១ មករា១៩៧២ - ១ មករា២០១២
អពាហ៍ពិពាហ៍របស់ខ្ញុំព្រហ្ម សង្វាវ៉ាន និងស្វាមី
ប៉ិច ឈុនមានជីវិត៤០ ឆ្នាំ គត់
ពិធីអពាហ៍ពិពាហ៍របស់យើងបានប្រព្រឹត្តទៅនៅសង្កាត់លេខ៤ ក្រុងភ្នំពេញ
កាលពីថ្ងៃសៅរ៍ទី១ ខែមករា ឆ្នាំ១៩៧២ ត្រូវនឹង ឆ្នាំកុរ ១រោជ ខែកត្តិក

អ្នកម្តាយឌីវណ្ណ ដឺឡួប៉េស្ស និងលោកប៉ាចៅ យីស៊ុមកំពុងកាត់សក់ឲ្យយើង ( រូបថតនេះខ្ញុំ បានទទួលនៅឆ្នាំ១៩៨៩ពីប្អូនស្រីធម៌ ឃួន ណារ៉េតនៅភ្នំពេញដែលបានលាក់ទុកក្នុងរបបកម្ពុជាប្រជាធិបតេយ្យ)
កាលពី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០០៨ នៅភោជនីយដ្ឋាន «ឡាក់គីស្តារ LUCKY STAR» ក្រុង
ភ្នំពេញ យើងបានប្រារព្ធពិធីបុណ្យខួបអពាហ៍ពិពាហ៍របស់យើងគម្រប់«៣៦ឆ្នាំ ៦ខៃ ៦ថ្ងៃ»
គឺមិនចំថ្ងៃអពាហ៍ពីពាហ៍ពិតទេ ពីព្រោះយើងចង់បានវត្តមានក្រុមគ្រួសារ និងញាតិមិត្តស្និទ្ធ
ស្នាលក្នុងបរិយាកាសជិតស្និទ្ធ មិនមែនចង់បានចំនួនមនុស្សច្រើនកុះករទេ។ ម្យ៉ាងទៀត
យើងបានសម្រេចរើសយកថ្ងៃនោះដើម្បីតម្រូវឲ្យចំពេលវិស្សមកាលរបស់ប្អូនៗបង្កើតរបស់
ខ្ញុំនិងគ្រួសារដែលរស់នៅប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលត្រូវមកចូលរួមជួបជុំគ្នា។

ស្វាមីខ្ញុំប៉ិចឈុននិងខ្ញុំប៉ិចនាមដើមព្រហ្ម សង្វាវ៉ានក្នុងភោជនីយដ្ឋាន ឡាក់គីស្តារ ក្រុងភ្នំពេញ ឆ្នាំ២០០៨៖ រូបថត ប៉ិច សង្វាវ៉ាន
សារដែលបានទទួល ៖
រីករាយ ជូនពរ អ្នកម៉ាក់ និងលោកប៉ា ក្នុងឱកាសខួបអាពាហ៍ពិពាហ៍គម្រប់៤០ឆ្នាំ របស់
លោកទាំងពីរ អនុញ្ញាតឲ្យកូនចូលរួមជូនពរអ្នកម៉ាក់ និង លោកប៉ាក្នុងឱកាសខួបគម្រប់
៤០នៃអាពាហ៍ពិពាហ៍នេះគឺ ថ្ងៃ០១មករា១៩៧២-០១មករា ២០១២!កូនមានចិត្តសប្បាយ
រីករាយណាស់! ដែលឆាកជីវិតគូរបស់លោកទាំងពីរបានឈានមកដល់ខួបគម្រប់៤០ឆ្នាំ
នៅថ្ងៃនេះ ហើយកូនជឿជាក់ថា វានឹងស្ថិតស្ថេរអស់កាលជានិរន្តរ៍តទៅសម្រាប់ជាសេចក្តី
សុខ និងភាពកក់ក្តៅរបស់កូនៗនិងចៅៗទាំងឡាយ។
កូនសូមជូនពរឲ្យសុភមង្គលនៃជីវិតគូរបស់លោកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និង
ទទួលបានពរព្រះអង្គគ្រប់បែបយ៉ាង! អរគុណព្រះអង្គដែលបណ្តាលឲ្យកូនបានក្លាយជា
កូនធម៌របស់លោកទាំងពីរ គឺអ្នកម៉ាក់សង្វាវ៉ាន និងលោកប៉ាឈុន។
ពីកូនសីហា kao seiha
គោរពជូនអ្នកមីងសង្វាវ៉ាន!
ក្នងឱកាសខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ (១មករា ១៩៧២-២០១២)
ខ្ញុំសូមគោរពជូនពរអ្នកមីង និងលោកពូ ព្រមទាំងក្រុមគ្រួសារ
សូមមានសំណាងល្អ សុភមង្គល សិរីសួស្តី គ្រប់វេលា
និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕
ពីក្មួយ ព្រឿង ប្រណីត
សួស្តីក្មួយប្រណីត
អរគុណក្មួយជាពន្លឹកដែលបានចូលរួមសំដែងការរីករាយនិងជូនពរក្នុង
ព្រឹត្តការណ៍ជីវិតសំខាន់ៗរបស់អ្នកមីង និងលោកពូ ។យើងទាំងពីរនៅនឹកចាំមិនភ្លេចនូវវត្តមានក្មួយនិងភរិយាក្នុងពីធីខួប
អពាហ៍ពីពាហ៍របស់យើងទាំងពីរកន្លងទៅនៅភ្នំពេញ។
ជម្រាបសួរលោកអ៊ំជាទីគោរពទាំងពីរ,
ពិតជាធ្វើឲ្យក្មួយសោកស្តាយណាស់ ដែលអ្វីៗបានយឺតពេល ក៏ព្រោះតែនៅឯស្រុកកំណើតក្មួយគ្មានអគ្គិសនី ដែលមិនអាចបើកពិនិត្យ ប្លក់ទាំងឡាយបានទាន់ពេលវេលា។
ទោះជាយ៉ាងណាសេចក្តីស្នេហា ការគោរពស្រឡាញ់របស់ក្មួយចំពោះលោកទាំងពីរកំពុងងំពេញបេះដូងអស់ទៅហើយ ដឹងហើយថា ពេលវេលាបានកន្លងទៅប្រាំថ្ងៃទៅហើយក៏ពិតមែន!!!
