យោបល់លោកកែវ ឈុនលើរឿងស៊ី មីគាវ

រឿង «មី ស៊ីគាវ» ជា​រឿង​កំប្លែង​ខ្លី ហើយ​មាន​ន័យដ៏​ជ្រាល​ជ្រៅ ទាក់​ទង នឹង ការ​រស់​ក្នុង​សង្គម​ខ្មែរ​យើង។ រឿង​នេះ ទាក់​ទង​យ៉ាង​ស៊ីជំរៅ នៅ​ក្នុង​ប្រពៃណី​ទំនៀម​ទម្លាប់ និង ដួង​ព្រលឹង​កូន​ខ្មែរ​គ្រប់​សម័យ​កាល​មក​ហើយ។

ការ​រស់​នៅ​របស់​ប្រជា​ជន​នៅ​តាម​ជន​បទ​នានា ខ្វះ​មុខ​ខ្វះ​សព្វ ហើយ​ជា​ពិសេស​គឺ​ខ្វះ​ថ្នាំ​ពេទ្យ​ព្យា​បាល​ជម្ងឺ​ផ្សេងៗ​ ធ្វើ​ឲ្យ​ប្រជា​ជន​ទាំង​នោះ ដាក់​ជំនឿ​ទៅ​លើ​ខ្មោច​ព្រាយ​បីសាច ចេះ​កាច់ ចេះ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ឬ ជា​បាន​ យ៉ាង​សក្ដិ​សិទ្ធ​ទៀត​ផង។ អបិយ​ជំនឿ​ទាំង​នេះ បាន​ដិត​ជាប់​ក្នុង​អារម្មណ៍​ប្រជា​ជន​ខ្មែរ​ជា​រហូត​មក។​ ក្នុង​ជំនឿ​ទាំង​នោះ យើង​សង្កេត​ឃើញ​តាំង​ពី​ការ​ដាក់​ឈ្មោះ​កូន​ចៅ​ឡើង​ទៅ។ ពេល​កូន​កើត​មក​ គេ​មិន​ហ៊ានសរសើរ​ថា ​កូន​នោះ​ស្រស់​ស្អាត និង  មិន​ហ៊ាន​ដាក់​ឈ្មោះ​កូន​ចៅ​នោះ​ឲ្យ​ពិរោះ ល្អ​ស្ដាប់​នោះ​ទេ ឮហើយស្រឡាញ់ បៀត​បៀន​ចង់​បាន​យក​ទៅ និង​ធ្វើ​ឲ្យកូន​ចៅ​នោះ​មិន​សុខ​សប្បាយ​ឡើយ។

អញ្ចឹង​ហើយ​បាន​ជា​ការ​ដាក់​ឈ្មោះ​កូន​ចៅ​ខ្មែរ​យើង​ដែល​ជួន​ស្ដាប់​ទៅ​វា​ដូច​ជា​មាន​ការ​ភ្ញាក់​ផ្អើល​មែនទែន​ ដូច​ជាឈ្មោះ «អាជ្រឹង អាជ្រុំ អាជ្រក់ អាជា មីកន្ត្រប់ មីក្អុក » ជា​ដើម។ ក៏​មិន​មែន​មាន​តែ​ជន​ជាតិ​ខ្មែរ​នោះ​ទេ ជន​ជាតិ​ចិន​ ក៏​ដិត​ជាប់​ក្នុង​ជំនឿ​នេះ​យ៉ាង​ជ្រាល​ជ្រៅ​ផង​ដែរ ដូច​ជា​ហៅ​ឈ្មោះ​កូន​ថា «អាកៅ =អាឆ្កែ  អាឡៅកាវ=អាស្វា អាទឺសៃ=អាអាចម៍ជ្រូក អាទឺមួយ=មីអូនជ្រូក » ជា​ដើម​អញ្ចឹង​ដែរ។

