក្មួយសង្ឃឹមថា ស្នាមញញឹមគ្មានមន្ទិលដែលលោកអ៊ំតែងតែផ្តល់ឲ្យក្មួយៗដូចជា
    ស្នាមញញឹម​របស់​មាតាម្នាក់ដែលកំពុងតែញញឹមក្រោយពីឃើញការជួបជុំរបស់កូនៗ
    នៅក្រោមដំបូល​ផ្ទះនៃការ​ជួបជុំមួយ…
    រាត្រីនោះព្យុះព្យួរមារ ហាក់បីដូចជាមានបំណងមកលងបន្លាចផ្តាច់សេចក្តី​ស្រឡាញ់រាប់អាន
    របស់គ្រួសាររបស់អ្នកនិពន្ធ ប៉ុន្តែអ្វីៗបានសាបរលាបរលាយទៅវិញ​ដោយអនុភាព​នៃស្នាម
    ញញឹម​ សាមគ្គីភាព របស់អ្នកម្តាយម្នាក់ ដែលកូនៗព្រមញញឹមទួល។​ រាល់បណ្តាំផ្ញើទាំង
    ប៉ុន្មានដែល​លោកអ៊ំបានមានប្រសាសន៍ ក្មួយនឹងរក្សាទុក ហើយធ្វើអ្វីឲ្យបានដូចបំណង
    ពិសេសគឺការមើលថែ​ប្អូនប្រុសម្នាក់នោះ។

    សូមឲ្យលោកអ៊ំ និងក្រុមគ្រួសារទទួលនូវសេចក្តីសុខសុភមង្គលជានិច្ចនិរន្តរ៍!

    ដោយក្តីគោរពស្រឡាញ់,

    ក្មួយ ជំនោរ

  5. ក្មួយ ជំនោរ
    អរគុណណាស់ក្មួយជំនោរ អរគុណនិងពេញចិត្តចំពោះសម្តីគ្រប់ម៉ាត់របស់ក្មួយដែល
    បញ្ជាក់ពីការយល់ទឹកចិត្តខ្ញុំច្បាស់ដូចពន្លឺថ្ងៃគឺចិត្ត«មាតាម្នាក់ដែលកំពុងតែញញឹម
    ក្នុងពេលឃើញការជួបជុំរបស់កូនៗ នៅក្រោមដំបូលផ្ទះនៃការជួបជុំមួយ…»។
    ខ្ញុំមិនអាចបំភ្លេចបានឡើយនូវវត្តមានរបស់ក្មួយដែលសុខចិត្តចំណាយពេលវេលា
    ការងារនិងប្រាក់កាសធ្វើដំណើរមកចូលរួម។
    ខ្ញុំនឹងនឹងរក្សាទុកលិខិតដ៏មានតម្លៃរបស់ក្មួយក្នុងដួងចិត្តទុកនិងក្នុងទំព័រមាសជា
    អនុស្សាវរីយ៍នៃជីវិតខ្ញុំជាអ្នកនិពន្ធ។
    សូមក្មួយមានជោគជ័យគ្រប់ជំហ៊ានជីវិតនិងសូមឲ្យប៉ាកកាមាសរបស់ក្មួយក្លាយជា
    ប៉ាកកាសន្តិភាពនិពន្ធតែរឿងណាដែលពេញដោយសេចក្តីស្រឡាញ់និងការចេះ
    គោរពតម្លៃមនុស្ស។
    ស្រឡាញ់ក្មួយនិងស្នាដៃក្មួយ
    លោកអ៊ំប៉ិច សង្វាវ៉ាន

  6. ជម្រាបសួរអ្នកមីង ជម្រាបសួរបងៗ!
    សង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយ! ពិតជាស្ដាយណាស់ និងសូមទោសអ្នកមីង
    ដែលពេលវេលានោះមិនអនុញ្ញាតឲ្យខ្ញុំបានរួមដំណើររួមសុខរួមទុក្ខជាមួយដែរ
    ព្រោះខ្ញុំត្រូវហ្វឹកហាត់ភ្លេងជាមួយក្រុម។ តែទោះជាយ៉ាងណា ក៏ខ្ញុំមានអារម្មណ៍
    កក់ក្ដៅណាស់ ពេលនៅជាមួយបងៗ ពិសេសអ្នកមីង និងលោកពូ! ខ្ញុំមិនដឹងថា
    អនុស្សាវរីយ៍ដ៏កម្របែបនេះ នឹងអាចវិលត្រឡប់បានដូចអ៊ីចឹងនៅថ្ងៃណាទេ?
    ប៉ុន្តែសូមឲ្យអនុស្សាវរីយ៍នេះ ឋិតឋេរដាប់លើផ្ទាំងសីលានៃដួងចិត្តរបស់ខ្ញុំនិង
    អ្នកអ្នកទាំងអស់គ្នាផងចុះ! ខ្ញុំពិតជានឹក ខ្ញុំពិតជារលឹកអស់ពីបេះដូង ដួងចិត្ត
    ថ្លើមប្រម៉ាត់ជានិច្ច ចំពោះអនុស្សាវរីយ៍ដ៏មហិមាមួយនេះណាស់! សូមបងៗ
    ទាំងអស់គ្នា​ ពិសេសលោកពូអ្នកមីង ព្រមទាំងសាស្ត្រាចារ្យទាំងអស់គ្នា
    ជួបប្រទះតែសុភមង្គល។ ខ្ញុំសង្ឃឹមថាស្នាមញញឹម និងសំឡេងចម្រៀង
    មួយបទដែលខ្ញុំច្រៀងក្នុងពិធីនោះ ជាស្នាមញញឹមនិងជាសំឡេងអមតៈ
    ក្នុងអនុស្សារបស់បងៗ អ្នកមីង លោកពូ និងអ្នកទាំងអស់គ្នា។

