កំប្លែង៖​មិនចង់ទៅឋានសួគ៌ (HEAVEN) ដោយសុ ភក្តី

រក្សាសិទ្ធិ

កំពុងតែបើកឡានពេលយប់តាមដងវិថីមួយ  ស្រាប់តែលោកគ្រូគង្វាល (pastor)ម្នាក់នេះនឹកភ្នកចង់ចូលរង្គសាលរាំរែកមួយ  (bar dancing)។ ពេលចូលទៅដល់មាត់ទ្វាររង្គសាល  គាត់ក៏ជួបមនុស្សម្នាក់  ហើយក៏ចាប់សួរបុរសនោះថា :

លោកគ្រូគង្វាល : លោកប្អូនចង់ទៅឋានសួគ៌ឬអត់ ?
បុរសទី១: ខ្ញុំចង់ទៅ ។  ឋានសួគ៌ទៅហើយអ្នកណាមិនចង់។
លោកគ្រូគង្វាល :អើ  បើចង់អ៊ីចឹងប្រញ៉ាប់ចេញពីកន្លែងនេះភ្លាមទៅ។
បន្តិចក្រោយមកលោកគ្រូគង្វាលបានជួបមនុស្សម្នាក់ទៀត។

លោកគ្រូគង្វាល : ចុះលោកប្អូនខាងណេះ  ចង់ទៅឋានសួគ៌ឬអត់?
បុរសទី២ :ចេះសួរអ៊ីចឹងដែរ។ ខ្ញុំចង់ទៅតើ!  អាណាមិនចង់ទៅឋានសួគ៌នោះ ?
លោកគ្រូគង្វាល : OK  បើចង់ទៅឋានសួគ៌ គូរតែប្អូនចាកចេញពីកន្លែងនេះទៅ
ពីព្រោះទីនេះជាកន្លែងរបស់ពពួកបីសាច ( Satan ‘s place )   ។

បន្ទាប់ពីបានជួបបុរសទី២  លោកគ្រូគង្វាលក៏ចូលដល់ក្នុងរង្គសាល  ហើយក៏ជួបយុវជនម្នាក់ឈ្មោះ  ព្រំ មាន ។

លោកគ្រូគង្វាល : មើល! លោកប្អូន  តើលោកប្អូនចង់ទៅឋានសួគ៌ឬអត់  ?
ព្រំ  មាន : ទៅណា? ទៅឋានសួគ៌?  អត់ទេ។  បើចង់ទៅ ទៅតែម្នាក់ឯងទៅ ។
លោកគ្រូគង្វាលបើកភ្នែកធំៗស្រឡាំងកាំង  ហើយក៏ចាប់សួរតទៅទៀត។
លោកគ្រូគង្វាល : ប្អូនឯងប្រាកដជាអត់ចង់ទៅឋានសួគ៌មែន?  ក្រោយពេលប្អូនស្លាប់ ។
ព្រំ  មាន: ក្រោយពេលស្លាប់? បាទ ខ្ញុំចង់ទៅ។  ខ្ញុំស្មានតែលោកគ្រូគង្វាលឯង ចង់បបួលខ្ញុំទៅផ្ទះយប់ហ្នឹងដើម្បីទៅឋានសួគ៌។  ហា  ហា  ហា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s