ថ្ងៃចុងក្រោយដោយសារផឹកស្រាគេខុស ដោយសុ ភក្តី

បុរសមាឌស្ដើងម្នាក់ចូលក្នុងបារហើយបញ្ជាទិញស្រាមួយកូនកែវ ។ទិញហើយក៏មិន

ផឹកភ្លាមទេ  គឺនៅអង្គុយសំឡក់កែវស្រាហ្នឹងប្រហែលជិតកន្លះម៉ោងហើយ។ មួយរំពេច

នោះស្រាប់តែមានបុរសមាឌឌាំងម្នាក់ទំនងជាអ្នកលេង ចូលទៅអង្គុយជាប់គាត់ហើយក៏

លើកស្រាមួយកែវហ្នុងផឹកអស់ទៅ ។  ភ្លាមៗនោះបុរសមាឌតូចក៏ចាប់យំ ។

អ្នកមាឌធំ  : កុំយំអី!ខ្ញុំធ្វើលេងតើ! ចាំខ្ញុំទិញសងវិញ។ ខ្ញុំមិនចង់ឃើញមនុស្សចាស់

យំអ៊ីចឹងទេ។

បុរសមាឌតូចក៏និយាយថា : មិនមែនអញ្ចឹងទេ តាមពិត ថ្ងៃនេះជាថ្ងៃមហាស៊យរបស់ខ្ញុំ ។

ព្រឹកមិញ ខ្ញុំត្រូវមានមេទិញ( meeting)ជាមួយចៅហ្វាយ។ ខ្ញុំគេងហួសម៉ោង។ពេលខ្ញុំទៅ

ដល់កន្លែងធ្វើការ    ចៅហ្វាយគាត់ខឹងយ៉ាងខ្លាំង។ ឥឡូវគាត់បណ្តេញខ្ញុំចោល (Fired)។

ពេលខ្ញុំចេញមកខាងក្រៅដើម្បីត្រឡប់ទៅផ្ទះ  ស្រាប់តែខ្ញុំបាត់ឡាន។ ខ្ញុំក៏ជិះTaxi មក

ផ្ទះ។ មកដល់ផ្ទះបង់ថ្លៃ Taxi។ Taxi ក៏ចេញបាត់ទៅ។ ទើបខ្ញុំនឹកឃើញថា  ខ្ញុំភ្លេច

Laptop មួយ ក្នុងឡានTaxi ហ្នុង។  ខ្ញុំក៏បើកទ្វារចូលក្នុងផ្ទះ  ស្រាប់តែខ្ញុំឃើញប្រពន្ធ

ខ្ញុំកំពុងគេងជាមួយអ្នកចែកសំបុត្រ ( mailman )។  ក្ដៅពេក  ខ្ញុំក៏ចង់សម្លាប់ខ្លួន ។

ខ្ញុំក៏ទិញស្រាមួយកូនកែវនេះ។ ខ្ញុំទើបនឹងដាក់ថ្នាំបំពុល  ឥឡូវបងឯងផឹកអស់រលីង  ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s