ចុតហ្មាយជាយដែន ដោយ​ស្វាយ​ លីម៉េង

លិខិតដែលបានទទួល

ពីអូរតាវៅ ខេត្តប៉ៃលិន ប្រទេសកម្ពុជាទៅប្រទេសបារាំង

ជូនចំពោះអ្នកគ្រូជាទីគោរព,
ខ្ញុំសូមជំរាបសួរអ្នកគ្រូ និងលោកអ៊ំប្រុសពីចម្ងាយ។តើអ្នកគ្រូ និងលោកអ៊ំប្រុស ព្រមទាំងក្រុម គ្រួសារមានសុខទុក្ខយ៉ាងដូចម្តេចដែរ? ខ្ញុំជាកូនសិស្សរបស់អ្នកគ្រូមានជីវភាពធម្មតាទេ។
ពេលវេលាពិតជាដើរលឿនណាស់សម្រាប់ការសប្បាយរីករាយ។ សេចក្តីរំភើប ព្រមទាំង សេចក្តីភ័យខ្លាចបន្តិចបន្តួចបានស្ថិតនៅក្នុងក្រអៅបេះដូងជានិច្ច។ អនុស្សាវរីយ៏នៃការជួបជុំមុនពេល អ្នកគ្រូចាកចេញទៅប្រទេសបារាំង កាន់តែញ៉ាំងឲ្យអារម្មណ៍ខ្ញុំមានសភាពញាប់ញ័រ សប្បាយ និងទុក្ខ កង្វល់ឋិតនៅជាមួយគ្នាផងដែរ។
នាពេលអតីតកាល ខ្ញុំបានឮសម្លេងរបស់មនុស្សម្នាក់ចេញពីកូនវិទ្យុតូចមួយដែលខ្ញុំតែងយក តាមខ្លួនជានិច្ច។ នាពេលនោះខ្ញុំទទួលអារម្មណ៍ថា សម្លេងនេះចម្លែកសម្រាប់ត្រចៀករបស់ខ្ញុំ។ ត្រចៀករបស់ខ្ញុំបានប្រាប់ថាពិតជាពីរោះណាស់! ចាប់ពីពេលនោះមក វាបានប្រាប់ខ្ញុំថា ត្រូវតែស្តាប់ ជារៀងរាល់ថ្ងៃ។ ម្តងបន្តិចៗស្រាប់តែសម្លេងមួយបានបន្លឺឡើងថា “ខ្ញុំសូមលាប្រិយមិត្តអ្នកស្តាប់ទាំងអស់គ្នា ដោយក្តីអាល័យ!” ហ្អាក!ហេតុអីក៏មានរឿងនេះកើតឡើង? បេះដូងរបស់ខ្ញុំម៉េចនឹងអាចទទួលយកបាន! អារម្មណ៍ស្រងេះស្រងោចក៏កើតមានឡើង តើពេលណាខ្ញុំបានឭសម្លេងនេះបន្តទៀត?
ព្រះអាទិត្យចាំងច្បាស់លើនភាល័យ នៅថ្ងៃអាទិត្យទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ខ្ញុំស្ទើតែមិនចង់ជឿ នឹងភ្នែក ឭនឹងត្រចៀករបស់ខ្ញុំ ខ្ញុំបានជូបនឹងម្ចាស់សម្លេងម្នាក់នោះ។ វាពិតជាសំណាងខ្លាំងណាស់ សម្រាប់ខ្ញុំ ព្រោះខ្ញុំបានបញ្ចប់វគ្គសិក្សាមួយរួចទៅហើយ ប៉ុន្តែដោយសារតែអ្នកគ្រូរបស់ខ្ញុំ, ខ្ញុំត្រូវតែមក បើទោះបីជាគ្មានឈ្មោះរបស់ខ្ញុំនៅក្នុងបញ្ជីនោះក៏ដោយ។ ខ្ញុំគិតថា ប្រសិនបើ វគ្គបណ្តុះបណ្តាលនោះ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ ម្ល៉េះសមខ្ញុំគ្មានកន្លែងអង្គុយហើយមើលទៅ!។ រូបរាងពិត សម្លេងពិត ពិតជាមិនអាចពិពណ៌នាបានមែន!
ចំពោះខ្ញុំ ខ្ញុំស្រលាញ់ជីវិតជាអ្នកសារពត៌មានរបស់អ្នកគ្រូជាជាងជីវិតជាអ្នកនិពន្ឋរបស់អ្នកគ្រូ។ នេះប្រហែលមកពីខ្ញុំបានឮសម្លេងរបស់អ្នកគ្រូមុននឹងខ្ញុំបានអានសំណេរបស់អ្នកគ្រួ។ តែទោះជា យ៉ាងណាក៏ដោយក៏ខ្ញុំនៅតែជាកូនសិស្សរបស់អ្នកគ្រូរបស់ខ្ញុំដដែល។
ខ្ញុំតែងតែលួចស្រមៃតិចៗថា ខ្ញុំចង់សរសេររឿងឲ្យគេឯងមើល។ ខ្ញុំចង់សរសេរពីអ្វីដែលខ្ញុំចង់សរសេរ។ ឥឡូវនេះ មិនដឹងថា ខ្ញុំជាអ្នកនិពន្ឋឫក៏អត់ទេ? តែខ្ញុំគ្រាន់តែដឹងថា ដោយសារតែអ្នកគ្រូរបស់ខ្ញុំ ខ្ញុំអាចទទួលបានជ័យលាភីលេខ៣នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១១។ អ្នកគ្រូរបស់ខ្ញុំពិតជាពូកែណាស់!
ជាចុងបញ្ចប់នៃកូនលិខិតនេះ ខ្ញុំសូមអភ័យទោសនូវរាល់កំហុសក្នុងការសរសេរ ទាំងពាក្យពេចន៍ណាដែលមានន័យទើសទ័ល ឫមិនសមនឹងសរសេរឲ្យសក្តិសមទៅនឹងឆាកជីវិតដ៏ថ្ថ្នូរ និងខ្ពង់ខ្ពស់របស់អ្នកគ្រូជាទីគោរពនៅក្នុងកូនលិខិតនេះ ។
អវសានសំណេរ សូមសេចក្តីសុខ សុភមង្គល សេចក្តីថ្លៃថ្នូរដែលតែងតែស្ថិតនៅជាប់ជានិច្ចនឹងឆាកជីវិតរបស់អ្នកគ្រូ និងក្រុមគ្រួសារ សូមឲ្យកាន់តែក្សេមក្សាន្ត និងសាយភាយពិដោរដូចជាក្លិនផ្ការំដួលដែលតំណាងឲ្យបុប្ជារបស់ជាតិខ្មែរនៅលើសកលទ្វីបយើងនេះ។

ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទជូនចំពោះអ្នកគ្រូ និងលោកអ៊ំប្រុស ព្រមទាំងក្រុមគ្រួសារ។
ពីខ្ញុំ
ស្វាយ លីម៉េង

Advertisements

One response to “ចុតហ្មាយជាយដែន ដោយ​ស្វាយ​ លីម៉េង

  1. Have the same feeling as me.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s