នៅព្រឹកថ្ងៃអាទិត្យទី១៩កុម្ភៈកន្លងទៅនេះ ក្រុមយុវអ្នកនិពន្ធខ្មែរ បានទៅលេងផ្ទះអ្នកនិពន្ធ យូ បូ ដែលលោកកំពុងតែមានជំងឺ។ លោកទើបតែធូរស្រាលគ្រាន់បើក្នុងរយៈពេលមួយថ្ងៃកន្លះមកនេះ។ លោកបានចាប់ផ្តើមទទួលទានបបរ និងអាចជជែកពិភាក្សាផ្សាយគំនិតជាច្រើនរបស់លោកចំពោះក្រុមយុវអ្នកនិពន្ធ។ ក្រុមយុវអ្នកនិពន្ធខ្មែរ បានយកជំនួយថវិកា ផ្លែឈើ និងសម្ភារៈមួយចំនួន ទៅជូនលោកលោកគ្រូ យូ បូ ដោយផ្ទាល់នៅគេហដ្ឋានរបស់លោកឯភូមិព្រែកប្រា។

ក្រុមយុវអ្នកនិពន្ធ អ្នកនិពន្ធ ហួត លី, សុខ ចាន់ផល, លោកគ្រូ យូ បូ, ហេង ឧត្ដម, កែម លីហៀង, សូយ ឡូត, ហង្ស បូរិន្ទ, ស៊ិន ធារី, កៅ សីហា, ណេង កន្និដ្ឋា កាន់ម៉ាស៊ីនថតរូបថត
លោកគ្រូ យូ បូ មានប្រសាសន៍ថា៖
«ខ្ញុំសូមលើកដៃប្រណម្យបួងសួងគុណបុណ្យព្រះរតនត្រៃ សូមរំឮកដឹងគុណ
អស់លោកលោកស្រី កវីនិពន្ធ និងប្អូនៗក្មួយៗ សិស្សអ្នកនិពន្ធ ដែលបានមកជួយខ្ញុំ ក្នុងឋានៈជាអ្នកជំងឺនេះ ។
អស់លោក គឺជាមនុស្សប្រសើរ…។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសមានចិត្តដ៏ប្រពៃរបស់អស់លោកទាំងអស់។
គ្រានេះ ខ្ញុំគ្មានអ្វីក្រៅតែពីលើដៃទាំងដប់បួងសួង សូមជូនពរសប្បុរជនឲ្យមានបញ្ញាស្មារតីមាំមួន
និងសុខភាពល្អ ព្រមទាំងជោគជ័យក្នុងការងារ។
បើសិស្សនិស្សិត សូមមានបញ្ញាឈ្លាសឆ្លាត រៀនឆាប់ចេះចាំ មានពុទ្ធិសម្រាប់កសាងប្រទេសជាតិខ្មែរ»។
ឆ្លៀតក្នុងវេលានេះ ក្រុមយុវអ្នកនិពន្ធខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានបរិច្ឆាគវិភាគទាន
ដើម្បីចូលរួមចំណែកជួយសង្គ្រោះស្ថានភាពជីវិត និងព្យាបាលលោកគ្រូ យូ បូ ដែលជាអតីតប្រធានស្ថាបនិកសមាគមអ្នកនិពន្ធខ្មែរ។
សូមអរគុណ ចំពោះ៖
ឯកឧត្តម ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថវិកា២០០ដុល្លារ
អ្នកនិពន្ធប៉ិច សង្វាវ៉ាន និងស្វាមី ថវិកា១០០ដុល្លារ
អ្នកនិពន្ធ កែវ ច័ន្ទបូរណ៍ ថវិកា៥០ដុល្លារ
លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន លោក ឃឹម ច័ន្ទសអហំ ក.ឡុង លីណា ក.ហ៊ីង ស្រីរ័ត្ន និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ ថវិកា២០ដុល្លារ និង៨ម៉ឺនរៀល
លោក ទី ហ្សានិត ថវិកា២៥ដុល្លារ
លោក លឹម គីអេង ថវិកា២០ដុល្លារ
ក. ច័ន្ទ ម៉ូល្លីកា ថវិកា២០ដុល្លារ
លោក កៅ សីហា ថវិកា១០ដុល្លារ
ក.ណេង កន្និដ្ឋា ថវិកា១០ដុល្លារ
លោក សុខ ចាន់ផល ថវិកា១០ដុល្លារ
លោក ខេង ពិទូកេត្យា ថវិកា១០ដុល្លារ
លោក ឯមទិត្យ សីហា ថវិកា១០ដុល្លារ
ក. កែម លីហៀង ថវិកា១០ដុល្លារ
លោក ហួត លី ថវិកា១០ដុល្លារ
លោ សូយ ឡូត ៣ម៉ឺនរៀល
លោក ហង្ស បូរិន្ទ ១ម៉ឺនរៀល
