កំណាព្យ៖ម៉េងពេជ្រចិន្តាដោយលោក​ឈរ ហ៊រឃៀង

-សូរស័ព្ទសម្លេងសែនពិរោះ                         ល្បីល្បាញមានឈ្មោះគេចូលចិត្ត

មានលុយមានឡានសម្បូរណ៍មិត្ត                  ពិរោះពិតៗដ្បិតសម្លេង ។

-សូរសៀងដូចសត្វសារិកា                          ស្តាប់ឮកាលណាវក់វង្វេង

បំពេរអារម្មណ៏ទាំងចាស់ក្មេង                       គេងលក់ក្នុងផ្សែងឋានសុបិន។

-ម៉េងពេជ្រចិន្តាបងសូមស្នេហ៏                      វង់ភ័ក្ត្រដូចខែដូចចៅចិន

លួចស្រឡាញ់ប្រកាច់ប្រកិន                        ក្រអូបជាប់ក្លិនតាមចម្រៀង ។

-ថៃ្ងមួយស្តាប់ឮក្នុងយូធូប(youtube)              ធ្លាក់ថ្លើមសូរក្ឌុកមិនបានព្រាង

ដូចចោលគ្រាប់បែកកណ្តាលភ្លៀង                ស្រីជេរប្តីនាងដូចរន្ទះ ។

-ចំអេចំអាសមិនធ្លាប់ឮ                                 សូរខ្ទ័ររន្ទឺគ្មានកេរ្តិ៍ខ្មាស់

ចូលណែនត្រចៀកសឹងតែស្ទះ                      ចំអេសចំអាសជេរម្តាយប្តី ។

-ស្តាប់ហើយផ្លាស់ប្រែកែចិត្តខ្ញុំ                       អស់មានអារម្មណ៍ជាមួយស្រី

ស្តាប់ចម្រៀងនាងលែងមានន័យ                    សម្លេងផងស្រីឈប់ចង់ស្តាប់ ។

-ឱ! អ្នកចម្រៀងក្នុងលោកិយ                        ខូចប្រជាប្រីយខ្ញុំសូមប្រាប់

បន្ថោកខ្លួនឯងខុសទាំងច្បាប់                        កិត្តិយសឱនអាប់ដល់ស្ត្រី ។

-រូបអ្នកដូចខែពេញពន្លឺ                               ចោលរស្មីភ្លឺពេញផែនដី

អ្នកជាសម្បត្តិមនុស្សហើយថ្លៃ                       ហាស្តីគប្បីសមសោភា ៕

និពន្ធកំណាព្យដោយ CHHOR H.Khieng (Michel CHHOR)

 Maryland (USA) ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១២

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s