ចម្រៀង​លាគ្នា​ នៅ​ថ្ងៃ​១០​ កញ្ញា ​២០១១ ដោយ​ប៉ិច​ សង្វាវ៉ាន

ខ្ញុំសូមផ្ញើចម្រៀងមួយបទនេះជូនចំពោះអ្នកដែល

ស្រឡាញ់រាប់អានខ្ញុំទាំងអស់ដែលខ្ញុំមិនបានលាផ្ទាល់និង

ទុកជាការនឹករលឹកក្រៃលែង។ សូមអ្នកជឿចុះថា

ខ្ញុំនិងស្វាមីខ្ញុំនៅតែរក្សាអនុស្សាវរីយ៍ទុកក្នុងជម្រៅដួងចិត្ត

និងស្រឡាញ់រាប់អានអ្នកជានិរន្តរ៍ ។

 សាយ័ណ្ហណារ៉ា

ច្រៀងដោយ អ្នកស្រី សុង សេងហ៊ន

 

១. សាយ័ណ្ហណារ៉ា ចម្រៀងលាគ្នាចុងក្រោយ

ឃ្លាតហើយសាយ័ណ្ហណារ៉ា លាទាំងទៅទុក្ខព្រួយ

ស្តាយវេលា ឲ្យបែកគ្នា បែកពីគ្នា ទៅសែនឆ្ងាយ

ស្តាយវេលា ឲ្យបែកគ្នា បែកទៅទាំងអាល័យ

សាយ័ណ្ហណារ៉ា, សាយ័ណ្ហណារ៉ា, លាហើយ…

 

២ . សាយ័ណ្ហណារ៉ា, Japanese’s good bye

whisper sayonara, smiling don’t you cry
no more we, start to see, really cherry blossom
no more we, near the tree looking at the sky
sayonara sayonara goodbye…

  

៣. Sayonara, even must be so

whisper sayonara smiling as you go

ខំញញឹមទាំងសង្ឃឹម មុននឹងបោះជំហានលា

ខំញញឹមព្រោះសង្ឃឹមថានឹងជួបជាថ្មី

សាយ័ណ្ហណារ៉ា, សាយ័ណ្ហណារ៉ា លាហើយ…

 

សូមចុចស្តាប់នៅទីនេះ ៖

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃសៅរ៍ ១០ កញ្ញា ២០១១ (រូបថត៖ប៉ិច សង្វាវ៉ាន)

រង់ចាំឡើងយន្តហោះ (រូបថត៖ប៉ិច សង្វាវ៉ាន)

កំណត់៖ អរគុណអ្នកដែលបានជូនដំណើរយើងដល់អាកាសយានដ្ឋាន៖

កៅសីហា-សុខ ចាន់ផល-ម៉ា ច័ន្ទ បញ្ញា-យូ សុភា-ហេង ឧត្តម-សុខ រ៉ានី។

ស្តាយណាស់! យើងមិនបានជួបក្មួយយូ សុភាព្រោះយើងបានចូលខាងក្នុងហួសទៅហើយ។

អរគុណដែរចំពោះអ្នកបងស៊ឹម ចាន់យ៉ានិង ក្មួយសួង ម៉ាក់ដែលបានជូនដំណើរតាមអ៊ីម៉ែល។


Advertisements

8 responses to “ចម្រៀង​លាគ្នា​ នៅ​ថ្ងៃ​១០​ កញ្ញា ​២០១១ ដោយ​ប៉ិច​ សង្វាវ៉ាន

  1. អ៊ំស្រី​ទៅ​បារាំង​វិញហើយ?

  2. Dearest Lok Oum,

    It’s on time Lok Oum getting trip to France. I’m have only hoping to see Lok Oum agian. 🙂

    Now I have only my lastes smilling send with Lok Uom :). Lok Oum have leaved smiling with me and all Khmre writer. Everything still keeping in my heart. 🙂

    Have nice trip,

    LEK Chumnor

  3. ជូនពរលោកទាំងពីរ សុខបសប្បាយ ហើយព្រះនឹងជួយតាមថែរក្សាលោកគ្រប់ពេល ជាពិសេសគឺសុខភាព របស់លោកទាំងពីរ!

    នឹករលឹកលោកទាំងពីរខ្លាំងណាស់!
    ខ្ញុំនៅមានរឿងរ៉ាវខ្លះដែលមិនទាន់បានជម្រាបលោកទាំង ពីអ្វីដែលមាននៅក្នុងចិត្តរបស់ខ្ញុំ គឺដោយសារតែពេលវេលាមិនអំណោយផលសោះ!

    ព្រួយបារម្ភលោកទាំងពីខ្លាំងណាស់!
    ពីក្មួយ សីហា!

  4. មាន​ន័យ​ណាស់​អុំ​ស្រី!

