បុណ្យរំលឹកអ្នកចែកឋាន​៖​ LA TOUSSAINT – HALLOWEEN

១ វិច្ឆិកា២០១១

ជាថ្ងៃបុណ្យរំលឹកអ្នកចែកឋានទៅ ។

នៅប្រទេស​បារាំង​គេហៅថា LA TOUSSAINT ឬ LA FÊTE DES MORTS​

នៅប្រទេសអង់គ្លេសហៅថា​ HALLOWEEN​

យើងអាចហៅបុណ្យនេះ ជាថ្ងៃភ្ជុំ ឬ ជាថ្ងៃសែនផ្នូរក៏បានដែរ។​

ប៉ុន្តែ បុណ្យទូសាំងនេះមិនមានប្រវត្ថិដូចជាបុណ្យភ្ជុំខ្មែរយើង​ទេហើយក៏ខុសពីបុណ្យឆេងម៉េងចិនដែរ។

 LA TOUSSAINT​ est  LA FÊTE DE TOUS LES SAINTS គឺបុណ្យរំលឹកសន្តបុគ្គលទាំងអស់។

  ដើម្បីរំលឹកដល់សមាជិកគ្រួសារដែលបានថែកឋានទៅ គ្រួសារខ្ញុំក៏ដូចជាជនជាតិបារាំងដែរ

តែងតែយកផ្កា Crysanthème ទៅដាក់លំអផ្នូរលោកប៉ាអ្នកម៉ាក់ជាទីគោរពស្រឡាញ់រៀងរាល់ឆ្នាំ។

ផ្នូរមាតាបិតារបស់ខ្ញុំស្ថិតនៅឯក្រុង គួរឌីម៉ង់ស្សឺស COURDIMANCHE ក្នុងប្រទេសបារាំង (រូបថត ៖ប៉ិច សង្វាវ៉ាន)

បើកភ្នែកមិនចង់រួចព្រោះរស្មីសុរិយាចាំងចំកែវភ្នែកខ្ញុំ និង ស្វាមី (រូបថត ៖ប៉ិច សង្វាវ៉ាន)

រូបថត ៖ប៉ិច សង្វាវ៉ាន

ក្រុមគ្រួសារជួបជុំគ្នាយកផ្កាដាក់ផ្នូរអ្នកមានគុណ (រូបថត ៖ប៉ិច សង្វាវ៉ាន)

Advertisements

4 responses to “បុណ្យរំលឹកអ្នកចែកឋាន​៖​ LA TOUSSAINT – HALLOWEEN

  1. លោកអ៊ំជាទីគោរពនឹករលឹក,

    ពេលក្មួយឃើញរូបថតលោកអ៊ំទាំងពីរម្តងទៀតក្មួយរំភើប​ រំភើបស្ទើរទប់ទឹកភ្នែកមិនបាន។
    ក្មួយញញឹមជាមួយស្នាញញឹមដ៏គ្មានមន្ទិលរបស់លោកទាំ​ងពីរតាមរយៈរូបថតនេះ។ អ្វីៗ
    ហាក់​​នៅថ្មីស្រឡាងក្នុងអារម្មណ៍ក្មួយជានិច្ច…
    សូមឲ្យលោកទាំងទ្វេ​ប្រកប​តែសេច​ក្តីសុខសប្បាយជានិច្ចនិរន្តរ៍

    ដោយសេចក្តីគោរ​ពស្រឡាញ់,
    ពីក្មួយជំនោរ

    • ក្មួយជំនោរជាទីស្រឡាញ់និងនឹករលឹក

      លោកអ៊ំសប្យាយចិត្តដែលបានជួបក្មួយជាថ្មី។ លោកអ៊ំរវល់ជាប់រហូតមិនទាន់
      មានពេលតបឆ្លើយសំបុត្រក្មួយៗ។ តែចិត្តលោកអ៊ំតែងតែនឹកក្មួយទាំងអស់
      គ្មានភ្លេចសោះឡើយ​ ជួយប្រាប់ពួកគេផងណា។​៕

  2. ជម្រាបសួរអ្នកមីងជាទីគោរព និងជាទីនឹករលឹកអស់ពីចិត្តស្មោះ

    ក្មួយមិនខុសគ្នាពីបងជំនោរដែរ គឺក្មួយពិតជានឹកអ្នកមីងនិងលោកពូណាស់ កាលដែលមើលរូបថត
    អនុស្សាវរយ៍ដ៏អស្ចារ្យនេះហើយ។ អ្នកមីង សូមអ្នកមីងកុំប្រកាន់នឹងក្មួយអី បើសិនជាក្មួយបានប្រើ
    ពាក្យពេចន៍លើសលប់ទៅកាន់អ្នកមីង​កន្លងមក។ អ្វីដែលក្មួយនូវចាំមិនភ្លេចជាងគេ គឺស្នាមញញឹម
    និងសំនៀងរបស់អ្នកមីង ដែលហាក់នៅជាប់អារម្មណ៍ក្មួយគ្រប់ៗពេល។ និយាយតាមត្រង់ទៅ
    ជួនកាល ក្មួយហាក់ដូចជាឮសំនៀងអ្នកមីងល្វើយៗក្នុងត្រចៀកហាក់ថ្មីៗ ដូចកំពុងទូរស័ព្ទជាមួយក្មួយ
    ដូច្នោះដែរ។

    សូមអ្នកមីង លោកពូ និងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងសុខភាពល្អជានិច្ច។

    ដោយក្ដីគោរព ស្រឡាញ់អស់ពីចិត្ត
    ពីក្មួយប្រុស
    បញ្ញា

  3. នឹកក្មួយហើយក៏ស្រឡាញ់ក្មួយដូចគ្នា​ តែអ្នកមីងរវល់ណាស់​ក្មួយអើយ ហើយសុខភាព
    ក៏មិនសូវល្អបានជាស្ងាត់ដំណឹងពីអ្នកមីង។ ក្មួយដឹងទេ ទឹកមុខក្មួយក៏ញញឹមគួរឲ្យស្រឡាញ់
    និងចូលចិត្តណាស់។ អ្នកម៉ាក់និងលោកប៉ាក្មួយមិនដឹងជាស្រឡាញ់ក្មួយយ៉ាងណាទេ? តើ
    កាលណា អ្នកមីងឮក្មួយច្រៀងស្រស់ៗទៀត?​
    អ្នកមីង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s