កុមារ​និង​កុមព្យូទ័រ

រូបថត ព្រហ្ម ប៉ាស្កាល់

ខ្ញុំសូមថតរូបលោកអ៊ំប្រុសស្រី លោកពូ អ្នកមីង

ដែលបានចូលក្នុងទីនេះទុកជាអនុស្សាវរីយ៍។

ខ្ញុំឈ្មោះ ប៉ាស្កាល់(PASCAL) ព្រហ្ម អាយុ៥ឆ្នាំ។

អ្នកគ្រូខ្ញុំ  ម៉ាម៉ង់ ប៉ាប៉ាខ្ញុំ និង  ម៉ាក់អ៊ំ ប៉ាអ៊ំ

លោកតា លោកយាយខ្ញុំថាខ្ញុំជាក្មេងឆ្លាតនិងចេះគិតណាស់។

ខ្ញុំចូលចិត្តចង់ធ្វើអ្វីៗខ្លួនឯងព្រោះខ្ញុំធំហើយមិនចង់ឲ្យប៉ាប៉ាម៉ាម់ង់ខ្ញុំ

ហត់នឿយតាមបម្រើខ្ញុំច្រើនទេ។ ខ្ញុំតែងតែចង់ចេះចង់ដឹងនិងតែងតែលួចសង្កេតមើល

កាលណាម៉ាម់ង់ខ្ញុំកំពុងប្រើអ័រឌីណាទ័រម្តង។ 

ប៉ុន្តែ ម៉ាក់អ៊ំ និង អ្នកបងគជ់ ជាបងជីដូនមួយខ្ញុំថា

 ដល់ខ្ញុំធំ ហើយនៅតែលេងអ័រឌីណាទ័រច្រើន មិនល្អទេ ខ្ញុំគ្មានពេលរៀន។

នៅក្នុងអ័រឌីណាទ័រអាចនឹងមានរឿង ឬ រូបអីមិនល្អនាំឲ្យខ្ញុំធ្វើផ្តេសផ្តាស ខូចខ្លួន។

ខ្ញុំក៏ចូលចិត្តលេង iPaid ដែរ។ អ្នកបងរ៉ានីបានឲ្យខ្ញុំខ្ចី iPaidលេង។ 

ម៉ាម៉ង់ខ្ញុំប្រាប់ខ្ញុំឲ្យចេះនិយាយថា អរគុណ និង ចេះលើកដៃសំពះ។

ខ្ញុំនឹកអ្នកបងរ៉ានី។ ខ្ញុំស្រឡាញ់អ្នកបងរ៉ានី។ អ្នកបងរានីថា នៅទីនេះសប្បាយចិត្ត។

ខ្ញុំក៏ថាដែរ។ ខ្ញុំតែងតែទារមកលេងទីនេះ។

ថតថ្ងៃ២២កុម្ភះ២០១២

កំណត់ចំណាំ៖

ម៉ាម៉ង់ Maman ជាពាក្យបារាំងខ្មែរថា ម៉ាក់ អ្នកម៉ាក់ អ្នកម្តាយ ម៉ែ។

អ័រឌីណាទ័រ Ordinateur ជាពាក្យបារាំងប្រែជាភាសាអង់គ្លេសថា កុមព្យូទ័រ

One response to “កុមារ​និង​កុមព្យូទ័រ

  1. ខ្ញុំហៅពាក្យ ម៉ាម៉ង់ ម៉ាម៉ង់នេះតាំងពីតូច តាមពិតជាពាក្យភាសាបារាំងសោះ ដែលជាពាក្យខ្ញុំហៅទៅម៉ាក់របស់ខ្ញុំ និងពាក្យ ប៉ាប៉ាហៅទៅប៉ារបស់ខ្ញុំ…។ នឹកឃើញដល់រឿងអតីតកាលរបស់ខ្ញុំ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s