រឿងកំប្លែង៖កូនប្រុសអ្នកទាំងបួន…

សុទ្ធតែGAY

ដោយ ​សុ​ ភក្តី

នៅក្នុងភោជនីយដ្ឋានមួយមានបុរសបួននាក់អង្គុយរួមគ្នានៅតុមួយនោះ។ ប៉ុន្តែអ្នកទាំងបួនហាក់ដូចជាមិនដែលស្គាល់គ្នាទេ។ បុរសម្នាក់សុំគេទៅបង្គន់។ នៅសល់តែបីនាក់។ អ្នកទាំងបីសុទ្ធតែជាមនុស្សដែលចូលចិត្តនិយាយអួតពីកូនប្រុសរបស់ខ្លួន។

– បុរសទី១៖ខ្ញុំមានមោទនភាពនឹងកូនប្រុសខ្ញុំណាស់។ សព្វថ្ងៃគេជាវិស្វករ ហើយចិត្តល្អនឹងពួកម៉ាកគេណាស់។ អាទិត្យមុនគេទិញឡានមួយធ្វើកាដូពួកម៉ាកគេនៅថ្ងៃបុណ្យខួបកំណើត។
– បុរសទី២៖ ខ្ញុំក៏មានមោទនភាពនឹងកូនប្រុសខ្ញុំដែរ។ សព្វថ្ងៃ  គេរកស៊ីលក់ផ្ទះ(Real Estate Agent) កាក់កបក្រៃលែងហើយចិត្តល្អនឹងពួកម៉ាកគេណាស់។ អាទិត្យមុន  គេទិញផ្ទះមួយឲ្យ ពួកម៉ាកក្នុងថ្ងៃកំណើត។
– បុរសទី៣៖ ចំណែកខ្ញុំវិញ  ខ្ញុំពេញចិត្តនឹងកូនប្រុសខ្ញុំណាស់។ សព្វថ្ងៃ  គេរកស៊ីលក់កាណូត។ អាទិត្យមុន គ្រាន់តែbirthday ពួកម៉ាក វាហ៊ានឲ្យកាណូតមួយ  គិតមើល!!!។

មួយរំពេចនោះ បុរសទី៤ក៏ចេញពីបន្ទប់ទឹកមកដល់តុបាយ។
– បុរសទី៤៖ និយាយពីមោទនភាពនឹងកូនប្រុស គឺខ្ញុំហ្នឹងឯង។ កូនប្រុសខ្ញុំរៀនមិនទាំងចប់ High School ផង វាមានសង្សារបីនាក់។ អាទិត្យមុននេះ គ្រាន់តែBirthdayវា  អាមួយឲ្យឡាន។  អាមួយទៀតឲ្យផ្ទះ។ អាទី៣ឲ្យកាណូត  ល្បងគិតមើល… !!!៕ចប់៕

Advertisements

8 responses to “រឿងកំប្លែង៖កូនប្រុសអ្នកទាំងបួន…

  1. មហាអស្ចារ្យហើយ!

  2. អរគុណក្មួយរចនាដែលបានចូលអាន។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s