ក្មួយសុំការអនុញ្ញាតពីលោកទាំងពីរ ជម្រាបជូនពរក្នុងឱកាសគម្រប់ខួបទី៤០ នៃអាពាហ៍ពិពាហ៍ (០១មករា១៩៧២-០១មករា ២០១២) សូមឲ្យសុមង្គល សេចក្តីស្រឡាញ់ សណ្តោសប្រណី ភាពចម្រើនរុងរឿង ស្នាមញញឹមដ៏ត្រជាក់ ដែលធ្លាប់តែមានវត្តមាននៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់លោកទាំងពីរ តែមាននឹងបន្តរហូតជានិច្ចនិរន្តរ៍ ហើយជាស្ពាន នឹងគំរូដល់កូនៗក្មួយជំនាន់ក្រោយ…
គំរូវិរៈភាពនៃជីវិតអាពាហ៍ពិពាហ៍របស់លោកទាំងពីរ នឹងក្លាយជាគំរូដ៏ល្អសម្រាប់ក្មួយ នៅពេលអនាគត!
ដោយសេចក្តីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់,
ពីក្មួយ ជំនោរ
ជម្រាបសួរក្មួយជំនោរ
មិនអីទេក្មួយជំនោរមិនសំខាន់រឿងពេលមុនក្រោយទេ គឺសំខាន់ត្រង់ការយកចិត្តទុកដាក់របស់
ក្មួយចំពោះលោកអ៊ំទាំងពីរ។សន្តានចិត្តដ៏ល្អរបស់ក្មួយដែលចេះស្រឡាញ់និងគោរពចាស់ទុំ
ហើយដែលស្តែងចេញជាតួអក្សរបានធ្វើឲ្យលោកអ៊ំទាំងពីររំភើបរីករាយនិងអរគុណក្មួយ
ណាស់។ លោកអ៊ំទាំងពីរស្រឡាញ់ពាក្យពេចន៍ដ័ត្រជាក់របស់ក្មួយនិងចរិយាដាក់ខ្លួនមិនក្រអឺត
ក្រទមរបស់ក្មួយណាស់។ យើងសូមសរសើរ។ យើងស្រង់សំបុត្រក្មួយដាក់ក្នុងប្លក់ត្រង់ទំព័រប្រកាស
ទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តការណ៍ជីវិតលោកអ៊ំ។ សុខសប្បាយសុខភាពល្អ និងមានជោគជ័យ
ណាក្មួយ។
ក្មួយសូមជម្រាបសួរអ្នកមីង!!!
តើអ្នកមីងនិងក្រុមគ្រួសារមានសេចក្តីសុខសប្បាយយ៉ាងណាដែរ?
ចំណែកក្មួយនិងក្រុមគ្រួសារនៅឯអាយ សុខសប្បាយជាធម្មតាទេ។
ឆ្លៀតក្នុងឱកាសខួប៤០ឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកមីងនិងលោកពូ ក្មួយសូមជូនពរបវរមហាប្រសើរ សូមកើតមានដល់អ្នកមីងនិងលោកពូ និង សូមឲ្យសុភមង្គលរវាងលោកពូនិងអ្នកមីងបានឋិតឋេរជាអមតៈ។
ដោយក្តីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់
ពីក្មួយ
យី ឆេងអ៊ួ (ប៉េង)
ជម្រាបសួរក្មួយ
ខ្ញុំសប្បាយចិត្តណាស់ ពេលបានទទួលសំបុត្រនិងដំណឹងពីក្មួយម្តងៗ។
អរគុណក្មួយណាស់ដែលមិនភ្លេចខ្ញុំហើយចូលរួមអបអរក្នុងព្រឹត្តការណ៍
ជីវិតខ្ញុំមិនដែលខកខាន។ នេះបញ្ជាក់អំពីលក្ខណៈមិត្តល្អ។ អរគុណណាស់។
ខ្ញុំបានអានកំណាព្យក្មួយពីរោះៗនិងមានខ្លឹមសារណាស់។ តើខ្ញុំអាចដកស្រង់
យកមកផ្សាយក្នុងប្លក់ខ្ញុំបានទេ?។ សព្វថ្ងៃ ខ្ញុំរវល់ណាស់គ្មានពេលសរសេរអ្វី
ច្រើនក្នុងប្លក់ទេព្រោះពេលផ្សាយអត្ថបទនីមួយៗម្តងៗ ជួរអក្សរធ្លាក់មិនស្មើបាត់
ពាក្យចុងឃ្លា។
ខ្ញុំមិនសប្យាយចិត្តសោះ កាលណាធ្វើកិច្ចការដែលប្រើពេលច្រើនហើយមិនស្អាត
ដូចចិត្តចង់បានយ៉ាងនេះ។
ពីខ្ញុំនិងស្វាមីខ្ញុំដោយស្រឡាញ់រាប់អាន