អ្នកនិពន្ធ ជុត ខៃ, កវី យឹម កិច្ចសែ,ក. ប៊ុន ចាន់និមល, អ្នកស្រី លឹម សន្តិភាព, លោក ពៅ សុខ, លោក ហេង ស៊្រាង, លោក ហ៊ូ សាមិ, អ្នកនិពន្ធ ក. ឈុន គីមលៀង, លោក ឡឹក ជំនោរ, លោក ម៉ា ច័ន្ទបញ្ញា, លោក មឿង ញ៉ាណ The Official Inflight Magazine… ក. ស៊ិន ធារី, អ្នកស្រី ហុយ រតនា, អ្នកស្រី ហេង ដារី, លោក យី ឆេងអ៊ួ, លោក ហេង សុភា, លោក Roth HD Eagle , ក. Seriroth Pheach, Touchsokhak Na, Honest Queenie , Amara Chhaya , Sao Ratha , Sophea Huoth,… និង សប្បុរសជន អ្នកនិពន្ធ យុវអ្នកនិពន្ធ ជាច្រើនរូបទៀត ដែលយើងខ្ញុំពុំអាចរាយនាមអស់ក្នុងគ្រានេះ។
យើងខ្ញុំក្រុមយុវអ្នកនិពន្ធខ្មែរសូមថ្លែងអំណរគុណជាថ្មីចំពោះសប្បុរសជនទាំងឡាយ និងសូមស្វាគមន៍ចំពោះជំនួយបន្តទៀត ទាំងថវិកា និងសម្ភារៈ សម្រាប់លោកគ្រូ យូ បូ ជាបុគ្គលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងជាទីគោរពស្រឡាញ់នៃអ្នកនិពន្ធខ្មែរ។
សូមទាក់ទងកញ្ញា ណេង កន្និដ្ឋា ដែលមានលេខទូរសព្ទគឺ ០១១ ៥១៦ ៦៥៦។
គួរឲ្យសោកស្តាយណាស់មនុស្សមានស្នាដៃមិនគួរណាមិនទទួលបានការយកចិត្តទុកដាក់សោះ !
លោកអ៊ំ ខ្ញុំសុំសួរសំណួរមួយ ពីរ អំពីលោកអ៊ំ ជុត ខៃ ព្រោះខ្ញុំជាអ្នកចូលចិត្ដអានរឿងរបស់លោកដោយថា
ខ្ញុំនិងលោកកើតនៅខែត្រជាមួយគ្នា គ្រាន់តែខុសរបបគ្នា ។ តើលោកអ៊ំ ជុត ខៃ សុខទុក្ខយ៉ាងណាដែរ ?
ហើយលោកស្នាក់នៅក្រុងប៉ារីសដដែលឬយ៉ាងណា?
សូមអរគុណលោកអ៊ំទុកជាមុន ។
សូមសរសើរទឹកចិត្តសម្បុរសរបស់អ្នកជួយគ្រប់គ្នា។ វាជាក្ដីសង្វេគដែលអ្នកដែលធ្វើការដើម្បីជាតិមាតុភូមិ
ទីបំផុតគ្រាន់តែរស់ក៏រស់ទាំងត្រដរ តែសំរាប់ពួកក្បាលខូចមានសព្វយ៉ាងសម្បូរបែប ចាយដប់ជាតិក៏មិនអស់។អំណោយដោយធម៌
ជួយគ្នាបានមួយគ្រា មានតែអំណោយជាកាតព្វកិច្ចដែលសង្គមជាអ្នកទទួលខុសត្រូវទេ ទើបអាចជួយពួកគាត់បានចេរកាល។
ខ្ញុំសូមកោតសសើរចំពោះទឹកចិត្តដ៏ល្អប្រពៃជូនចំពោះអ្នកទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា
តាមធនធានជួយដល់លោកអ៊ំយូ បូ។ សូមជូនពរឲ្យអ្នកទាំងអស់គ្នា មានសេចក្តីសុខគ្រប់ពេលវេលា។
ដោយក្តីគោរព
ពីខ្ញុំ ហេង សុភា អគ្គនាយក ក្រុមហ៊ុន អេស.វី.វី សឹកសេស គ្រុប
ថ្វីបើការចូលរួមរបស់ពួកខ្ញុំ តិចតួច ស្តួចស្តើង ប៉ុន្តែ ទឹកចិត្តរបស់ពួកយើង ដែលស្រលាញ់
ការតែងនិពន្ឋ ជាពិសេស គឺ លោកគ្រូ យូ បូ ដែល បានដឹកនាំសមាគមអ្នកនិពន្ឋខ្មែរជា
ច្រើនឆ្នាំ កន្លងមក លោកគ្រូ បានចំណាយពេលវេលា កំលាំង កាយ កំលាំងចិត្តយ៉ាងច្រើន
ដែលធ្វើឲ្យពួកខ្ញុំ មានការកោតសរសើរ និង គោរពយ៉ាងខ្លាំង។ ខ្ញុំពិតជាមានសំណាងណាស់
ដែលបានស្គាល់ សមាគមអ្នកនិពន្ឋខ្មែរ។ ខ្ញុំសូមជូនពរឲ្យលោក គ្រូ យូ បូបានធូរស្បើយពីជំងឺឆាប់ៗៗ ។