ជន​ជាតិ​ថៃ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដូច​ជន​ជាតិ​ខ្មែរ​ដែរ គេ​មាន​មេ​ដឹក​នាំ​ប្រកាន់ «ទ្រឹស្ដី​ជាតិ​និយម (une doctrine nationale)» ដ៏​ខ្លាំង​ពូកែ​ម្នាក់ ឈ្មោះ​ហ្លួង​ពលត្រី​វិចិត្រ​វាទ​កាន។ ក្នុង​ឆ្នាំ ១៩៣២ វិចិត្រ​វាទ​កាន កាន់​ការក្នុង​ក្រសួង​ការ​បរទេស មាន​មុខ​នាទី​ជា​នាយក​ក្នុង​ក្រសួងវិចិត្រ​សិល្បៈ តាម​រយៈ បទ​ភ្លេង រឿង​ល្ខោន និង ក្នុង​ឋានៈ​ខ្លួន​ជា​អ្នក​កាសែត​ផង។  វិចិត្រ​វាទ​កានបាន​ផ្សព្វ​ផ្សាយ​នូវ​ទ្រឹស្ដី​ជាតិ​និយម​ថៃ​បាន​យ៉ាង​ឆាប់​រហ័ស  ។
ទ្រឹស្ដី​ជាតិ​និយម​នេះ ត្រូវ​បាន អនុវត្ដន៍​យ៉ាង​ពេញ​ទំហ៊ឹង ដោយ​ហ្លួង​ចម​ពល ភិបុល​សង្រ្គាម ដែល​ក្នុង​ពេល​នោះលោក​ជា​នាយក​រដ្ឋមន្ត្រី។ ហ្លួង​ភិបុល​សង្រ្គាម​បាន​កែ​ប្ដូរ​ឈ្មោះ​ប្រទេស​សយាម ជាប្រទេស​ថៃ ទាម​ទា​ទឹក​ដីឥណ្ឌូ​ចិន​ពី​បារាំង ប្រកាស​ឲ្យ​អនុវត្ដន៍​ជាតិ​ថៃ​និយម ឲ្យ​ប្រជា​ជន​ផ្លាស់​ប្ដូរ​របៀប​ស្លៀក​ពាក់​បែប​បូរាណ ​(ឈប់ឲ្យ​ស្លៀក​សំពត់​ចងក្បិន។ ស្ដ្រី​ឲ្យ​ស្លៀ​កសំពត់) ឲ្យ​ឈប់​បរិភោគ​ស្លាម្លូ ដាក់​ឈ្មោះ​ប្រុសៗ ឲ្យ​មាន​លក្ខណៈសំដែង​ភាព​រឹង​ប៉ឹង​ខ្លាំង​ពូកែ ដាក់​ឈ្មោះ​ស្រីៗ -​ឲ្យ​សំដែង​ពីភាព​ទន់​ភ្លន់​ផ្អែម​ពិរោះជា​ដើម។

អញ្ចឹង​ហើយ​បាន​ជា​យើង​ឃើញ​ជន​ជាតិ​ថៃ​ច្រើន​មាន​ឈ្មោះ​ពិរោះ​ស្ដាប់​ជាង​ខ្មែរ​យើង​ តែ​បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អបិយ​ជំនឿ នៅ​តែ​ដក់​ជាប់​នៅ​ក្នុង​ដួង​ព្រលឹង​ជន​ជាតិ​នេះយ៉ាង​ច្រើន​ឥតគណនា​ដែរ។

ជន​ជាតិ​ខ្មែរ​ក្ដី ចិន​ក្ដី ថៃ​ក្ដី សុទ្ធ​តែ​មាន​ជំនឿ ទៅ​លើ​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា យ៉ាង​មុត​មាំ ហើយ​ប្រសិន​បើ​យើង​ចេះយក​ព្រះពុទ្ធ​សាសនា ដែល​ពោរ​ពេញ​ទៅ​ដោយ​សីលធម៌ មេត្ដា​ករុណា​ធម៌ សន្ដោស​ប្រោស​ប្រណី និង​ ការ​ដែល​ប្រដៅ​ឲ្យអោយ​ចេះ​ដុស​ខាត់​ទៅ​រក​វិជ្ជា និង ការ​កាសាង.., មក​ធ្វើ​ជា​មូល​ដ្ឋាន កសាង​ការ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពិត​ប្រា​កដ​នោះ ប្រជា​ពល​រដ្ឋ​ខ្មែរ នឹង បាន​ជួប​នូវ​សេចក្ដី​សុខ​ក្សេម​ក្សាន្ដ ចំរុង​ចំរើន​ជា​មិន​ខាន។ ព្រះពុទ្ធ​ព្រះ​បរម​គ្រូ ទ្រង់​ត្រាស់​ជា​អាទិ៍ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ចេញ​មក​អំពី​ចិត្ដ និង គំនិត។ បើ​ចិត្ដ​គំនិត​មិន​ស្អាត​ស្អំ ​អ្វីៗ​ទាំង​នោះ ​នឹង​នាំ​មក​នូវ​វិបត្ដិ និង ក្ដី​វិនាស​ជា​មិន​ខាន។ តែ​បើ​ចិត្ដ​គំនិត​ស្អាត​ស្អំ ល្អ​បរិសុទ្ធ​ស្មោះ​ត្រង់​ គ្មាន​គំនិត​អាក្រក់​វៀច​វេរ អ្វីៗ​ដែល​កើត​ចេញ​មក​ទាំង​ប៉ុន្មាន​ក៏​ល្អ​ប្រសើរ​គ្មាន​សៅ​ហ្មង​ដែរ៕

Advertisements

One response to “យោបល់លោកកែវ ឈុនលើរឿងស៊ី មីគាវ

  1. Very interesting input . I certainly learned something new here.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s