ចំណាប់អារម្មណ៍
ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺក្នុងរយៈពេលដែលសមាគមអ្នកនិពន្ធខ្មែរនៅបរទេស
ធ្វើសហការណ៍ជាមួយសមាគមអក្សរសិល្ប៍នូហាចដើម្បីទ្រទ្រង់លើកដំកើង
អក្សរសាស្ត្រជាតិយើង ខ្ញុំមានឱកាសអានរឿងខ្លីជាច្រើន ។ ក្នុងចំណោមរឿងខ្លីៗ
ទាំងប៉ុន្មានដែលខ្ញុំបានអាន ខ្ញុំចូលចិត្តនិងសរសើរ រឿងដែលនិពន្ធដោយលោកសុខ ធូ
ដូចជារឿង «ថ្ងៃនេះថ្ងៃស្អែក – មួយជីវិតនេះ – រាត្រីរនោច និងរឿង «ចង់ឡើងធ្វើធំ» (រង្វាន់
អក្សរសិល្ប៍នៃសមាគមអក្សរសិល្ប៍នូហាចចំណាត់ថ្នាក់លេខ១នៅឆ្នាំ២០១០)។ រឿងដ៏
មានខ្លឹមសារទាំងនេះឆ្លុះបញ្ចាំងពីតថភាពសង្គម និងបញ្ជា្របការអប់រំ។
លោកសុខធូទើបតែបានផ្សាយរឿង«ទិវារាត្រី» ដែលជាប្រលោមលោកខ្នាតវែងជា
លើកដំបូង ។ រឿង«ទិវារាត្រី» លាតត្រដាងបង្ហាញអំពីសេចក្តីស្នេហារវាងនិស្សិតពីររូប គឺ
កញ្ញាទិវានិងកំលោះរាត្រី។យុវតីនិងយុវជននេះមានថានៈខុសគ្នា។ អ្នកទាំងពីររៀននៅ
សាកលវិទ្យាល័យភ្នំពេញ។
សេចក្តីស្នេហានេះបានផ្តើមលេចពន្លកឡើងពេញថ្នាលបេះដូងដោយសារតែជម្លោះ។
ជម្លោះដែលផ្ទុះឡើង ព្រោះតែការយល់ច្រឡំ។ ប៉ុន្តែ ជម្លោះនេះលាយឡំដោយសេចក្តី
មេត្តាហើយបានកប់យ៉ាងជ្រៅក្នុងជម្រៅបេះដូងនាងទិវា។
ទំនាស់ធំមួយទៀត គឺជម្លោះពីអតីតកាលរបស់អ្នកមានគុណទាំងសងខាង។ រងើកភ្លើងចាស់
នេះចាប់បង្កាត់ជាថ្មីហើយក្លាយទៅជាឧបសគ្គថ្មីមួយជាន់ទៀតឆាបឆួលសេចក្តីស្នេហារបស់
កំលោះក្រមុំមួយគូនេះ។ សូមអញ្ជើញតាមដាននិងសូមក្រេបរសជាតិទឹកដៃថ្មីនៃអ្នកនិពន្ធ
សុខ ធូក្នុងរឿងទិវារាត្រី៕
សូមទាក់ទងលោកសុខ ធូ
០១៥ ៧៣ ៧៨ ៧៩
thoucampos@yahoo.com