  5. វេបសាយនេះ ខ្ញុំ​​ចូលចិត្ត ពេញចិត្ត និង ស្រលាញ់ ។​ សូមសរសើរដល់អ្នកមីង ប៉ិច សង្វាវ៉ាន និង ស្វាមីរបស់អ្នកមីង
    ព្រមទាំងបណ្តាអ្នកនិពន្ធទាំងឡាយដែលខិតខំចងក្រង​សរសេរ ទុកជា មរតកវប្បធម៌ជាតិ​។

    សូមអស់លោក លោកស្រី ជាអ្នកនិពន្អទាំងវ័យក្មេង ទាំងវ៍យចំណាស់ បន្តចូលរួមលើការងារតាក់តែង ចងក្រងស្នាដៃ
    អោយរឹតតែផុលផុសជានិរន្តរ៍តទៅ ។​

    ពី​​ខ្ញុំ​ ជិន វណ្ណារ៉ា អតីតអ្នកកាសែត កាំបូតស៊រ័
    សព្វថ្ងៃ ជា សាស្រ្តាចារ្យច្បាប់ នៅ សាលកវិទ្យាល៍យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ។​
    ក្រៅពីការតែងនិពន្ធ ជាអត្ថបទកាសែត ខ្ញុំ​បាទបានតាក់តែងសៀវភៅច្បាប់មួយចំនួន ដូចជា
    ​​ នីតិកិច្ចសន្យា នីតិពាណិជ្ជកម្ម​ នីតិធនាគារ នីតិគ្រូសារ នីតិទ្រព្យ ជាដើម ៕

    • ខ្ញុំរំភើបនិងអរគុណលោកក្មួយដែលបានចូលអានប្លក់របស់ហើយថែមទាំងចូលចិត្តពេញចិត្ត និង
      ស្រឡាញ់ប្លករបស់ខ្ញុំ។

      ចំណែកខ្ញុំៗពិតជាសប្បាយចិត្ត​ណាស់ដែលបានស្គាល់លោកក្មួយដែលជាសាស្រ្តាចារ្យច្បាប់មួយរូប
      នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយក៏សូមសរសើរលោកក្មួយ
      ណាស់ដែលបាននិពន្ធសៀវភៅល្អៗនិងមានប្រយោជន៍ចំពោះខេមរជនគ្រប់គ្នា។​ សូមលោកក្មួយបន្តទៀត

  6. ពេលក្មួយបានអានសារឆ្លើយតបរបស់អ្នកមីង ក្មួយរឹតតែរំភើបខ្លាំងណាស់ នៅពេលដែលអ្នកមីង មានចំណាប់អារម្មណ៍តាមជំនួបសាររបស់ក្មួយដែល បានផ្ញើតាមប្លក់របស់អ្នកមីង ។ ក្មួយសូមអរគុណ ដល់អ្នកមីងដែលបានបង្កើតប្លក់ដ៏មានប្រយោជន៍សំរាប់កុលបុត្រ កុលធីតាខ្មែរ និង ពលរដ្ឋខ្មែរទាំងឡាយ ។
    រំលឹកអនុស្សាវរីយ៏កាលពីអតីតៈ ការងារ ជា ស្មេរ តាក់តែង អត្ថបទ សារពត៌មានម្នាក់ ក្មួយមាន អារម្មណ៍នៅតែស្រលាញ់ ការងារជា អ្នកចងក្រង តាក់តែង ។ ក្មួយចង់សរសេរ រឿងផ្សេងៗ ដូចជា ប្រលោមលោក ដែលទាក់ទងនឹង រឿងពិតក្នុងសង្គម ដែលក្មួយជួបប្រទះពិតៗក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលបង្កប់ដោយ អត្ថន័យ ខ្លឹមសារដ៏ជ្រាលជ្រៅ ទាក់ទងនឹងសំណល់អតីតកាលដែល ជះឥទ្ធិពលដល់សង្គមបច្ចុប្បន្ននេះ ។
    ស្ថិតក្នុងសភាពបែបនេះ រួមទាំងការងារដ៏មមាញឹករបស់ក្មួយ ដែលមិន មានឱកាសសរសេររឿងនេះទុក ក្មួយសំណូមពរដល់អ្នកមីង ជួយរក អ្នកនិពន្ធណាម្នាក់ដែលមានសន្តានចិត្ត រួមទាំងមានទំនាក់ទំនងល្អ ចរឹតសុភាព រាបសារ ឧស្សាហ៍ ព្យាយាម មានគំនិតសហការធ្វើជាសហអ្នកនិពន្ធ ដែលអាចចូលរួមជាមួយក្មួយ ក្នុងការសរសេរ រឿង “សំណល់អតីតកាល” ឬក៏ “ដីបែកក្រហែង” ឬអាចជា ចំណងជើងផ្សេងទៀត ។

    ក្នុងក្តីទន្ទឹងរងចាំជំនួបសហអ្នកនិពន្ធដែលជាដៃគូជាមួយក្មួយ ក្មួយសង្ឃឹមថា អ្នកមីងពិតជាអាចស្វែងរកសហអ្នកនិពន្ធដែលនឹងស្ថាបនាស្នាដៃពិតដែលកើតមានក្នុងសង្គមខ្មែរបច្ចុប្បន្នជាមិនខាន ។
    សូមជូនពរដល់អ្នកមីងអោយទទួលបានសុខភាពល្អជានិរន្តរ៍តទៅ ។

    ពីក្មួយ ជិន វណ្ណារ៉ា សាស្រ្តាចារ្យច្បាប់
    ទូរសព្ទ ០១២ ៣១៦ ៣៤៧
    អ៊ីមែល vannarachin@gmail.com
    facebook : Chin Vannara រូបសៀវភៅ នីតិពាណិជ្ជកម្ម

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s