ស្រណោះខ្មោចយាយ ដោយ​លឹម ចំរើន

(បទកាកគតិ)

    ១.  ស្រណោះខ្មោចយាយ    ផ្នូរនៅព្រៃនាយ            ស្មៅដុះជុំជិត

          ដូចមេឃព្រាត់ខែ             ផ្លាស់ប្រែងងឹត             គ្មានអ្នកព្រួយគិត

​​​​          ជួយមកកាប់ឆ្ការ។

២.     ភ្ជុំបិណ្ឌចូលឆ្នាំ                  ខ្មោចយាយរងកម្ម        យំសោកផ្តាំថា

         ឱ!កូនចៅអើ្ហយ                 ត្រានត្រើយទៅណា      មិនឃើញរូបា

         មកក្បែរយាយសោះ។

៣.   ខ្មោចយាយសែនឃ្លាន   សីលកុសលទាន          មកជួយរំដោះ

        ទុក្ខសោកផលកម្ម          នៅត្រាំកាយខ្សោះ        សូមធ្វើទានស្មោះ

        ជួយស្រាយទុក្ខផង។

៤.  យាយគ្មានសំណាង       ចាយទ្រព្យយាយសាង  ប្រឹងប្រែងកន្លង

      ផុងខ្លួនកើតប្រេត             ព្រោះហេតុកម្មសង       ធ្វើខុសច្រើនដង

       ដោយសារកូនចៅ។

៥.  សូមកូនចៅគិត              ស្រណោះអាណិត    ដោះព្រួយសោកសៅ

      បញ្ជូនមគ្គផល                កុសលក្នុងក្រៅ          កាយយាយឈប់ក្តៅ

      កូនចៅដឹងគុណ៕

 

នៅថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១១ (ម៉ោងៈ ២១:០៥ នាទី)

http://limchamroeunstg.blogspot.com      http://stgchamroeun.wordpress.com

Tel. 012 519 137 / 011 378 171

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s