    សូមអរគុណអ្នកមីង អរគុណបងៗ អរគុណអ្នកទាំងអស់គ្នា ដែលតែងតែ
    មិនភ្លេចខ្ញុំ! ខ្ញុំសូមទោសផងដែរចំពោះការខកខានកន្លង!

    ពីខ្ញុំដោយក្ដីនឹករលឹក
    បញ្ញា

    • ជម្រាបសួរអ្នកមីង!
      សង្ឃឹមថាអ្នកមីងសុខសប្បាយ។ ក្មួយមិនបានដឹងថា ឈ្មោះរបស់ក្មួយ បែរជា លោតចូល ក្រុមអភិរក្សចម្រៀងខ្មែរ យ៉ាងនេះសោះ។ ទំនងជាអ្នកមីង ប្រកាន់នៅក្មួយហើយ។ ដូច្នេះ សូមអ្នកមីងអភ័យទោសផង ដ្បិតក្មួយពុំដឹងថាក្រោយពេល ប្រកាសនេះ អនុញ្ញាតហើយ បែរជាចេញ ឈ្មោះថាក្រុមអភិរក្សចម្រៀងខ្មែរទៅវិញ។ ក្មួយពិតជាសូមទោសណាស់!

      ក្មួយ ខានបានចូលមកទីនេះយូរហើយ ព្រោះក្មួយ ពិតជារវល់នឹងការងារជាច្រើន ស្ទើរតែមិនស្គាល់សៅរី៍ អាទិត្យឬពេលសម្រាកសោះ។ ពេលក្មួយឃើញ ប្រកាសនេះ ក្មួយស្រាប់តែនឹកឆ្ងល់។ លុះពេលចូលមក ទើបក្មួយយល់ពីកំហុសឆ្គងទាំងនេះ។ ក្មួយហាក់ដូចជានៅមិនសុខសោះ កាលដែលមិនឃើញអ្នកមីងឆ្លើយតបប្រកាសក្មួយមួយនេះ ទើបក្មួយសង្ស័យដូច្នេះ! សូមអ្នកមីងមេត្តាអធ្យាស្រ័យផងទៅចុះ!

      ដោយក្ដីគោរពនិងនឹករលឹកអស់ពីចិត្ត
      ពីក្មួយ បញ្ញា

  7. សួស្ដី អ្នកមីង វ៉ាន់

    • សួស្តី អ្នកណាគេហ្នឹងក៏លាក់មុខម្ល៉េះ? សូមស្គាល់ឈ្មោះនឹងមុខផងបានទេ?។ ខ្ញុំចាស់ហើយ
      មិនសូវចំណាំមុខក្មេងៗទេណ៎ា។

      អ្នកមីង«វ៉ាន»មិនមែន«វ៉ាន់»ទេណា សូមក្មួយកែផង (ថ្វីត្បិតតែក្នុងសំបុត្រកំណើត គោត្តនាម
      ខ្ញុំដែលភាសាបារាំងនោះប្រហែលជាគេសរសេរច្រឡំដាក់ «Nពីរ» តែតាមពិតទៅ ឈ្មោះខ្ញុំ គេ
      មិនដែលហៅថា តាមការសរសេរច្រឡំទេ។

      អូហ៍​និយាយអ៊ីចឹង ស្រី្តអ្នកស្រុកបារាំងអ្នកចេះដឹងម្នាក់ហៅខ្ញុំថា «វ៉ាង»ដូចមិនចេះមើលអក្សរ
      អ៊ីចឹង។ មានគេធ្លាប់ជួយប្រាប់ឲ្យកែតម្រូវ តែនៅតែអ៊ីចឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s