គួរអានរឿងមិត្តភាពមួយ​ ដោយ​ ស៊ឹម​ ចាន់យ៉ា

រូបថត​៖ប៉ិច​សង្វាវ៉ាន

ចាប់តាំងពីពេលជួបគ្នានៅបណ្ណាល័យមក យុវបុរសដែននិងយុវតីរំដួលបានចាប់អារម្មណ៍

លើគ្នាទៅវិញទៅមក​ហើយផ្តើមរាប់អានគ្នា។

អារម្មណ៍និងចំណង់ចំណូលចិត្តដូចគ្នាធ្វើឲ្យគេក្លាយទៅជាមិត្ត។

មិនយូរប៉ុន្មាន អារម្មណ៍អ្នកទាំងពីរបានរអិលបន្តិចម្តងៗដោយមិនដឹងខ្លួនផុតពីព្រំដែន

មិត្តភាពចូលទៅកាន់ព្រំដែនអារម្មណ៍មួយទៀត​ គឺក្តីស្នេហ៍ដ៏ជ្រាលជ្រៅ។

ប៉ុន្តែស្នេហានេះនឹងអាចសម្រេចបានលុះត្រា​តែមិនប៉ះពារទៅលើក្តីសុខអ្នកដទៃ

ដែលអ្នកទាំងពីរចាត់ទុកថាជាអំពើខ្វះគុណធម៌។

តើគេត្រូវលះបង់ស្នេហាដើម្បីគុណធម៌​ ឬលះបង់គុណធម៌ដើម្បីស្នេហា?

ម៉្យាងទៀត តើការអានសៀវភៅនិងការសរសេរដែលជាចំណង់ចំណូលចិត្តដូចគ្នា

របស់មិត្តទាំងពីរអាចជួយពួកគេបានដូចម្តេចខ្លះ?

គឺជាប្រវត្តិនៃមិត្តភាពដ៏ល្អត្រចះត្រចង់មួយ។

កកន៖​

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណអ្នកនិពន្ធ

ស៊ឹម ​ចាន់យ៉ាដែលបានអ្វើអំណោយសៀវភៅរឿង<មិត្តភាពមួយ>ចំនួន៣០ក្បាលឲ្យខ្ញុំ។

ខ្ញុំដំកល់ទុកសៀវភៅទាំងនេះជាប្រយោជន៍សមាគមអ្នកនិពន្ធខ្មែរនៅបរទេស។

​អរគុណចំពោះសន្តានចិត្តដ៏សប្បុរសនេះ៕

Advertisements

One response to “គួរអានរឿងមិត្តភាពមួយ​ ដោយ​ ស៊ឹម​ ចាន់យ៉ា

  1. សូមគោរពជម្រាបសួរលោកអ៊ំ,

    លោកអ៊ំទាំងពីរសុខសប្បាយឬទេ? ក្មួយសុខទុក្ខធម្មតា ក្មួយហើយទើបតែបញ្ចប់ទស្សនកិច្ចស្រាវជ្រាវ​មួយនៅសុរិន្ទ្រជាមួយអ្នកគ្រូ ប៉ែន សេដ្ឋារិន។

    ចំពោះរឿង “មិត្តភាពមួយ” ក្មួយបានអានចប់យូរហើយ ហើយមានសេចក្តីមូហ្មងអ្វីមិនដឹង ដែល​ខ្ញុំខ្លួនឯងគិតមិនដល់ពីអ្វីដែលអ្នកនិពន្ធគាត់សរសេរ មុនដំបូងគិតថា បែបនេះតែចប់រឿងបែរជាបែបនោះ។ ពិតជាមានទេពកោសល្យមែន គាត់បានទាញទម្លាក់អារម្មណ៍អ្នកអាន មិនចាញ់អ្នកនិពន្ធជំនាន់មុនប៉ុន្មានទេ។

    គួរឱ្យអាណិតអ្នកគ្រូក្នុងសាច់រឿងនោះដល់ហើយ បើគាត់ជាមនុស្សម្នាក់ដែលមានពិតនៅក្រៅសាច់រឿងមែន ខ្ញុំចង់ជួបគាត់​ចង់ឃើញចិត្តមេត្តា​ និងការស្រឡាញ់មិត្តភាពដូចគាត់នេះណាស់!

    សូមអរគុណចំពោះការចែករំលែករបស់លោកអ៊ំចំពោះសាច់ប្រលោមលោកដ៏ប្រសើរនេះ។

    ដោយក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់,

    ពីក្មួយ ជំនោរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s